កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សម្តេច ហ៊ុន សែន ទម្លាយគម្រោងទិញអាវុធពីចិន
សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «ឆ្នាំនេះ ខ្ញុំឱ្យដកលុយជិត ៤០លានដុល្លារដើម្បីទិញអាវុធពីចិន បន្ថែមទៅលើ២០០លានដុល្លារ ដែលឱ្យពីមុនសម្រាប់ការទិញ ហើយនឹង ៩០លានដុល្លារ ដែលឱ្យលើកក្រោយ ក្នុងពេលដែលខ្ញុំទៅ (ចិន)។ ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី។ មកដល់កំពង់សោម អ្នកឯងមើលទៅ វាមានស្អី។ នៅលើលោកនេះ ប្រទេសណាអត់កាំភ្លើង។ កាំភ្លើងរបស់កម្ពុជា វារាងចាស់ៗតិចហើយ អ៊ីចឹង ខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមមកទៀត យកមកស្តុកទុក យកអាចាស់មកជួសជុល។ ឆ្នាំមុន (សម្តេច) ទៀ បាញ់ សុំតែ ២៥លាន តែលើកនេះ ខ្ញុំម្ចាស់ការឱ្យរៀបគម្រោងស្នើលុយ ឱ្យទិញអាវុធ ពីចិន និយាយឱ្យត្រង់ៗតែម្តង»៕
អានបន្ត -
ពលរដ្ឋថា របបក្រុងភ្នំពេញបិទសិទ្ធិសេរីភាពធ្ងន់ធ្ងរ ពេញខួប ១ឆ្នាំ នៃព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយ
ពលរដ្ឋ សកម្មជនគណបក្សប្រឆាំង និងសង្គមស៊ីវិលថា របបក្រុងភ្នំពេញ នៅតែបន្តបំបិទសិទ្ធសេរីភាពធ្ងន់ធ្ងរ ពេញខួប ១ឆ្នាំ ក្រោយព្រឹត្តិការណ៍បោះឆ្នោត អាណត្តិទី៦ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ។ មន្ត្រីរបបក្រុងភ្នំពេញ បដិសេធការលើកឡើងនេះ ហើយអះអាងថា របបក្រុងភ្នំពេញ បានផ្ដល់សិទ្ធិពេញទីឲ្យពលរដ្ឋ។
អានបន្ត -
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចោទសួរពីចេតនានៃរបាយការណ៍កាសែតអាមេរិក WSJ
ក្រោយពីបានទាត់ចោលព័ត៌មានស្តីពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនដើម្បីដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទសួរសហរដ្ឋអាមេរិកពីមូលហេតុនៃការទម្លាយព័ត៌មានបែបនេះ ដោយលោកបានលើកពីអតីតកាលរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើរដ្ឋប្រហារនៅកម្ពុជា។
អានបន្ត -
សកម្មជនបក្សប្រឆាំងប្ដេជ្ញាទៅទទួលលោក សម រង្ស៊ី ទោះរងការគំរាមបង្ក្រាបជាថ្មីទៀតពីអាជ្ញាធរ
សកម្មជនបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស នៅតែរក្សាជំហរទៅទទួលលោក សម រង្ស៊ី បើទោះបីជារងការគំរាមពីអគ្គស្នងការនគរបាលជាតិថា នឹងចាប់ខ្លួន ឬបង្ក្រាបជាថ្មីទៀតក៏ដោយ។ ពួកគេនិយាយថា ការទៅទទួលលោក សម រង្ស៊ី គ្មានអ្វីខុសច្បាប់ទេ។ តើសកម្មជនបក្សប្រឆាំង មានទស្សនៈបែបណា ក្រោយពេលសមត្ថកិច្ចព្រមានចាត់វិធានការ អ្នករារាំងការអនុវត្តសាលដីកាតុលាការកំពូល?
