កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
CNRP ថ្កោលទោស«ការបាញ់បង្ក្រាបពលរដ្ឋ»តវ៉ាដីធ្លីនៅខេត្តព្រះសីហនុ
ការបាញ់បង្ក្រាបពលរដ្ឋ«ស្លូតត្រង់» ដែលបានប្រមូលគ្នា តវ៉ាលើបញ្ហាដីធ្លី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បត្តិ៍ ជា«ទង្វើដ៏ឃោឃៅព្រៃផ្សៃ និងជាការបង្ហាញ នូវសារជាតិដ៏អាក្រក់ នៃរបបផ្ដាច់ការបច្ចុប្បន្ន»។ នេះ ជាការលើកឡើង របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបត្រូវបានចែកចាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន។
-
ប៉ូលិសបន្តឃ្លាំមើលសកម្មជនបក្សប្រឆាំងមួយចំនួននៅខេត្តកំពង់ធំករណីចុះមូលដ្ឋាន
មន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ ឱ្យដឹងថា ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់រទេះ ឃ្លាំមើលសកម្មភាពលោក រាល់ថ្ងៃ ទោះជាពេលលោកនៅផ្ទះ ឬនៅកន្លែងធ្វើការក៏ដោយ។ ប៉ុន្តែមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់រទេះ បដិសេធកាលើកឡើងបែបនេះ។
-
លោកស ខេង៖លោកសម រង្ស៊ី ប្រកាសចូលស្រុកវិញ ព្រោះអស់ក្រឡានយោបាយសម្រាប់ដើរតទៅទៀត
តាំងពីប្រកាសចូលស្រុកវិញមកដល់ពេលនេះ គេនៅមិនទាន់ដឹងថាតើលោកសម រង្ស៊ី នឹងមកពេលណាឲ្យប្រាកដនៅឡើយទេ។ អំឡុងអ្នកគាំទ្រកំពុងរង់ចាំនេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចម្អកថា ការប្រកាសរបស់លោកសម រង្ស៊ី នេះ គឺគ្រាន់តែដើម្បីចង់ស្ដារប្រជាប្រិយភាពឡើងវិញ ព្រោះអស់ក្រឡានយោបាយសម្រាប់ដើរតទៅទៀតតែប៉ុណ្ណោះ។ លោកស ខេង លើកឡើងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ របស់បក្សប្រជាជនកម្ពុជាកាលពីម្សិលមិញនៅក្នុងខេត្តបាត់ដំបង ។
អានបន្ត -
ជនជាតិដើមភាគតិចចារ៉ាយខេត្តរតនគិរីបារម្ភពីការស្រាវជ្រាវរ៉ែមាសប៉ះពាល់បរិស្ថាននិងសង្គម
នៅឯខេត្តភាគឦសានឯណោះ អ្នកស្រុកខ្វល់ខ្វាយខ្លាំងពីរឿងផលប៉ះពាល់ធនធានធម្មជាតិ និង ជីវភាពរស់នៅរបស់ពួកគាត់ ពាក់ព័ន្ធនឹងការរុករករ៉ែមាសនៅតំបន់នោះ។ សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែប្រកាសជំហរមិនអនុញ្ញាតឱ្យមានវត្តមានក្រុមហ៊ុន អង្គរហ្គោល ( Angkor Gold ) ស្រាវជ្រាវរករ៉ែមាស នៅតំបន់ពួកគាត់រស់នៅ។ ការលើកឡើងនេះ ក្រោយពីតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ នៅតែព្យាយាមពន្យល់ តំណាងសហគមន៍ ពីលក្ខណៈបច្ចេកទេសស្តង់ដារ និងធានាមិនធ្វើឱ្យប៉ះពាល់ប្រជាជនក្នុងគម្រោងសិក្សារ៉ែនេះ។
-
សង្គមស៊ីវិលជំរុញឱ្យស៊ើបអង្កេតករណីបាញ់បង្ក្រាបពលរដ្ឋនៅខេត្តព្រះសីហនុបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធររបបក្រុងភ្នំពេញ បើកការស៊ើបអង្កេតដោយឯករាជ្យជុំវិញ ករណីអាជ្ញាធរខេត្តព្រះសីហនុ បាញ់បង្ក្រាបពលរដ្ឋ ពេលចុះអនុវត្តសាលដីកាតុលាកំពូលលើដីវិវាទមួយកន្លែង និងអ្នកជំនួយមានអំណាចម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការបាញ់បង្ក្រាបនោះ បណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បាននាំខ្លួន ជនសង្ស័យមកផ្ដន្ទាទោសនៅឡើយទេ។
អានបន្ត -
ជម្លោះដីធ្លីនៅខេត្តព្រះសីហនុ៖ សាលដីកាតុលាការកំពូលនៅតែបន្តអនុវត្ត ខណៈពលរដ្ឋ៦នាក់ត្រូវបានដោះលែង
ព្រះរាជអាជ្ញារងនៃខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃនេះថា ពលរដ្ឋ៦នាក់ដែលត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៥មករាម្សិលមិញ បានទទួលសេរីភាពរបស់ខ្លួនវិញហើយនៅថ្ងៃសុក្រនេះ ខណៈសាលដីកាតុលាការកំពូលនៅតែបន្តអនុវត្តដដែល។ ពលរដ្ឋទាំង៦នាក់ ត្រូវបានចាប់ខ្លួន ដោយជាប់ទាក់ទងអំពើហិង្សាមួយ រវាងពលរដ្ឋនិងអាជ្ញាធរ ក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល ក្នុងសំណុំដីធ្លី។
