កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • លោក ជា សុផារ៉ា ប្រាប់​អភិបាលខេត្ត​ព្រះសីហនុ កែប កំពត និង​កោះកុង ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​

    ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ប្រាប់​ដល់​អភិបាលខេត្ត​ជាប់​សមុទ្រ​ទាំងអស់ ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ​កម្ពុជា​ឲ្យ​បាន​តឹងរឹង ដើម្បី​ទុក​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​។

  • ពលរដ្ឋជិត២០០គ្រួសារ នៅខេត្តកោះកុង ទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋចំនួន១៨៤គ្រួសារ រស់នៅភូមិព្រែស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ក្រោយមានផលប៉ះពាល់ ជាមួយក្រុមហ៊ុន «យូញៀន» ជាយូរឆ្នាំមកនោះ។

  • សាលាឧទ្ធរណ៍​គ្រោង​សម្រេច​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​ទី៣១ មករា

    សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​​ទី៣១ មករា ក្រោយ​​សវនាការ​នៅ​ថ្ងៃ​ទី៣០ មករា។ ​ក្រុម​គ្រួសារ​របស់​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​រូប​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

    អានបន្ត
  • ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា

    ដំណើរការ​ត្រួតពិនិត្យ​មើល​កាតព្វកិច្ច និង​ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ៣០ មករា បាន​បិទ​បញ្ចប់​ទៅ ដោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ដដែល​ចំពោះ​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ។ ពួកគេ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ ពង្រីក និង​ពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឡើងវិញ ដូច​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា និង​កតិកា​សញ្ញា​នានា​របស់​អន្តរជាតិ។

  • ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ព្រះវិហារ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​រឿង​ជម្លោះ​ដី

    ពលរដ្ឋ​រាប់​រយ​គ្រួសារ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​រស់នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​នាំគ្នា​ចាក​ចេញពី​លំនៅឋាន​ជា​បណ្ដើរ ដោយ​ខ្លាចក្រែង​អាជ្ញាធរ​ចាប់ខ្លួន​រឿង​ជម្លោះដីធ្លី។ អ្នកភូមិ​ថា គិត​ត្រឹម​ថ្ងៃ២៩ ខែ​មករា ពលរដ្ឋ ១២នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ហើយ​​មាន​ពលរដ្ឋ​ម្នាក់​បាត់​ខ្លួន។ ចំណែក​តំណាង​អយ្យការ​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​ចាប់ខ្លួន​នោះ ជា​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ ការ​កាប់​រុករាន​ព្រៃ​ការពារ​ធម្មជាតិ​ខុសច្បាប់។

  • បទសម្ភាសន៍ VOA៖ លោក​អាឡាំង ឡូវឹនសល​ខំ​ជំរុញ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា

    វ៉ាស៊ីនតោន — កំណត់និពន្ធ៖ អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ខិតខំជំរុញ​សេចក្តីព្រាង«​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»ឱ្យ​បាន​អនុម័ត​ឆាប់ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រ​ខិតខំ​ចងភ្ជាប់​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ជាមួយនឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបាន​សម្ភាស​លោក​អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​និង​ជាអ្នកដែល​ចូលរួមគំាទ្រ​ច្បាប់នេះ៖​

  • សមាគម GMAC ​ចេញ​មុខ​ការពារ​រោង​ចក្រ​កាត់​ដេរ W&D ​ដែល​បញ្ឈប់​កម្មករ​ជាង​១​ពាន់​នាក់

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ការ​បញ្ឈប់​កម្មករ និយោជិត ដែល​មិន​ចូល​ធ្វើ​ការ គឺ​ធ្វើ​តាម​នីតិ​វិធី​ត្រឹម​ត្រូវ​។ ការ​ថ្លែង​របស់​ GMAC ដូច្នេះ គឺ​បន្ទាប់​ពី វិវាទ​រវាង​កម្មករ និយោជិត និង​និយោជក នៃ​រោងចក្រ​កាត់​ដេរ W&D បាន​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន​នៃ​ដំណោះ​ស្រាយ​ ដោយ​ទីបំផុត​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ រួម​ទាំង​មាន​ដីការ​រក្សា​ការពារ​ពី​តុលាការ​ទៀត​ផង​។

  • នាយក​រដ្ឋ​មន្រ្តី ​ឯកភាព​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​ថ្នាក់​ ក្រុង​ និង​ស្រុក

    ប្រមុខ​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​ទី២៩​មករា​នេះ បាន​ឯកភាព​ទៅ​នឹង​សំណើ ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី១៥​មករា ស្តី​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រុង និង​ស្រុក​។ ការ​ឯកភាព​លើ​កំណែ​ទម្រង់​គ្រប់​គ្រង​រដ្ឋបាល​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ លុប​ចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ ក្រុង ស្រុក។​ ដែល​នេះ​ជា​ចំណុច​មួយ​ស្ថិត​ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ចាប់​ពី​ថ្ងៃ​យល់​ព្រម​នេះ​តទៅ​។

  • តម្លាភាព​កម្ពុជា៖ កម្ពុជា​នៅតែ​ជា​ប្រទេស​ពុករលួយ​បំផុត

    អង្គការ​តម្លាភាព​អន្តរជាតិ​បានបន្តចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ពុករលួយ​ខ្លាំង​បំផុត​ក្នុង​លោក​ដដែល​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ​និង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ​ ​ក្នុងពេល​ប្រទេសកម្ពុជា​បាន​បាត់បង់​សំឡេង​ជំទាស់​ដ៏​សំខាន់​ក្នុង​រដ្ឋ​សភា។​

  • តុលាការ​ក្រុង​ភ្នំពេញ​ពន្យារពេល​ចាត់​ការ​បណ្ដឹង​ក្រុម​គ្រូបង្រៀន ដោយ​សារ​រឿង​មិន​ទាន់​បង់​លុយ​បណ្ដឹង

    សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ពន្យារ​ពេល​ចាត់​ការ​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន​ ដោយ​សារ​បញ្ហា​នីតិវិធី​នៃ​ការ​បង់​ប្រាក់​ពន្ធ​លើ​ពាក្យ​បណ្ដឹង។ ក្រុម​គ្រូ​បង្រៀន​សម្ដែង​ការ​ហួស​ចិត្ត​នឹង​រឿង​នេះ ដោយសារ​ពួក​គាត់​បាន​សួរ​ទៅ​ខាង​មន្ត្រី​តុលាការ​ដែល​ទទួល​ពាក្យ​បណ្ដឹង​ដែរ​ថា តើ​ពួក​គាត់​ត្រូវ​បង់​ប្រាក់​ដែរ​ឬ​ទេ ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ឆ្លើយ​ថា មិន​ចាំបាច់​បង់​ប្រាក់​អ្វី​ឡើយ ស្រាប់​តែ​ពេល​នេះ​ឃើញ​មាន​ដីកា​បង្គាប់​ឱ្យ​បង់​ប្រាក់​ទៅវិញ។

  • អ្នកនាំពាក្យថា សម រង្ស៊ី អាចត្រូវ​«ក្រុមបាតដៃទី៣»​សម្លាប់ បើហ៊ាន​ចូល​ស្រុក

    បើឧត្ដមសេនីយ៍​យោធាច្រើននាក់ ស្និតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ត្រៀម​កម្ទេចលោក សម រង្ស៊ី នៅពេលមេដឹកនាំប្រឆាំងរូបនេះ វិលចូលកម្ពុជាវិញនោះ សម្រាប់លោក សុខ ឥសាន វិញ បានអះអាងថា នឹងអាចមាន«ក្រុមបាតដៃទី៣» សម្លាប់លោក សម រង្ស៊ី ដើម្បីទម្លាក់កំហុសដាក់រដ្ឋាភិបាល។

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន មេត្រីភាព ឡើង​​មក​​ភ្នំពេញ ដាក់​​ញត្តិ​​សុំ​​​ឲ្យ​ដោះ​លែង​​ពលរដ្ឋ​​កំពុង​​ជាប់​ឃុំ ១៣​នាក់​​

    ក្រុម​ពលរដ្ឋ​​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ មេត្រី​ភាព នាំគ្នា​ឡើង​មក​​ភ្នំពេញ​ ដេក​ចាំ​ដាក់​ញត្តិ​​ជូន​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​រដ្ឋមន្ត្រី​​ក្រសួង​ដែន​ដី ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​ជាង ​២០​នាក់​ និង​ទាមទារ​ឲ្យ​​ដោះ​លែង​ពលរដ្ឋ​ ១៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។​​​​​

  • គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារបស់ខ្លួន អាណត្តិទី៣ ឆ្នាំ២០១៩

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គជប ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។

  • សមត្ថកិច្ច​ព្រះសីហនុ​ថា មិនបាន​បាញ់​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ទេ ហើយ​សង្ស័យថា​ជន​ទី​បី ជា​អ្នកប្រព្រឹត្ត​

    សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ទទួលស្គាល់ថា ពិតជា​មានការ​បាញ់កាំភ្លើង ហើយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​មែន ពេល​ប្រជាពលរដ្ឋ និង សមត្ថកិច្ច កំពុង​ផ្ទុះ​ជម្លោះ​ដាក់គ្នា ក្នុងការ​តវ៉ា​រឿង​ដីធ្លី​។ ប៉ុន្តែ សមត្ថកិច្ច បកស្រាយ​ថា គ្រាប់កាំភ្លើង ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​នោះ មិនមែនជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ទេ​។​

  • ក្រសួងការបរទេស​រៀ​ប​ចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ NGO បរទេស​នៅ​ថ្ងៃស្អែក

    លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​

  • សមត្ថកិច្ច​​​បដិសេធថា​ មិនបាន​បាញ់​​ទៅលើ​ពលរដ្ឋ​​អ្នក​តវ៉ា​​រឿង​ដីធ្លី​​នៅ​ព្រះសីហនុ​ទេ​​

    តាម​របាយការណ៍​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ រាយការណ៍​ប្រាប់​លោក​ខៀវ កាញា​ឫទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទាក់ទង​នឹង​ប្រតិបត្តិ​ការអនុវត្ត​សាលដីកា​លេខ ៣៤៨​ឈ​.​ចុះ​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​លើ​ទំនាស់​ដីធ្លី​ក្នុង​ភូមិសាស្ត្រ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៤ មករា ឆ្នាំ​២០១៩ ថ្មីៗ​កន្លងមកនេះ អះអាងថា ពុំមាន​ពលរដ្ឋ​ស្លាប់​ដូចដែល​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​មួយចំនួន​ផ្សព្វផ្សាយ​នោះទេ​។

  • ក្រុម​គ្រួសារ​កម្មករ​សំណង់​ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​នៅ​ខេត្ត​ព្រះសីហនុ អំពាវនាវ​សុំ​ជំនួយ

    ករណី​ផ្ទុះ​ការ​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ នាំ​ឱ្យ​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​​បាន​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។

    អានបន្ត
  • រដ្ឋាភិបាល​កម្ពុជា​នឹង​ជួប​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នៅ​ថ្ងៃស្អែក

    រដ្ឋាភិបាល​កម្ពុជា នឹង​ជួប​ពិគ្រោះ​យោបល់​ជា​លើកដំបូង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ទស្សនទាន​ដោយ​ស្មោះត្រង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​ជំនួបនេះ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស ។​

  • គម្រោង​​វិល​​មក​​កម្ពុជា​​របស់​​លោក សម រង្ស៊ី រង​​ប្រតិកម្ម​​ច្រើន​​ពី​​គណ​បក្ស​កាន់​អំណាច​

    ប្រតិកម្ម​ភាគច្រើន​ពី​គណបក្ស​កាន់អំណាច តប​ទៅ​ដំណឹង​ត្រឡប់មក​មាតុភូមិ​វិញ​របស់​លោក សម រង្ស៊ី គឺជា ការព្រមាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ថ្លែង​ថា​ពន្ធនាគារ​រងចាំ​វត្តមាន របស់លោក សម រង្ស៊ី គ្រប់ពេល ហើយ​ថា​ប្រសិន​បើ​លោក សម រង្ស៊ី មិន​ត្រឡប់​មក​កម្ពុជា​តាម​កា​រ​ប្រកាស​ទេនោះ លោក សម រង្ស៊ី គឺជា​មនុស្ស​កំសាក​។

  • លោក​គង់ គាំ​ ត្រូវបានតែងតាំង​​ជា​ប្រធានកិត្តិយស​​គណបក្ស​ឆន្ទៈ​ខ្មែរ

    ​លោក​គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្លាប់ជា​មនុស្ស​ជំនិត​បំផុត​នឹង​លោក​សម រង្ស៊ី ត្រូវបាន​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក​គង់ មូនី​កា ជា​កូនប្រុស​ពៅ​របស់លោក សម្រេច​ផ្តល់​តួនាទី ជា​ប្រធានកិត្តិយស គណបក្ស​នេះ ចាប់ពី​ថ្ងៃទី​២៧ មករា ឆ្នាំ​២០១៩ នេះ​តទៅ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo