កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ជនជាតិដើមភាគតិចចំនួន ២ឃុំ បានផ្ដិតមេដៃទាមទារដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេហ្គាហ្វើស ៣ពាន់ហិកតារ
តំណាងជនជាតិដើមភាគតិច ៥០នាក់ រស់នៅឃុំប៊ូស្រា និងឃុំដាក់ដាំ ខេត្តមណ្ឌលគិរី បានផ្ដិតមេដៃស្នើសុំអាជ្ញាធរស្រុក ដកហូតដីមានទំហំ ៣ពាន់ហិកតារពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច មេហ្គា ហ្វើស (Mega First Corporation Berhad)។ អ្នកភូមិថា ក្រុមហ៊ុននេះបានឈូសឆាយប៉ះពាល់តំបន់កប់សព ព្រៃសក្ការបូជា និងប៉ះពាល់ប្រភពទឹកអូរដែលសហគមន៍រាប់ពាន់គ្រួសារអាស្រ័យផល។
អានបន្ត -
ពលរដ្ឋ ៥០គ្រួសារនៅខេត្តកំពង់ធំភៀសខ្លួន ភ័យខ្លាចអាជ្ញាធរចាប់ខ្លួនរឿងជម្លោះដីធ្លី
អ្នកភូមិជាច្រើនគ្រួសារ រស់នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ បានរត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព ក្រោយពីសមត្ថកិច្ចខេត្តនេះនៅតែតាមដាន និងចុះឆែកឆេរផ្ទះពួកគេ ក្នុងន័យគំរាមកំហែងមិនឲ្យងើបតវ៉ា។ អ្នកភូមិថា ពលរដ្ឋ ៥០គ្រួសារ បានទៅសម្ងំ រត់ពួនក្នុងព្រៃក្បែរភូមិ ក៏ត្រូវសមត្ថកិច្ចប្រដាប់អាវុធ យកកាំភ្លើងបាញ់ឡើងលើ ដើម្បីដេញពួកគាត់ឲ្យចេញពីព្រៃ។
អានបន្ត -
កម្ពុជាប្រតិកម្មនឹងនាយករដ្ឋមន្ត្រីសិង្ហបុរីដែលប្រើពាក្យ «វៀតណាមឈ្លានពានកម្ពុជា»
មន្ត្រីជាន់ខ្ពស់កម្ពុជាបានប្រតិកម្មទៅនឹងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានហៅអន្តរាគមន៍របស់វៀតណាមនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩ថា ជាការ«ឈ្លានពាន»។
អានបន្ត -
លោកហ៊ុន សែន ខឹងលោកសម រង្ស៊ី ចោទថាសម្លាប់លោកហុក ឡង់ឌី
លោកសម រង្ស៊ី បានបញ្ជាក់ពីហេតុផលនៃការសម្លាប់លោកហុក ឡង់ឌី ថាគឺដោយសារលោកហុក ឡង់ឌី បានដឹងរឿងអាក្រក់របស់លោកហ៊ុន សែន ដូចជាការធ្វើឃាតសកម្មជនសហជីពជាដើម។
អានបន្ត -
អង្គការសិទ្ធិមនុស្សស្នើឱ្យរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថចរចាជាមួយមន្រ្តីអឺរ៉ុបដែលចុះមកស្វែងរកការពិត
គណៈប្រតិភូរបស់សហភាពអឺរ៉ុបបានមកដល់ប្រទេសកម្ពុជាហើយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីបន្តបេសកកម្មស្វែងរកការពិតពីស្ថានភាពសិទ្ធិមនុស្សដែលជាចំណែកមួយនៃដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA។
អានបន្ត -
លោក ថាច់ សេដ្ឋា៖ ការរម្លឹកខួបបាត់បង់ទឹកដីខែ្មរក្រោម មិនមែនជារឿងនយោបាយឡើយ
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងបញ្ជាក់ថា ការប្រារព្ធខួបលើកទី៧០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម គឺជារឿងប្រវត្តិសាស្ត្រដែលត្រូវដឹងទាំងអស់គ្នា មិនមែនជារឿងនយោបាយនោះទេ។
អានបន្ត -
អាជ្ញាធរដកឯកសារមិនប្រក្រតីពីជនអន្តោប្រវេសន្តជិត២ម៉ឺនគ្រួសារ
រយៈពេល៥ខែក្នុងឆ្នាំ២០១៩ អាជ្ញាធរកម្ពុជា ដកហូតឯកសារមិនប្រក្រតីជិត៤ម៉ឺនច្បាប់ ពីជនអន្តោប្រវេសន៍ជិត២ម៉ឺនគ្រួសារ។ ជនអន្តោប្រវេសន្តទាំងនោះធ្វើដំណើរមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាៈ ថៃ ឡាវ ចិន វៀតណាម ជាដើម។
អានបន្ត -
៧០ឆ្នាំក្រោមការត្រួតត្រារបស់វៀតណាម ការតស៊ូរបស់ខ្មែរក្រោមមានសំទុះឡើងវិញ
ក្រុមពលរដ្ឋនិងព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលនៅជុំវិញពិភពលោកនិងក្រុមសកម្មជនតស៊ូបរទេសគ្មានតំណាងនៅអង្គការសហប្រជាជាតិរួមទាំងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិចំនួន២០០នាក់បានជួបប្រជុំគ្នានៅឯសន្និសីទលើកទី២ស្តីពី«សិទ្ធិខ្មែរក្រោមក្នុងការសម្រេចជោគវាសនាដោយខ្លួនឯង»។
អានបន្ត -
លោកនាយករដ្ឋមន្ត្រី បបួលលោក សម រង្ស៊ីស្បថដាក់ជីវិតរឿងចោទលោកថាសម្លាប់លោកហុក ឡង់ឌី
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែមិថុនា នេះបានបបួលអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ស្បថដាក់ជីវិត ក្រោយពី លោក សម រង្ស៊ី បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកចោទថា លោកនាយករដ្ឋមន្ត្រីជាអ្នកសម្លាប់លោក ហុក ឡង់ឌី។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីលើបក្សប្រឆាំង
សេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បានកត់សម្គាល់ថា ក្នុងអំឡុងឆ្នាំ ២០១៩ នេះ អាជ្ញាធរកម្ពុជាបានចេញដីកាកោះតាមស្ថានប័នតុលាការ និងប៉ូលិសដើម្បីកោះហៅនិងចោទសួរមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១៤៧ នាក់។
អានបន្ត -
សង្គមស៊ីវិលជាង៨០ បារម្ភថា កម្ពុជាអាចជួបវិបត្តិដូចអតីតកាលបើស្ថានភាពនយោបាយនៅតែដូចសព្វថ្ងៃ
អង្គការ សមាគម និង ប្រជាពលរដ្ឋចំនួន៨៥ នៅថ្ងៃចន្ទ ទី០៣ មិថុនានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយបង្ហាញពីក្តីព្រួយបារម្ភអំពីវាសនាប្រទេសកម្ពុជាប្រឈមនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន។
អានបន្ត -
អង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរបបក្រុងភ្នំពេញឈប់ធ្វើបាបសមាជិកបក្សប្រឆាំង តាមផ្លូវតុលាការ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារឲ្យរបបក្រុងភ្នំពេញបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រព័ន្ធតុលាការ ធ្វើទុកបុកម្នេញលើអតីតអ្នកគាំទ្រ និងសមាជិកបក្សប្រឆាំង។ ចំណែកមន្ត្រីនៃរបបលោក ហ៊ុន សែន មិនឆ្លើយតបនឹងការទាមទារនេះទេ ដោយចាត់ទុកសេចក្ដីថ្លែងការណ៍នេះថា មានចរិតនយោបាយ។
អានបន្ត -
ស្ត្រីសកម្មជនដីធ្លីខេត្តកំពង់ធំម្នាក់ត្រូវអាជ្ញាធរចាប់ខ្លួន និងមួយចំនួនគេចខ្លួន
ស្ត្រីមានជម្លោះដីធ្លីម្នាក់ រស់នៅឃុំដូង ស្រុកប្រាសាទបាល្ល័ង្កខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី៣១ ខែឧសភា។
អានបន្ត -
របបក្រុងភ្នំពេញថា ខ្លួននឹងមិនបញ្ឈប់ការយាយីផ្នែកតុលាការលើសមាជិកបក្សប្រឆាំងឡើយ
