កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.059
-
អ្នកភូមិមានជម្លោះដីធ្លីនៅខេត្តក្រចេះ ទទូចទៅរដ្ឋាភិបាលឲ្យពន្លឿនដំណោះស្រាយ
ពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានអំពាវនាវទៅរដ្ឋាភិបាលឲ្យជំរុញទៅស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពួកគេឲ្យបានឆាប់ ដោយថា បច្ចុប្បន្ននេះពុំមានដីសម្រាប់បង្កបង្កើនផលនោះទេ។
-
គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជី បោះឆ្នោតផ្លូវការឆ្នាំ២០១៨ និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាព លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នៅទីស្ដីការ គ.ជ.ប។
-
កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន មកដាក់ញត្តិនៅក្រសួងការងារ ទាមទារឲ្យតំណាងសហជីពបានចូលធ្វើការវិញ
កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន នៅស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង១០០នាក់ បាននាំគ្នាឡើងទៅដាក់ញត្តិ នៅក្រសួងការងារនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ធ្នូ។ តំណាងកម្មករថា ពួកគេទាមទារឲ្យក្រសួងការងារធ្វើអន្តរាគមន៍ទៅឲ្យក្រុមហ៊ុនទទួលយកសហជីពរបស់កម្មករចូលធ្វើការឡើងវិញ។
-
លោក ហ៊ុន សែន អះអាងជាថ្មីថា នឹងគ្មានការលើកលែងជាកញ្ចប់ចំពោះមន្ត្រីបក្សប្រឆាំង
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានបញ្ជាក់ម្ដងទៀតថា អ្នកនយោបាយបក្សប្រឆាំងចំនួន១១៨រូប ដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយទៅតាមអំណាចនៃសាលដីកាតុលាការកំពូលត្រូវស្នើសុំជាឯកជនទៅរបបក្រុងភ្នំពេញ។
-
គ.ជ.ប បង្ហាញចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ ដូចខាងក្រោម៖
-
ហ៊្វុនស៊ិនប៉ិចប្រកាសមិនបោះបង់នយោបាយខ្លួន ទោះមិនបានអាសនៈក្នុងការបោះឆ្នោត
គណបក្សហ៊្វុនស៊ិនប៉ិចដែលធ្លាប់ជាដៃគូចម្រុះជាមួយនឹងគណបក្សប្រជាជនកម្ពុជា និយាយថា ពួកគេមិនបោះបង់ចោលការធ្វើនយោបាយរបស់ខ្លួនទេ ក៏ប៉ុន្តែបានទទួលស្គាល់ថា ការបរាជ័យកន្លងមកដោយសារតែគណបក្សនេះមិនបានកែទម្រង់អោយបានស៊ីជម្រៅ។ នៅក្នុងការបោះឆ្នោតអាណត្តិទី៦នេះ គណបក្សប្រកាន់របបរាជានិយមមួយនេះមិនទទួលបានអាសនៈណាមួយតាមការបោះឆ្នោតនោះឡើយ ក្នុងខណៈដែទ្រង់ រណឫទ្ធិកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសថៃ។
-
លោក សម រង្ស៊ី ប្តឹងទៅសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មឆាប់ៗ លើរដ្ឋាភិបាលខ្មែរ
ព្រោះមិនសប្បាយ ដោយសារតែសកម្មជនរបស់ខ្លួនរងការគំរាមកំហែង លោក សម រង្ស៊ី បានស្នើឲ្យសភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ឲ្យបានតែឆាប់។ តែអ្នកនាំពាក្យគណបក្សកាន់អំណាច យល់ថា សហគមន៍អន្តរជាតិ នឹងមិនធ្វើតាមលោក សម រង្ស៊ី នោះទេ។
-
មេសហជីពទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតឡើងវិញករណីហិង្សាផ្លូវវេងស្រេង
ក្រុមមេដឹកនាំសហជីព៦រូបដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់និងឯករាជ្យមួយដើម្បីរកឲ្យឃើញជនដែលបញ្ជាឲ្យមានការបង្រ្កាបយ៉ាងហិង្សាលើការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ឈ្នួលកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
-
សកម្មជនបរិស្ថានថា អាជ្ញាធរអសមត្ថភាពនិងគ្មានឆន្ទៈដោះស្រាយរឿងចាក់ដីលុបឆ្នេរព្រែកត្រែង
សកម្មជនបរិស្ថានមើលឃើញថា អាជ្ញាធរជំនាញអសមត្ថភាព និងគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយរឿងក្រុមហ៊ុនឯកជន ចាក់ដីរំលោភយកឆ្នេរព្រែកត្រែង ត្រង់ភូមិសាស្ត្រភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនោះឡើយ។ ពួកគេសន្និដ្ឋានបែបនេះ ដោយសារតែអស់រយៈពេលជាច្រើនខែមកហើយ អាជ្ញាធរមិនបានតម្រូវឱ្យក្រុមហ៊ុនកាយដីដែលចាក់លុបនោះចេញវិញឡើយ ហើយក៏គ្មានជនណាម្នាក់ត្រូវបាននាំខ្លួនឱ្យទទួលខុសត្រូវចំពោះសកម្មភាពល្មើសច្បាប់នេះដែរ។
-
កម្មកររោងចក្រ សេង ឌូណូ ហ្វេសិន ជាង១ពាន់នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់ដំណាច់ឆ្នាំពីថៅកែ
នៅព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៨ មានហេតុការណ៍ផ្ទុះការតវ៉ាពីកម្មករកម្មការនីរោងចក្រកាត់ដេរជាង១ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រយីហោSEDUNO INVESTMENT CAMBO FASHION Co,LTD (សេង ឌូណូ ហ្វេសិន)ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារប្រាក់បំណាច់ឆ្នាំពីថៅកែរោងចក្រ ដោយពួកគាត់ម្នាក់ៗមិនព្រមចូលធ្វើការឡើយ ។
-
វិសោធនកម្មច្បាប់បក្សនយោបាយធ្លាក់ដល់ដៃក្រុមប្រឹក្សាធម្មនុញ្
វិសោធនកម្មច្បាប់បក្សនយោបាយ ដែលគេជឿថា អាចបើកផ្លូវឲ្យអតីតបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយវិញនោះ ត្រូវបានបញ្ជូនបន្ដទៅក្រុមប្រឹក្សាធម្មនុញ្ញហើយ បន្ទាប់ពីព្រឹទ្ធសភាបក្សកាន់អំណាចអនុម័តទាំងស្រុងលើច្បាប់ចម្រូងចម្រាស់មួយនេះ។
-
ក្រុមនិស្សិតបញ្ញវន្តអះអាងថា ដីនៅស្វាយរៀងរាប់រយហិកតាបាត់ទៅវៀតណាម
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា វៀតណាមធ្វើផ្លូវក្រវ៉ាត់យកដីខ្មែររាប់រយហិកតាចាប់ពីបង្គោលព្រំដែន១៩៤ដល់១៩៩ ស្ថិតនៅតំបន់ព្រំដែនច្រមុះជ្រូក (ជំពុះទារ) ស្រុកចន្ទទ្រា ខេត្តស្វាយរៀង។
-
ស្តាប់ឃាតកររំលោភសម្លាប់ក្មេងសារភាពហើយចង់ស្ទះដង្ហើម…ពេលដឹងមានប្រពន្ធដល់៥
ជនដៃដល់ដែលបានធ្វើសកម្មភាពចាប់រំលោភរួចសម្លាប់ក្មេងស្រីរងគ្រោះយ៉ាងសាហាវ ព្រៃផ្សៃនោះ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បញ្ជូនទៅកាន់សាលាដំបូងក្រោយពីចាប់ខ្លួនបាន ។
-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសម័យប្រជុំពិនិត្យធម្មញ្ញភាពវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
កាលពីព្រឹកថ្ងៃអង្គារ ព្រឹទ្ធសភារបស់បក្សកាន់អំណាច បានសម្រេចអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលមានបំណងបើកផ្លូវឲ្យមន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ចូលធ្វើនយោបាយវិញ។
-
ពលរដ្ឋឃុំ២ធ្នូនាំគ្នាឡើងមកភ្នំពេញត្រៀមដាក់ញត្តិសុំអន្តរាគមន៍ពីរបបក្រុងភ្នំពេញជាលើកទី១០
ពលរដ្ឋមានជម្លោះដីធ្លី នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កំពុងបណ្ដាក់គ្នា ឡើងមករាជធានីភ្នំពេញ ដើម្បីត្រៀមដាក់ញត្តិ ជាលើកទី១០ សុំកិច្ចអន្តរាគមន៍ពីមេដឹកនាំរបបក្រុងភ្នំពេញ។ សង្គមស៊ីវិលឃ្លាំមើលករណីនេះ បារម្ភពីបាតុភាពប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំង ជាមួយពលរដ្ឋ ប្រសិនបើ អាជ្ញាធរ នៅតែបណ្ដែតបណ្ដោយ មិនព្រមរកយន្តការដោះស្រាយវិវាទនេះ ឲ្យបានឆាប់ ព្រោះធ្លាប់ប៉ះគ្នាម្ដងហើយ កាលពីថ្ងៃទី៨ មីនា។
-
សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅមូលដ្ឋាន
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។
-
តំណាងពលរដ្ឋថា អាជ្ញាធរខេត្តកណ្ដាល បង្ខំឲ្យពួកគេ ផ្ដិតមេដៃសន្យា ទទួលយកគោលនយោបាយ ប្ដូរដី និងឈប់តវ៉ា
តំណាងពលរដ្ឋ មានជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុនហេង អភិវឌ្ឍន៍ របស់ អ្នកស្រី សៀង ចាន់ហេង នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ២នាក់ ឲ្យដឹងថា ពួកគាត់ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល បង្ខំឲ្យផ្ដិតមេដៃ ទទួលស្គាល់ថា ពួកគេធ្វើសកម្មភាពញុះញង់ពលរដ្ឋប្រឆាំងគោលនយោបាយប្ដូរដីរបស់អាជ្ញាធរ។ សង្គមស៊ីវិលឃ្លាំមើលវិវាទដីធ្លី ករណីនេះ ហៅសកម្មភាពនេះ ជាការរំលោភសិទ្ធិជាមួលដ្ឋានរបស់ពលរដ្ឋ។
-
វិសោធនកម្មច្បាប់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌនឹងកើនអាសនៈជាងមុន
វិសោធនកម្មច្បាប់មួយទៀតគឺ ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ បានចូលដល់រដ្ឋសភាទៀតហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យចំពោះសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់នេះ កាលពីថ្ងៃទី២៥ ធ្នូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។
-
កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន នៅខេត្តកណ្តាល បន្តតវ៉ាឲ្យថៅកែយកតំណាងពួកគេចូលធ្វើការងារវិញ
ក្រុមកម្មករដែលអះអាងថាមានគ្នាប្រមាណជិត២០០នាក់បម្រើការងារនៅរោងចក្រ ប្រេស្ទិច ហ្គាមិន ស្ថិតក្នុងឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃនេះ បាននាំគ្នាតវ៉ាទៀតដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ។
-
មេធាវី ដាក់ពាក្យស្នើសុំទៅតុលាការ ឲ្យលោក រ៉ាត់ រត្នមុនី បាននៅក្រៅឃុំ
មេធាវីការពារក្ដីឲ្យលោក រ៉ាត់ រត្នមុនី បានដាក់ពាក្យសុំឲ្យកូនក្តីលោកនៅក្រៅឃុំ បន្ទាប់ពីពិនិត្យសំណុំរឿងរួចរាល់។