កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
GDP ស្នើសុំរដ្ឋសភាឱ្យកោះហៅរបបភ្នំពេញបញ្ជាក់ពីគម្រោងលុបបឹងតាមោក ឬទំនប់កប់ស្រូវ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់លិខិតស្នើសុំរដ្ឋសភាឯកបក្ស កោះហៅរបបក្រុងភ្នំពេញ មកពន្យល់ពីគម្រោងលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ នៅខណ្ឌព្រែកព្នៅ ឱ្យបានច្បាស់លាស់ ដើម្បីបំបាត់មន្ទិលសង្ស័យ ព្រោះបារម្ភថា បឹងធម្មជាតិចុងក្រោយនៅភ្នំពេញមួយនេះ អាចត្រូវលុបចោលទាំងស្រុង ដូចបឹងកក់។ សកម្មជនបរិស្ថានគ្មានជំនឿថា រដ្ឋសភាឯកបក្សហ៊ានប្រឆាំងមហិច្ឆតារបបក្រុងភ្នំពេញឡើយ បើទោះរបបក្រុងភ្នំពេញ ចង់លុបបឹង ឬទន្លេក៏ដោយ។
អានបន្ត -
តុលាការខេត្តត្បូងឃ្មុំកោះហៅពលរដ្ឋ ១០នាក់ឲ្យចូលបំភ្លឺរឿងជម្លោះដីធ្លី
តំណាងពលរដ្ឋមានបញ្ហាដីធ្លីចំនួន ១០នាក់ បានចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី១០ ខែមិថុនានេះតាមបណ្ដឹងរបស់តុលាការ។ ខណៈតំណាងរបស់ខ្លួនចូលបំភ្លឺ នៅខាងមុខតុលាការ ពលរដ្ឋជាង ២០០នាក់នាំគ្នាប្រមូលផ្តុំគាំទ្រតំណាងរបស់ពួកគេ ដើម្បីឃ្លាំមើលការកោះហៅនេះ។
អានបន្ត -
អង្គការស៊ីប៉ានិងនាយកដ្ឋានពន្ធនាគារប្រកាសបន្តគម្រោងបណ្ណាល័យក្នុងពន្ធនាគារ រយៈពេល៣ឆ្នាំទៅមុខ
អង្គការស៊ីប៉ា នៅថ្ងៃទី ១២ មិថុនា នេះ បានចុះហត្ថលេខាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីប្រកាសបន្តអនុវត្តជាផ្លូវការ នូវគម្រោងបណ្ណាល័យក្នុងពន្ធនាគារ នៅក្នុងដំណាក់កាលទី០៣។ គម្រោងដែលមានរយៈពេល៣ឆ្នាំទៅមុខនេះ គ្រោងនឹងចំណាយថវិការជាង៥៣ម៉ឺនដុល្លារ ដោយរំពឹងថា ជនជាប់ឃុំចំនួន៣៥% ក្នុងចំណោមជនជាប់ឃុំជាង៣ម៉ឺននាក់នៅទូទាំងប្រទេស នឹងទទួលបានសេវាអប់រំ និងជំនាញតាមរយៈអំណាននៅក្នុងពន្ធនាគារ មុនពេលពួកគេធ្វើសមាហរណកម្មទៅក្នុងសង្គម។
អានបន្ត -
សម្តេច ហ៊ុន សែន៖ សកលលោកកំពុងប្រឈមមុខនឹងព័ត៌មានក្លែងបន្លំ ញុះញង់ ជេរប្រមាថ និងរំលោភសិទ្ធិបុគ្គល
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចេកវិទ្យាឌីជីថលនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាដូចជា ការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលឯកជនជាដើម ហើយវាបាននឹងកំពុងគំរាមកំហែងដល់សន្តិសុខទាំងនៅក្នុងតំបន់ និងសកលលោកទាំងមូល។
អានបន្ត -
រដ្ឋមន្រ្តីព័ត៌មាន៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី ជាព្រឹត្តិការណ៍ជួបជុំដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងបដិវត្តន៍បច្ចេកវិទ្យាទំនើប
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឱ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយនៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។
អានបន្ត -
មេបក្សប្រឆាំងប្រកាសថា នឹងធ្វើឱ្យលោក ហ៊ុន សែន ឆ្កួត
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេសបានប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១១ មិថុនា យុទ្ធវិធីមួយដ៏ល្អប្រសើរ ដើម្បីបញ្ចប់របបផ្ដាច់ការឱ្យបានឆាប់នៅកម្ពុជា គឺធ្វើឱ្យលោក ហ៊ុន សែន ឆ្កួត។
អានបន្ត -
ពលរដ្ឋសង្ស័យមេនគរបាលប៉ុស្តិ៍អុកឡុកពលរដ្ឋហូបនំបញ្ចុកនៅខេត្តកំពង់ចាមនៅធ្វើការកន្លែងដដែល បន្ទាប់ពីអភិបាលខេត្តស្នើដកបញ្ឈរជើង
ប្រជាពលរដ្ឋនៅស្រុកកោះសុទិន ខេត្តកំពង់ចាម មានមន្ទិលសង្ស័យថា មេប៉ុស្តិ៍រដ្ឋបាលពាមប្រធ្នោះ គឺលោក ហេង ប៊ុនថន នៅធ្វើការកន្លែងដដែល ដោយមិនបានដកបញ្ឈរជើងនោះទេ។ កាលើកឡើងនេះ បន្ទាប់ពីឃើញលោកមេប៉ុស្តិ៍រូបនេះប្រចាំការនៅកន្លែងដដែល ខណៈដែលអភិបាលខេត្តកំពង់ចាម បានប្រកាសដកមន្ត្រីប៉ូលិសរូបនេះបញ្ឈរជើង ដោយសារបាននាំកម្លាំងប៉ូលិសទៅអុកឡុករំខានពលរដ្ឋហូបនំបញ្ចុកជុំគ្នាកាលពីថ្ងៃទី៦ មិថុនាកន្លងទៅ។
