កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.002


  • សមត្ថកិច្ចរកជនសង្ស័យជាមេឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តពោធិ៍សាត់មិនទាន់ឃើញ
    អានបន្ត

    សមត្ថកិច្ចរកជនសង្ស័យជាមេឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តពោធិ៍សាត់មិនទាន់ឃើញ

    មន្ត្រីពាក់ព័ន្ធអះអាងថា មិនទាន់អាចរកឃើញជនសង្ស័យជាមេឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំនៅខេត្តពោធិ៍សាត់នៅឡើយ ដែលករណីនេះសកម្មជនបរិស្ថានសង្ស័យថា មានជាប់ពាក់ព័ន្ធមន្ត្រីមានតួនាទីសំខាន់​ៗ​​មួយចំនួនទើបជនសង្ស័យអាចធ្វើសកម្មភាពបានជាង២០ឆ្នាំមកនេះ។​

    អានបន្ត
  • ក្រោយបណ្តេញចេញ ព្រះសង្ឃសាំង រិទ្ធីស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ
    អានបន្ត

    ក្រោយបណ្តេញចេញ ព្រះសង្ឃសាំង រិទ្ធីស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ

    ព្រះតេជគុណសាំង រិទ្ធីដែលត្រូវបានបណ្តេញចេញពីវត្តដំរីស ខេត្តបាត់ដំបងបាននិមន្តយកលិខិតទៅប្រគេនព្រះអនុគណក្រុងបាត់ដំបងនៅល្ងាចថ្ងៃទី១៦ កក្កដាដើម្បីស្នើសុំអន្តរាគមន៍ឱ្យព្រះអង្គអាចត្រឡប់ទៅគង់នៅវត្តដំរីសឡើងវិញ។ សូមរម្លឹកថា ព្រះសង្ឃ សាំង រិទ្ធី ត្រូវបានបណ្តេញចេញពីវត្ត បន្ទាប់ពីព្រះអង្គបានចូលរួមដង្ហែក្បួនធម្មយាត្រាអប់រំសីល៥ ឧទ្ទិសកុសលជូនសពលោកបណ្ឌិត កែម ឡី និងវីរជនផ្សេងទៀត។

    អានបន្ត
  • ខ្មែរ​កម្ពុជា​ក្រោម​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​ថា​«ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម»
    អានបន្ត

    ខ្មែរ​កម្ពុជា​ក្រោម​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​ថា​«ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម»

    ការ​ថ្លែង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប គឺ​លោក សុខ ឥសាន ពាក់ព័ន្ធ​នឹង​ខ្មែរ​កម្ពុជា​ក្រោម បង្ក​ឱ្យមាន​ប្រតិកម្ម​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ថា ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ជា​ជន​ជាតិ​វៀតណាម បន្ទាប់​ពី​បារាំង​ប្រគល់​ទឹក​ដី​កូសាំងស៊ីន​ឱ្យ​វៀត​ណាម​នៅ​ឆ្នាំ ​១៩៤៩។

    អានបន្ត
  • លោក អ៊ិន គង់ជិត៖ ការបណ្តេញ​ព្រះសង្ឃ​សាំង រិទ្ធីចេញពីវត្តជារឿងមិនសមហេតុផល
    អានបន្ត

