កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • របប​ក្រុងភ្នំពេញ​ នាំ​អ្នកកាសែត​កម្ពុជា​ទៅ​ទស្សនា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ដើម្បី​ជួយ​ផ្សាយ​ថា​ គ្មាន​មូលដ្ឋានទ័ព​ចិន​

    ក្រសួងការពារជាតិ​ ប្រកាស​ថា​ នឹង​ដឹកនាំ​អ្នកសារព័ត៌មាន​ទៅ​ទស្សនកិច្ច​មូល​ដ្ឋាន​កងទ័ពជើងទឹក​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ​ បន្ទាប់ពី​មានការ​ចោទ​ថា​ កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​ នៅ​ទីនោះ​។ អ្នកវិភាគ​ យល់ថា​ អ្នកកាសែត​កម្ពុជា​ មិន​មាន​ជំនាញ​និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ មើល​ដឹង​ថា​ តំបន់​នោះ​ គឺជា​មូលដ្ឋាន​កងទ័ព​ចិន​ឡើយ​ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​គ្រាន់តែ​យុទ្ធសាស្ត្រ​របស់​របប​ក្រុងភ្នំពេញ​ ឱ្យ​កាសែត​ក្នុង​ស្រុក​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​ដើម្បី​លាង​ជម្រះ​នូវ​មន្ទិល​ សង្ស័យ​នានា​។

    អានបន្ត
  • មន្ត្រី​​យោធា​​អាមេរិក​​ថា​ ច្បាប់​​កម្ពុជា​ហាម​​​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​ ដូច្នេះ​កម្ពុជា​ត្រូវ​ពន្យល់

    មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ពុំ​បាន​បោះបង់​ចោល​ការ​ស្នើសុំ​ឲ្យកម្ពុជា​បក​ស្រាយ​ប្រាប់​ពលរដ្ឋ​កម្ពុជា​អំពី​ព័ត៌មាន​ដែល​និយាយ​អំពី​កងទ័ព​ជើងទឹក​ចិននៅ​លើ​ទឹកដី​កម្ពុជា​ ទោះ​កម្ពុជា​បដិសេធ​ ដោយ​សំអាង​លើ​ច្បាប់​កំពូល​របស់​កម្ពុជា​ថា មានការ​ហាម​ប្រាម​​ក្តី។​

    អានបន្ត
  • ​អ្នក​ឃ្លាំ​មើល​៖ ​ការ​លើក​ពេល​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី ចំ​ពេល​ប្រមុខ​រដ្ឋា​ភិបាល​មាន​ភាព​ស្ងាត់​ស្ងៀម​

    កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​សុក្រ​ទី​២៦​ក្នុង​សប្ដាហ៍​នេះ ត្រូវ​លើក​ពេល​ដោ​យ​មិន​កំណត់​ថ្ងៃ។ មូលហេតុ​នៃ​ការ​លើក​ពេល​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​មិន​ទាន់​មាន​របៀប​វារៈ​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​។ តែ​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ផ្សេង​ពី​នេះ​ថា មួយ​ផ្នែក​នៃ​ការ​លើក​ពេល​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ទំនង​ជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយ​រយៈ​មិន​ថា ក្នុងវេទិកាសាធារណៈ ឬ​កិច្ច​ប្រជុំ​សម្ងាត់​ឡើយ។

    អានបន្ត
  • សម្តេច ហ៊ុន សែន៖ តើ​កម្ពុជា ត្រូវការ​យោធាចិន​លើទឹកដីខ្លួន​ដើម្បី​អ្វី?

    សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោល​ចំពោះ​ការចេញផ្សាយរបស់ The Wall Street Journal ដែល​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​ចុះ​កិច្ច​​ព្រមព្រៀង​ដោយ​សម្ងាត់​មួយ អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​ដោយផ្តាច់មុខ​នូវមូលដ្ឋាន​កងទ័ពជើងទឹករាម ក្បែរខេត្ត​ព្រះសីហនុ។ សម្តេច​បានចោទសួរថា «តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធាចិន​លើ​ទឹកដីរបស់ខ្លួន​ដើម្បីអ្វី?»។ នេះបើតាមសេចក្តីបំភ្លឺរបស់​សម្តេច ហ៊ុន សែន ដែល​ចេញផ្សាយដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩។

    អានបន្ត
  • កម្ពុជា​វៀតណាម​អបអរ​ការងារ​ព្រំដែន​ហើយ​ប្តេជ្ញា​ដោះស្រាយ​ចំណុច​សេសសល់

    ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​​បោះ​បង្គោល​លើ​​ព្រំដែន​ចម្ងាយ ​១.០៤២គីឡូម៉ែត្រ​ លើ​បន្ទាត់​ព្រំដែន​​ដែល​មាន​ចម្ងាយ ​១.១៣៧គីឡូម៉ែត្រ​ ហើយ​​បាន​បោះបង្គោល​ព្រំដែន​ចំនួន​ ៣១៥​បង្គោល ​ក្នុង​ចំណោម​បង្គោល​ចំនួន​ ៣៧១។

    អានបន្ត
  • ​លោក ស៊ុន ចាន់ថុល៖ ​កម្ពុជា​កំពុង​ចរចា​ខ្ចី​លុយ​ចិន​ជិត​២០០​លាន​ដុល្លារ​សង់​ផ្លូវ​ជាតិ​លេខ​១០​

    កម្ពុជា​កំពុង​ចរចា​ជាមួយ​ចិន​ដើម្បី​ខ្ចី​លុយ​ចំនួន​១៨៣​លាន​ដុល្លារអាមេរិក​បន្ថែម​ទៀត សម្រាប់​សាង​សង់​ផ្លូវ​ជាតិ​លេខ​១០ ពីស្រុក​សំឡូត ខេត្ត​បាត់​ដំបង ទៅ​កាន់​ខេត្ត​កោះ​កុង ដែល​មាន​ប្រវែង​១៩៣​គីឡូ​ម៉ែត្រ​។ នេះ​ជា​ការ​បញ្ជាក់​របស់ រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កាល​ពី​ម្សិល​មិញ។ គម្រោង​សង់​ផ្លូវថ្មី​បន្ថែម​នេះ គឺ​ស្រប​ពេល​គម្រោង​ពង្រីក​ផ្លូវ​សំខាន់ៗ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា បាន​និង​កំពុង​ធ្វើ​ ក្រោម​ប្រាក់កម្ចី​របស់​ជប៉ុន និង​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។

    អានបន្ត
  • កម្ពុជា​ប្រឈម​នឹង​ជម្រើស​រវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​ប្រជាធិបតេយ្យ

    អ្នកតាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅ​មេដឹកនាំ​កម្ពុជា​ថា ​ត្រូវតែ​បង្វែរ​ទិស​នៃ​ការកំហិត​លើ​លទ្ធិប្រជាធិបតេយ្យ ​បើមិន​ដូច្នេះ​ទេ​នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង។​

    អានបន្ត
  • តំណាង​ឱ្យ​យុវជន​កម្ពុជា​កញ្ញា រ៉ូហ្សេត ទៅ​ស្វែង​យល់​អំពី​ប្រជាធិបតេយ្យ នៅ​ប្រទេស​ជប៉ុន

    តំណាង​យុវជន​កម្ពុជា​ចំនួន​ ១០​នាក់​ បាន​ទៅ​ស្វែង​យល់​អំពី​ប្រជាធិបតេយ្យ​ និង​ការ​បោះឆ្នោត​នៅ​ប្រទេស​ជប៉ុន ចំនួន ​៧​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​២៥​ ខែ​កក្កដា។ ក្នុង​​នោះ មាន​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​កញ្ញា ស៊ិនចាន់ ពៅរ៉ូហ្សេត ក៏​បាន​ទៅ​ចូល​រួម​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នេះ​ដែរ។

    អានបន្ត
  • The WallStreetJournal៖ ចិនចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយកម្ពុជា ដើម្បីឲ្យកងទ័ពចិនឈរជើងនៅកម្ពុជា

    កាសែត​ល្បី​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក បាន​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ជាមួយ​កម្ពុជា ដើម្បី​អនុញ្ញាត ឲ្យ​កងទ័ព​របស់​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​របស់​កម្ពុជា​នៅ​សមុទ្រ​ភាគ​ខាង​លិច។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ ជា​ថ្មី​ម្តង​ទៀត ដោយ​អះអាង​ថា «នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។

    អានបន្ត
  • អង្គការ​សេរីនិយម​អន្តរជាតិ​ ទាមទារ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បំរាម​លើ​សមាជិក​​សភា​​អឺរ៉ុប​៦​រូប​

    អង្គការ​សេរីនិយម​អន្តរជាតិ ​(​Liberal ​International​) ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ​ប្រទេស​អង់គ្លេស ​បាន​ធ្វើ​យុទ្ធនាការ​តាម​អ៊ីនធឺណែត ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​លើ​ញត្តិ​មួយ ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បំរាម​លើ​សមាជិក​សភា​អឺរ៉ុប​០៦​រូប​ពី​ក្នុង​បញ្ជី​ខ្មៅ ​ដែល​ហាម​មិន​ឲ្យ​អប​ដំណើរ​លោក ​សម រង្ស៊ី ​មក​កាន់​ប្រទេស​កម្ពុជា​។ ​យុទ្ធនាការ​នេះ ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ទ្វារ​ចំហ​ឲ្យ​លោក ​សម រង្ស៊ី ​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ​។

    អានបន្ត
  • ក្រសួង​ការពារ​ជាតិ​ថា មិន​ដែល​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ ឱ្យចិន​ដាក់​មូលដ្ឋាន​យោធាឡើយ

    លោក​នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ មិនដែល​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ណាមួយ​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​ឡើយ។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ចំនួន ៥ខេត្ត នាំ​គ្នា​រក​ដំណោះ​ស្រាយ​នៅ​រាជធានី​ភ្នំពេញ

    ប្រជា​ពលរដ្ឋ​ប្រមាណ ៩៨០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៧ពាន់​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​ចំនួន៥ ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ថ្នាក់​ក្រោម ពន្លឿន​ដំណោះ​ស្រាយ​ដល់​ពួក​គាត់។ សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​មាន​ឆន្ទៈ ចង់​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ គួរ​តែ​ហ៊ាន​អារ​កាត់ ដោយ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ចំពោះ​មន្ត្រី​ខិលខូច អ្នក​មាន​អំណាច ឧកញ៉ា ឬ​ក្រុមហ៊ុន​ណា​ក៏​ដោយ ​ដែល​ឃុបឃិត​គ្នា​ដណ្ដើម​យក​ដីធ្លី​ពី​ពលរដ្ឋ។

    អានបន្ត
  • យុវជន​កម្ពុជា​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​នឹង​ផល​ប៉ះពាល់​ពី​ប្លាស្ទិច​តាមរយៈ​ការងារ​សង្គម

    នៅ​ប្រទេស​​កម្ពុជា ​សម្ភារៈ​ប្រើប្រាស់​​ធ្វើពី​​ផ្លាស្ទិច​ ដូចជា​កែវជ័រ ស្បោង ​និង​ប្រអប់​ធ្វើ​ពី​ជ័រ​ប្លាស្ទិច​ជាដើម ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​មិន​ទាន់​​មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​នៅ​ឡើយ។​

    អានបន្ត
  • លោក​ ហ៊ុន សែន​ បដិសេធ​រឿង​ចុះ​ហត្ថលេខា​សម្ងាត់​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​ឈរ​​ជើង​នៅ​កម្ពុជា

    មេដឹកនាំ​របបក្រុង​ភ្នំពេញលោក ហ៊ុន សែន ប្រកាស​ច្រាន​ចោល​​ព័ត៌មាន​ដែល​​ថា របបរបស់​លោក​បាន​​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ភាគី​​ចិន​ ឱ្យ​​ចិន​​តាំងមូលដ្ឋាន​​ទ័ព​​នៅលើ​​ទឹកដីកម្ពុជា។ ក៏ប៉ុន្តែ សារព័ត៌មាន​បរទេស​បាន​លាត​ត្រដាង និង​បង្ហាញ​​ភស្តុតាង​ជាក់​​ស្តែងជា​ច្រើនថា របបក្រុង​ភ្នំពេញកំពុង​ឃុបឃិត​ជាមួយ​ក្រុង​​ប៉េកាំង​ អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​ឈរ​ជើង​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​​ ក្នុង​ខេត្ត​​ព្រះសីហនុ។

    អានបន្ត
  • ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ឡើង​ពី​ខេត្ត​ចំនួន​៤ ស្នើ​ឲ្យ​ថ្នាក់​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រាំរ៉ៃ​

    ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ឡើង​មក​ពី​ខេត្ត​ចំនួន​៤រួម​មាន៖ ខេត្ត​ព្រះ​សីហនុ កំពង់​ស្ពឺ ស្វាយ​រៀង ត្បូង​ឃ្មុំ និង​ខេត្ត​កណ្ដាល ជាមួយ​នឹង​បង្វិច បាយ ទឹក បាន​អង្គុយ​ប្រមូល​ផ្ដុំគ្នា​នៅ​ក្រៅ​ខុទ្ធការល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ការ​ប្រមូល​ផ្ដុំ​នេះ​ក្នុង​គោល​បំណង​ដាក់​ញាត្តិ​ជា​ថ្មី​ទៅ​កាន់​ខុទ្ធ​ការល័យ​លោក​នាយក​រដ្ឋ​មន្រ្តី និង​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រាំរ៉ៃ​ ជាមួយ​ក្រុម​ហ៊ុន​ឯកជន​។ តាម​រយៈ​ក្បាល​មេក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ចន្ទ​នេះ តំណាង​ពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ដូចគ្នា​ថា រឿងរ៉ាវ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន អូស​បន្លាយ​ដោយ​គ្មាន​ដំណោះ​ស្រាយ​មិន​តិច​ជាង​១០​ឆ្នាំ​ឡើយ​។ ហើយ​បន្ថែម​លើ​នេះ​តំណាង​ពលរដ្ឋ​បាន​មូល​មាត់​ថា ខ្លឹម​សារ​នៃ​ញាត្តិ សុំ​តែ​ដី​ដែល​ក្រុម​ហ៊ុន​រឹប​អូស​ត្រឡប់​មក​វិញ​ដើម្បី​ធ្វើ​ស្រែ​ចំការ​។

    អានបន្ត
  • កាសែត​អាមេរិកថា​កម្ពុជា​ចុះហត្ថ​លេខា​ជា​សម្ងាត់​ជាមួយ​ចិន​រឿង​មូលដ្ឋាន​យោធា​ បាន​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ

    បើ​តាម​របាយ​ការណ៍​មួយ​របស់​កាសែត​ The Wall​ Street​ Journal ​បាន​រាយ​ការណ៍​មក​ថា​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ដើម្បី​អនុញាត ឲ្យ​កងទ័ព​របស់​ខ្លួន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កម្ពុជា​នៅ​ជិត​ចិន​ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដំណើរ​ការ​បង្កើន​សមត្ថភាព​យោធា​ខ្លួន​ក្នុងការ​ពិនិត្យ​មើល​ពី​ឥទ្ធិពល​យោធា​នៅជុំវិញ​ពិភព​លោក។ ​នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​ម្នាក់​ដែល​ធ្វើ​កិច្ចការ​រឿងនេះ​ តែ​មិន​បាន​ប្រាប់​ឈ្មោះ។

    អានបន្ត
  • ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់​ទទូច​​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​យុត្តិធម៌​ដល់​ស្វាមី

    ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​​នៅ​ស្រុក​វាល​វែង ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ស្វាមី​របស់​ពួក​គាត់ និង​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​​ឱ្យ​បាន​ឆាប់។ សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាល​វែង​ចំនួន ៦នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ប្រកាន់​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់។ ប៉ុន្តែ​ភរិយា​ជន​ជាប់​ឃុំ អះអាង​ថា ពួក​គាត់​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

    អានបន្ត
  • សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ

    ក្រុម​សកម្មជន និង​មន្ត្រី​ជាប់ឆ្នោត​មូលដ្ឋាន របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ដើម្បី​ពង្រឹង​ការ​សាមគ្គី។ សមត្ថកិច្ច​បាន​ឃ្លាំមើល និង​សួរនាំ​ពួកគេ​អំពី​កម្មវិធី​នេះ។ សង្គម​ស៊ីវិល​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ដោយ​គ្មាន​ការ​រំខាន ឬ​អុកឡុក​កម្មវិធី​ឡើយ។

    អានបន្ត
  • អ្នក​ស្រី​ ប៊ូ​ រចនា​ អំ​ពាវ​នាវ​ឲ្យ​ប្តូរ​ឈ្មោះ​ស្តុប​បូក​គោ​ទៅ​ជា​ស្តុប​ កែម​ ឡី​

    អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ប្តូរ​ឈ្មោះ ស្តុប បូក​គោ ​ទៅជា​ស្តុប ​កែម ឡី​វិញ។​ ស្តុប​បូក​គោ ​ជា​ទី​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​កាលពី​ថ្ងៃ​ទី​១០​កក្កដា​២០១៦​។​ ជាមួយ​គ្នា​នោះ​ អ្នកស្រី ​ប៊ូ រចនា ​ក៏​អំពាវ​នាវ​ឲ្យ​យក​ថ្ងៃ​១០​កក្កដា​ ជា​ថ្ងៃ​នៃ​ទិវា​ជាតិ​គោរព​វិញ្ញាណ​ខ័ន្ត​វីរបុរស ​និង​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​បាន​ស្លាប់​ដើម្បី​ប្រជា​ធិប​តេយ្យ​និង​ប្រយោជន៍​របស់​ជាតិ​ខ្មែរ​។​

    អានបន្ត
  • លោក សៅ សុខា នឹង​ក្លាយ​ជា​មនុស្ស​ទី​២​បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​មិន​ហ៊ាន​ស្លាប់​រឿង​ព្រៃឈើ

    ស្រប​ពេល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន មិន​ហ៊ាន​ស្លាប់​ក្រោយ​បរាជ័យ​រឿង​ការពារ​ព្រៃឈើ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​ម្ដង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​ទាល់តែ​បាន។ លោក សៅ សុខា អះអាង​ថា ទោះបីជា​ជនល្មើស​មាន​តំណែង​ប៉ុនណា​ក៏ដោយ ក៏​លោក​បញ្ជា​ឱ្យ​ចាប់​ទាំងអស់។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ គ្មាន​ជំនឿ​លើ​បទបញ្ជា​នេះ​ទេ និង​ថា លោក សៅ សុខា នឹង​មាន​ភាព​អាម៉ាស់​ដូច​លោក ហ៊ុន សែន ដែរ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo