កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការចោទប្រកាន់យុវជនឈ្មោះ ហេង យិន ពីបទញុះញង់នាំឱ្យមានការរើសអើង
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ យុវជនឈ្មោះ ហេង យិន ពីបទញុះញង់ឱ្យមានការរើសអើងនៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងបង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជេរប្រមាថជាតិសាសន៍ខ្មែរ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ថា ការអនុវត្តច្បាប់នេះជារឿងត្រឹមត្រូវ ក៏ប៉ុន្តែការសួរចម្លើយជនសង្ស័យ បង្ហាញជាសាធារណៈ គឺជារំលោភសិទ្ធិជនសង្ស័យ។
-
ពេលនេះ «ចំប៉ីខ្មៅ» នៅក្នុងគុកព្រៃស
កាលពីសៀលថ្ងៃទី៦ កុម្ភៈ ចំប៉ីខ្មៅ ត្រូវបាននគរបាលខណ្ឌដូនពេញបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ។ លោក លី សុផាណា ព្រះរាជអាជ្ញារង ក្រោយបានធ្វើការសាកសួរអស់ជាច្រើនម៉ោង ក៏បានធ្វើការចោទប្រកាន់ជនខ្ទើយជាផ្លូវការហើយ ពីបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា៤៩៦ តម្រូវដាក់ពន្ធនាគារ ចំពោះជនជាប់ចោទពី១ឆ្នាំទៅ៣ឆ្នាំ ។ ក្រោយតំណាងអយ្យការចោទប្រកាន់ ហើយសំណុំរឿងនេះ បានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ គឺលោក ពេជ្រ វេជ្ជធរ ។
-
លោកសម រង្ស៊ី កំណត់យកឆ្នាំ២០១៩ជាឆ្នាំដណ្តើមអំណាចពីលោកហ៊ុន សែន
មេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានប្រកាសយកឆ្នាំ២០១៩ ជាឆ្នាំរៀបចំចលនាដណ្តើមអំណាចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា ក្នុងឆ្នាំ ២០១៩ ក្រុមលោកត្រូវតែដណ្តើមយកកម្ពុជា ប្រគល់សងប្រជារាស្ត្រខ្មែរវិញ ហើយបញ្ចប់របប ហ៊ុន សែន។ ប៉ុន្តែគម្រោងនេះ រដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាបទឧក្រិដ្ឋ ហើយនិងកំពុងតាមដានចាប់អ្នកដែលពាក់ព័ន្ធជាមួយចលនារបស់លោក សម រង្ស៊ី។
-
គ្រួសារមួយដែលរងគ្រោះដោយទឹកអាស៊ីត បារម្ភពីសុវត្ថិភាព ព្រោះជនល្មើសមិនទាន់ចាប់បាន
គ្រួសារជនរងគ្រោះដោយទឹកអាស៊ីតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បារម្ភពីបញ្ហាសុវត្ថិភាព ដោយសារសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសមកដាក់ទោសបាននៅឡើយ។
-
បុរសភេទទី៣ហៅ«ចំប៉ីខ្មៅ»ត្រូវតុលាការសម្រេចចោទប្រកាន់ពីបទញុះញង់
បុរសភេទទី៣ ឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ដែលរិះគន់ និង ជេរប្រមាថពូជសាសន៍ជនជាតិខ្មែរ ដោយសារតែរឿងផ្ទាល់ខ្លួននោះ ត្រូវបានតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ ពីបទ ញុះញង់អោយមានការរើសអើង តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឱ្យដឹងពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ គាំទ្រការប្តេជ្ញាចិត្តសម្តេចតេជោ ដែលធានាមិនឲ្យមានសង្គ្រាមជាថ្មី
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញគាំទ្រការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រកាសធានាមិនឲ្យមានសង្គ្រាមជាថ្មី នៅលើដែនដីសុវណ្ណភូមិរបស់កម្ពុជាឡើយ។
-
Freedom House៖ កម្ពុជាគ្មានសេរីភាព និងគួរតែពិនិត្យជាពិសេស
នៅដើមសប្តាហ៍នេះ អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House បានចេញផ្សាយរបាយការណ៍ស្តីពីសេរីភាពលើពិភពលោកឆ្នាំ ២០១៩។ នៅក្នុងរបាយការណ៍នោះ ក៏មានការដាក់ចំណាត់ថ្នាក់ថា កម្ពុជា ជាប្រទេសគ្មានសេរីភាព (Not Free) ទទួលបានត្រឹម ២៦ពិន្ទុ លើ ១០០ពិន្ទុ។
-
លោក គង់ គាំ៖ នយោបាយស្ទើរៗរបស់ សម រង្ស៉ី រលំរលាយអស់ហើយ
លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានថ្លែងសារដាស់តឿន ដល់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិថា ការជឿជាក់ទៅលើលោក សម រង្ស៉ី ដែលជាមេដឹកនាំហួសសម័យ គឺជារឿងឆ្កួតលីលា។
-
យុវជនម្នាក់ត្រូវបានចាប់ខ្លួននិងចោទពីបទ«ញុះញង់ឲ្យមានការរើសអើង» ក្រោយបង្ហោះវីដេអូជេរប្រមាថជាតិសាសន៍ខ្មែរតាមហ្វេសប៊ុក
សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃពុធនេះបានសម្រេចចោទប្រកាន់និងបើកការស៊ើបអង្កេតតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ ឈ្មោះយិន ហេង ឬ«ចំប៉ីខ្មៅ» បន្ទាប់ពីបុគ្គលនេះបានបង្ហោះវីដេអូមួយដែលបានធ្វើការជេរប្រមាថជាតិសាសន៍ខ្មែរ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
-
ពលរដ្ឋដែលមានទំនាស់នៅខេត្តព្រះសីហនុសុំឱ្យមានដំណោះស្រាយជូនពួកគាត់
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នើសុំឱ្យរបបក្រុងភ្នំពេញ ជួយផ្ដល់ដំណោះស្រាយសមរម្យជូនពួកគាត់ ព្រោះពួកគាត់មិនអាចទទួលយកសាលដីកាដែលគ្មានភាពយុត្តិធម៌នោះទេ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ប្រសិនបើអាជ្ញាធរ ព្រងើយកន្តើយមិនដោះស្រាយទំនាស់ដីធ្លីនេះដោយតម្លាភាព និងយុត្តិធម៌ទេ គឺនឹងអាចប៉ះទង្គិចរវាងពលរដ្ឋ និងកម្លាំងសមត្ថកិច្ចបន្តទៀត។
-
ក្រុមគ្រួសារអ្នកផលិតខ្សែភាពយន្ត «ម្ដាយខ្ញុំលក់ខ្ញុំ» ថានឹងតវ៉ានៅមុខទូតរុស្ស៊ីរាល់សប្ដាហ៍
ក្រុមគ្រួសារនិងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី អះអាងនៅថ្ងៃនេះថា ពួកគេនឹងនាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជារៀងរាល់សប្ដាហ៍ បើសិនជារដ្ឋាភិបាលរុស្ស៊ីមិនអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាដោះលែងផលិតកររូបនេះឲ្យមានសេរីភាពនោះ។
-
លោកសម រង្ស៊ី ថ្លែងការពារការមិនកំណត់ថ្ងៃវិលចូលកម្ពុជា
លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេស អះអាងថា ការមិនប្រកាសពីពេលកំណត់វិលចូលប្រទេសកម្ពុជាវិញរបស់លោក គឺដើម្បីធ្វើឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន សែន មានការភ្ញាក់ផ្អើល។
-
Hello VOA៖ សកម្មជនថាការគោរពសិទ្ធិមនុស្សជាក់ស្តែងមិនដូចនឹងគោលនយោបាយថ្នាក់ជាតិ
សកម្មជនសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរមូលដ្ឋានកម្ពុជាបង្ហាញការទទួលខុសត្រូវចំពោះទង្វើជាក់ស្តែង ឱ្យស្របគ្នាជាមួយនឹងគោលនយោបាយនិងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ លោកសួន ប៊ុនស័ក្តិ អ្នកឯកទេសសិទ្ធិមនុស្សមើលឃើញថា រូបភាពសិទ្ធិមនុស្សក្នុងពេលកន្លងមក ហាក់មានភាពអវិជ្ជមាន បើទោះបីជាយន្តការដោះស្រាយមានច្រើន ប៉ុន្តែប្រសិទ្ធភាពការងារនៅមិនទាន់មានច្រើននៅឡើយ។
-
អង្គការ Human Rights Watch ថាកម្ពុជាត្រូវព្យាបាលនិងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពីការវាយប្រហារទឹកអាស៊ីដ
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch «ដូចរស់ក្នុងឋាននរក» ចំនួន៤៨ ទំព័រ កាលពីថ្ងៃអង្គារ បានទទូចឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ដើម្បីគាំទ្រផ្នែកសុខាភិបាល សង្គមកិច្ច និងសេវាកម្មច្បាប់ដល់ជនរងគ្រោះរួចពីស្លាប់ ដោយសារការវាយប្រហារទឹកអាស៊ីដ។
-
ក្រុមមេធាវីស្នើសុំតុលាការមើលចម្លើយរបស់លោកគង់ គាំ ដែលធ្វើជាសាក្សីក្នុងសំណុំរឿងលោកកឹម សុខា
ក្រុមមេធាវីរបស់លោកកឹម សុខា បានស្នើសុំផ្ទាល់មាត់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីថតចម្លងនូវចម្លើយរបស់លោកគង់ គាំ ដែលត្រូវបានតុលាការកោះហៅទៅបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោកកឹម សុខាកាលខែមុន។ ក៏ប៉ុន្តែមកដល់ពេលនេះ តុលាការនៅមិនទាន់ផ្តល់ឯកសារឱ្យតាមការស្នើសុំនេះនៅឡើយទេ។
-
គ.ជ.ប នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្ដិទី៣ នាថ្ងៃទី០៨ ខែកុម្ភៈ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នាសាលសន្និសីទសារព័ត៌មាន គ.ជ.ប វេលាម៉ោង ៩៖០០ព្រឹក នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
-
ក្រុមតំណាងរាស្ត្របក្សប្រឆាំងរាយការណ៍ពីអំពើហិង្សាក្នុងខេត្តព្រះសីហនុទៅក្រុមមេដឹកនាំសហភាពអឺរ៉ុប
ក្រុមតំណាងរាស្ត្រចំនួន១៧នាក់របស់គណបក្សសង្គ្រោះជាតិ ដែលតុលាការខ្មែរបានរំលាយចោលកាលពីឆ្នាំ២០១៧នោះ បានដាក់លិខិតពីរដាច់ដោយឡែកពីគ្នាបញ្ជាក់ប្រាប់ក្រុមមេដឹកនាំគោលនយោបាយ និងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប អំពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បង្កដោយអាជ្ញាធរក្នុងប្រទេសកម្ពុជា និងបានបញ្ជាក់ការគាំទ្រដល់ជំហរនយោបាយរបស់ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ក្នុងការបន្តដាក់ទណ្ឌកម្មទិដ្ឋាការលើជនណាដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
-
អភិបាលខេត្តព្រះវិហារ ដាក់ចេញវិធានការ៥ចំណុច ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី របស់ក្រុមហ៊ុនមេត្រីភាព កសិ-ឧស្សាហកម្ម ដែលត្រូវបានប្រជាពលរដ្ឋ ចូលទន្រ្ទានដីកាន់កាប់។ ពិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត លោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការអាដហុក ជាដើម។
-
មានមន្ទិលលើករណីអ្នកកាសែតរូបនេះស្លាប់…
សេចក្តីរាយការណ៍ឱ្យដឹងថា អ្នកកាសែតម្នាក់ដែលឃើញស្លាប់នៅលើផ្លូវជាតិនោះ ដែលបានសន្និដ្ឋានដំបូងថា អាចជាករណីឧប្បត្តិហេតុធ្លាក់ពីលើម៉ូតូនោះ ពេលនេះត្រូវនគរបាលព្រហ្មទណ្ឌស្រុកស្នួលបានរកឃើញថា «ការស្លាប់របស់ជនរងគ្រោះរូបនេះមិនមែនជាករណីឧប្បត្តិហេតុទេ គឺអាចផ្តើមចេញដោយអំពើហិង្សា ។ ជាមួយគ្នានេះ កម្លាំងនគរបាលជំនាញក៏កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែករកពន្លឺបន្តទៀត ។
-
សង្គមស៊ីវិល ថាការប្តេជ្ញាទប់ស្កាត់បទល្មើសព្រៃឈើនឹងមិនមានប្រសិទ្ធភាព បើឧក្រិដ្ឋជនធំៗនៅតែរួចខ្លួន
ក្រុមសង្គមស៊ីវិលមួយចំនួនដែលធ្វើលើកាងារពាក់ព័ន្ធនឹងធនធានធម្មជាតិ បានលើកឡើងថាការប្តេជ្ញាចិត្តជាថ្មីក្នុងការទប់ស្កាត់បទល្មើសព្រៃឈើរបស់គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងមិនមានប្រសិទ្ធិភាពនោះទេ បើគ្មានការទោសឧក្រិដ្ឋជនធំៗនៅពីក្រោយ។