អានបន្ត -
ក្រសួងការងារចេញសេចក្ដីណែនាំមួយស្ដីពីការហាមក្មេងចូលទៅក្នុងបរិវេណផលិតឥដ្ឋ
ក្រសួងការងារចេញបម្រាមហាមកុមារចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មនៃសិប្បកម្មផលិតឥដ្ឋ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់។ មន្ត្រីសង្គមសាទរប៉ុន្តែទទូចឱ្យក្រសួងការងារអនុវត្តវិធានការម៉ឺងម៉ាត់លើម្ចាស់សិប្បកម្មឡឥដ្ឋណាមិនគោរពតាមបម្រាមនេះ។
អានបន្ត -
កម្ពុជារៀបចំកិច្ចប្រជុំសារព័ត៌មានអាស៊ី ខណៈសេរីភាពត្រូវរឹតត្បិត
លោក ណុប វី បានស្នើឲ្យកិច្ចប្រជុំនេះផ្តោតទៅលើការពិភាក្សាអំពីការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកទូលាយសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
អានបន្ត -
អ្នកការពារបរិស្ថានស្នើសុំឱ្យលោក ជា សុផារ៉ា លាលែងពីតំណែង ព្រោះអសមត្ថភាពដោះស្រាយបញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ
ក្រុមអ្នកការពារបរិស្ថានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា លាឈប់ពីមុខតំណែងជាប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បន្ទាប់ពីពួកគេមើលឃើញថា លោកមិនអាចដោះស្រាយបញ្ហាការបំពុលទឹកសមុទ្រនៅខេត្តព្រះសីហនុបានដោយមានប្រសិទ្ធភាពនោះឡើយ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា លោក សម រង្ស៊ី គ្រោងវិលចូលប្រទេសកម្ពុជាវិលយ៉ាងយូរបំផុត ៣ខែទៀត
មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ប្រកាសថា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេស គ្រោងនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញយ៉ាងយូរបំផុតរយៈពេលបីខែទៀត ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្វាគមន៍ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ក៏ប៉ុន្តែអះអាងថា រដ្ឋាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់នៅពេលដែលមេបក្សប្រឆាំងរូបនេះមានវត្តមាននៅក្នុងប្រទេស។
អានបន្ត -
ក្រោយទិវាហូបនំបញ្ចុក៖ មេធាវីស្នើតុលាការខេត្តបាត់ដំបងកុំចាត់ការសំណុំរឿងសកម្មជនអតីតបក្សប្រឆាំង
ទិវាទទួលទាននំបញ្ចុកនៅថ្ងៃទី០៩ មិថុនា ដែលមានការចូលរួមទាំងសមាជិកគណបក្សកាន់អំណាច និង អតីតបក្សប្រឆាំងបានបញ្ចប់ជាមួយរូបភាពវិជ្ជមានសម្រាប់សំណុំរឿងក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ។ មេធាវីការពារសកម្មជនទាំងនេះ បានអះអាងថា ការជួបជុំហូបនំបញ្ចុកនេះមិនមែនជារឿងខុសច្បាប់នោះទេ។ ដូច្នេះហើយ លោកស្នើឱ្យតុលាការខេត្តបាត់ដំបង់តម្កល់ទុកមិនចាត់ការសំណុំរឿងពួកគេដែលត្រូវតុលាការកោះហៅទៅសាកសួររឿងជួបជុំហូបនំបញ្ចុកនេះ។
អានបន្ត -
ក្រសួងការងារបង្ហាញនីតិវិធីទូទាត់ប្រាក់បំណាច់អតីតភាពការងារ
ក្រសួងការងារបានកំណត់ថា៖ «កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន យ៉ាងតិចចំនួន ២១ថ្ងៃ ត្រូវចាត់ទុកថា បំពេញការងារបាន ១ខែពេញ ដែលអាចទទួលបានប្រាក់បំណាច់អតីតភាពការងារ»។
អានបន្ត -
លោក ស ខេង៖ ការគោរពច្បាប់ចរាចរណ៍ធ្លាក់ចុះ
ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមិនមានការថយចុះនោះទេ នេះជាសញ្ញាមួយបង្ហាញថាការគោរពច្បាប់ក្នុងពេលធ្វើដំណើរហាក់បីដូចជាមានការធ្លាក់ចុះ។ នេះជាការលើកឡើង របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ នាព្រឹកថ្ងៃទី១១ ខែមិថុនា ពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អានបន្ត -
សម្តេច ហ៊ុន សែន សម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជាផ្លូវការហើយ
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានសមាសភាពសរុបចំនួន៣០រូប ក្នុងនោះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋន្ត្រីទទួលបន្ទុកលើការងារនាំពាក្យរាជរដ្ឋាភិបាល ជាប្រធាន ។ លោកឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ។
អានបន្ត -
តុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនអ្នកកាសែតពីរនាក់
អ្នកកាសែតពីរនាក់ ត្រូវបានលោក យុត ពន្លឺ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តកំពង់ធំ ដោយចោទប្រកាន់ពីបទ «កំហែងយក» ប្រព្រឹត្តនៅចំណុចហាងឌឺសឹតផ្លេសកាហ្វេ ស្ថិតនៅភូមិ១ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ បទល្មើសដែលមានបទបញ្ញត្តិឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ត -
ក្រសួងបរិស្ថាន៖ ជិត៧០%នៃគ្រួសារខ្មែរនៅតាមជនបទពឹងអាស្រ័យជីវភាពលើអនុផលព្រៃឈើ
ក្រសួងបរិស្ថាននៅថ្ងៃចន្ទនេះ បានបង្ហាញឱ្យដឹងថា ៦៨% នៃគ្រួសារជនបទនៅទូទាំងប្រទេសកម្ពុជាពឹងអាស្រ័យលើធនធានព្រៃឈើសម្រាប់សកម្មភាពជីវភាពរស់នៅរបស់ពួកគេ។ ការបង្ហាញឱ្យដឹងនេះ ធ្វើឡើងនៅក្នុងវេទិកាជាតិលើកទីពីរស្តីពីអនុផលព្រៃឈើ ដែលមានរយៈពេលពីរថ្ងៃនៅសណ្ឋាគារហ៊ីម៉ាវីរី។ ក្រសួងបរិស្ថាន និង ភាគីពាក់ព័ន្ធផ្សេងទៀតក៏កំពុងស្វែងរកទីផ្សារក្រៅស្រុកសម្រាប់នាំចេញអនុផលព្រៃឈើនៅកម្ពុជាផងដែរ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
អានបន្ត -
មេដឹកនាំក្រុមជំទាស់ប្តេជ្ញាជាថ្មីដើម្បីវិលទៅស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
គណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានប្តេជ្ញាជាថ្មីថានឹងតស៊ូនយោបាយបែបអហិង្សាដើម្បីឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ ស្តារប្រជាធិបតេយ្យឡើងវិញនិងការពារ ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP កុំឲ្យបាត់ បង់។
អានបន្ត -
ជនរងគ្រោះ ២នាក់ចូលបំភ្លឺតុលាការខេត្តបាត់ដំបងរឿងមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចលោក សេរី កុសល បាញ់របួសស្នាម
ជនរងគ្រោះ ២នាក់ឪពុកនិងកូននៅស្រុកសំឡូត បានចូលខ្លួនបំភ្លឺតាមកោះហៅរបស់តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបងរួចហើយ នៅព្រឹកថ្ងៃទី១០ មិថុនា។
អានបន្ត -
លោក ឌី វិជ្ជា៖ ការស្លាប់របស់ឪពុកលោកក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពី១០ឆ្នាំមុន គឺដោយសារកត្តាអាកាសធាតុ
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា កូនប្រុសច្បងរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ បានបញ្ចេញប្រតិកម្មជាលើកដំបូងចំពោះការអះអាងរបស់លោក សម រង្ស៊ី ថា ឳពុករបស់លោកបានស្លាប់ដោយការរៀបចំធ្វើឃាតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះនៅលើឧទ្ធម្ភាគចក្រ កាលពីឆ្នាំ ២០០៨។ ប៉ុន្តែ លោក ឌី វិជ្ជា បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា ជាការផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ និងធ្វើឲ្យមតិជាតិនិងអន្តរជាតិមានការភ័ន្តច្រឡំ។ ពាក់ព័ន្ធនឹងករណីនេះ លោក ឌី វិជ្ជា បានអះអាងថា លោកកំពុងឲ្យមេធាវីរបស់លោក សិក្សានិងពិនិត្យមើលឯកសារ ដើម្បីប្ដឹងលោក សម រង្ស៊ី។
អានបន្ត