កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមយុវជនចលនាមាតាធម្មជាតិប្ដេជ្ញាចិត្តបន្តការងារការពារបិរស្ថានទោះប្រឈមនឹងគុកច្រវាក់
ក្រុមយុវជនចលនាមាតាធម្មជាតិប្ដេជ្ញាចិត្តបន្តការងារការពារធនធានធម្មជាតិ និងទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពឡើងវិញ ទោះជាពួកគាត់កំពុងប្រឈមនឹងរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារយ៉ាងណាក្ដី។ ពួកគាត់អះអាងថា ការចាប់សកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារមិនបានធ្វើឱ្យពួកគាត់ភ័យតក់ស្លុតឡើយ ផ្ទុយវិញពួកគាត់កាន់តែមានទឹកចិត្តមោះមុតបន្ថែមទៀត។
អានបន្ត -
តុលាការកាត់ទោសសមាជិកជាន់ខ្ពស់គណបក្សកម្លាំងជាតិម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែពីបទញុះញង់
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិគឺលោក មឺ សេងហ៊ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះ ចំពោះការរិះគន់តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកលើកំណត់ត្រាស្ថានភាពប្រជាធិបតេយ្យរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ។ ការផ្តន្ទាទោសលើសមាជិកជាន់ខ្ពស់គណបក្សរូបនេះកើតមានឡើងនៅពេលមានសេចក្តីថ្លែងការណ៍ និងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អំពីការបន្តរឹតត្បិតសិទ្ធិនយោបាយ និងស៊ីវិលរបស់សកម្មជន និងអ្នកនយោបាយជំទាស់នៅកម្ពុជា។
អានបន្ត -
វិធានការទប់ស្កាត់បាតុកម្មប្រឆាំងនឹងគម្រោងCLV-DTA នៅតែបន្ត ខណៈយុវជនមួយចំនួនត្រូវបានចាប់ខ្លួន
យុវជនមួយចំនួនត្រូវបានឃាត់ខ្លួន មួយចំនួនត្រូវបានបញ្ជូនទៅពន្ធនាគារ ក្រោមបទ “រួមគំនិតក្បត់” និងបទ “ញុះញង់” ហើយយុវជនខ្លះទៀតត្រូវបានគ្រួសារប្រកាសថាបាត់ខ្លួន ខណៈវិធានការបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹង និងទប់ស្កាត់គម្រោងបាតុកម្មប្រឆាំងនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា លាវ និងវៀតណាម (CLV-DTA) នៅតែបន្ត ចាប់តាំងពីថ្ងៃទី១៧ ខែសីហា ។ ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកការពារសិទ្ធិមនុស្ស ជាតិ និងអន្តរជាតិ កំពុងតាមដានឃ្លាំមើលករណីនេះយ៉ាងយកចិត្តទុកដាក់ ។
អានបន្ត -
រដ្ឋាភិបាលច្រានចោលការពាក់ព័ន្ធរបស់ភរិយានាយករដ្ឋមន្ត្រីនឹងក្រុមហ៊ុន CIC
រដ្ឋាភិបាលនិងក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (ម.ក) ហៅកាត់ថា (CIC) បានចេញមុខបដិសេធព្រមៗគ្នាថា ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធជាមួយលោក គុយ វ៉ាត ដែលទើបត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទឆបោកប្រាក់រាប់សិបលានដុល្លារនៅក្នុងប្រតិបត្តិការជំនួញរបស់ក្រុមហ៊ុនក្នុងស្រុក។
អានបន្ត -
អង្គការសិទ្ធិមនុស្សអន្តរជាតិ៖ មនុស្សចំនួន៩៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿង CLV
យ៉ាងហោចណាស់មនុស្សចំនួន ៩៤ នាក់ ត្រូវបានចាប់ខ្លួនតាំងពីចុងខែកក្កដាពាក់ព័ន្ធនឹងការរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA។ នេះបើយោងតាមក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ។ បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងពួកគេទាំងនោះជាបន្ទាន់។
អានបន្ត -
សហជីព ស្នើដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៥ ចំនួន ២១៨ដុល្លារ
ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះបានឈាន់ដល់ការឯកភាពគ្នា កំណត់ការស្នើដំឡើងប្រាក់ឈ្នួល សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរក្នុងឆ្នាំ២០២៥ ចំនួន ២១៨ដុល្លារ និងអត្ថប្រយោជន៍ផ្សេងទៀត។ ភាគីសហជីពបានជួបពិភាក្សាផ្ទៃក្នុងរបស់ខ្លួន ដើម្បីជជែកគ្នាប្រយោជន៍ឈានដល់ចំណុចរួមមួយក្នុងការកំណត់យកតួលេខប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតឆ្នាំ២០២៥ និងដាក់សំណើរទៅកាន់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។
អានបន្ត -
លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋរងផលប៉ះពាល់នៅតំបន់ព្រែកជីកហ្វូណន មានការយោគយល់
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន យោគយល់ដើម្បីការអភិវឌ្ឍរួមរបស់ជាតិ។ ជាថ្មីម្ដងទៀត លោកទទូចអំពាវនាវឱ្យពលរដ្ឋនៅតំបន់ព្រែកជីកហ្វូណន កុំមានការបារម្ភ ខណៈរដ្ឋនឹងផ្ដល់សំណងយ៉ាងយកចិត្តទុកដាក់។
អានបន្ត -
កម្មកររោងចក្រ ទីឆា ថេស្ថាយ នៅខេត្ដកណ្ដាលថាពិបាកសុំច្បាប់ឈប់សម្រាកទៅព្យាបាលជំងឺ
កម្មករកម្មការិនីរោងចក្រ ទីឆាវ ថេកស្ថាយ(ខេមបូឌា)ខូអិលធីឌី TIQIAO TEXTILE(Cambodia) Co.,LTD ដែលមានទីតាំងស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ថាពិបាកសុំច្បាប់ឈប់សម្រាកពេលមានជំងឺឈឺទៅព្យាបាលនៅមន្ទីរពេទ្យ ។ បុរសម្នាក់ដែលសុំដាក់ឈ្មោះ វណ្ណៈ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះថា លោកបានចូលធ្វើការនៅក្នុងរោចក្រ ទីឆាវ ថេស្ថាយ រយៈមានពេល៥ខែមកហើយ ធ្វើការនៅផ្នែកដេរ ។ លោកបន្តថា ចាប់តាំងពីលោកចូលធ្វើការជួបបញ្ហាជាច្រើនដូចជាពិបាកដាក់ច្បាប់សុំឈប់សម្រាកនៅពេលមានភារកិច្ចរវល់ ឬឈឺម្ដងៗ ពេលខ្លះត្រូវបានប្រធានក្រុម និងប្រធានផ្នែកជេរដោយប្រើពាក្យសម្ដីមិនសមរម្យ។
អានបន្ត -
ខ្មែរនៅប្រទេសកាណាដាជួបជុំគ្នាសម្ដែងមតិប្រឆាំងគម្រោងCLV
ខ្មែររស់នៅប្រទេសកាណាដាជិត ១០០នាក់ បានជួបប្រជុំគ្នានៅថ្ងៃទី២៥ ខែសីហា នៅខេត្ត អនធារីយ៉ូ (Ontario) ដើម្បីសម្ដែងមតិ ឬធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្ដាប់សំណើរបស់ពលរដ្ឋ ដែលបារម្ភពីការបាត់បង់ទឹកដីទៅឱ្យវៀតណាមក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ។ ក្រុមអ្នកចូលរួមបានលើកបដាដែលមានសរសេរអក្សរជាភាសាអង់គ្លេសថា No CLV ដែលមានន័យថាមិនត្រូវមានទេ CLV ព្រមទាំងមានបដាជាភាសាខ្មែរថាបញ្ហាខ្មែរជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនទទួលស្គាល់គម្រោង CLV និងរដ្ឋាភិបាលត្រូវដកខ្លួនពីគម្រោងអភិវឌ្ឍន៍ CLV ជាបន្ទាន់ជាដើម។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញដាក់កងកម្លាំងព័ទ្ធស្នាក់ការបក្សកម្លាំងជាតិ
សមត្ថកិច្ចចម្រុះដាក់កងកម្លាំងជាច្រើននាក់ព័ទ្ធស្នាក់ការគណបក្សកម្លាំងជាតិនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៥ ខែសីហា ដោយមិនបញ្ជាក់មូលហេតុអ្វីឡើយ។ មន្រ្តីបក្សកម្លាំងជាតិ និងមន្រ្តីសិទ្ធិមនុស្សចាត់ទុកករណីនេះថាជាការគំរាមកំហែងបំបាក់ស្មារតីដែលធ្វើឱ្យលំហសេរីភាពនយោបាយនៅកម្ពុជាកាន់តែរួមតូច។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថាការដាក់កងកម្លាំងមានសមត្ថកិច្ចនៅបរិវេណជុំវិញស្នាក់ការបក្សនេះ ហាក់ជារូបភាពនៃការបំភិតបំភ័យដល់សកម្មជន និងប្រជាពលរដ្ឋ ព្រមទាំងរឹតត្បិតលើសកម្មភាពរបស់គណបក្សប្រឆាំងដែលធ្វើសកម្មភាពស្របតាមច្បាប់។