    លោក អ៊ិន គង់ជិត៖ ការបណ្តេញ​ព្រះសង្ឃ​សាំង រិទ្ធីចេញពីវត្តជារឿងមិនសមហេតុផល

    ព្រះ​តេជគុណ​ ​សាំង​ ​រិទ្ធី​ ​ត្រូវ​បាន​គណៈកម្មការ​វត្ត​ដំរីស​ ​ក្រុង​បាត់​ដំបង​ ​បណ្ដេញ​ចេញពី​វត្តនៅថ្ងៃទី១៥កក្កដាម្សិលមិញ ​បន្ទាប់ពីព្រះសង្ឃ​អង្គនេះបានចូលរួមដង្ហែក្បួន​ធម្មយាត្រា ក្នុងគោលដៅ​​លើកកំពស់ពុទ្ធសាសនាសីល៥ កាន់ទុកលោកបណ្ឌិត កែម ឡី និងរំលឹកគុណវីរជន និងវីរសង្ឃខ្មែរមួយចំនួន​​។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី​១៦កក្កដានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យចាត់ទុក​ការបណ្តេញព្រះសង្ឃ សាំង រិទ្ធី ចេញពីវត្ត​ជារឿងមិនសមហេតុផល។ ​មិនសមហេតុផលដោយសារតែគណៈកម្មការវត្តដំរីស​បានសម្រេច​បណ្តេញព្រះ​​សង្ឃ សាំង រិទ្ធីចេញពីវត្តទាំងយប់​ ក្រោយព្រះសង្ឃអង្គនេះ​​​មិនព្រមធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពធ្វើធម្មយាត្រារបស់ព្រះអង្គ។

    អានបន្ត
  • សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ក្រោយ​ជាប់ឃុំ​១៨ខែ
    អានបន្ត

    សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ក្រោយ​ជាប់ឃុំ​១៨ខែ

    សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ហើយ នៅថ្ងៃទី១៦ ខែ​កក្កដា បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈពេល ១៨​ខែ នៅ​ក្រោយ​ពេល​លោក​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​វៀតណាម​នៅ​កម្ពុជា។ក្រោយ​ចេញ​ពី​ពន្ធនាគារ​សកម្មជន​សង្គម​រូប​នេះ​ថ្លែង​ថា ការ​ឃុំ​ខ្លួន​រូប​លោក​គឺ​អំពើ​អយុត្តិធម៌ ព្រោះ​លោក​ជា​ជន​រងគ្រោះ​នៃ​សំណុំ​រឿង​ដីធ្លី​ជាមួយ​សាច់ញាតិ ហើយ​អចលនទ្រព្យ​របស់​លោក​​ក៏​ត្រូវ​បាន​គេ​រឹបអូស​ថែម​ទៀត។

    អានបន្ត
  • អាមេរិក​ផ្តល់​ជំនួយ​៧លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា
    អានបន្ត

    អាមេរិក​ផ្តល់​ជំនួយ​៧លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា

    ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្ត​រជាតិ ហៅ​កាត់​ថា ​USAID​បាន​ប្រកាស​ផ្តល់​ជំនួយ​ប្រមាណ ​៧ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យនៅ​កម្ពុជា​ក្នុង​រយៈ​ពេល ​៥ ឆ្នាំ​ខាង​មុខ ពោល​គឺ​ចាប់​អនុវត្ត​ពី​ចុង​ឆ្នាំ​ ២០២៤ ​នេះ។

    អានបន្ត
  • អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ឱកាស​ឱ្យ​សមាគម​អន្តរជាតិ​ចូលរួម​តាមដាន​សវនកម្ម​លើ​អង្គការ​សង់ត្រាល់​ដើម្បី​តម្លាភាព
    អានបន្ត

    អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ឱកាស​ឱ្យ​សមាគម​អន្តរជាតិ​ចូលរួម​តាមដាន​សវនកម្ម​លើ​អង្គការ​សង់ត្រាល់​ដើម្បី​តម្លាភាព

    អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឱកាស​ឱ្យ​សមាគម​កាត់ដេរ និង​ស្បែកជើង​អាមេរិក AAFA និង​សមាគម​ការងារ​យុត្តិធម៌ FLA ចូលរួម​តាមដាន​សវនកម្ម​លើ​អង្គការ​សង់ត្រាល់ ដើម្បី​បញ្ជាក់​ពី​តម្លាភាព និង​លុប​បំបាត់​នូវ​ការ​សង្ស័យ ប្រសិនបើ​សវនកម្ម​នេះ​ត្រូវតែ​ធ្វើ​ដោយ​ចៀស​មិន​រួច។

