កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
នាយករដ្ឋមន្ត្រីចិននិងរដ្ឋមន្ត្រីការបរទេសកម្ពុជាពិភាក្សាពង្រឹងទំនាក់ទំនង
លោក លី កេឈាំង នាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃសុក្រដោយអំពាវនាវឱ្យមានចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធក្នុងក្របខណ្ឌថ្នាក់តំបន់។
អានបន្ត -
បោះឆ្នោតរាជធានី ខេត្ត៖ គណបក្សប្រជាជន ទទួលបាន ៥៥០អាសនៈ, ខ្មែររួបរួមជាតិ ៦អាសនៈ, ហ៊្វុនស៊ិនប៉ិច ៣អាសនៈ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
អានបន្ត -
ជប៉ុនផ្តល់ជំនួយឥតសំណងប្រហែល៥លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងធនធានមនុស្សរបស់កម្ពុជា
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងសរុបប្រហែល៥លានដុល្លារអាមេរិក ទៅលើគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។
អានបន្ត -
វិទ្យុ VOA នឹងស្នើសុំចុះបញ្ជីបើកការិយាល័យផ្សាយជាផ្លូវការនៅកម្ពុជា
ម្សិលមិញ លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសាកល និងលោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានជួបពិភាក្សាគ្នាអំពីការបើកការិយាល័យវិទ្យុVOAនៅកម្ពុជា។
អានបន្ត -
យុវជនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចគណនីហ្វេសប៊ុកអ្នកដទៃជាង២០០គណនី ដើម្បីបោកយកប្រាក់
យុវជនម្នាក់ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ឧសភា បន្ទាប់ពីយុវជនរូបនេះ ធ្វើសកម្មភាព Hack ហ្វេសប៊ុកអ្នកដទៃ រហូតដល់ជាង២០០គណនី ដើម្បីឆបោកយកប្រាក់។
អានបន្ត -
សាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់លើប្រធានសហជីព៦នាក់ខណៈមានសម្ពាធសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប
ប្រធានសហជីព៦នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទប្រព្រឹត្តិអំពើហិង្សានៅពេលតវ៉ាលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់នេះវិញ កាលពីថ្ងៃទី២៨ ខែឧសភា។
អានបន្ត -
អង្គការ Amnesty International អំពាវនាវឲ្យកម្ពុជាទម្លាក់បទចោទលើអ្នកជួយបកប្រែឲ្យបណ្តាញព័ត៌មានរុស្ស៊ី RT
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ទោស អ្នកបកប្រែឲ្យបណ្តាញព័ត៌មានរុស្ស៊ី RT ដែលបានផលិតភាពយន្តឯកសារមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ»។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសត្រៀមចាត់វិធានការច្បាប់បន្តលើបុគ្គលដែលចង់ចូលមកចាប់លោកយកទៅកាត់ទោស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងមកពីប្រទេសជប៉ុនកាលពីថ្ងៃទី ៣០ ឧសភានេះថា លោកនឹងបន្តចាត់វិធានការច្បាប់ លើអតីតគណបក្សប្រឆាំង ដែលចង់ចូលមកចាប់លោកយកទៅផ្តន្ទាទោស។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី “អនាគតរបស់អាស៊ី” ជាទីដែលមានបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកពីសំណាក់អ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុនផងដែរ។ យ៉ាងណាក៏ដោយ បើតាមលោកនាយករដ្ឋមន្ត្រី ដរាបណាគេមិនទាន់ប្រកាសចុះចាញ់សង្គ្រាមនេះទេ នោះលោកក៏មិនព្រមចុះចាញ់ដែរ។
-
របបភ្នំពេញនិងសង្គមស៊ីវិលអះអាងផ្ទុយគ្នាករណីស្លាប់លោក ទិត្យ រ៉ន ក្នុងពន្ធនាគារ
អាជ្ញាធររបបក្រុងភ្នំពេញ និងអង្គការសង្គមស៊ីវិលឃ្លាំមើលការរំលោភសិទ្ធិមនុស្សអះអាងផ្ទុយគ្នា ពាក់ព័ន្ធនឹងរឿងករណីស្លាប់លោក ទិត្យ រ៉ន កូនសកម្មជនគណបក្ស សង្គ្រោះជាតិ នៅក្នុងខេត្តកំពង់ចាម។
អានបន្ត -
ឪពុកលោក ទិត រ៉ន ភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីកូនស្លាប់នៅក្នុងពន្ធនាគារ
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំទួលព្រះឃ្លាំង ខេត្តកំពង់ចាម គឺលោក អៀម ទិត បានភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីកូនប្រុសរបស់លោកស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាមដោយសង្ស័យថា ជាករណីឃាតកម្មផ្នែកនយោបាយ។
អានបន្ត -
សហគមន៍ខេត្តមណ្ឌលគិរីថា ចលនាទន្ទ្រានព្រៃរដ្ឋ និងអភិរក្សរាលដាលស្ទើរគ្រប់តំបន់
សហគមន៍ខេត្តមណ្ឌលគិរីព្រួយបារម្ភ ពីចលនារុករាន ទន្ទ្រានព្រៃសាធារណៈរបស់រដ្ឋ និងព្រៃការពារធម្មជាតិ មកជាសម្បត្តិឯកជនកំពុងរីករាលដាលស្ទើរគ្រប់តំបន់នៅទូទាំងខេត្ត។
អានបន្ត -
នាង យិន ម៉ាណា ត្រូវបានដោះលែង ក្រោយពីជាប់ពន្ធនាគារពីរខែ
កាលពីពាក់កណ្តាលខែឧសភានេះ តុលាការរាជធានីភ្នំពេញបានសម្រេចសាលក្រមផ្តន្ទាទោសនាងយិន ម៉ាណា ឱ្យជាប់ពន្ធនាគារ១ឆ្នាំ អនុវត្តព្យួរទោសសាកល្បងបីឆ្នាំ និងហាមកាន់ចង្កូតយានយន្តបើកបរលើផ្លូវសាធារណៈ។
-
មេដឹកនាំសហជីពទាមទារឱ្យតុលាការស៊ើបសំណុំរឿងអង្កេតអំពើហិង្សានៅផ្លូវវេងស្រេង
ក្រុមមេដឹកនាំសហជីព ចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍សម្រេចឱ្យមេដឹកនាំសហជីព ៦នាក់រួចទោស និងបដិសេធសាលាក្រមសាលាដំបូងនោះ គឺជារឿងត្រឹមត្រូវ ទោះជាយ៉ាងនេះក្ដី សហជីពអះអាងថា សំណុំរឿងពាក់ព័ន្ធនិងអំពើហិង្សានៅផ្លូវវេងស្រេងនេះ មិនទាន់មានយុត្តិធម៌សម្រាប់កម្មករ និងជនរងគ្រោះ ដោយការបង្ក្រាបហិង្សាពីអាជ្ញាធរនៅឡើយក៏ដោយ។
អានបន្ត -
ក្រសួងមហាផ្ទៃ ណែនាំការស្នើសុំសិទ្ធិធ្វើនយោបាយ ខណៈអ្នកវិភាគថារឹតតែបង្ហាញចរិតបំបែកបំបាក់
ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដែលចង់ធ្វើនយោបាយ ក្នុងការដាក់ពាក្យស្នើសុំ ខណៈដែលខ្លួនជាប់បម្រាមឃាត់សិទ្ធិក្នុងការធ្វើសកម្មភាពនេះ ។ អ្នកវិភាគថា ករណីនេះគឺបង្ហាញពីចរឹតនយោបាយពិតប្រាកដ មិនមែនផ្លូវច្បាប់ និងជាវិធានការបំបែបបំបាក់អតីតគណបក្សសង្គ្រោះជាតិ ។
-
ក្រសួងមហាផ្ទៃប្រាប់ពីនីតិវិធីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
តាំងពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការមក មិនឃើញមានមន្ត្រីបក្សប្រឆាំងណាដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញ ក្រៅពីលោកគង់ គាំ និងកូនប្រុសរបស់លោក គឺលោកគង់ បូរ៉ា ឡើយ។ ទំនងមើលឃើញបែបនេះ ទើបក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំលម្អិតអំពីលក្ខខណ្ឌ ស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំនីតិសម្បទាធ្វើនយោបាយវិញ ដល់មន្ត្រីបក្សប្រឆាំង ដែលមិនទាន់អើពើ។
-
ក្រសួងមហាផ្ទៃណែនាំនីតិវិធីផ្តល់សិទ្ធិនយោបាយដល់មន្ត្រីបក្សសង្គ្រោះជាតិ
រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំមួយថ្មីបង្ហាញបែបបទ និងនីតិវិធីលម្អិតដើម្បីលើកទឹកចិត្តឱ្យអ្នកនយោបាយគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការហាមឃាត់សុំសិទ្ធិធ្វើនយោបាយវិញ។ ប៉ុន្តែថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះបានបដិសេធចោល ហើយនៅតែរក្សាជំហរមិនព្រមធ្វើតាមការចង់បានរបស់គណបក្សកាន់អំណាច។
-
អ្នកពាក់ព័ន្ធអំពាវនាវឱ្យមានការតាមដានស្ថានភាពរំលោភសិទ្ធិពលករចំណាកស្រុកនៅជប៉ុន
សង្គមស៊ីវិល និងអ្នកធ្វើការងារពាក់ព័ន្ធនឹងការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងជប៉ុន រួមទាំងក្រុមហ៊ុនជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសជប៉ុន ឱ្យធ្វើការងារកាន់តែសកម្មក្នុងការតាមដានស្ថានភាពពលករខ្មែរនៅទីនោះ។ ពួកគេក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារឯកជនជ្រើសរើសពលករ បង្កើតឱ្យមាននូវការបណ្ដុះបណ្ដាលមុនពេលទៅធ្វើការនៅជប៉ុន ដើម្បីប្រាប់ពលករចំណាកស្រុកទាំងនោះ ឱ្យយល់ដឹងអំពីយន្តការដែលមានស្រាប់ នៃការផ្ដល់ជំនួយក្រៅប្រទេស ក្នុងករណីដែលពួកគេជួបប្រទះនូវអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានណាមួយ។
-
តុលាការលើកលែងការចោទប្រកាន់លើលោក ជា មុនី
តុលាការបានលើកលែងការចោទប្រកាន់លើ លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការហើយ លើសំណុំរឿងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដែលទើបតែធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
-
កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិបន្តរក្សាបាននូវស្ថានភាពសន្តិសុខជាតិបានយ៉ាងល្អប្រសើរជាងប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដោយបានឃាត់ខ្លួន មនុស្សចំនួន ១៣ នាក់ដែលធ្វើសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៨ ។ យ៉ាងណា មន្ត្រីសិទ្ធិមនុស្សថា ការអះអាងនេះមិនទាន់ត្រឹមត្រូវនោះទេ បើតាមការមើលទៅទិដ្ឋភាពនៃការរស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ។