កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សកម្មជនស្នើអ្នកនេសាទខ្មែរនៅទូកសមុទ្រថៃបន្តប្រយ័ត្នប្រយែង
សកម្មជនសិទ្ធិមនុស្សស្នើឱ្យពលករកម្ពុជាបន្តប្រយ័ត្នប្រយែង ពេលធ្វើការងារនៅក្នុងវិស័យនេសាទនិងគ្រឿងសមុទ្រថៃ បើទោះបីជាសហភាពអឺរ៉ុបបានលើកលែងការព្រមានដាក់ទណ្ឌកម្មក៏ដោយ។
-
អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ ការវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជាថយចុះ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) នៅថ្ងៃទី០៤ ខែកុម្ភៈ តាមរយៈរបាយការណ៍របស់ខ្លួនឲ្យដឹងថាការវាយប្រហារដោយទឹកអាស៊ីដនៅក្នុងប្រទេសកម្ពុជាបានថយចុះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តច្បាប់គ្រប់គ្រងអាស៊ីដខ្លាំង។ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះរកឃើញថារដ្ឋាភិបាលបរាជ័យក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះ។
-
លោក សម រង្ស៊ី អំពាវនាវកសិករឲ្យងើបឡើងដូររបបលោក ហ៊ុន សែន ចេញ ដើម្បីដោះបំណុល
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវដល់កសិករខ្មែរទាំងអស់ ឲ្យងើបឈរឡើង ដូរមេដឹកនាំរបបក្រុងភ្នំពេញចេញពីអំណាច ដើម្បីរំដោះខ្លួនចេញពីការជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារតែរបបនេះ មិនអាចជួយជីវភាពកសិករឲ្យល្អប្រសើរនោះឡើយ។ អ្នកវិភាគថា គាំទ្រការអំពាវនាវនេះ នឹងមានការចូលរួមពីពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ប្រសិនបើក្រុមមេដឹកនាំបក្សប្រឆាំងចេញមុខជាគំរូដឹកនាំការតវ៉ាទាមទារដោយសន្តិវិធី និងបែបបទប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជានោះ។
-
សហជីពនិងអ្នកបញ្ជាទិញអន្តរជាតិខ្លះទទូចឲ្យកម្ពុជាកែប្រែស្ថានការណ៍ដើម្បីរក្សាទីផ្សារអឺរ៉ុបនិងអាមេរិក
នៅពេលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារដ៏ធំសម្រាប់ទំនិញកម្ពុជា កំពុងពិចារណាមិនបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា ដោយសារការស្តារឡើងវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅតែប្រទាញប្រទង់គ្នានៅឡើយនោះ សហជីពនិងអ្នកបញ្ជាទិញអន្តរជាតិខ្លះ ចង់ឃើញស្ថានភាពសហជីពនិងកម្មករ និងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ត្រូវបានកែទម្រង់ឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទៅមុខដោយគ្មានក្តីកង្វល់។
-
ប្រជាពលរដ្ឋខេត្តកំពង់ធំជាង៧០០គ្រួសារទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីចុងខែមករាឆ្នាំ២០១៩នេះ បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ជាដីដែលចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួច ឱ្យទទួល បានលទ្ធភាពរស់នៅកាន់តែសមរម្យ។
-
«ដូចរស់ក្នុងឋាននរក» អំពើវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជា»
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) រកឃើញថា ជនរស់រានមានជីវិតពីអំពើហិង្សាដោយទឹកអាស៊ីដនៅក្នុងកម្ពុជា ស្ទើរតែគ្រប់ករណីមិន ដែលទទួលបានសេវាព្យាបាលដោយឥតបង់ថ្លៃ និងមានចំនួនតិចតួចណាស់ទទួលបានយុត្តិធម៌ទៅតាមច្បាប់កំណត់។ ករណីទាំងនេះ ដោយសារអំពើពុករលួយ ជនល្មើសមិនត្រូវបានផ្ដន្ទាទោស និងការផ្សព្វផ្សាយចំណេះដឹងពីច្បាប់ស្ដីពីការគ្រប់គ្រងទឹកអាស៊ីដ មានកម្រិតទាបនៅឡើយ ។ ទោះជាយ៉ាងណា មន្ត្រីក្រសួងយុតិ្តធម៌ថា របាយការណ៍របស់អង្គការ យូមែនរ៉ៃត៍ វច្ឆ មាននិន្នការនយោបាយច្រើនជាង។
-
សម្ដេចហ៊ុនសែនរំលឹកពីសន្តិភាពនៅកម្ពុជាបន្ទាប់ពីព្រមានពីការផ្ទុះសង្រ្គាមស៊ីវិលនៅវេណេហ្សូអេឡា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាថ្មីម្ដងទៀតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរំលឹក អំពីប្រទេសកម្ពុជាមានសន្តិភាព នៅពេលនេះដែលធ្វើឱ្យ ប្រជាពលរដ្ឋរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។
-
មេធាវីលោក រ៉ាត់ រត្នមុនី គ្រោងប្តឹងសារទុក្ខទៅតុលាការកំពូលដើម្បីស្នើសុំនៅក្រៅឃុំ
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី បានឲ្យដឹងថា លោកគ្រោងដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូលនៅថ្ងៃស្អែកនេះ ដើម្បីបន្តទាមទារឲ្យកូនក្ដីរបស់លោកបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីតុលាការថ្នាក់ក្រោមបានបដិសេធ។
-
ពលរដ្ឋ ៥ភូមិ នៅឃុំដូង ខេត្តកំពង់ធំ ទាមទារអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ បង្ខំយកដីស្រែពួកគេ ដាក់ជាដីសម្បទានសង្គមកិច្ច
តំណាងពលរដ្ឋចំនួន ៥ភូមិ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ដើម្បីបង្ខំឲ្យពលរដ្ឋប្រគល់ដីស្រែពួកគេ ឲ្យអាជ្ញាធរ ធ្វើជាដីសម្បទានសង្គមកិច្ច។ អាជ្ញាធរឃុំថា ការស្នើសុំឲ្យពលរដ្ឋចូលរួមផ្ដល់ដីមួយផ្នែកឲ្យអាជ្ញាធរនោះ គឺជាគម្រោងរបស់រដ្ឋាភិបាល ដើម្បីយកទៅដាក់បញ្ចូលក្នុងគម្រោងដីសម្បទានសង្គមកិច្ច សម្រាប់បែងចែកជូនពលរដ្ឋពលរដ្ឋក្រីក្រ។
-
លោក សម រង្ស៊ី៖ ពលរដ្ឋខ្មែរនៅបរទេសរាប់ម៉ឺននាក់នឹងមកកម្ពុជាមួយលោក
លោក សម រង្ស៊ីថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសជាច្រើនម៉ឺននាក់នឹងធ្វើដំណើរមកកម្ពុជាជាមួយលោក នៅឆ្នាំ ២០១៩ នេះ ។ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសនៅចំពោះមុនសកម្មជន និងមន្ត្រីអតីតគណបក្សបែបនេះ គឺដើម្បីមកកម្ពុជា និងដោះស្រាយបញ្ហានយោបាយនៅប្រទេសនេះ ។
-
លោក រ៉ុង ឈុន៖ កម្ពុជាគួរតែចរចាជាមួយអឺរ៉ុបមុនពេលទណ្ឌកម្មធ្លាក់មកដល់
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានជំរុញរាជរដ្ឋាភិបាលកម្ពុជាទៅ ចរចាជាមួយអន្តរជាតិជាពិសេសគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អំពីបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។ លោកថាប្រសិនបើចាំឱ្យអន្តរជាតិដកការអនុគ្រោះពន្ធ ហើយទើបចរចានោះ ច្បាស់ជាមិនអាចទៅរួចទេ គឺកុំដូចករណីអង្ករ។ករណីនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលថាកម្ពុជា កំពុងចរចាជាមួយសហភាពអឺរ៉ុប។
-
អាមេរិកព្រមានក្រុងភ្នំពេញក្នុងជំហរងាកទៅចិន ដូច«ខ្មែរក្រហម»បានធ្វើ
ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេងប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ ទៅលើមហាអំណាចធំមួយ»។
-
ការបង្ក្រាបដោយហិង្សានៅក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ត្រូវបានចោទសួរនៅចំពោះមុខមន្ត្រីក្រសួងមហាផ្ទៃ
ករណីបង្ក្រាបដោយហិង្សានៅក្នុងជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ កាលពី ២៤មករា ត្រូវបានចោទសួរនៅចំពោះមុខមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅថ្ងៃទី ៣១ មករានេះ។ ការអនុវត្តសាលដីកានៅក្នុងជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុដែលបានឈានទៅផ្ទុះជាអំពើហិង្សា ដែលបណ្តាលឲ្យប្រជាពលរដ្ឋពីរនាក់រងរបួសធ្ងន់និងស្រាល ហើយជារូបភាពដែលកំពុងរងការរិះគន់យ៉ាងខ្លាំង។
-
លោក សយ សុភាព៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងពីរ
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលទើបតែទទួលបានសិទ្ធិបង្កើតសមាគមនេះ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៩។
-
បទសម្ភាសន៍ VOA៖ លោក អាឡាំង ឡូវឹនសលខំជំរុញច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកខិតខំជំរុញសេចក្តីព្រាង«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឱ្យបានអនុម័តឆាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រខិតខំចងភ្ជាប់បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយនឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ានិងជាអ្នកដែលចូលរួមគំាទ្រច្បាប់នេះ។
-
ក្រុមយុវជនថា ពួកគេនឹងកាយដីឆ្នេរព្រែកត្រែងដោយខ្លួនឯងបើអាជ្ញាធរនៅតែមិនអើពើរឿងនេះ
ក្រុមយុវជនគ្រោងលើកគ្នាទៅកាយដីឆ្នេរព្រែកត្រែងដែលរងការចាក់លុបដោយក្រុមហ៊ុនឯកជន នៅពេលខាងមុខ ប្រសិនបើអាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបន្តព្រងើយកន្តើយចំពោះករណីនេះ។ ការព្រមានរបស់ក្រុមយុវជននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខកខានមិនបានអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន និងបញ្ជារបស់លោក ហ៊ុន សែន ទាក់ទងនឹងការលុបឆ្នេរខុសច្បាប់។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា ក្រុមយុវជន និងពលរដ្ឋទូទៅ មានសិទ្ធិ និងករណីយកិច្ចស្របតាមច្បាប់ក្នុងការចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
-
UPR៖ កម្ពុជាអះអាងពីជំហរខ្លួនលើការគោរពសិទ្ធិ LGBT ទោះច្បាប់មិនទាន់ទទួលស្គាល់
យ៉ាងហោចណាស់តំណាងប្រទេសចំនួន៥ក្នុងចំណោម៧៣ប្រទេស បានផ្តល់យោបល់ដល់កម្ពុជាក្នុងការពង្រឹងការគោរពសិទ្ធិអ្នកស្រឡាញ់់ភេទដូចគ្នា (LGBT) ជាពិសេសការបង្កើតច្បាប់សំដៅដល់ការលើកកម្ពស់និន្នាការភេទ និងអត្តញ្ញាណយេនឌ័រ។ អនុសាសន៍ទាំងនេះ ត្រូវបានលើកឡើង ខណៈដែលកម្ពុជាបង្ហាញរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (URP) ជុំទីបីសម្រាប់កម្ពុជា នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។
-
តុលាការជាន់ខ្ពស់សម្រេចបដិសេធសំណើសុំនៅក្រៅឃុំមេសហជីពលោក រ៉ាត់ រត្នមុនី
តុលាការជាន់ខ្ពស់កម្ពុជា នៅព្រឹកថ្ងៃនេះ សម្រេចតម្កល់សាលក្រមតុលាការជាន់ទាប ដែលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី។
-
តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងគ្រូបង្រៀន ១០នាក់ទៀត បង់ពន្ធលើកម្មវត្ថុបណ្តឹង
លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឱ្យលោក រ៉ុង ឈុន និងគ្រូបង្រៀនចំនួន១០ផ្សេងទៀត បង់ពន្ធលើកម្មវត្ថុបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៥៥០០០រៀល។ នេះបើយោងតាមដីកាចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលទើបតែធ្លាក់ដល់ដៃអ្នកកាសែត។
-
សមាគម GMAC ចេញមុខការពាររោងចក្រកាត់ដេរ W&D ដែលបញ្ឈប់កម្មករជាង១ពាន់នាក់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) កាលពីពេលថ្មីៗនេះ បានលើកឡើងថា ការបញ្ឈប់កម្មករ និយោជិត ដែលមិនចូលធ្វើការ គឺធ្វើតាមនីតិវិធីត្រឹមត្រូវ។ ការថ្លែងរបស់ GMAC ដូច្នេះ គឺបន្ទាប់ពី វិវាទរវាងកម្មករ និយោជិត និងនិយោជក នៃរោងចក្រកាត់ដេរ W&D បានឆ្លងកាត់ដំណាក់កាលជាច្រើននៃដំណោះស្រាយ ដោយទីបំផុតក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្គាប់ឲ្យកម្មករចូលធ្វើការវិញ រួមទាំងមានដីការរក្សាការពារពីតុលាការទៀតផង។