កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការបង្គាប់ឱ្យអ្នកឡពាងរកកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពី៥ឆ្នាំមុនប្រគល់ឱ្យខ្លួនរយៈពេល៣សប្ដាហ៍
សហគមន៍ឡពាងដែលមកពីខេត្តកំពង់ឆ្នាំង ប្រមាណ ៥០នាក់ប្រមូលផ្ដុំគ្នាមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៨ មករា ខណៈតំណាងរបស់ពួកគេ ៣នាក់ ចូលខ្លួនបំភ្លឺមុខចៅក្រមស៊ើបសួរ លើបណ្ដឹងសុំមោឃភាពកិច្ចព្រមព្រៀង និងទាមទារឱ្យក្រុមហ៊ុន ខេ.ឌី.ស៊ី ទទួលស្គាល់ដីធ្លីរបស់ពួកគាត់។ ដោយមិនមានឯកសារនៃកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៤ ជាមួយអ្នកស្រី ជា ខេង ដែលត្រូវជាប្រពន្ធរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នោះ ចៅក្រមសម្រេចទុកពេលឱ្យអ្នកភូមិឡពាង ៣សប្ដាហ៍ ក្នុងការស្វះស្វែងរកលិខិតស្នាម និងឯកសារផ្លូវច្បាប់ផ្សេងទៀត ដាក់ជូនតុលាការជាថ្មី។
-
ពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដារាប់រយនាក់តវ៉ាទាមទារយុត្តិធម៌ដល់បក្សប្រឆាំង
ទោះបីជាអាកាសធាតុត្រជាក់ខ្លាំងស្ទើរសូន្យដីក្រេ ក៏ក្រុមអ្នកតវ៉ារាប់រយនាក់ មកពីបណ្ដារដ្ឋនានានៅសហរដ្ឋអាមេរិក និងមកពីប្រទេសកាណាដាផង បានប្រមូលផ្ដុំគ្នាតាំងពីម៉ោង ១០ព្រឹក នៅវិមានរដ្ឋសភាអាមេរិក ដើម្បីទាមទារចង់បានយុត្តិធម៌ជូនគណបក្សសង្គ្រោះជាតិ និង អ្នកនិយមប្រជាធិបតេយ្យ។
-
ក្រសួងពាណិជ្ជកម្មហៅការយកពន្ធអង្ករកម្ពុជាថាជាអាវុធធ្វើឃាតកសិករកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃម្សិលមិញ បានសម្តែងនូវការសោកស្តាយចំពោះសេចក្តីសម្រេច របស់សហភាពអឺរ៉ុប ដែលបានអនុវត្តនូវវិធានការការពារទីផ្សារមកលើអង្ករកម្ពុជា និងភូមា។ ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មដូច្នេះ ធ្វើឡើងខណៈសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធអង្កររបស់ខ្លួននាំចូលអឺរ៉ុប(Indica Rice) ចាប់ពីពេលនេះទៅរហូតរយៈពេល៣ឆ្នាំខាងមុខ។
-
ក្រសួងមហាផ្ទៃ៖ អ្នកដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺចង់ចូលរួមជួយជាតិ
គិតមកត្រឹមថ្ងៃសុក្រ ទី១៨ ខែមករានេះ ក្រសួងមហាផ្ទៃកម្ពុជានៅមិនទាន់ទទួលបានសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញបន្ថែមទៀតពីមន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅឡើយទេ។ បើទោះជាបែបនេះក្តី ក្រសួងមហាផ្ទៃបានអះអាងថា ការមិនមកសុំសិទ្ធិធ្វើនយោបាយ គឺជាការបំផ្លាញខ្លួនឯង ហើយថា បើមកសុំសិទ្ធិ គឺមានន័យចង់ជួយដល់ប្រទេសជាតិ។
-
ក្រុងភ្នំពេញព្រមានចាត់វិធានការប្រឆាំងការផ្សាយព័ត៌មានថា អ៊ឺរ៉ុប«ទុកច្រក»
ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។
-
រដ្ឋាភិបាលព្រមានអ្នកឆ្លើយឆ្លងព័ត៌មានចំពោះការប្រើពាក្យមួយចំនួនពាក់ព័ន្ធរឿងដក EBA
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលព្រមានថា ខ្លួននឹងចាត់វិធានការគ្រប់រូបភាពលើអ្នកឆ្លើយឆ្លងព័ត៌មានទាក់ទិន្នទៅនឹងការ ប្រើពាក្យពេចន៍ លើរឿងវិធានការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដោយថា ដើម្បីថែរក្សាសតិអារម្មណ៍សាធារណៈ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយដៃគូអភិវឌ្ឍន៍ ។
-
មន្ត្រីនគរបាលជាតិថា នឹងបញ្ជូនសកម្មជនបក្ស CNRP នៅខេត្តស្វាយរៀង ទៅតុលាការនៅរសៀលថ្ងៃនេះ
អ្នកនាំពាក្យនគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញភស្តុតាងជាច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការទៅលើអតីតសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ជុំវិញបទប្រមាថថ្នាក់ដឹកនាំ និងរដ្ឋាភិបាល ព្រមទាំងញុះញង់ឱ្យមានការរើសអើង។
-
អឺរ៉ុបសម្រេចដាក់ពន្ធគយលើអង្ករនាំចូលពីកម្ពុជា៣ឆ្នាំជាប់គ្នាតាមសំណើសមាជិករបស់ខ្លួន
ទីបំផុតទៅ សហភាពអឺរ៉ុបបានសម្រេចដកហូតពន្ធលើអង្ករនាំចេញពីកម្ពុជា និងប្រទេសភូមាហើយ ហើយការអនុវត្តនូវសេចក្ដីសម្រេចថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃស្អែកនេះទៅហើយ។
-
កសិករជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី ២រូប ទៅទស្សនកិច្ចចម្ការកាហ្វេនៅទីម័រខាងកើត
ង្គការសេដាក បាននាំជនជាតិដើមភាគតិចព្នង ឬពូនង ដែលជាកសិករដាំកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី ២នាក់ ទៅទស្សនកិច្ចចម្ការកាហ្វេ Arabica នៅប្រទេសទីម័រខាងកើត។ ទស្សនកិច្ចនេះនិងរៀបចំដោយអង្គការ YCMA និង PEACE COFFEE ទីម័រខាងកើត និងសហការឧបត្ថម្ភដោយ Koica និងបានចាប់ផ្តើមពីថ្ងៃទី ១៥-១៧ មករា។
-
លោក គង់ គាំ៖ ការមិនទទួលយកសិទ្ធិ ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង
លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានប្រតិកម្មតបទៅនឹង លោក សម រង្ស៉ី និងបក្ខពួកដែលវាយប្រហាររូបលោក ចំពោះការទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ។ ជាមួយគ្នានេះ លោក គង់ គាំ បានថ្លែងថា ការមិនទទួលយកសិទ្ធិធ្វើនយោបាយនៅពេលនេះ គឺប្រៀបបីដូចជាសម្លាប់ជីវិតនយោបាយខ្លួនឯង។
-
អាជ្ញាធរកម្ពុជាឃាត់ខ្លួនអតីតសកម្មជនបក្សប្រឆាំងមួយរូបរឿងញុះញង់
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់សារព័ត៌មានហ្វេសញ៉ូថា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានឃាត់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ ឈ្មោះគង់ ម៉ាស់ ក្រោយប្រមាថរាជរដ្ឋាភិបាល និងញុះញង់ បង្កអសន្ដិសុខ និងបង្កចលាចលដល់សង្គម។ ការឃាត់ខ្លួននេះ ត្រូវបានលោកខៀវ សុភ័គ បញ្ជាក់ថា ធ្វើឡើងបន្ទាប់ពីមានដីកាពីតុលាការ។
-
រដ្ឋាភិបាលបន្ថែមមន្ត្រីជាន់ខ្ពស់ក្នុងក្រុមការពារសន្តិសុខនៃដំណើរការការងារបោះឆ្នោត
រដ្ឋាភិបាលបានបន្ថែមមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ទៅក្នុងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការពារសន្តិសុខអំឡុងពេលបោះឆ្នោតអសកល និងការត្រួតពិនិត្យបញ្ជីបោះឆ្នោតឆ្នាំថ្មីនាពេលខាងមុខនេះ។
-
អ្នកវិភាគចាត់ទុកព័ត៌មាននៃការបូមប្រេង ជាវិធីសាស្ត្រថ្មីនៃការបន្តអំណាចបក្សកាន់អំណាច
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើកឡើងថា គម្រោង បូមយកប្រេងកាត នៅឆ្នាំ២០២០ នេះ គឺធ្វើឡើងដើម្បីទ្រទ្រង់ សេដ្ឋកិច្ចរបស់កម្ពុជាក្នុងអំឡុងពេលដែលប្រទេសកម្ពុជាត្រូវបានកាត់ផ្ដាច់ការអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប។ អ្នកវិភាគនយោបាយលោក គឹម សុខ ថា របបក្រុងភ្នំពេញកំពុងស្វែងរកវិធីសាស្ត្រថ្មី ដើម្បីរក្សាអំណាចរបស់ខ្លួន។
-
បទសម្ភាសន៍៖ លោក គង់ គាំ ជឿជាក់ថា CPP នឹងមិនប្រើវិធីរំលាយបក្សផ្សេងទៀតទេ
លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរវិញនោះលើកឡើងថា រូបលោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀតដែលមានវ័យប្រហាក់ប្រហែលគ្នា មិនអាចបន្តធ្វើនយោបាយបានយូរទៀតទេ។ លោកជឿជាក់ថា អ្នកជំនាន់ក្រោយរបស់គណបក្សកាន់អំណាចសព្វថ្ងៃនឹងមិនរើសយកវិធីរំលាយបក្សជាគូប្រជែងទៀតទេ។
-
សកម្មជនអតីតបក្សប្រឆាំងម្នាក់ត្រូវបានចាប់ខ្លួន ក្រោមការចោទថាចង់ផ្តួលរំលំរដ្ឋាភិបាល
សកម្មជនម្នាក់របស់អតីតគណបក្សសង្រ្គោះជាតិត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីល្ងាចម្សិលមិញ ដោយចោទប្រកាន់ថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមការបញ្ជារបស់លោក សម រង្ស៊ី ពីក្រៅប្រទេស។ នេះគឺជាការលើកឡើងរបស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
-
លោក ស ខេង អះអាងជាថ្មីថា គ្មានសង្គមស៊ីវិលណាស្ថិតក្នុងបញ្ជីខ្មៅទេ
រដ្ឋាភិបាលបានច្រានចោលក្ដីកង្វល់របស់ក្រុមសង្គមស៊ីវិលក្នុងស្រុក ដែលបានលើកឡើងអំពីការគំរាមកំហែង ការដាក់ឲ្យស្ថិតក្នុងបញ្ជីខ្មៅ និងការចោទថា ចូលរួមក្នុងបដិវត្តន៍ពណ៌។
-
ពលរដ្ឋក្រុងព្រះសីហនុមួយក្រុម ស្នើទៅរដ្ឋាភិបាលឲ្យផ្តល់ដីជូនពួកគេវិញ
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ អំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ តាមរយៈការផ្តល់ដីឲ្យពួកគេបានសាងសង់លំនៅដ្ឋានឡើងវិញ។
-
គ្រួសារ និងមេធាវីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យលោក រ៉ាត់ រត្នមុនី បាននៅក្រៅឃុំ
គ្រួសារ និងមេធាវី ស្នើឱ្យសាលាឧទ្ធរណ៍ពិចារណាក្នុងការដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យបាននៅក្រៅឃុំវិញ បន្ទាប់ពីចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនសកម្មជនសិទ្ធិការងាររូបនេះបន្តទៅទៀត។ មេធាវីបានប្តឹងទាស់នឹងសេចក្តីសម្រេចបន្តឃុំខ្លួនលោក រ៉ាត់ រត្នមុនី រួចហើយ កាលពីសប្តាហ៍មុន និងកំពុងរង់ចាំការអនុវត្តនីតិវិធីរបស់សាលាឧទ្ធរណ៍។ សកម្មជនសិទ្ធិការងាររូបនេះ បានជាប់ពន្ធនាគារអស់រយៈពេលជាងមួយខែទៅហើយ ពាក់ព័ន្ធនឹងការផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ដែលរបបក្រុងភ្នំពេញចាត់ទុកថា ជាវីដេអូប៉ះពាល់ដល់មុខមាត់របស់ប្រទេស។
-
លោក ស ខេង គាំទ្រសំណើសុំធ្វើវិសោធកម្មមាត្រា ដែលអង្គការសង្គមស៊ីវិលយល់ថា រឹតដ្បិត
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ បានគាំទ្រការស្នើឲ្យធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលសមាគម និងអង្គការទាំងនោះយល់ថា រឹតដ្បិតដល់សិទ្ធិសេរីភាពរបស់ពួកគេ។ ការគាំទ្រនេះធ្វើឡើង ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃនេះ នាក្រសួងមហាផ្ទៃ។
-
ក្រសួងព្រមានចាត់វិធានការក្រុមហ៊ុនមិនអនុត្តតាមបទប្បញ្ញត្តិថ្មីនៃការបើកប្រាក់ឈ្នួលដល់កម្មករ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានចាត់វិធានការចំពោះក្រុមហ៊ុនមិនព្រមទូទាត់ប្រាក់ឈ្នួល ២ដងក្នុង១ខែ ឲ្យទៅកម្មករនិយោជិតតាមច្បាប់កំណត់ ខណៈខ្លួនរកឃើញថា គិតត្រឹមពាក់កណ្តាលខែនេះមានក្រុមហ៊ុនមួយចំនួនមិនទាន់អនុវត្តនៅឡើយ។