-
លោក ហ៊ុន សែនថា លោកកំពុងរង់ចាំចាប់ខ្លួន លោក សម រង្ស៊ី ដាក់គុកយ៉ាងអន្ទះសារ
ថ្លែងនៅក្នុងវេទិកាជួបសំណេះសំណាលជាមួយក្រុមកម្មករ កម្មការិនីក្នុងខេត្តកំពត នៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានឆ្លើយតបទៅនឹងដំណឹងនៃការចង់វិលចូលប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី នាពេលខាងមុខ។ បើតាមលោកនាយករដ្ឋមន្ដ្រី លោកកំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីបានចាប់ខ្លួនលោកសម រង្ស៊ី បញ្ចូលទៅក្នុងពន្ធនាគារ តាមសាលក្រមរបស់តុលាការ។
-
តំណាងអភិបាលខេត្តរតនគិរី ចុះចែកដីសង់លំនៅដ្ឋាន និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ៩គ្រួសារ រស់នៅលើមាត់បឹងកន្សែង
ដោយមើលឃើញទុក្ខលំបាក គ្មានលំនៅដ្ឋានរស់នៅពិតប្រាកដនោះ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់លោក វ៉ាន សោភា ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី បានចុះចែកប្លង់ដី និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋចំនួន៩គ្រួសារ រស់នៅលើមាត់បឹងកន្សែងក្រុងបានលុង។
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្ញើលិខិតជូនរដ្ឋមន្រ្តីក្រសួងការបរទេស អំពីនីតិវិធីចំពោះការស្នើសុំបើកការិយាល័យតំណាង VOA និង RFA
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ញើលិខិត១ច្បាប់ជូន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីនីតិវិធីចំពោះការស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នៅក្នុងប្រទេសកម្ពុជា។
-
លោកស ខេង៖ សមត្ថកិច្ចមានដីការចាប់ខ្លួនលោកសម រង្ស៊ី រួចហើយ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែមករាថា សមត្ថកិច្ច បានទទួលដីការតុលាការដើម្បីចាប់ខ្លួន លោក សម រង្ស៊ី ថ្នាក់ដឹកនាំចលនាសង្គ្រោះជាតិរួចហើយ។
-
អង្គការសិទ្ធិមនុស្សកង្វល់ការប៉ះទង្គិចគ្នារវាងអ្នកតវ៉ាដីធ្លីជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងថា ខ្លួនកំពុងធ្វើការតាមដានដោយក្តីកង្វល់អំពីស្ថានការណ៍នៅឃុំបិតត្រាង ខេត្តព្រះសីហនុ ដែលបានទទួលសេចក្តីរាយការណ៍មកថា កងកម្លាំងសន្តិសុខបានប្រើប្រាស់អាវុធ ជាការតបតទៅនឹងក្រុមអ្នកតវ៉ា។ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាថា មានរបាយការណ៍មិនទាន់បានបញ្ជាក់អះអាងថា មានមនុស្សរងរបួសទេ។
-
មន្ត្រីថា បញ្ចប់វិវាទដីធ្លីហើយក្រោយបុគ្គលិកពេទ្យប្រកាសត្រៀមបិទទ្វារមណ្ឌលសុខភាពលំផាត់នៅថ្ងៃស្អែក
មន្ត្រីសុខាភិបាលនៅឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា មណ្ឌលសុខភាពលំផាត់ នឹងមិនបិទទ្វារនោះឡើយនៅថ្ងៃស្អែកនេះ ក្រោយពីវិវាទដីធ្លីពាក់ព័ន្ធនឹងមណ្ឌលសុខភាពមួយនេះ ត្រូវបានដោះស្រាយរួចរាល់ហើយនៅថ្ងៃនេះ។
-
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋ ៦នាក់ ពេលអាជ្ញាធរចុះអនុវត្តសាលដីកាតុលាការកំពូលលើដីមានវិវាទ
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ នៅថ្ងៃទី២៤ មករា បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលតវ៉ា ការចុះអនុវត្តសាលដីកាតុលាការកំពូល លើដីវិវាទមួយកន្លែង ជាមួយឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
-
ពលរដ្ឋ៥នាក់ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនក្នុងហេតុការណ៍ដុតកង់ឡានតវ៉ាដីធ្លី
ពលរដ្ឋ ៤នាក់មកពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីនាំគ្នាតវ៉ាដុតកុងឡានជំទាស់ទៅនឹងក្រុមកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តនេះ ដែលបានចុះការអនុវត្តសាលដីកាវាស់វែងដីធ្លីមានជម្លោះឲ្យទៅឧកញ៉ាម្នាក់។
-
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ១៤គ្រួសារត្អូញថា ឈ្មួញឈូសឆាយផលដំណាំពួកគេទាំងស្រុង តែអាជ្ញាធរគេចវេះ
ជនជាតិដើមភាគតិចព្នង ១៤គ្រួសារ រស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្អូញត្អែរថា អាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ ដោះស្រាយបណ្ដឹងរបស់ពួកគេនោះទេ និងតែងគេចវេះ មិនទទួលខុសត្រូវ។ អ្នកភូមិថា ថ្មីៗ នេះ អ្នកមានអំណាចបានយកគ្រឿងចក្រឈូសឆាយផលដំណាំរបស់ពួកគេអស់ទាំងស្រុង ដើម្បីយកដីប្រមាណ ១០ហិកតារធ្វើជាសម្បត្តិបុគ្គល។
-
សហគមន៍ឡពាង ដាក់បណ្ដឹងបដិសេធរបាយការណ៍របស់គណៈកម្មការចម្រុះខេត្តកំពង់ឆ្នាំង រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី
ពលរដ្ឋ ៥នាក់តំណាងឲ្យពលរដ្ឋ ៥២គ្រួសារនៃសហគមន៍ឡពាង នាំគ្នាដាក់បណ្ដឹងនៅសាលាស្រុកកំពង់ត្រឡាច បដិសេធរបាយការណ៍របស់គណៈកម្មការចម្រុះខេត្តកំពង់ឆ្នាំង ដែលបានចេញ កាលពីខែមិនា ឆ្នាំ២០១៤ ដោយសរសេរថាដីធ្លី ដែលមានជម្លោះ ស្ថិតក្នុងភូមិឡពាង និងភូមិបឹងកក់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំងពីឆ្នាំ១៩៩៧។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ដែលតាមដានជម្លោះដីធ្លីនេះ យល់ថា ពលរដ្ឋគួរដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យតុលាការបើកការស៊ើបអង្កេត និងពិនិត្យមើលថា តើរបាយការណ៍នោះមានភាពមិនប្រក្រតីអ្វីខ្លះ។
-
សង្គមស៊ីវិលនៅខេត្តបាត់ដំបង រិះគន់ក្រសួងយុត្តិធម៌ថា លើកលែងសម្រាលទោសអ្នកជាប់ឃុំមិនមានតម្លាភាព
សាច់ញាតិបណ្ដាញព្រះសង្ឃឯករាជជាប់ពន្ធនាគារខេត្តបាត់ដំបងរិះគន់ ក្រសួងយុត្តិធម៌ក្នុងរឿងសម្រាលទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងពន្ធនាការខេត្តបាត់ដំបងជាង ២០០នាក់ កាលពីថ្ងៃទី២៣ មករាថា ជារៀងអយុត្តិធម៌ដល់អ្នកទោស ដែលធ្វើអំពើល្អ ជួយការងារសង្គម។ ការរិះគន់នេះ ដោយសារតែក្រសួងមិនបានដោះលែងព្រះអង្គ ហន សុផាន្នី ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ជាប់ឃុំដោយសារការបង្ហោះ កាំភ្លើងជ័ររិះគន់ក្នុងហ្វេសប៊ុក (Face book) ជិត ២ឆ្នាំហើយ។
-
លោក គង់ គាំ ប្រាប់តុលាការថា លោកមិនបានដឹងរឿងលោកកឹម សុខា «ក្បត់ជាតិ»នោះទេ
លោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានបក្សជំទាស់ បានបញ្ជាក់ប្រាប់ តុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះថា លោកមិនបានដឹងថា លោកកឹម សុខាមានជាប់ពាក់ព័ន្ធជាមួយបរទសក្នុងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះទេ។
-
EUរក្សាជំហរដកEBAបើស្ថានភាពនយោបាយមិនប្រសើរឡើង
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អាស៊ាននិងសហភាពអឺរ៉ុបបានបញ្ចប់ទៅដោយមានការយល់ព្រមបង្កើនទំនាក់ទំនងដល់កម្រិតដៃគូយុទ្ធសាស្ត្រ ប៉ុន្តែមិនបានលើកឡើងពីបញ្ហាកម្ពុជាតាមការស្នើសុំរបស់អតីតគណបក្សប្រឆាំង ដែលចង់ឱ្យយកជាចំណុចសំខាន់មួយនៃការពិភាក្សាគ្នានោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហភាពអឺរ៉ុប។
-
តម្លៃស្រូវធ្លាក់ចុះ កសិករប្រឈមបំណុល ខណៈសហភាពអឺរ៉ុបយកពន្ធលើអង្ករ
លោក ហុន សំណាង ជាកសិករធ្វើស្រែក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ។ លោកបានចាកចេញពីស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ មកជួលដី៣០ហិកតាក្នុងខេត្តកំពង់ធំដើម្បីធ្វើស្រែលក់ស្រូវ។