របបក្រុងភ្នំពេញច្រានចោលសំណើ របស់អង្គការសង្គមស៊ីវិលជាង៧០ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ស្នើសុំឱ្យរបបក្រុងភ្នំពេញបញ្ឈប់ការយាយីតាមផ្លូវតុលាការ មកលើសមាជិកបក្សប្រឆាំង និងស្នើសុំឱ្យចាត់វិធានការជាក់លាក់ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អានបន្ត -
សង្គមស៊ីវិលចំនួន៧៣ទាមទារឱ្យរបបភ្នំពេញឈប់ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង
អង្គការសង្គមស៊ីវិលចំនួន ៧៣ កាលពីថ្ងៃទី១ ខែ មិថុនា ទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការយកប្រព័ន្ធតុលាការ មកធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ។
អានបន្ត -
សង្គមស៊ីវិលថា គោលនយោបាយលើកកម្ពស់សុខុមាលភាពកុមារមិនទាន់មានប្រសិទ្ធភាព
មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថា បទបញ្ជារបស់មេដឹកនាំក្រុងភ្នំពេញ គឺលោក ហ៊ុន សែន ពាក់ព័ន្ធការលើកកម្ពស់អំពីសុខុមាលភាពរបស់កុមារកម្ពុជា នឹងមិនមានប្រសិទ្ធភាពនោះទេ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងថា របបភ្នំពេញគួរស្ដារប្រជាធិបតេយ្យឡើងវិញកុំឱ្យបាត់បង់អនុគ្រោះពន្ធ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា សារដ៏ម៉ឺងម៉ាត់របស់សហភាពអឺរ៉ុប រម្លឹករបបលោក ហ៊ុន សែន អំពីការចៀសមិនផុតពីការបាត់បង់អនុគ្រោះពន្ធ EBA បើរបបនេះមិនស្ដារប្រជាធិបតេយ្យឡើងវិញ ឱ្យបានឆាប់ មុនឱសានវាទ នៃការបិទបញ្ចប់នីតិវិធីព្យួរការអនុគ្រោះពន្ធនេះ។
អានបន្ត -
ប្រតិភូពិសេសអឺរ៉ុបនឹងចុះមកស្វែងរកការពិតនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃស្អែក
គណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុបនឹងមកបំពេញទស្សនកិច្ចជាថ្មីនៅកម្ពុជាចាប់ពីថ្ងៃចន្ទ ទី០៣ មិថុនា ស្អែកនេះ ដើម្បីស្វែងរកការពិតពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស មុនឈានទៅសម្រេចចុងក្រោយថាដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
អានបន្ត -
សមត្ថកិច្ចប្រាប់ពលរដ្ឋកុំឱ្យភ្ញាក់ផ្អើលនឹងការចល័តរថពាសដែកពីភ្នំពេញទៅកំពង់ឆ្នាំង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ពលរដ្ឋកុំឱ្យភ្ញាក់ផ្អើល នឹងការចល័តកម្លាំងប្រដាប់អាវុធ និង រថពាសដែក ចេញពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ មិថុនា ដើម្បីហ្វឹកហ្វឺនការបើកបររថពាសដែក ដែលមានការបំពាក់គ្រឿងសព្វាវុធ និងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
អានបន្ត -
លោកថាច់ សេដ្ឋា៖ពិធីរំឮកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនៅឆ្នាំនេះនឹងមានរៀបចំវេទិកាពិសេសជាងឆ្នាំមុន
នៅថ្ងៃទី០៤ មិថុនាសប្តាហ៍ក្រោយនេះ គឺជាខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅឱ្យប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមគ្រោងនឹងរៀបចំប្រារព្ធពិធីនេះនៅទីស្នាក់ការកណ្ដាលរបស់ខ្លួននៅក្នុងខណ្ឌសែន សុខ។
អានបន្ត