    អានបន្ត
  • ពលរដ្ឋ​នៅ​​តាខ្មៅ​ជាង​១០០​គ្រួសារ​ស្នើ​ឲ្យ​អភិបាល​ខេត្ត​កណ្ដាល​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ប្រឡាយ​៩៦
    អានបន្ត

    ពលរដ្ឋ​នៅ​​តាខ្មៅ​ជាង​១០០​គ្រួសារ​ស្នើ​ឲ្យ​អភិបាល​ខេត្ត​កណ្ដាល​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ប្រឡាយ​៩៦

    ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ប្រឡាយ​៩៦ នៅ​ក្រុង​តាខ្មៅ​ជាង​១៥០​គ្រួសារ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​កណ្ដាល ដើម្បី​ស្នើ​ឲ្យ​អភិបាល​ខេត្ត​នេះ បើក​វេទិកា​សាធារណៈ រក​ដំណោះ​ស្រាយ​ដល់​ពួក​គេ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​សិក្សា​ពី​ផល​ប៉ះពាល់​និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌​មុន​ធ្វើ​ការ​អភិវឌ្ឍ។

    អានបន្ត
  • ជនជាតិ​ដើម​ភាគ​តិច​កួយមាន​ជម្លោះ​ដីធ្លីជាមួយ​មន្ត្រី​យោធា​ នៅ​ខេត្ត​សៀមរាប​ ស្នើ​តុលាការ​កំពូល​ឱ្យ​ផ្ដល់​យុត្តិធម៌
    អានបន្ត

    ជនជាតិ​ដើម​ភាគ​តិច​កួយមាន​ជម្លោះ​ដីធ្លីជាមួយ​មន្ត្រី​យោធា​ នៅ​ខេត្ត​សៀមរាប​ ស្នើ​តុលាការ​កំពូល​ឱ្យ​ផ្ដល់​យុត្តិធម៌

    ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​យោធា និង​បរិស្ថាន នៅ​ខេត្តសៀមរាប ស្នើ​តុលាការ​កំពូល​ឱ្យ​ផ្ដល់​យុត្តិធម៌ ក្រោយ​ពី​តុលាការ​ជាន់​ទាប​កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ ដោយ​អះអាង​ថា លោក​មិន​បាន​ឈូស​ឆាយ​ដី​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា តុលាការ​គួរ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​អាស្រ័យ​ផល​លើ​ដី​បន្តិច​បន្តួច​​ធ្វើ​ជា​មុខរបរ​ចិញ្ចឹម​ជីវិត។

    អានបន្ត
  • ពលរដ្ឋជិត២០០នាក់តវ៉ាឱ្យដាក់មេភូមិ អនុភូមិចូលកាន់តំណែងវិញ ក្រោយ​ពួកគាត់ត្រូវបានដកចេញ
    អានបន្ត

    ពលរដ្ឋជិត២០០នាក់តវ៉ាឱ្យដាក់មេភូមិ អនុភូមិចូលកាន់តំណែងវិញ ក្រោយ​ពួកគាត់ត្រូវបានដកចេញ

    ពលរដ្ឋជិត២០០នាក់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានតវ៉ាទាមទារឱ្យដាក់មេភូមិ អនុភូមិចាស់ចូលកាន់តំណែងវិញ ដោយអះអាងថា ពួកគាត់មិនបានសាងកំហុសអ្វីកំឡុងពេលដែលពួកគាត់ដឹកនាំជិត២០ឆ្នាំ ប៉ុន្តែបែរជាត្រូវបានក្រុមប្រឹក្សាឃុំដក ខណៈក្រសួងមហាផ្ទៃថា នឹងតាមដានរឿងនេះដើម្បីស្វែងរកយុត្ដធម៌។

    អានបន្ត
  • តុលាការ​កំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ របស់​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ថ្ងៃ​ទី២៩ កក្កដា
    អានបន្ត

    តុលាការ​កំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ របស់​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ថ្ងៃ​ទី២៩ កក្កដា

    តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ពាក់ព័ន្ធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅថ្ងៃទី២៩ ខែកក្កដា។ មេធាវី​ការពារ​ក្ដី​រំពឹង​ថា​តុលាការ​ជាន់ខ្ពស់​សម្រេច​ក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​កូនក្តី​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សង្គម​ស៊ីវិល​ថា បើ​សិន​តុលាការ​បន្ត​ឃុំខ្លួន​លោក ស៊ុន ចន្ធី រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា និង​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ថែម​ទៀត។

    អានបន្ត
  •  សកម្មជន​បរិស្ថាន មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ ​បន្ត​ទាមទារ​យុត្តិធម៌ សម្រាប់ បណ្ឌិត កែម ឡី
    អានបន្ត

    សកម្មជន​បរិស្ថាន មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ ​បន្ត​ទាមទារ​យុត្តិធម៌ សម្រាប់ បណ្ឌិត កែម ឡី

    ក្រុម​យុវជន​ដែល​ជា​សកម្មជន​បរិស្ថាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ បាន​ជួប​ជុំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​វែក​មុខ​ឃាតក​ពិត ក្នុង​ករណី​ឃាតកម្ម​លើ​រូប បណ្ឌិត កែម ឡី ។ ការ​បន្ត​​ទាមទារ​​យុត្តិធម៌​ ក៏​ដូច​​ការ​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ឃាតក​ពិត ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤ ក្នុង​ឱកាសរម្លឹក​ខួប​គម្រប់​៨​ឆ្នាំ នៃ​ការ​ដែល​ខ្មាន់​កាំភ្លើង​បានបាញ់​ប្រហារ បណ្ឌិត កែម ឡី ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ ឱ្យ​ដួល​ដេក​ក្នុង​ថ្លុក​ឈាម នៅ​ក្នុង​ហាង​លក់​ទំនិញ Star Mart ​នៃ​ឋានីយប្រេង​ឥទ្ធនៈ​ កាល់តិច (Caltex) នា​ស្តុប​បូកគោ កាលពី​ថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។​​

    អានបន្ត
  • កម្មករ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ជួប​ការ​លំបាក ក្រោយ​មន្ត្រី​គយ​ឈប់​ឱ្យ​អូស​រទេះ​ឆ្លងកាត់​ព្រំដែន
    អានបន្ត

    កម្មករ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ជួប​ការ​លំបាក ក្រោយ​មន្ត្រី​គយ​ឈប់​ឱ្យ​អូស​រទេះ​ឆ្លងកាត់​ព្រំដែន

    កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កំពុង​ប្រឈម​ជីវភាព​លំបាក បន្ទាប់ពី​មន្ត្រី​គយ​ហាមឃាត់ មិន​ឱ្យ​ពួកគាត់​អូស​រទេះ​ដឹក​អីវ៉ាន់​ឆ្លងកាត់​ដូច​មុន។ ពួកគាត់​ខ្លះ បាន​បង្ខំ​ចិត្ត​ដើរ​រើស​អេតចាយ​លក់ ដើម្បី​រក​ប្រាក់​ទិញ​បាយ​ហូប និង​ខ្លះ​ទៀត គ្មាន​លុយ​ជួល​បន្ទប់ ត្រូវ​បង្ខំចិត្ត ចង​អង្រឹង​ដេក​ក្រោម​ដើមឈើ​តាម​របង​វត្ត និង​តាម​កន្លែង​ចាក់​សំរាម​ជាដើម។

    អានបន្ត
  • អ្នកស្រី ប៊ូ រចនា៖ កុំប្រឹងបំផ្លាញកិត្តិយស បណ្ឌិត កែម ឡី ទាំងអយុត្តិធម៌
    អានបន្ត

    អ្នកស្រី ប៊ូ រចនា៖ កុំប្រឹងបំផ្លាញកិត្តិយស បណ្ឌិត កែម ឡី ទាំងអយុត្តិធម៌

    អ្នក​ស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី បាន​ទទូច​កុំ​ឲ្យ​បំផ្លាញ​កិត្តិយស​លោក​ បណ្ឌិត ​កែម ​ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​អយុត្តិ​ធម៌ ​និង​បាន​អំពាវនាវ​កុំ​ឲ្យ​ប្អូន​ថ្លៃ​មាន​ចិត្ត​ចង់​បាន​ព្រទ្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​អ្នក​វិភាគ​ឯក​រាជ្យ​រូប​នេះ​។​ ការ​ចេញ​មុខ​ប្រតិកម្ម​បែប​នេះ​របស់​អ្នកស្រី ​ប៊ូ ​រចនា​ធ្វើឡើង​ដោយ​ភ្ជាប់​នឹង​វីដេអូឃ្លីប​មួយ​ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​លោក ​កែម​ រិទ្ធិសិត​ ប្អូន​ប្រុស​បង្កើត​លោក​ កែម ឡី ​អំពាវ​នាវ​ជាថ្មី​ដល់​គណ​បក្ស​ប្រ​ឆាំង​ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ព័ត៌​មាន​បរទេស​ឱ្យឈប់​ធ្វើ​នយោបាយ​កេង​ចំណេញ​លើ​សព លោក បណ្ឌិត កែម ឡី តទៅ​ទៀត​។

    អានបន្ត
  • ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុនរំលឹកខួប ៨ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី និងទាមទារយុត្តិធម៌
    អានបន្ត

    ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុនរំលឹកខួប ៨ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី និងទាមទារយុត្តិធម៌

    ពលរដ្ឋខ្មែរ​រស់នៅ​ប្រទេសជប៉ុន កូរ៉េ​ខាងត្បូង និង​ថៃ​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប ៨ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី យ៉ាង​​ផុលផុស ហើយ​​ប្រកាស​​យក​​បណ្ឌិត​ធ្វើជា​​​គម្រូ​​ក្នុង​ការតស៊ូ​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ។ ពួកគេ​បន្ត​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​​ឱ្យ​បើក​ការស៊ើបអង្កេត​តម្លាភាព​ ដើម្បី​វែក​មុខ​រក​អ្នកបញ្ជា ឬ​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ការបាញ់​អ្នកវិភាគ​នយោបាយ​ និង​សង្គម​ដ៏ល្បី​រូប​នេះ ព្រមទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតាធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

  • លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើម
    អានបន្ត

    លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើម

    នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ តុលាការ​កំពូល​បាន​លើក​យក​បណ្តឹង​សុំនៅ​ក្រៅឃុំ​របស់ ​លោក ​ស៊ុន​ ចន្ធី​ ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​ទៅ​ធ្វើការ​ជំនុំ​ជម្រះ​ជា​សាធារណៈ​។​ តែ​មិន​បាន​ប្រកាស​លទ្ធផល​ភ្លាមៗ​នោះ​ទេ​។​ ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ ​លោក រ៉ុង ឈុន អះអាង​ថា​ លោក ស៊ុន ចន្ធី​ នៅ​តែ​រក្សាឧត្តម​គតិ​ដើម​របស់​ខ្លួន​ដដែល​ បើទោះ​ជា​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះបាន​ផ្តិត​មេដៃ​លើ​លិខិត​សុំ​ទោស ​លោក ហ៊ុន ម៉ាណែត ​នៅក្រោយ​ពេល​ចាប់​ខ្លួន​ក៏ដោយ​។

    អានបន្ត
  • ក្រុម​យុវជន និង​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន
    អានបន្ត

    ក្រុម​យុវជន និង​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន

    ក្រុម​យុវជន និង​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន ៥នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ពួកគាត់​អះអាង​ថា កិច្ច​ការពារ​បរិស្ថាន​មិនមែន​ជា​អំពើ​ខុសច្បាប់ ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​គឺ​មិន​បាន​ផ្ដល់​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ឡើយ។ ក្រុម​យុវជន​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ នាំគ្នា​បង្ហោះ​សារ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ជា​បន្ទាន់ ពីព្រោះ​ការ​ចាប់​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​គឺជា​អំពើ​អ​មនុស្សធម៌ និង​មិន​អាច​ទទួល​យក​បាន។

    អានបន្ត
  • សមាគមAAFA និង FLA អាមេរិក ទទូចឱ្យកម្ពុជាលុបចោលគម្រោងសវនកម្មលើអង្គការសង់ត្រាល់
    អានបន្ត

    សមាគមAAFA និង FLA អាមេរិក ទទូចឱ្យកម្ពុជាលុបចោលគម្រោងសវនកម្មលើអង្គការសង់ត្រាល់

    នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាត់ដេរ និងស្បែកជើងអាមេរិក AAFA និង សមាគមការងារយុត្តិធម៌FLA បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលជាបន្ទាន់ នូវសវកម្មលើអង្គការសង់តា្រល់ ដែលគ្រោងនឹងបើកនៅថ្ងៃទី១៥ ខែកក្កដា ខាងមុខ។ ក្រៅពីទទូចឱ្យលុបចោលសវកម្មនេះ សមាគមអន្ដរជាតិទាំងពីរលើកឡើងថា វិធានការណាមួយប្រឆាំងអង្គការសង់ត្រាល់ គឺជាការបំភិតបំភ័យ ​និងបៀតបៀន ក៏ត្រូវជៀសវាងមិនឱ្យកើតមានលើសង្គមស៊ីវិលនៅកម្ពុជា។

    អានបន្ត
  • យុវជន​​បរិស្ថាន​​ស្ម័គ្រ​ចិត្ត​​បន្ត​​ការងារ ទោះបី​​សកម្មជន​​ផ្សេង​​ទៀត​​ត្រូវបាន​​ចាប់​​ខ្លួន
    អានបន្ត

    យុវជន​​បរិស្ថាន​​ស្ម័គ្រ​ចិត្ត​​បន្ត​​ការងារ ទោះបី​​សកម្មជន​​ផ្សេង​​ទៀត​​ត្រូវបាន​​ចាប់​​ខ្លួន

    ក្រុម​យុវជន​ស្ម័គ្រចិត្ត​លើ​កិច្ច​ការពារ​បរិស្ថាន​លើក​ឡើង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើសកម្មភាព​ការពារ​បរិស្ថាន​ និងស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព​ឱ្យ​បាន​ពេញ​លេញ​ ខណៈ​ពួកគេ​ព្រួយ​បារម្ភ​ពី​ការចាប់​ខ្លួន។ ការ​លើក​ឡើង​របស់​ពួកគេ កើត​មាន​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ​១០ ​នាក់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗចន្លោះ​ពី​ ៦ ទៅ ​៨ ឆ្នាំ ពីបទ«​រួម​គំនិត​ក្បត់» និង ​«ប្រមាថ​ព្រះមហាក្សត្រ​» កាលពី​ដើម​ខែកក្កដា។ យុវជន​ ៥ ​នាក់ ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​បង្ខំ និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​តាម​បណ្តាខេត្ត​ផ្សេងៗពី​គ្នា។

    អានបន្ត
  • កម្ពុជា​ច្រាន​ចោលការរិះគន់របស់​អង្គការ​សហប្រជាជាតិ​ដែលថា «ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ» លើ​សកម្ម​ជន​មាតាធម្មជាតិ
    អានបន្ត

    កម្ពុជា​ច្រាន​ចោលការរិះគន់របស់​អង្គការ​សហប្រជាជាតិ​ដែលថា «ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ» លើ​សកម្ម​ជន​មាតាធម្មជាតិ

    តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​​ទាត់​ចោល​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ លោក Thameen Al-Kheetan ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«​ពិនិត្យលើ​បទចោទឡើងវិញ» ចំពោះ​សកម្មជន​បរិស្ថាន​​ចលនា​មាតាធម្មជាតិ ដោយថា​វាគឺ​ជា «ការរើសអើងយ៉ាងខ្លាំង» ចំពោះ​ប្រព័ន្ធ​យុត្តិធម៌កម្ពុជា​។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo