កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.059
-
អ្នកការពារបរិស្ថានស្នើសុំឱ្យលោក ជា សុផារ៉ា លាលែងពីតំណែង ព្រោះអសមត្ថភាពដោះស្រាយបញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ
ក្រុមអ្នកការពារបរិស្ថានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា លាឈប់ពីមុខតំណែងជាប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បន្ទាប់ពីពួកគេមើលឃើញថា លោកមិនអាចដោះស្រាយបញ្ហាការបំពុលទឹកសមុទ្រនៅខេត្តព្រះសីហនុបានដោយមានប្រសិទ្ធភាពនោះឡើយ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា លោក សម រង្ស៊ី គ្រោងវិលចូលប្រទេសកម្ពុជាវិលយ៉ាងយូរបំផុត ៣ខែទៀត
មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ប្រកាសថា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេស គ្រោងនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញយ៉ាងយូរបំផុតរយៈពេលបីខែទៀត ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្វាគមន៍ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ក៏ប៉ុន្តែអះអាងថា រដ្ឋាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់នៅពេលដែលមេបក្សប្រឆាំងរូបនេះមានវត្តមាននៅក្នុងប្រទេស។
អានបន្ត -
ក្រោយទិវាហូបនំបញ្ចុក៖ មេធាវីស្នើតុលាការខេត្តបាត់ដំបងកុំចាត់ការសំណុំរឿងសកម្មជនអតីតបក្សប្រឆាំង
ទិវាទទួលទាននំបញ្ចុកនៅថ្ងៃទី០៩ មិថុនា ដែលមានការចូលរួមទាំងសមាជិកគណបក្សកាន់អំណាច និង អតីតបក្សប្រឆាំងបានបញ្ចប់ជាមួយរូបភាពវិជ្ជមានសម្រាប់សំណុំរឿងក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ។ មេធាវីការពារសកម្មជនទាំងនេះ បានអះអាងថា ការជួបជុំហូបនំបញ្ចុកនេះមិនមែនជារឿងខុសច្បាប់នោះទេ។ ដូច្នេះហើយ លោកស្នើឱ្យតុលាការខេត្តបាត់ដំបង់តម្កល់ទុកមិនចាត់ការសំណុំរឿងពួកគេដែលត្រូវតុលាការកោះហៅទៅសាកសួររឿងជួបជុំហូបនំបញ្ចុកនេះ។
អានបន្ត -
ក្រសួងការងារបង្ហាញនីតិវិធីទូទាត់ប្រាក់បំណាច់អតីតភាពការងារ
ក្រសួងការងារបានកំណត់ថា៖ «កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន យ៉ាងតិចចំនួន ២១ថ្ងៃ ត្រូវចាត់ទុកថា បំពេញការងារបាន ១ខែពេញ ដែលអាចទទួលបានប្រាក់បំណាច់អតីតភាពការងារ»។
អានបន្ត -
លោក ស ខេង៖ ការគោរពច្បាប់ចរាចរណ៍ធ្លាក់ចុះ
ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមិនមានការថយចុះនោះទេ នេះជាសញ្ញាមួយបង្ហាញថាការគោរពច្បាប់ក្នុងពេលធ្វើដំណើរហាក់បីដូចជាមានការធ្លាក់ចុះ។ នេះជាការលើកឡើង របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ នាព្រឹកថ្ងៃទី១១ ខែមិថុនា ពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អានបន្ត -
សម្តេច ហ៊ុន សែន សម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជាផ្លូវការហើយ
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានសមាសភាពសរុបចំនួន៣០រូប ក្នុងនោះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋន្ត្រីទទួលបន្ទុកលើការងារនាំពាក្យរាជរដ្ឋាភិបាល ជាប្រធាន ។ លោកឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ។
អានបន្ត -
តុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនអ្នកកាសែតពីរនាក់
អ្នកកាសែតពីរនាក់ ត្រូវបានលោក យុត ពន្លឺ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តកំពង់ធំ ដោយចោទប្រកាន់ពីបទ «កំហែងយក» ប្រព្រឹត្តនៅចំណុចហាងឌឺសឹតផ្លេសកាហ្វេ ស្ថិតនៅភូមិ១ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ បទល្មើសដែលមានបទបញ្ញត្តិឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ត -
ក្រសួងបរិស្ថាន៖ ជិត៧០%នៃគ្រួសារខ្មែរនៅតាមជនបទពឹងអាស្រ័យជីវភាពលើអនុផលព្រៃឈើ
ក្រសួងបរិស្ថាននៅថ្ងៃចន្ទនេះ បានបង្ហាញឱ្យដឹងថា ៦៨% នៃគ្រួសារជនបទនៅទូទាំងប្រទេសកម្ពុជាពឹងអាស្រ័យលើធនធានព្រៃឈើសម្រាប់សកម្មភាពជីវភាពរស់នៅរបស់ពួកគេ។ ការបង្ហាញឱ្យដឹងនេះ ធ្វើឡើងនៅក្នុងវេទិកាជាតិលើកទីពីរស្តីពីអនុផលព្រៃឈើ ដែលមានរយៈពេលពីរថ្ងៃនៅសណ្ឋាគារហ៊ីម៉ាវីរី។ ក្រសួងបរិស្ថាន និង ភាគីពាក់ព័ន្ធផ្សេងទៀតក៏កំពុងស្វែងរកទីផ្សារក្រៅស្រុកសម្រាប់នាំចេញអនុផលព្រៃឈើនៅកម្ពុជាផងដែរ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
អានបន្ត -
មេដឹកនាំក្រុមជំទាស់ប្តេជ្ញាជាថ្មីដើម្បីវិលទៅស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
គណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានប្តេជ្ញាជាថ្មីថានឹងតស៊ូនយោបាយបែបអហិង្សាដើម្បីឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ ស្តារប្រជាធិបតេយ្យឡើងវិញនិងការពារ ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP កុំឲ្យបាត់ បង់។
អានបន្ត -
ជនរងគ្រោះ ២នាក់ចូលបំភ្លឺតុលាការខេត្តបាត់ដំបងរឿងមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចលោក សេរី កុសល បាញ់របួសស្នាម
ជនរងគ្រោះ ២នាក់ឪពុកនិងកូននៅស្រុកសំឡូត បានចូលខ្លួនបំភ្លឺតាមកោះហៅរបស់តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបងរួចហើយ នៅព្រឹកថ្ងៃទី១០ មិថុនា។
អានបន្ត -
លោក ឌី វិជ្ជា៖ ការស្លាប់របស់ឪពុកលោកក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពី១០ឆ្នាំមុន គឺដោយសារកត្តាអាកាសធាតុ
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា កូនប្រុសច្បងរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ បានបញ្ចេញប្រតិកម្មជាលើកដំបូងចំពោះការអះអាងរបស់លោក សម រង្ស៊ី ថា ឳពុករបស់លោកបានស្លាប់ដោយការរៀបចំធ្វើឃាតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះនៅលើឧទ្ធម្ភាគចក្រ កាលពីឆ្នាំ ២០០៨។ ប៉ុន្តែ លោក ឌី វិជ្ជា បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា ជាការផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ និងធ្វើឲ្យមតិជាតិនិងអន្តរជាតិមានការភ័ន្តច្រឡំ។ ពាក់ព័ន្ធនឹងករណីនេះ លោក ឌី វិជ្ជា បានអះអាងថា លោកកំពុងឲ្យមេធាវីរបស់លោក សិក្សានិងពិនិត្យមើលឯកសារ ដើម្បីប្ដឹងលោក សម រង្ស៊ី។
អានបន្ត -
ក្រសួងព័ត៌មានថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ផ្ដោតលើបញ្ហាសាកល មិនផ្ដោតលើបញ្ហាកម្ពុជា
ក្រសួងព័ត៌មានអះអាងថា កិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦ ជាកិច្ចប្រជុំដែលផ្ដោតលើបញ្ហាសាកល ហើយនឹងមិនមានការលើកឡើងអំពីបញ្ហាសេរីភាពសារព័ត៌មាននៅកម្ពុជាឡើយ។ អង្គការសង្គមស៊ីវិលថា ព្រឹត្តិការណ៍នេះគួរតែមានរបៀបវារៈទាក់ទងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បើពុំដូច្នេះទេ ព្រឹត្តិការណ៍នេះនឹងមិនអាចរួមចំណែកដល់ការលើកស្ទួយសិទ្ធិសេរីភាពនៅកម្ពុជាបានឡើយ។
អានបន្ត -
គណៈកម្មាធិការព្រំដែនខ្មែរនៅបារាំងអរគុណមេដឹកនាំសិង្ហបុរីចំពោះអត្ថាធិប្បាយរឿងតួនាទីកងទ័ពវៀតណាមនៅកម្ពុជា
គណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំង បានផ្ញើលិខិតអរគុណដល់នាយករដ្ឋមន្ត្រីប្រទេស សិង្ហបុរីចំពោះសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសមួយទាក់ទងនឹងតួនាទីកងទ័ពវៀតណាមចូល ឈ្លានពានកម្ពុជាក្នុងឆ្នាំ១៩៧៩ ដើម្បីបណ្តេញកងទ័ពខ្មែរក្រហមពីអំណាច។
អានបន្ត -
ពលរដ្ឋជាង ៣០០គ្រួសាររស់នៅខេត្តកំពង់ធំត្អូញពីឈ្មួញមានអំណាចគាបសង្កត់សេវាផ្គត់ទឹកធ្វើកសិកម្ម
ពលរដ្ឋជាង៣រយគ្រួសារ (៣០០) រស់នៅភូមិចំនួន៩ នៃឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្អូញថា ឈ្មួញមានអំណាចនៅតែគាបសង្កត់ និងកេងប្រវ័ញ្ចសេវាផ្គត់ផ្គង់ទឹកធ្វើស្រូវជាច្រើនឆ្នាំមកហើយ បង្កឲ្យប៉ះពាល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ។ អ្នកភូមិថា ពួកគាត់បានដាក់ញត្តិ និងប្ដឹងករណីនេះ ទៅអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ តែគ្មានដំណោះស្រាយ។
អានបន្ត -
សម្តេច ហ៊ុន សែន នឹងទៅប្រទេសហុងគ្រី និងតាជីគីស្ថាន ក្នុងគោលបំណងផ្សេងគ្នា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពី «អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី» នៅសាធារណរដ្ឋតាជីគីស្ថាន ពីថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
សាច់ញាតិនិងសកម្មជនសិទ្ធិមនុស្សទទូចឲ្យតុលាការបញ្ចប់សំណុំរឿងអ្នកបកប្រែឱ្យបណ្តាញព័ត៌មានRT
នៅមុនសវនាការនេះ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យតុលាការកាត់ក្តី ដោយមានភាគីពាក់ព័ន្ធ ចូលរួមដើម្បីធានាដល់ការកាត់ក្តីស្របតាមនីតិវិធីត្រឹមត្រូវ ខាងផ្លូវច្បាប់។
អានបន្ត -
តើវៀតណាម នឹងធ្វើអ្វីមុនគេ ក្រោយឈ្នះអាសនៈនៅក្រុមប្រឹក្សាសន្តិសុខ UN?
ប្រទេសវៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាសមាជិកមិនអាចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ដោយសំឡេងយល់ព្រម ១៩២ លើ ១៩៣សំឡេង។
អានបន្ត -
អ្នកគាំទ្របក្សកាន់អំណាចនិងអតីតបក្សប្រឆាំងហូបនំបញ្ចុកក្នុងថ្ងៃតែមួយ តែមិនមែនជាសញ្ញានៃការចរចានយោបាយ
ដូចការគ្រោងទុក អ្នកគាំទ្រគណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំង បានជួបជុំគ្នាហូបនំបញ្ចុកដោយឡែកពីគ្នា នៅថ្ងៃអាទិត្យ ទី ០៩ មិថុនា នេះ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះគឺជាព្រឹត្តិការណ៍ដ៏កម្រមួយ នៅក្នុងប្រទេសកម្ពុជា។ ភ្លាមៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញមកអរគុណដល់អ្នកគាំទ្ររបស់លោក ខណៈលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសវិញ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនបន្តសកម្មភាពហូបនំបញ្ចុកនេះ នៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត។
អានបន្ត -
"បក្សកាន់អំណាចកេងចំណេញនយោបាយពីពិធីហូបនំបញ្ចុក ខណៈបក្សប្រឆាំងត្រូវរងការឃ្លាំមើល"
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច យកកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ដើម្បីបញ្ចេញសារនយោបាយ និងវាយប្រហារដៃគូនយោបាយ ខណៈក្រុមសមាជិកគណបក្សប្រឆាំងបន្តការឃ្លាំមើល ពីសមត្ថកិច្ចក្នុងពេលជួបជុំគ្នាហូបនំបញ្ចុក ធ្វើឱ្យពួកគេមិនហ៊ានបញ្ចេញសារនយោបាយទេ។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ចាត់ទុកថា សកម្មភាពឃ្លាំមើលសកម្មជនបក្សប្រឆាំងជួបជុំគ្នាហូបនំបញ្ចុក ជារូបភាពគំរាមកំហែង មិនស្មើភាពគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង។
អានបន្ត -
តុលាការបាត់ដំបងកោះហៅជនរងគ្រោះ២នាក់រឿងលោក សេរី កុសល បាញ់បោះបង្ករបួសស្នាម
សាលាដំបូងខេត្តបាត់ដំបង កោះហៅជនរងគ្រោះ ២នាក់នៅស្រុកសំឡូត ទៅសាកសួរនៅថ្ងៃទី១០ខែមិថុនា។ ការកោះហៅនេះ បន្ទាប់ពីពួកគេបានប្ដឹងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺ លោក សេរី កុសល ដែលបានបាញ់បោះបង្ករបួសស្នាម ខណៈដែលពួកគេកំពុងដើររើសផ្លែសំរ៉ង កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលធ្វើការឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៅខេត្តបាត់ដំបង លើកឡើងថា សំណុំរឿងនេះ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់ពលរដ្ឋ ពីអ្នកមានអំណាចដែលតុលាការគួរចាត់ការឱ្យបានឆាប់។
អានបន្ត