អានបន្ត -
រយៈពេល២០ថ្ងៃ៖ រថយន្តជាង១០០គ្រឿងត្រូវបានកម្ទេច ហើយមនុស្ស១៧នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រៃឈើ
គិតចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ២៨ កក្កដា ឆ្នាំ២០១៩នេះ យ៉ាងហោចណាស់មនុស្ស១៧នាក់ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់តុលាការពីបទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើរយៈពេលជាង២០ថ្ងៃមកនេះ រថយន្តជិត២០០គ្រឿងត្រូវបានរឹបអូសហើយឈើជាង២៦០០ម៉ែត្រគូបត្រូវបានរឹបអូស។ បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ កំពុងត្រូវបានធ្វើយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។
អានបន្ត -
អ្នកគាំទ្រអតីតCNRPនៅជប៉ុនគ្រោងធ្វើបាតុកម្មទាមទារឱ្យជប៉ុនជួយដឹងឮពីមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី
ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសជប៉ុន គ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១២ ខែសីហាខាងមុខនេះ ដើម្បីធ្វើការទាមទាររដ្ឋាភិបាលជប៉ុន និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី មកកម្ពុជា។ ប៉ុន្តែ គណបក្សកាន់អំណាចអះអាងថា វាមិនអាចទៅរួចទេ ព្រោះលោកសម រង្ស៊ី គ្មានតួនាទីអ្វីដែលត្រូវឱ្យប្រទេសហត្ថលេខីទាំងនោះមកឈឺឆ្អាលឡើយ។
អានបន្ត -
សកម្មជនបរិស្ថានរកឃើញថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជាប់ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ
សកម្មជនបរិស្ថានប្រតិកម្មចំពោះការលើកឡើង របស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Roya) មិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើទេ ។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះពិនិត្យទីតាំងអាជីវកម្មឈើរបស់ក្រុមហ៊ុននេះ និងរកឃើញថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បានធ្វើអាជីវកម្មឈើខ្នាតធំជាច្រើនឆ្នាំមកហើយ ។
អានបន្ត -
សង្គមស៊ីវិលគាំទ្រវិធានការច្បាប់លើមន្ត្រីសុរិយោដីពុករលួយនៅខេត្តពោធិ៍សាត់ទាំង៣រូប
សង្គមស៊ីវិលដែលធ្វើការបំបាត់អំពើពុករលួយ ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើមន្ត្រីសុរិយោដីនៅខេត្តពោធិ៍សាត់ ៣រូប ពាក់ព័ន្ធនឹងអំពើពុករលួយ ។ ពួកគេក៏បារម្ភអំពីអំពើពុករលួយ ដែលកើតឡើងដោយការឃុបឃិតគ្នាជាប្រព័ន្ធក្នុងចំណោមមន្ត្រីដែលមានតួនាទីសម្រេចចិត្ត ឬមន្ត្រីដែលមានតួនាទីធ្វើកិច្ចការសាធារណៈ ។ ការលើកឡើងនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ៣រូប ដែលជាប់ពាក់ព័ន្ធករណីសង្ស័យទារលុយ១០ម៉ឺនដុល្លារ ជាថ្នូរចេញលិខិតកាន់កាប់ដីធ្លី និងចេញច្បាប់សាងសង់ ។
អានបន្ត -
កម្ពុជាបង្ហាញមូលដ្ឋានទ័ពសមុទ្ររាមដល់អ្នកសារព័ត៌មានដើម្បីបំបាត់ការចោទពីវត្តមានកងទ័ពចិន
ក្រោយសន្និសីទសារព័ត៌មានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលចោទថា កម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម មន្ត្រីកម្ពុជាអញ្ចើញអ្នកសារព័ត៌មានក្នុងស្រុកធ្វើទស្សនកិច្ចបង្ហាញមូលដ្ឋានយោធាដ៏ចំណាស់នេះ។
អានបន្ត -
មន្ត្រីការពារព្រៃឈើនៅមណ្ឌលគិរី ៣នាក់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការករណីព្រៃឈើ
មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសព្រៃកាន់តែច្រើន ក្នុងនោះ មានទាំងមន្ត្រីដែលទទួលខុសត្រូវការពារព្រៃឈើ និងឈ្មួញរកស៊ីព្រៃឈើមាន ទាំងជនជាតិខ្មែរ និង ជនជាតិបរទេស។ សង្គមស៊ីវិល ជំរុញឱ្យតុលាការ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ព្រោះបទល្មើសព្រៃឈើនេះធ្វើឡើង ជាប្រព័ន្ធជាច្រើនឆ្នាំមកហើយ។
អានបន្ត -
នាំអ្នកកាសែតទៅខេត្តព្រះសីហនុ៖ តើគ្រប់គ្រាន់ទេក្នុងការជម្រះការសង្ស័យពីវត្តមានទ័ពចិននៅកម្ពុជា?
នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងការពារជាតិកម្ពុជានឹងដឹកនាំក្រុមអ្នកកាសែតជាតិ និង អន្តរជាតិទៅកាន់មូលដ្ឋានទ័ពជើងទឹករាម ដើម្បីស្វែងរកការពិតថា មានការកសាងមូលដ្ឋានកងទ័ពចិននៅទីនោះដូចការចុះផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែរឫយ៉ាងណា។ បើទោះបីនេះជាចំណុចវិជ្ជមានមួយក៏ពិតមែន ប៉ុន្តែបញ្ហានៅត្រង់ថា តើការគ្រាន់តែនាំក្រុមអ្នកកាសែតចុះទៅពិនិត្យមើលដោយផ្ទាល់នេះ អាចលាងជម្រះការសង្ស័យពីមជ្ឈដ្ឋានជាតិ និង អន្តរជាតិបានដែរឫទេ?
អានបន្ត -
ក្រុមគ្រួសារជនរងគ្រោះដោយបាក់អគារនៅខេត្តព្រះសីហនុ ប្តឹងទាមទារសំណងពីក្រុមហ៊ុន
ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារការបាក់អគារនៅខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ប្តឹងទាមទារសំណងពីក្រុមហ៊ុន XI GANG TANG GONG YOU JI HAISAO ។ ការដាក់ពាក្យបណ្តឹងនេះ គឺតាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី។
អានបន្ត -
ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ផ្សាយព័ត៌មានខ្វែងគ្នារឿងដាក់សមាជិកសភាអឺរ៉ុបក្នុងបញ្ជីខ្មៅ
ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ផ្សាយព័ត៌មានខ្វែងគ្នា រឿងបញ្ជីខ្មៅសមាជិកសភាអឺរ៉ុប ៦រូប។ ការផ្សាយព័ត៌មានខ្វែងគ្នានេះ កើតមានឡើង ក្រោយអ្នកនាំពាក្យ នៃក្រសួងការបរទេសនៃរបបលោក ហ៊ុន សែន បន្តបិទបាំងព័ត៌មាន រឿងហាមឃាត់សិទ្ធិមន្ត្រីបរទេស ដែលសន្យាថា នឹងអមដំណើរលោក សម រង្ស៊ី វិលទៅកម្ពុជាវិញ។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ កម្ពុជាគួរតែទម្លាក់បទចោទប្រឆាំងនឹងអ្នកកាសែតវិទ្យុអាស៊ីសេរី
មួយថ្ងៃមុនអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីររូបត្រូវតុលាការក្រុងភ្នំពេញកាត់ទោស អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយរបស់សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រឆាំងនឹងពួកគេ។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារ៖ ប្រព័ន្ធអនឡាញ E-VAT Refund បង្កើនប្រសិទ្ធិភាពនៃការប្រមូលពន្ធដារ
កិច្ចប្រជុំសរុបលទ្ធផលចំណូលពន្ធនៃឆមាសទី១ ឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាទទួលបានកំណើនចំណូលពន្ធអាករ កើនឡើងបានជាង៣០០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា នេះដោយសារតែប្រសិទ្ធិភាពនៃការគ្រប់គ្រងការប្រមូលអាករ តាមរយៈប្រព័ន្ធអនឡាញ E-VAT Refund។
អានបន្ត -
ក្រសួងការពារជាតិនឹងនាំអ្នកកាសែតជាតិនិងអន្តរជាតិទៅបញ្ជាក់ពីការពិតនៃមូលដ្ឋានទ័ពចិននៅព្រះសីហនុ
លោកឧបនាយករដ្ឋមន្រ្តីទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានអនុញ្ញាតឱ្យក្រុមអ្នកកាសែតជាតិ និងអន្តរជាតិចូលទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុនៅថ្ងៃសុក្រ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកមិញ។ តាមលោកផៃ ស៊ីផាន វត្តមានរបស់ក្រុមអ្នកកាសែតនេះ គឺដើម្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់ថា តើមានការសាងសង់មូលដ្ឋានទ័ពចិននៅទីនោះដែរឬទេ។
អានបន្ត -
មេធាវីអាមេរិកថា អាជ្ញាធរកម្ពុជាព្យាយាមបិទបាំងព័ត៌មានពិតប្រាកដនៃឃាតកម្មបណ្ឌិត កែម ឡី
មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី ដែលបានដាក់ពាក្យប្ដឹងសុំឱ្យក្រុមហ៊ុនឆេវរ៉ុន (Chevron) បញ្ចេញភស្តុតាងពាក់ព័ន្ធនឹងករណីឃាតកម្មលោក កែម ឡី នៅឯស្ថានីយប្រេងឥន្ធនៈស្តារម៉ាត កាល់តិច (Caltex) សន្និដ្ឋានថា អាជ្ញាធរកម្ពុជា បានព្យាយាមបិទបាំងព័ត៌មានពិតប្រាកដនៅពីក្រោយហេតុការណ៍ឃាតកម្មនេះ និងបានធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ដោយសារតែមិនបញ្ចេញខ្សែអាត់វីដេអូទាំងស្រុងជុំវិញករណីនេះ។
អានបន្ត -
ចៅក្រមអាម៉េរិក ត្រូវបានតែងតាំងជំនួសចៅក្រមបារាំង ស្របពេលសាលាក្ដីខ្មែរក្រហមជិតបិទទ្វារ
សហចៅក្រមអន្តរជាតិ ជនជាតិអាម៉េរិក ត្រូវបានតែងតាំងថ្មី នៅសាលាក្ដីខ្មែរក្រហម ដើម្បីជំនួសសហចៅក្រមអន្តរជាតិ ជនជាតិបារាំង ដែលលាឈប់។ លោក ម៉ាទីន ហ្គ្រែក ខារ៉ុបឃីន (Martin Greg KAROPKIN) ត្រូវបានព្រះមហាក្សត្រខ្មែរ ទ្រង់ប្រោសព្រះរាជទាន តែងតាំង ជាចៅក្រមពេញសិទ្ធិ នៅអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម ជំនួសលោកចៅក្រម ហ្សង់ម៉ាក ឡាវែញ (Jean-Marc LAVERGNE) ដែលលាឈប់ពីមុខតំណែង កាលពីដើមឆ្នាំនេះ។
អានបន្ត -
កម្ពុជាបំភ្លឺបន្ថែមលើរឿងចម្រូងចម្រាសពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិន
នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីផ្លូវការចំនួនបួនក្រសួងបានបកស្រាយបន្ថែម និងច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលបានរាយការណ៍ថា កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងសម្ងាត់ស្តីពីការដាក់តាំងមូលដ្ឋានកងទ័ពចិនក្នុងដែនសមុទ្ររាមរបស់កម្ពុជា។
អានបន្ត -
អង្គការអ្នករាយការណ៍គ្មានព្រំដែនថ្កោលទោសការកើនឡើងនៃអំពើធ្វើទុក្ខបុកម្នេញ ទៅលើអ្នកសារព័ត៌មាន
អង្គការអ្នករាយការណ៍គ្មានព្រំដែន ឬ Reporters Without Borders ថ្កោលទោសការកើនឡើងនៃអំពើធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន ក្នុងនោះរួមទាំងការចាប់ខ្លួនអ្នកកាសែតពីររូប ដែលបានទៅរាយការណ៍រឿងវិវាទដីធ្លីកាលពីសប្តាហ៍មុននៅខេត្តព្រះសីហនុ និងសវនាការលើអតីតអ្នករាយការណ៍ព័៏ត៌មានអាស៊ីសេរីពីររូប ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
អានបន្ត