អានបន្ត -
អ្នកសារព័ត៌មានស្រ្តី នៅតែជួបបញ្ហាក្នុងការបំពេញវិជ្ជាជីវៈ ដែលហាក់រារាំងចំនួនស្ត្រីលើវិស័យនេះ
អ្នកសារព័ត៌មានស្រ្តីប្រមាណ ៣០នាក់ បានចែករំលែកទុក្ខលំបាកនិងបញ្ហាប្រឈមមួយចំនួនដែលខ្លួនជួបប្រទះ ដោយបញ្ហាខ្លះបានបិទឱកាសរបស់អ្នកសារព័ត៌មានជាស្រ្តី។ ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវពួកគេអះអាងថា មិនអាចក្លាយជាឧបសគ្គរារាំងអ្នកសារព័ត៌មានស្រ្តីក្នុងការរក្សាគោលជំហរ និងបន្តបេសសកម្មនោះឡើយ។
អានបន្ត -
អាជ្ញាធរចាប់ខ្លួនប្រធានក្រុមហ៊ុនផាកកាហ្វេលោកគុយ វ៉ាត ជុំវិញការឆបោកប្រាក់រាប់លានដុល្លារ
អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនអតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ ក្រោយមានការដាក់ពាក្យបណ្តឹងជាច្រើនទៅកាន់តុលាការពីសំណាក់ជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អានបន្ត -
CHRAC ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
នៅថ្ងៃទី២៥ សីហា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានចេញលិខិតចំហមួយដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយបង្កើនស្ថានភាពសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។ សំណើបែបនេះធ្វើឡើង បន្ទាប់ពីអង្គការដែលធ្វើការលើផ្នែកសិទ្ធិមនុស្សមួយនេះសង្កេតឃើញថា មានអ្នកបញ្ចេញមតិមួយចំនួននៅកម្ពុជាត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារជាបន្តបន្ទាប់។ តែរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យបានអះអាងថា រដ្ឋាភិបាលពុំដែលបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ។
អានបន្ត -
ពលរដ្ឋខ្មែរនៅក្រៅប្រទេសថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជុំវិញការចាប់ខ្លួនយុវជនសង្គមដាក់ពន្ធនាគារ
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួនរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលរឹតត្បិតសេរីភាពពលរដ្ឋមិនឱ្យបញ្ចេញមតិ និងប្រើប្រព័ន្ធតុលាការដើម្បីចាប់ចងក្រុមយុវជនសង្គមដាក់ពន្ធនាគារ ថាជាការដឹកនាំប្រទេសបែបផ្ដាច់ការដែលផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ ប្រតិកម្មនេះគឺបន្ទាប់ពី លោក ហ៊ុន ម៉ាណែត បើកការបង្ក្រាបលើពលរដ្ឋ និងយុវជនដែលហ៊ាននិយាយការពិតពីបញ្ហាសង្គមដាក់ពន្ធនាគារជាបន្តបន្ទាប់។ ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅក្រៅប្រទេសនាំគ្នាថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថាធ្វើឱ្យលំហសិទ្ធិសេរីភាពរួមតូច និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
អានបន្ត -
ពលរដ្ឋឡើងមកលេងកូននៅភ្នំពេញ ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ធ្វើកិច្ចសន្យាកុំឱ្យតវ៉ាប្រឆាំង CLV
សកម្មជនដីធ្លីនៅខេត្តកោះកុង សោកស្ដាយចំពោះសមត្ថកិច្ច ដែលឃាត់ខ្លួន ពួកគាត់ និងបង្ខំឱ្យធ្វើកិច្ចសន្យាមិនឱ្យចូលរួមតវ៉ាប្រឆាំងគម្រោងអភិវឌ្ឍន៍ ត្រីកោណ CLV របស់រដ្ឋាភិបាល ដែលកំពុងមានភាពចម្រូងចម្រាស ក្នុងពេល ពួកគាត់កំពុងដំណើរមកលេងកូនចៅនៅភ្នំពេញនៅថ្ងៃទី២៥ សីហា។ មន្រ្តីសង្គមស៊ីវិលហៅវិធានការនេះ ថាមិនស្របតាមគោលការណ៍ច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សេរីភាព និងផលប្រយោជន៍របស់ពលរដ្ឋ។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារបដិសេធថា គ្មានមន្រ្តីចុះទៅប្រមូលពន្ធដោយផ្ទាល់ពីអាជីវករ
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីក្រុមបុគ្គលមួយចំនួនដែលបន្លំខ្លួនជាមន្ត្រីពន្ធដារដើម្បីប្រមូលលុយពីអាជីវករ និងប្រជាពលរដ្ឋទូទៅ។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ថ្មីៗនេះ អាជ្ញាធរបានទទួលព័ត៌មានថា មានជនខិលខូចមួយចំនួនបានក្លែងបន្លំខ្លួនជាមន្ត្រីពន្ធដារដើម្បីប្រមូលលុយពីអាជីវករ សម្រាប់ចូលហោប៉ៅផ្ទាល់ខ្លួន។
អានបន្ត -
សមាជិកបក្សភ្លើងទៀនមួយរូបត្រូវបានដោះលែង បន្ទាប់ពីប្រកាសចូលបក្សកាន់អំណាច
ក្រោយពីចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួនបីរូបដោយគ្មានប្រាប់មូលហេតុ ពេលនេះសមត្ថកិច្ចបានដោះលែងសមាជិកមួយរូបមកវិញ គឺ លោក មាស កុល អនុប្រធានគណបក្សភ្លើងទៀន។ លោកមាស កុលត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកបានសារភាពព្រមប្តូរឥរិយាបទមកសុំជ្រកកោននយោបាយជាមួយបក្សកាន់អំណាច។ ដោយឡែក លោកឡា ធន និងលោក ស៊ុន ពិសទ្ធិ សមាជិកពីររូបផ្សេងទៀតរបស់គណបក្សភ្លើងទៀន នៅបន្តជាប់ឃុំដដែល និងត្រូវតុលាការចោទពីបទ «រួមគំនិតក្បត់»។ នេះបើតាមដីការបស់សាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
អានបន្ត -
សាលាដំបូងខេត្ដក្រចេះចេញដីកាកោះហៅពលរដ្ឋ៦នាក់តាមបណ្ដឹងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងជម្លោះដីធ្លី
សាលាដំបូងខេត្ដក្រចេះបានចេញដីកាកោះហៅពលរដ្ឋ៦នាក់តាមបណ្ដឹងរបស់ក្រុមហ៊ុនឯកជនចំនួនពីរ ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿង«រំលោភកាន់កាប់ទ្រព្យសម្បត្ដិរដ្ឋដោយខុសច្បាប់ និងបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដែលប្រព្រឹត្ដលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អំឡុងឆ្នាំ២០២៤ រហូតបច្ចុប្បន្ន ខណៈពលរដ្ឋច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋានដោយទាមទារឱ្យបង្ហាញភស្ដុតាងលើអង្គហេតុ។
អានបន្ត -
អ្នកសារព័ត៌មានមួយចំនួននៅតែប្រឈមបញ្ហាបណ្តឹងផ្លូវច្បាប់
កន្លងមកអ្នកសារព័ត៌មានមួយចំនួន នៅតែជួបប្រទះនិងប្រឈមការចោទប្រកាន់ផ្លូវច្បាប់ ពីបទបរិហារបង្ខូចកេរ្តិ៍ ឬពីបទចាប់ជំរិតផ្សេងៗពេលបំពេញការងាររបស់ខ្លួន។ ប្រឈមមុខបញ្ហានេះ អ្នកជំនាញផ្នែកច្បាប់យល់ថា ការបំពាក់បំប៉នពង្រឹងចំណេះដឹងផ្នែកច្បាប់ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ដើម្បីជួយជំរុញដល់អ្នកសារព័ត៌មានអាចជៀសផុតពីការប្តឹងផ្តល់។
អានបន្ត -
ភរិយាសកម្មជនទីក្រុងប៉ារីសប្ដេជ្ញាមិនថ្លែងសារសុំទោសទោះស្វាមីពួកគេត្រូវឃុំខ្លួនរឿងរិះគន់គម្រោងCLV
ក្រុមគ្រួសារសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្ដេជ្ញាការពារស្វាមីខ្លួនតាមនីតិវិធីច្បាប់មិនថ្លែងសារសុំទោសជាថ្នូរនៃការដោះលែង ក្រោយពីតុលាការឃុំខ្លួនស្វាមីខ្លួនពីបទ «ញុះញង់» ករណីរិះគន់ពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយគ្នានេះ មេធាវីការពារក្ដីឱ្យសកម្មជនទាំងនោះ កំពុងប្រមូលភស្ដុតាងនានាដាក់ជូនតុលាការពិចារណាកូនក្តីនៅក្រៅឃុំបណ្ដោះអាសន្ន។
អានបន្ត