កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អាជ្ញាធរ​ចាប់ខ្លួន​ជន​សង្ស័យ​បីរូប​ពីបទ​ប៉ុនប៉ង​វាយ​ប្រហារ​លើ​គេហទំព័រ​ស្ថាប័ន​រដ្ឋ
    អានបន្ត

    អាជ្ញាធរ​ចាប់ខ្លួន​ជន​សង្ស័យ​បីរូប​ពីបទ​ប៉ុនប៉ង​វាយ​ប្រហារ​លើ​គេហទំព័រ​ស្ថាប័ន​រដ្ឋ

    អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​យុវជន​បីនាក់​ចំពោះ​ការ​សង្ស័យ​ថា​ បាន​ប៉ុនប៉ង​វាយ​ប្រហារ​មក​លើ​គេហ​ទំព័រ​ក្រសួង​-ស្ថាប័ន​រដ្ឋាភិបាល​ និង​បាន​ចូល​រួម​សកម្ម​ភាព​គាំទ្រ​បច្ចេក​ទេស​ក្នុង​ចលនា​បំផុស​បំផុល​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ​ឡាវ ​វៀតណាម ​CLV-DTA។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

    អានបន្ត
  • សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ២នាក់ថែម​ទៀត
    អានបន្ត

    សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ២នាក់ថែម​ទៀត

    ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហុក ពៅ កាល​ពី​ថ្ងៃ​ទី២២ ខែសីហា បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ផ្ទះ​ជួល​បុគ្គលិក នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន និង​ចាប់​ខ្លួន​យុវជន ២នាក់ ​ដោយ​គ្មាន​មូលហេតុ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ដាក់​ចាប់​ខ្លួន​យុវជន​តាម​អំពើ​ចិត្ត​នេះ គឺជា​ផ្ទុយ​ពី​ច្បាប់។ សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​បុគ្គលិក នៃ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ម្នាក់​ទៀត គឺ​លោក ឈាង រិទ្ធី និង​សមាជិក​យុវជន​អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​អ្នក​បន្ត​ដំណើរ កញ្ញា ចៀន សុណា ព្រម​ទាំង​បិទ​បន្ទប់​ជួល​របស់​លោក ឈាង រិទ្ធី នៅ​សង្កត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ការ​ចាប់​ខ្លួន​យុវជន ២នាក់​បន្ថែម​ទៀត​នេះ គឺ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ និង​បន្សល់​ទុក​លិខិត​បញ្ជាក់​ពី​ការ​បិទ​ផ្ទះ​ជួល​បិត​ជាប់​នឹង​ទ្វារ​ដូច​ករណី​ចាប់​ខ្លួន​យុវជន​មុនៗ ដែរ ។

    អានបន្ត
  • សាលាក្រុង​ភ្នំពេញ​ព្រមាន​គណបក្ស​កម្លាំង​ជាតិ​ត្រូវតែ​ទទួល​ខុសត្រូវ បើ​នៅតែ​បន្ត​ធ្វើ​សមាជ​នៅ​ចុង​ខែ​សីហា​នេះ
    អានបន្ត

    សាលាក្រុង​ភ្នំពេញ​ព្រមាន​គណបក្ស​កម្លាំង​ជាតិ​ត្រូវតែ​ទទួល​ខុសត្រូវ បើ​នៅតែ​បន្ត​ធ្វើ​សមាជ​នៅ​ចុង​ខែ​សីហា​នេះ

    សាលាក្រុង​ភ្នំពេញ ព្រមាន​គណបក្ស​កម្លាំង​ជាតិ ថា​បើ​បក្ស​នេះ​នៅ​បន្ត​ធ្វើ​សមាជ​វិសាមញ្ញ​តាម​អ្វី​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៥ សីហា ខាងមុខ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ នោះ​បក្ស​កម្លាំង​ជាតិ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​កាន់​បក្ស​កម្លាំង​ជាតិ កាលពី​ថ្ងៃទី​២០ ខែ​សីហា ដោយ​ស្នើ​ឱ្យ​បក្ស​នេះ​លើក​ពេល​ប្រារព្ធ​ពិធី​សមាជ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៥​ខែ​សីហា ខាងមុខ ទៅ​ពេល​ក្រោយ​វិញ។

    អានបន្ត
  • អាជ្ញាធរ​នៅ​បន្ត​ចាប់​ខ្លួន​អ្នក​ជំទាស់​គម្រោង​ CLV ​ពី​បទ​«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់»
    អានបន្ត

    អាជ្ញាធរ​នៅ​បន្ត​ចាប់​ខ្លួន​អ្នក​ជំទាស់​គម្រោង​ CLV ​ពី​បទ​«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់»

    នា​ពេល​ថ្មីៗ​នេះ ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរ​សង្ស័យ​ថា​ ពួកគេ​ប្រុង​ធ្វើ​សកម្ម​ភាព​កៀរគរ​កម្លាំង​មហា​ជន​ឱ្យ​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម​ CLV-DTA​ ដែល​កំពុង​គ្រប​ដណ្តប់​នយោបាយ​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។​

    អានបន្ត
  • អ្នក​តាម​ដាន៖ ​ការ​បដិសេធ​របស់​សាលា​ក្រុង​មិន​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ
    អានបន្ត

    អ្នក​តាម​ដាន៖ ​ការ​បដិសេធ​របស់​សាលា​ក្រុង​មិន​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ

    ក្រុម​អ្នក​តាម​ដាន​មួយ​ចំនួន​ លើក​ឡើង​ថា ​ការ​បដិសេធ​របស់​សាលា​ក្រុង​ភ្នំពេញ​ដោយ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ លើក​ពេល​នៃ​ការ​ធ្វើ​សមាជ​របស់​ខ្លួន​ដើម្បី​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មការ​នាយក​បន្ថែម​នោះ​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​គណបក្ស​នយោបាយ។​ គណបក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ ខែ​សីហា​ខាង​មុខ​នេះ​ ខណៈ​ប្រធាន​គណបក្ស​ជំទាស់​មួយ​នេះ​គឺ​លោក ​ស៊ុន ចន្ធី​ និង​មន្ត្រី​បក្ស​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​ក្រោមការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។​

    អានបន្ត
  • អាជ្ញាធរពុំអនុញ្ញាតឱ្យបក្សកម្លាំងជាតិរៀបចំសមាជ ប៉ុន្តែកម្លាំងជាតិនៅតែប្រកាន់ជំហរថានឹងរៀបចំ
    អានបន្ត

    អាជ្ញាធរពុំអនុញ្ញាតឱ្យបក្សកម្លាំងជាតិរៀបចំសមាជ ប៉ុន្តែកម្លាំងជាតិនៅតែប្រកាន់ជំហរថានឹងរៀបចំ

    រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិរៀបចំសមាជរបស់ខ្លួនដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ នៅឯទីស្នាក់ការប្រចាំរាជធានីភ្នំពេញឡើយ ក្រោមហេតុផលថា រក្សាសណ្ដាប់ធ្នាប់សាធារណៈ។ តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់បក្សកម្លាំងជាតិ អះអាងថា គណបក្សនៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការរៀបចំសមាជដដែល ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។

    អានបន្ត
  • លទ្ធផលចុងក្រោយនៅបឹងតាមោក៖ អ្នកភូមិ​សំរោងត្បូង​ទទួល​យក​​ដំណោះស្រាយរបស់រដ្ឋាភិបាល​នៅក្រោយ​ការតវ៉ា​និងការកាត់ទោស
    អានបន្ត

    លទ្ធផលចុងក្រោយនៅបឹងតាមោក៖ អ្នកភូមិ​សំរោងត្បូង​ទទួល​យក​​ដំណោះស្រាយរបស់រដ្ឋាភិបាល​នៅក្រោយ​ការតវ៉ា​និងការកាត់ទោស

    បន្ទាប់ពី​ប្រឆាំងជំទាស់​អស់រយៈពេលជិត៦ឆ្នាំ​ទៅនឹងការបង្ខំ​ឱ្យ​រុះរើលំនៅឋាន​ពីដីធ្លីដែលរដ្ឋាភិបាល​រឹបអូសយក គ្រួសារតជំនាន់​នៅជុំវិញ​បឹងតាមោក​បានដើរ​មក​ដល់ចំណុច​មួយ​ដែល​មិនអាច​ទ្រាំទ្រ​បានទៀត​ហើយ។ កាលពីខែកុម្ភៈ ការតវ៉ាយ៉ាងក្ដៅគគុកមួយ​ជុំវិញ​ការជីកប្រឡាយ​មួយ​នៅ​ខាងក្រោយ​ផ្ទះ​របស់ពួកគេ​បាននាំ​ឱ្យ​មាន​ការចោទប្រកាន់​បទព្រហ្មទណ្ឌ​ទៅលើ​ពលរដ្ឋ​នៅក្នុងសហគមន៍​សំរោង​ត្បូង ជាភូមិ​មួយ​ស្ថិតនៅក្នុង​ខណ្ឌ​ព្រែកព្នៅដែលស្ថិតនៅតាម​បណ្ដោយ​​ច្រាំង​បឹងតាមោក ។ ចាប់តាំងពីពេលនោះមក អ្នកភូមិបាន​ដាក់ញត្តិទៅសាលារាជធានីភ្នំពេញ​ដើម្បីស្នើសុំ​សំណង​សមរម្យតាមតម្លៃទីផ្សារ​ និង​ការ​លើកលែងការចោទប្រកាន់​មកលើពួកគេ ។

    អានបន្ត
  • ពលរដ្ឋនៅក្រុងរុនតាឯកស្នើអាជ្ញាធរបង្កើតការងារឱ្យពួកគេដើម្បីរកចំណូលទ្រទ្រជីវភាពនៅក្រុងថ្មី
    អានបន្ត

    ពលរដ្ឋនៅក្រុងរុនតាឯកស្នើអាជ្ញាធរបង្កើតការងារឱ្យពួកគេដើម្បីរកចំណូលទ្រទ្រជីវភាពនៅក្រុងថ្មី

    ជិតមួយឆ្នាំនៃការបង្កើតក្រុងរុនតាឯក តេជោសែន ពលរដ្ឋដែលស្ម័គ្រចិត្តដោះដូរដីមកក្រុងថ្មីនេះ មិនមានការងារអ្វីធ្វើឡើយ ដោយសំណូមពរឱ្យអាជ្ញាធរបង្កើតជារោងចក្រ និងអភិវឌ្ឍន៍ក្រុងបន្ថែម ដើម្បីផ្ដល់ឱកាសការងារជូនពួកគេឱ្យរកចំណូលបាននៅក្នុងក្រុងនេះ។ ប៉ុន្តែអាជ្ញាធរខេត្តថា ក្រុងថ្មីនេះមានការអភិវឌ្ឍន៍អស់ហើយ ដោយពលរដ្ឋបានបើកអាជីវកម្មលក់ដូរលូតលាស់យ៉ាងល្អ ទោះបីផ្សារនៅក្នុងក្រុងមិនទាន់បើកដំណើរក្ដី។

    អានបន្ត
  • ប្អូនប្រុស​របស់​សកម្មជន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រិះគន់​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​បងស្រី​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​គ្រួសារ
    អានបន្ត

    ប្អូនប្រុស​របស់​សកម្មជន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រិះគន់​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​បងស្រី​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​គ្រួសារ

    ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល ដែល​ជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើកឡើង​ថា បងស្រី​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ ទោះបីជា​កូនៗ និង​សាច់ញាតិ​បាន​ព្យាយាម​សាកសួរ​សមត្ថកិច្ច​យ៉ាងណា​ក៏ដោយ។ លោក មិន ពៅ ដែល​អះអាង​ជា​ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល បាន​និយាយ​ក្នុង​វីដេអូ​ជិត ៤​នាទី ដោយ​ភ្ជាប់​នឹង​រូបថត​បងស្រី​របស់​ខ្លួន​ថា លោក​បាន​ទទួល​ដំណឹង​អំពី​បងស្រី​របស់​លោក​ហើយ ប៉ុន្តែ​ដំណឹង​នេះ​លោក​ថា​មិន​បាន​ដឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ គឺ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រួសារ​ក្នុង​ការ​ស្វះស្វែង​សាកសួរ​សមត្ថកិច្ច​ពាក់ព័ន្ធ រហូត​បាន​ដំណឹង​ពី​ខាង​ពន្ធនាគារ​ព្រៃស​ទៅ​វិញ។

    អានបន្ត
  • សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យថ្នាក់ដឹកនាំសហជីពលោកជា ចាន់រួចផុតពីបទចោទ
    អានបន្ត

    សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យថ្នាក់ដឹកនាំសហជីពលោកជា ចាន់រួចផុតពីបទចោទ

    នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានប្រកាសសាលដីកា ដោយសម្រេចឱ្យលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានក្នុងរោងចក្រ វីង ស្តារស៊ូ របស់សហព័ន្ធសហជីពកម្ពុជារួចផុតពីបទចោទប្រកាន់ ដែលលោកត្រូវបានចាប់និងឃុំខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងទៅតាមការចេញផ្សាយដោយអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺបានផ្តន្ទាទោសលោក ជា ចាន់ ពីបទសមគំនិតក្នុងអំពើលួច យោងតាមមាត្រា២៩ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌដោយតុលាការបានផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោស៦ខែ និងទោសដែលនៅសល់ត្រូវព្យួរ ។

    អានបន្ត
  • សាលាក្រុងភ្នំពេញស្នើបក្សកម្លាំងជាតិលើកពេលធ្វើសមាជ ព្រោះស្ថានការណ៍នៅមិនទាន់នឹងនរ
    អានបន្ត

    សាលាក្រុងភ្នំពេញស្នើបក្សកម្លាំងជាតិលើកពេលធ្វើសមាជ ព្រោះស្ថានការណ៍នៅមិនទាន់នឹងនរ

    សាលាក្រុងភ្នំពេញ នៅថ្ងៃអង្គារទី២០សីហា បានស្នើឲ្យគណបក្សកម្លាំងជាតិ លើកពេលវេលារៀបចំសមាជ ដែលគ្រោងធ្វើ នៅថ្ងៃអាទិត្យទី២៥សីហាខាងមុខ។ បើតាមសាលាក្រុងភ្នំពេញ ការរៀបចំសមាជរបស់គណបក្សកម្លាំងជាតិនៅថ្ងៃទី២៥សីហា ជាពេលវេលាមិនសក្តិសម ព្រោះក្រុងភ្នំពេញកំពុងប្រឈមនឹងចលនាប្រមូលផ្តុំចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

    អានបន្ត
  • យុវជន​ ៥នាក់​ នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវ​បាន​ចោទ​អំពី​បទ​រួម​គំនិត​​ក្បត់ និង​ញុះញង់ ខណៈ​​ម្នាក់​ទៀត​បន្ត​បាត់​ដំណឹង
    អានបន្ត

    យុវជន​ ៥នាក់​ នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវ​បាន​ចោទ​អំពី​បទ​រួម​គំនិត​​ក្បត់ និង​ញុះញង់ ខណៈ​​ម្នាក់​ទៀត​បន្ត​បាត់​ដំណឹង

    មន្ត្រី​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៥នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ខណៈ​យុវជន​ម្នាក់​ទៀត​ ជា​បុគ្គលិក​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា YRDP អ្នកស្រី សាក់ កន្និការ នៅ​តែ​បន្ត​បាត់​ដំណឹង។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​ ៦នាក់​នេះ ​គឺជា​រឿង​អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

    អានបន្ត
  • HRW ថា រដ្ឋាភិបាល​ជប៉ុន​គួរ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អ្នក​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស
    អានបន្ត

    HRW ថា រដ្ឋាភិបាល​ជប៉ុន​គួរ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អ្នក​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ថា រដ្ឋាភិបាល​ជប៉ុន​គួរ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អ្នក​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស ករណី​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ ដែល​រិះគន់​លើ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ថ្មីៗ នេះ។ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថា កំពុង​តាម​ដាន​យ៉ាង​ដិតដល់​លើ​ការ​ចាប់​ខ្លួន​នេះ និង​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​កាត់​បន្ថយ​កម្ដៅ។

    អានបន្ត
  • យុវជន១៦នាក់ត្រូវបានដោះលែង ខណៈ​ច្រើន​នាក់​ទៀតបន្ត​សាក​សួរ​ ជុំវិញ​ផែនការ​ប្រមូលផ្តុំតវ៉ានឹង​គម្រោង​ CLV-DTA
    អានបន្ត

    យុវជន១៦នាក់ត្រូវបានដោះលែង ខណៈ​ច្រើន​នាក់​ទៀតបន្ត​សាក​សួរ​ ជុំវិញ​ផែនការ​ប្រមូលផ្តុំតវ៉ានឹង​គម្រោង​ CLV-DTA

    មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​អង្គការ​សិទ្ធិ​មនុស្សអាដហុកបាន​ឲ្យ​ដឹង​ថា​ យុវ​ជនចំនួន១៦នាក់ មកពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលស្នាក់​នៅ​​​ក្នុង​រាជធា​នីភ្នំពេញ ដើម្បីចូលរួមវេទិកាគាំ​ពារ​​សង្គមដែល​រៀប​ចំ​ដោយអង្គការ​កម្មវិធីអភិ​វឌ្ឍន៍ធនធានយុវជន (YRDP) នៅសណ្ឋាគារមួយ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅ​ផ្ទះវិញកាលពីយប់ថ្ងៃចន្ទ។ យុវជន​ទាំង​នោះ​ត្រូវ​បាន​ឃាត់​​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​សាក​សួរ​ចំ​​ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួនមនុស្ស​មួយ​ចំនួន​​នៅ​ប៉ុន្មាន​​​ថ្ងៃ​មុន​ការ​​​​ប្រមូល​ផ្តុំ​​ប្រ​ឆាំង​​នឹង​​​តំ​បន់​​ត្រី​កោ​ណ​​​អ​ភិ​វឌ្ឍន៍​​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែល​គ្រោង​​ធ្វើ​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ប៉ុន្តែ​​មិន​បាន​កើត​​ឡើងនោះ​ទេ។

    អានបន្ត
  • ស្ថាប័នពាក់ព័ន្ធគ្រោងជួបពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន
    អានបន្ត

    ស្ថាប័នពាក់ព័ន្ធគ្រោងជួបពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន

    អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នឹងរៀបចំវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយរំពឹងថា មតិរួមនៃកិច្ចពិគ្រោះយោបល់នេះ ត្រូវដាក់ជូនក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធពិនិត្យ ហើយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានត្រូវបានលើកឡើង និងឆ្លើយតប ឬដោះស្រាយបានសមរម្យ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

    អានបន្ត
  • HRWស្នើឲ្យជប៉ុនប្រាប់រដ្ឋាភិបាលកម្ពុជាឲ្យឈប់គំរាមកំហែងអ្នករិះគន់ក្នុងនិងក្រៅប្រទេស
    អានបន្ត

    HRWស្នើឲ្យជប៉ុនប្រាប់រដ្ឋាភិបាលកម្ពុជាឲ្យឈប់គំរាមកំហែងអ្នករិះគន់ក្នុងនិងក្រៅប្រទេស

    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ស្នើឱ្យរដ្ឋាភិបាលជប៉ុនជំរុញរដ្ឋាភិបាលកម្ពុជាឱ្យឈប់ជាបន្ទាន់រាល់សកម្មភាពគំរាមកំហែង និងបំភិតបំភ័យដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងនាមជប៉ុនជាម្ចាស់ជំនួយធំមួយរបស់កម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចង់ឃើញជប៉ុនជួយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន ជាពិសេសប្អូនប្រុសរបស់លោកហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ដែលអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែសីហា។

    អានបន្ត
  • មន្ទីរវប្បធម៌ ហៅម្ចាស់គណនីហ្វេសប៊ុក​១រូប មកធ្វើការណែនាំ ករណីបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងតម្លៃកុមារកម្ពុជា
    អានបន្ត

    មន្ទីរវប្បធម៌ ហៅម្ចាស់គណនីហ្វេសប៊ុក​១រូប មកធ្វើការណែនាំ ករណីបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងតម្លៃកុមារកម្ពុជា

    សៀមរាប៖ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ហៅមកអប់រំ បន្ទាប់ពីបុគ្គលរូបនេះ បានបង្ហោះវីដេអូខ្លី និងសកម្មភាពដែលនាំឱ្យប៉ះពាល់ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសតម្លៃ កុមារកម្ពុជា។

    អានបន្ត
  • ក្រសួង​ព្រះបរមរាជវាំង​ស្នើឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​ទំព័រ​ហ្វេសប៊ុក​ចំនួន​២
    អានបន្ត

    ក្រសួង​ព្រះបរមរាជវាំង​ស្នើឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​ទំព័រ​ហ្វេសប៊ុក​ចំនួន​២

    ក្រសួង​ព្រះបរមរាជវាំង ​នៅថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៤ ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយបដិសេធ ​និង​ថ្កោលទោស​ទំព័រហ្វេកប៊ុក​ចំនួនពីរ ​គឺ​ទី១​មានឈ្មោះ​«ព្រះបរមរាជវាំង ​Royal Palace ​of Cambodia» ​និងទី​២ ឈ្មោះ​«យុវជន​ក្រោមម្លប់​ព្រះមហាក្សត្រ»។​ សេចក្តីប្រកាស​របស់ក្រសួង​ព្រះបរមរាជវាំង​បានហៅការចេញផ្សាយ​របស់​ទំព័រហ្វេសប៊ុក​ទាំងពីរ​ខាងលើថា ​ប៉ះពាល់ដល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ ​ព្រមទាំងស្នើឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់​ប្រឆាំងនឹង​ទំព័រហ្វេសប៊ុក​ទាំងពីរ​។

    អានបន្ត
  • អ្នកតាម​ដាន៖ ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅតែ​ជា​ក្តី​បារម្ភ​​ក្រោម​ការ​ដឹកនាំ ​១​ឆ្នាំ​របស់​ លោក​ ហ៊ុន ម៉ាណែត
    អានបន្ត

    អ្នកតាម​ដាន៖ ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅតែ​ជា​ក្តី​បារម្ភ​​ក្រោម​ការ​ដឹកនាំ ​១​ឆ្នាំ​របស់​ លោក​ ហ៊ុន ម៉ាណែត

    អ្នកតាម​ដាន​មើល​ឃើញ​ថា​ ក្នុង​រយៈ​ពេល​១​ឆ្នាំ​នៃ​ការ​ដឹកនាំ​របស់​នាយករដ្ឋ​មន្ត្រី​ថ្មី​គឺ​លោក​ ហ៊ុន ម៉ាណែត​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ គឺ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ ខណៈ​ការ​ចាប់​ខ្លួន​សកម្ម​ជន​សង្គម​ចេះ​តែ​បន្ត​កើត​មាន។​

    អានបន្ត
  • រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្បែរទីលាន​ចាក់​សំរាមនៅភ្នំពេញប្រឈមបញ្ហាជីវភាពនិងសុខភាព
    អានបន្ត

    រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្បែរទីលាន​ចាក់​សំរាមនៅភ្នំពេញប្រឈមបញ្ហាជីវភាពនិងសុខភាព

    ទី​លាន​ចាក់​សំរាមថ្មី​ ដែលមាន​ឈ្មោះ​ថា “ទីលាន​ចាក់​សំរាម​ដង្កោ” ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រហូត​មក​ដល់​ពេល​នេះ មានកម្ពស់ស្មើនឹងកូនភ្នំមួយទៅ​ហើយ ហើយ​និងមាន​​ក្លិនស្អុយ​អាសោចសាយ​សព្វតំបន់​ជុំ​វិញ ដែលពុំមែន​ជាទីមនោរម្យ ឬ​ស័ក្ដិសម​ជាកន្លែងរស់នៅទាល់តែសោះ ​​​​​​។ ទោះបីជា​យ៉ាង​ណាក៏ដោយ​ ក៏គំនរសំរាមដែលជាប្រភពនៃមេរោគនិងភាពកខ្វក់នេះ បាន​ក្លាយ​ជាទីជម្រក និង​ជា​កន្លែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃសម្រាប់គ្រួសារក្រីក្រមួយចំនួន ។ បច្ចុប្បន្ន ប្រជាពលរដ្ឋក្រីក្រប្រមាណជិត​ ៥០០គ្រួសារ មកពីខេត្ត​ក្រុង​ផ្សេងៗ ដូចខេត្តសៀមរាប កណ្ដាល ព្រៃវែង តាកែវ និងរាជធានីភ្នំពេញ កំពុង​រស់​នៅ​ទី​នេះ និង​ប្រកបរបររើសសំរាម ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo