កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មរតកគំនិតបណ្ឌិត កែម ឡី ជំរុញឲ្យយុវជន ព្រះសង្ឃ និងបក្សនយោបាយ ហ៊ាននិយាយការពិត និងចូលរួមរកយុត្តិធម៌សម្រាប់សង្គម
ក្រុមយុវជន ព្រះសង្ឃ និងគណបក្សនយោបាយ ដែលធ្លាប់ទទួលបានការបង្ហាត់បង្រៀន ជួយជ្រោមជ្រែងផ្នែកគំនិត បញ្ញា ស្មារតី ពីបណ្ឌិត កែម ឡី ប្ដេជ្ញាអនុវត្តបណ្ដាំ និងបន្តឆន្ទៈ របស់បណ្ឌិត កែម ឡី។ ៣ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី ពួកគេ អះអាងថា បានអនុវត្តបណ្ដាំ និងបន្តបេសកកម្ម លោកបណ្ឌិត មិនដែលខានឡើយ។
អានបន្ត -
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង ២ក្រុម បន្តតវ៉ានៅក្រសួងរៀបចំដែនដី និងស្ថានទូតចិន
ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីខេត្តកោះកុងបន្តចេញតវ៉ារកដំណោះស្រាយនៅទីកន្លែងផ្សេងគ្នា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា។ ពលរដ្ឋប្រមាណ ១០០នាក់តំណាងឲ្យពលរដ្ឋ១៩៧គ្រួសារដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅស្រុកស្រែអំបិល បន្តស្វែងរកដំណោះស្រាយពីក្រសួងរៀងចំដែនដី ខណៈពលរដ្ឋ២០នាក់ តំណាងឲ្យ៧៧គ្រួសារបន្តទាមទារឲ្យស្ថានទូតចិន ជួយអន្តរាគមន៍ទៅក្រុមហ៊ុនចិនយូញៀន ឌឹវិឡុបមិនគ្រុប (Union Development Group Co., Ltd)។ ការតវ៉ារបស់ពលរដ្ឋទាំង២ក្រុម មិនទទួលបានការឆ្លើយតបណាមួយពីស្ថានទាំងពីរនេះឡើយ។
អានបន្ត -
សម្តេច ស ខេង សម្រេចដាក់ពាក្យបណ្តឹងជាលើកដំបូង ក្នុងឆាកជីវិត
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះថា ស្ទើរពេញមួយជីវិតរបស់សម្តេចមកដល់ពេលនេះ គឺមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ។ ចំពោះការប្តឹងលោក សម រង្ស៊ី គឺជាលើកដំបូងហើយដែលសម្តេច ស ខេង សម្រេចដាក់ពាក្យប្តឹងជាលក្ខណៈឯកជន។
អានបន្ត -
មេធាវីប្ដឹងទាស់សាលក្រមផ្ដន្ទាទោសសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី
សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី សម្រេចប្ដឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញដែលសម្រេចឱ្យរូបលោកជាប់ពន្ធនាគារ ២ឆ្នាំ។ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងនេះ និងផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី វិញ។
អានបន្ត -
កម្ពុជាឆ្លើយតបអង្គការ Human Rights Watch ពីរឿងទាត់ចោលអនុសាសន៍ស្តីពីសិទ្ធិមនុស្ស
នៅថ្ងៃច័ន្ទនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបថាកម្ពុជាមិនអាចទទួលយកអនុសាសន៍ទាំងនោះទេ ដោយសារតែអនុសាសន៍ទាំងនោះផ្តល់ផលប្រយោជន៍ដល់អតីតគណបក្សប្រឆាំង។
អានបន្ត -
លោក ហ៊ុន សែន ខឹងសម្បារនឹងអ្នកបន់ឱ្យលោកឆាប់ស្លាប់ពេលលោកទៅព្យាបាលនៅសិង្ហបុរី
លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ប្រតិកម្មខឹងសម្បារ ដល់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ដែលហ៊ានចូលទៅបញ្ចេញមតិ (Comment) បន់ស្រន់ឱ្យលោកស្លាប់ ដោយសារជំងឺ។ ប្រតិកម្មនេះ គឺធ្វើឡើងក្នុងពេលលោក កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។
អានបន្ត -
សម្តេច ហ៊ុន សែន៖ ឈប់បានឈប់ទៅ អ្នកដែលបន់ឱ្យខ្ញុំឆាប់ស្លាប់ យមរាជមិនត្រូវការជីវិតខ្ញុំទេ
ក្នុងអំឡុងសម្រាកព្យាបាលនៅសិង្ហបុរី សម្តេច ហ៊ុន សែន បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រាប់ទៅអ្នកដែលបន់ឱ្យសម្តេចឆាប់ស្លាប់ ថា «ឈប់បានឈប់ទៅ»។
អានបន្ត -
អ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី កំពុងរៀបចំធ្វើបុណ្យខួប៣ឆ្នាំនៃការស្លាប់របស់លោក
សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមខេត្ត និងជាអ្នកគោរពស្រលាញ់ បណ្ឌិត កែម ឡី កំពុងត្រៀមសុំច្បាប់អាជ្ញាធរ ដើម្បីធ្វើបុណ្យឧទ្ទិសកុសល ជូនបណ្ឌិត កែម ឡី នៅក្នុងខួប៣ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ កម្មវិធីបុណ្យនោះ ពួកគេនឹងទទួលភ្ញៀវ ដោយនំបញ្ចុក។ អ្នកធ្វើការឃ្លាំមើលសិទ្ធិមនុស្ស ថា ពលរដ្ឋមានសិទ្ធិធ្វើបុណ្យ តាមជំនឿសាសនារៀងៗខ្លួន ដោយមិនចាំបាច់ជូនដំណឹង និងមិនត្រូវរំខានការធ្វើបុណ្យរបស់ពលរដ្ឋឡើយ។
អានបន្ត -
កម្ពុជាព្រមានដល់សមាជិកសភាអឺរ៉ុបខ្លះដែលចង់អមដំណើរលោក សម រង្ស៉ី វិលមកកម្ពុជា
នៅពេលលោក សម រង្ស៉ី មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសប្រកាសពីការប៉ុនប៉ងចូលមកកាន់ប្រទេសវិញជាមួយនឹងសមាជិកសភាអឺរ៉ុបខ្លះនោះ ក្រសួងការបរទេសកម្ពុជា បានព្រមានជាមុនពីភាពខុសច្បាប់ការទូតអន្តរ ជាតិនិងអធិបតេយ្យភាពកម្ពុជា។
អានបន្ត -
អ្នកមានជម្លោះដីខេត្តកោះកុងប្រឈមនឹងខ្វះអាហារខណៈតវ៉ារកដំណោះស្រាយពីក្រសួងដែនដី
ក្រុមប្រជាពលរដ្ឋមានជម្លោះដែលធ្វើដំណើរពីខេត្តកោះកុង ទៅរកដំណោះស្រាយដីធ្លីនៅរាជធានីភ្នំពេញ កំពុងប្រឈមភាពខ្វះខាតអាហារបរិភោគប្រចាំ ក្រោយពីចេញតវ៉ានៅមុខក្រសួងរៀបចំដែនដី ៣ថ្ងៃមកហើយ នៅតែមិនទទួលបានការសន្យាណាមួយពីខាងក្រសួង។ ប៉ុន្តែពួកគាត់នៅតែប្រកាន់ជំហរ ថានឹងនៅតវ៉ាតទៅមុខទៀត ដរាបណាមានការឆ្លើយតបពីក្រសួងរៀបចំដែនដី ករណីវិវាទដីធ្លីរបស់ពួកគាត់។
អានបន្ត -
អង្គការសេរីនិយមអន្តរជាតិប្រកាសគាំទ្រ និង អមដំណើរលោកសម រង្ស៊ី ចូលមកកម្ពុជាវិញ
អង្គការសេរីនិយមអន្តរជាតិ(Liberal International) កាលពីថ្ងៃទី០៦ កក្កដា បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង។ គណៈកម្មាធិការប្រតិបត្តិអង្គការសេរីនិយមអន្តរជាតិ បានប្រកាសជំហរគាំទ្រនិងចូលរួមអមដំណើរលោកសម រង្ស៊ី ចូលមកកម្ពុជាវិញ។ ការសម្រេចនេះ ធ្វើឡើងស្របពេលដែលក្រសួងការបរទេសកម្ពុជាទើបបង្ហាញការខកចិត្ត និង បានប្រាប់សមាជិកសភាអឺរ៉ុបដែលចង់អមដំណើរលោកសម រង្ស៊ីចូលស្រុកឱ្យគិតឡើងវិញពីបញ្ហានេះ។
អានបន្ត -
ពលរដ្ឋខ្មែរ៧០នាក់ត្រូវអាមេរិកបញ្ជូនមកកម្ពុជាវិញគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩
យ៉ាងហោចណាស់ ពលរដ្ឋខ្មែរអាមេរិកាំងចំនួន៧០នាក់ ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៩នេះ។ រាប់ចាប់តាំងពីការចុះកិច្ចព្រមព្រៀងរវាងកម្ពុជាអាមេរិក នៅក្នុងឆ្នាំ២០០២ រហូតមកទល់ពេលនេះ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរអាមេរិកកាំងត្រឡប់មកកម្ពុជាវិញ ជាង៧០០នាក់ហើយ។
អានបន្ត -
អាជ្ញាធររបបភ្នំពេញបន្តធ្វើទុក្ខបុកម្នេញចៅសង្កាត់ជាប់ឆ្នោតរបស់បក្សប្រឆាំងកញ្ញា រ៉ូហ្ស៊េត
ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅតែបន្តរងការធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់ឥតស្រាកស្រាន្តពីអាជ្ញាធរនៃរបបលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របបនេះ រួមទាំងតំណាងរាស្ត្រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង ជុំវិញសកម្មភាពបម្រើពលរដ្ឋក្នុងមូលដ្ឋាន ដែលបោះឆ្នោតឱ្យកញ្ញា។
អានបន្ត -
អង្គការ Human Rights Watch បានរិះគន់អាជ្ញាធរអាមេរិករឿងចាប់បញ្ជូនពលរដ្ឋ ខ្មែរមកកម្ពុជា
ក្រោយពេលអាជ្ញាធរអន្តោប្រវេសន៍អាមេរិក បានចាប់បញ្ជូនពលរដ្ឋខ្មែរចំនួន៣៧ នាក់ដែលធំដឹងក្តីនៅអាមេរិកនោះ មកកាន់ប្រទេសកម្ពុជាវិញដោយបង្ខំ អង្គការសិទ្ធិ មនុស្ស Human Rights Watch បានចាត់ទុកថា នេះជាទង្វើមិនសមរម្យ។
អានបន្ត -
អង្គការសិទ្ធិមនុស្សអាមេរិកទទូចឲ្យកម្ពុជាទទួលយកអនុសាសន៍ក្រុមប្រឹក្សាសិទ្ធិមនុស្សចំពោះរឿងសិទ្ធិនយោបាយ
អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងប្រទេសអាមេរិក បាននិយាយថារដ្ឋាភិបាលកម្ពុជាបដិសេធមិនទទួលយកចំណុចសំខាន់ៗដែលក្រុម ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានស្នើឡើងទាក់ទងនឹងសិទ្ធិជន ស៊ីវិលនិងសិទ្ធិនយោបាយនោះទេ តែបានទទួលយកអនុសាសន៍ចំនួន១៧៣ពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)។
អានបន្ត -
លោកស ខេង ប្តឹងលោកសម រង្ស៊ី រឿងចោទលោកថារួមដៃជាមួយលោកឌី វិជ្ជាសងសឹកលោកហ៊ុន សែន
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្តឹងលោកសម រង្ស៊ី ទៅកាន់តុលាការក្រុងភ្នំពេញពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីតំណាងលោកស ខេង កាលពីថ្ងៃទី០១ កក្កដា តែទើបត្រូវបានបង្ហាញឱ្យដឹងជាសាធារណៈនៅថ្ងៃសៅរ៍នេះ។ ការប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី បានចោទលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា បានសម្លាប់លោកហុក ឡង់ឌី និង ចោទលោក ស ខេង ថា ចង់រួមដៃជាមួយ លោក ឌី វិជ្ជា សងសឹកលោកហ៊ុន សែនវិញ។
អានបន្ត -
សហគមន៍ឡពាងស្នើសុំសាលាខេត្តកំពង់ឆ្នាំង ផ្ដល់ឯកសារនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេឌីស៊ី ដើម្បីដាក់ជូនតុលាការក្រុងភ្នំពេញ
អ្នកឡពាងប្រមាណ៣០នាក់ ដែលភាគច្រើនជាស្ត្រីវ័យចំណាស់ នាំគ្នាទៅដាក់ញត្តិ នៅសាលាខេត្តកំពង់ឆ្នាំង និងមន្ទីរសុរិយោដីខេត្ត ស្នើសុំផ្ដល់ឯកសារពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាលពីឆ្នាំ២០១៤ ដាក់ជូនតុលាការក្រុងភ្នំពេញ និងតភ្ជាប់បណ្ដាញអគ្គិសនីឲ្យពួកគាត់។
អានបន្ត -
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលឆ្លើយបំភ្លឺនៅរដ្ឋសភា អំពីកំណែទម្រង់ប្រព័ន្ធតុលាការ
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសភា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្តាប់ចម្លើយបំភ្លឺរបស់លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តបតាមសំណើរបស់ក្រុមតំណាងរាស្រ្តទី៦ នៃរដ្ឋសភា។
អានបន្ត -
អាជ្ញាធរហាមមិនឱ្យមានការជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ឡើយ
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ធ្វើការជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅស្ថានីយប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ [ខ្លីៗ] កាលពីព្រលប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
អានបន្ត -
លោកហ៊ុន សែន សុំកុំឱ្យដកការអនុគ្រោះពាណិជ្ជកម្មពីកម្ពុជានិងប្រទេសក្រីក្រ
កម្ពុជាកំពុងតែប្រឈមនឹងការព្យួរឋានៈពន្ធអនុគ្រោះពីសហភាពអឺរ៉ុប ដោយសារតែបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយសារតែការធ្វើទុក្ខទោសអ្នកសារព័ត៌មានឯករាជ្យ សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង។
អានបន្ត