កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អាជ្ញាធរខេត្តព្រះវិហាររុញការទទួលខុសត្រូវដាក់គ្នា ក្រោយអ្នកភូមិម្នាក់បាត់ខ្លួនក្នុងវិវាទដីធ្លី
អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ បានច្រានចោលការទទួលខុសត្រូវចំពោះការបាត់ខ្លួនពលរដ្ឋម្នាក់ ដែលត្រូវបានសមត្ថកិច្ចខេត្តនេះ ចាប់ខ្លួនកាលពីខែមករាកន្លងមកនេះ។
-
អឺរ៉ុបផ្តើមនីតិវិធីដែលអាចឈានទៅរកការដកEBAពីកម្ពុជា
សហភាពអឺរ៉ុបបានផ្តើមជាផ្លូវការហើយនូវដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជា បន្ទាប់ពីប្រទេសនេះរងការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្ស។ នីតិវិធីនៃការព្យូរប្រព័ន្ធអនុគ្រោះពន្ធ ដែលមានរយៈពេល ១៨ខែត្រូវរាប់ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈនេះ ពោលគឺជាថ្ងៃដែលគណកម្មការអឺរ៉ុបចុះផ្សាយនូវសេចក្តីសម្រេចនៃនីតិវិធីនេះជាសាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃម្សិលមិញ។
-
តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?
ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។
-
ភាគីពាក់ព័ន្ធជឿជាក់ថា EBAអាចសង្គ្រោះបានបើអ្នកនយោបាយមានឆន្ទៈក្នុងការដោះស្រាយ
ក្រោយពីគណៈកម្មការអឺរ៉ុបសម្រេចចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចឈានទៅដល់ការដកការអនុគ្រោះពន្ធនាំទំនិញចូលសហភាពអឺរ៉ុប(EBA) រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា បានបង្ហាញការសោកស្ដាយផង ស្តីបន្ទោសស្ថានការណ៍ផង និង ផ្តល់អនុសាសន៍ផង។
-
សហភាពអឺរ៉ុបប្រកាសដំណើរការនៃការដកការអនុគ្រោះពន្ធEBAដំណាក់កាលទី២ពីកម្ពុជា
សហភាពអឺរ៉ុបដែលមានមូលដ្ឋាននៅប្រទេសប្រ៊ុចហ្សែលបានចេញសេចក្ដីប្រកាសព័ត៌មានជាចំហ និងជាផ្លូវការមួយ មកកាន់ភាគីកម្ពុជា អំពីការចាប់ផ្ដើម អនុវត្តដំណើរនៃការដកអនុគ្រោះពន្ធEBAក្នុងដំណាក់កាលទី២ពីកម្ពុជាដោយចាប់ចូលជាធរមានចាប់ពីថ្ងៃទី ១២កុម្ភៈនេះទៅ ហើយអាចនាំទៅរកការដកការអនុគ្រោះពន្ធពីកម្ពុជាជាបណ្ដោះអាសន្ន។
-
អ្នកវិនិយោគចិន រងការព្រមានដោយចំហរនិងធ្ងន់ៗពី សម រង្ស៊ី
មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញសារខ្លាំងៗមួយ នៅព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមានក្រុម«អ្នកវិនិយោគចិន និងជនជាតិចិន» ថាព្រឹត្តិការណ៍នយោបាយថ្មី អាចនឹងផ្ទុះឡើងប្រឆាំងពួកគេ ពីសំណាក់ប្រជាជនកម្ពុជា ប្រសិនជាពួកគេទាំងនោះ នៅតែ«ព្រហើន» និង«បំពាន»មកលើខ្មែរម្ចាស់ស្រុក។
-
លោក ស ខេង ច្រានចោលនូវការលើកឡើងថា លោកមានលទ្ធភាពធ្វើឲ្យកម្ពុជារួចផុតពីទណ្ឌកម្មអន្តរជាតិ
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានច្រានចោលនូវការលើកឡើងពីសំណាក់ចៅអធិការវត្តល្បីឈ្មោះមួយអង្គនៅកម្ពុជា ដែលថា មានតែលោក ស ខេង មួយរូបគត់ដែលអាចធ្វើឲ្យកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបផងដែរ។ ប៉ុន្តែលោក ស ខេង បានចាត់ទុកការលើកសរសើរបែបនេះថា បានបង្គប់ន័យមួយដែលធ្វើអោយគណបក្សប្រជាជនកម្ពុជាបែកបាក់ផ្ទៃក្នុងទៅវិញនោះទេ។
-
បក្សប្រជាធិបតេយ្យមូលដ្ឋានចំអកឲ្យ សម រង្ស៊ី ថា«ភូតច្រើន ច្រើនចាញ់អាត្មា»
គណបក្សមួយដែលចូលប្រឡូក ក្នុងការបោះឆ្នោតជាតិបានម្ដង បានយកពាក្យសំដីរបស់លោក សម រង្ស៊ី មកចំអកឲ្យមេដឹកនាំប្រឆាំងវិញថា «ភូតច្រើន ច្រើនចាញ់អាត្មា»។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងដូច្នេះ តាមបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន ដោយអមមកជាមួយ នូវរូបថតលោក សម រង្ស៊ី និងសំណេររបស់លោកមួយមកបញ្ជាក់ផង។
-
ពលរដ្ឋ និងសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យស្នើអាជ្ញាធរចាត់វិធានការជនជាតិចិនបាញ់រះបង្ករបួសស្នាម
ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តបន្ទាយមានជ័យ ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទៅតាមផ្លូវច្បាប់បានតឹងរ៉ឹងករណីជនជាតិដែលបានបាញ់រះបង្ករបួសស្នាមនៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១០កុម្ភៈ។ ពួកគេថា ករណីនេះជាការបង្កអសន្តិសុខសង្គម ដែលធ្វើឲ្យពលរដ្ឋខ្មែររស់នៅមិនមានសុវត្ថិភាព។
-
ជម្លោះដ៏រុំារ៉ៃរវាងក្រុមអាជីវករ និងម្ចាស់វិនិយោគផ្សារព្រៃសណ្ដែក នៅខេត្តតាកែវ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមគោលនយោបាយឈ្នះឈ្នះ
នៅទីបំផុត! ទំនាស់ដ៏រ៉ាំរ៉ៃរវាងបងប្អូនអាជីវករចាស់ផ្សារព្រៃសណ្ដែក ស្ថិតនៅក្នុងស្រុកទ្រាំង និងម្ចាស់វិនិយោគផ្សារ បានបិទបញ្ចប់ទាំងស្រុងហើយ ក្រោមការចុះទៅ សម្របសម្រួលដោះស្រាយពីសំណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
-
8 Minute Talk៖ ជំហរនយោបាយប្រធានគណបក្សបំណងពលរដ្ឋ
ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់គណបក្សថ្មីមួយទៀត ឈ្មោះគណបក្សបំណងពលរដ្ឋ កាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩។
-
ក្រសួងការបរទេសថ្កោលទោសលោកសមរង្ស៊ី
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេសដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានបន្តដោយសុំកុំឱ្យបរទេសលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនិងគោរពអធិបតេយ្យភាពរបស់កម្ពុជាហើយទុកឱ្យកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យនិងលើកកម្ពស់សិទ្ធិមនុស្សដោយខ្លួនឯង។
-
លោកសម រង្ស៊ីព្រមានដល់អ្នកវិនិយោគចិននៅកម្ពុជា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានផ្ញើសារព្រមានដល់អ្នកវិនិយោគ និងជនជាតិចិន ដែលមានវត្តមាននៅកម្ពុជា ពីស្ថានការណ៍នយោបាយ ដែលលោកអះអាងថា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ ។ លោកព្រមានជាប្រយោលថា ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូរលោកហ៊ុន សែន ចេញ។
-
គណបក្សថ្មីរបស់អតីតសហការី លោក ខឹម វាសនា ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់
ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានសម្រេចចុះឈ្មោះគណបក្សថ្មីមួយ ដែលបង្កើតឡើងដោយអតីតសហការីរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា(LDP)។ គណបក្សថ្មីនេះ មានឈ្មោះថា «គណបក្សបំណងពលរដ្ឋ» ដែលមានសមាជិកស្ថាបនិក គឺជាអតីតអនុប្រធាន និងជាអតីតអគ្គលេខាធិការរបស់គណបក្សLDP។
-
មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី នៅក្រុងប៉ោយប៉ែត រយៈពេល១៥ថ្ងៃ (Video inside)
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-
អាជ្ញាធរព្រះវិហារដាក់វិធានការដោះស្រាយជម្លោះដីធ្លីរវៀងក្រុមហ៊ុនមេត្រីភាព និងពលរដ្ឋ
អាជ្ញាធរខេត្តព្រះវិហារថ្មីៗនេះ បានកោះហៅភាគីពាក់ព័ន្ធរួមមាន ប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្ម តំណាងក្រុមហ៊ុន និងមន្ត្រីសង្គមស៊ីវិលមកប្រជុំពិភាក្សារកដំណោះស្រាយជម្លោះដីធ្លីរវៀងពលរដ្ឋ ៣៣០គ្រួសារ និង ក្រុមហ៊ុនមេត្រីភាពដែលកើតមានឡើងកាលពីឆ្នាំ ២០១៨។ មន្ត្រីសង្គមស៊ីវិលសាទរវិធានការនេះ ក៏ប៉ុន្តែស្នើឱ្យអាជ្ញាធរ និងតុលាការដោះលែងពលរដ្ឋ ១៤នាក់ ហើយមានម្នាក់បានបាត់ខ្លួន។
-
បក្សកាន់អំណាចប្រកាសថ្កោលទោសសេចក្តីថ្លែងការណ៍ស្តីពីការបែកបាក់ផ្ទៃក្នុងរបស់ខ្លួន
នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា “អ្នកស្នេហាជាតិ គណបក្សប្រជាជន” បានបង្ហោះនូវសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សេចក្តីថ្លែងការណ៍នេះបង្ហោះចេញភ្លាម លោកសម រង្ស៊ី ក៏បានចែកចាយភ្លាមដែរនៅលើទំព័រហ្វេសប៊ុករបស់លោក។ ប៉ុន្តែភ្លាមៗនេះ បក្សប្រជាជនកម្ពុជាក៏បានចេញមុខទាត់ចោល និងបានថ្កោលទោសយ៉ាងខ្លាំង។
-
ឃាតកម្មសម្លាប់អ្នកកាសែតម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ នៅពេលនេះ ជនដៃដល់ត្រូវនគរបាលចាប់ខ្លួន
ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់អ្នកកាសែតម្នាក់ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
-
មេធាវីអតីតសកម្មជន CNRP នៅស្វាយរៀង សម្រេចប្តឹងឧទ្ធរណ៍ ក្រោយសាលាដំបូងបដិសេធសំណើនៅក្រៅឃុំ
មេធាវីការពារក្តីឱ្យអតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង សម្រេចដាក់ប្តឹងទៅសាលាឧទ្ធរណ៍ ចំពោះដីកាសម្រេចមិនព្រមដោះលែង លោក គង់ ម៉ាស់ ឱ្យនៅក្រៅឃុំ។
-
បក្សកាន់អំណាច ស្នើឱ្យចាត់ការអ្នកចេញសេចក្ដីថ្លែងការណ៍(ក្លែងក្លាយ)មួយថាមានមន្ត្រីបក្សខ្លះត្រៀមទទួលលោកសមរង្ស៊ី
គណបក្សប្រជាជានកម្ពុជារាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរជាពិសេសក្រសួងមានសមត្ថកិច្ច ទាំងអស់ត្រូវមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលណា រួមទាំងលោក សម រង្ស៊ី ដែលផ្សព្វផ្សាយ នឹងចែកចាយ នូវសេចក្ដីថ្លែងការណ៍មួយ ដែលគេថា ជារបស់ក្លែងក្លាយហើយបញ្ជាក់ថា មន្ត្រីបក្សនេះ មួយចំនួនកំពុងរង់ចាំទទួលលោកសមរង្ស៊ីវិលចូលកម្ពុជាវិញ។