កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ព្រឹទ្ធសភាឯកភាពលើវិសោធនកម្មច្បាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបើកសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈចំនួន២ គឺទី១ ពិនិត្យ និងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទី២ ពិនិត្យ និងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
-
ក្រុមសហជីព និងសាច់ញាតិ នឹងរំឭកខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា
ក្រុមសហជីពកម្មករនិងសាច់ញាតិរបស់លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់សម្លាប់កាលពី១៥ឆ្នាំមុន គ្រោងនឹងជួបជុំគ្នាមុខរូបសំណាករបស់លោកក្បែរវិមានឯករាជ្យ នៅថ្ងៃទី២២ខែមករានេះ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ខណៈយុត្តិធម៌មិនទាន់ត្រូវបានរកឃើញនៅឡើយ។
-
បុរសម្នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រតាមហ្វេសប៊ុក
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃពុធបានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំដោយសារតែប្រមាថព្រះមហាក្សតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាការផ្តន្ទាទោសលើកទីពីរ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។
-
ក្រសួងមហាផ្ទៃនឹងរៀបចំវេទិការដ្ឋាភិបាលនិងសង្គមស៊ីវិល
ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី០២ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ៕
-
ក្រសួងមហាផ្ទៃនឹងរៀបចំវេទិការដ្ឋាភិបាលនិងសង្គមស៊ីវិល
ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី០២ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ៕
-
តុលាការឃុំខ្លួនពលរដ្ឋម្នាក់ និងកោះហៅ៨នាក់ទៀតក្នុងទំនាស់ដីធ្លី
ប្រជាជនប្រមាណ២០នាក់បានធ្វើដំណើរតាមរថយន្តឈ្មួលពីខេត្តកំពង់ស្ពឺមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការដោះលែងអ្នកភូមិម្នាក់ដែលត្រូវបានឃុំខ្លួនកាលពីម្សិលមិញក្នុងរឿងទំនាស់ដីធ្លី។
-
លោក សម រង្ស៊ី ចូលរួមទទួលខុសត្រូវ ក្នុងសំណុំរឿងលោក កឹម សុខា
លោក សម រង្ស៊ី ចង់ធ្វើជាសាក្សីនៅក្នុងសំណុំរឿងរបស់លោក កឹម សុខា។ តែលោក សុំផ្តល់ចម្លើយ តាមការតភ្ជាប់វីដេអូពីបរទេសមក។ លោក ប្រកាសពីបរទេសថា មានតែលោកម្នាក់គត់ ដែលដឹងរឿងច្រើនជាងគេ ក្នុងសំណុំរឿងរបស់លោក កឹម សុខា។
-
សម រង្ស៊ី បង្ហើបថា ហ៊ុន សែន ឲ្យ១ម៉ឺនដុល្លារម្នាក់ដើម្បីសុំសិទ្ធិធ្វើនយោបាយ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា លោក ហ៊ុន សែន ត្រៀមផ្ដល់ប្រាក់ មួយម៉ឺនដុល្លារម្នាក់ ទៅមន្ត្រីគណបក្សសង្គ្រោះជាតិណា ដែលយល់ព្រម មកសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
-
ជនជាតិដើមភាគតិចសាទរការដាក់បញ្ចូលបឹងលំកុដជាបឹងអភិរក្សនិងស្នើឲ្យមានការអនុវត្តច្បាប់ម៉ឺងម៉ាត់
ជនជាតិដើមភាគតិចទំពួនខេត្តរតនគិរី សាទរការបង្កើតតំបន់ការពារទេសភាពបឹងលំកុដ ដែលមានផ្ទៃដីជាង ១រយហិកតារ ឲ្យទៅជាបឹងការពារធម្មជាតិ បម្រើវិស័យទេសចរក្នុងតំបន់ និងរួមចំណែកអភិរក្សជីវចម្រុះ។ ពួកគេអំពាវនាវឲ្យក្រសួងបរិស្ថាន យកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់ដល់ជនល្មើស ដែលកាប់ទន្ទ្រានព្រៃខុសច្បាប់ហ៊ុមព័ទ្ធបឹងធម្មជាតិ ដើម្បីស្ដារបរិស្ថានធម្មជាតិឡើងវិញ។
-
អតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សប្រឆាំង ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាផ្លូវការ
អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ និងកូនប្រុសរបស់លោក បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃម្សិលមិញ ដោយថា ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
-
កម្ពុជាកាត់ទោសយុវជនដំបូងគេឲ្យជាប់ពន្ធនាគារ ក្រោមច្បាប់ការពារព្រះមហាក្សត្
យុវជនម្នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្រោមការចោទប្រកាន់ថា បានប្រមាថព្រះមហាក្សត្រ ដែលនេះគឺជាករណីដំបូងហើយដែលជនស៊ីវិលកម្ពុជាម្នាក់ ត្រូវបានកាត់ទោស បន្ទាប់ពីច្បាប់ការពារព្រះមហាក្សត្រ បានចូលជាធរមានកាលពីដើមឆ្នាំមុន។
-
កម្មកររោងចក្រ W&D រកកិច្ចអន្តរាគមន៍ពី ស៊ីខាវឌូ ជួយដោះស្រាយ បន្ទាប់ថៅកែបញ្ឈប់ពួកគេជាង១ពាន់នាក់
កម្មករបម្រើការងារនៅរោងចក្រ W&D នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្វែងរកអន្តរាគមន៍ពីសហជីពមួយ ឲ្យជួយដោះស្រាយវិវាទការងាររបស់ពួកគេ បន្ទាប់ពីកម្មករជាង ១២០០នាក់ ត្រូវបានថៅកែក្រុមហ៊ុនបញ្ឈប់ពីការងារ។
-
លោកខៀវ កាញារីទ្ធស្នើឲ្យអ្នកកាសែតអាចបញ្ចេញមតិចំពោះមុខនាយករដ្ឋមន្ត្រី
នៅបាំងតែមួយថ្ងៃនេះទៀតតែប៉ុណ្ណោះ ពិធីជួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៣ នឹងរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១១ ខែមករា។
-
លោក សម រង្ស៊ី ចំអកតុលាការភ្នំពេញឱ្យកោះហៅលោកបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា
នៅថ្ងៃពុធនេះ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីឆ្នាំ២០១៧ បានរិះគន់តុលាការកម្ពុជាយ៉ាងចាស់ដៃ និងហៅតុលាការកម្ពុជាថា ជាតុលាការអាយ៉ង ដោយអំពាវនាវឲ្យប្រព័ន្ធតុលាការដែលលោកអះអាងថា មានការទាញខ្សែញាក់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ ធ្វើការកោះហៅរូបលោកបំភ្លឺសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
-
ពីរនាក់ឪ-កូន គឺលោកគង់ គាំ និងលោកគង់ បូរ៉ា ដាក់លិខិតសុំធ្វើនយោបាយថ្ងៃនេះ
មកដល់ពេលនេះ កាន់តែច្បាស់ហើយ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពីរនាក់ឪ-កូន គឺលោកគង់ គាំ និងលោកគង់ បូរ៉ា ប្រកាសជាផ្លូវការព្រមគ្នា ពីការដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បី សុំសិទ្ធិចូលធ្វើនយោបាយវិញ។
-
ប៉ូលិសខេត្តបាត់ដំបងបន្តគំរាមកំហែងសកម្មជនបក្សប្រឆាំងកាន់តែខ្លាំងរឿងប្រមូលផ្ដុំគ្នាជាក្រុម
ប៉ូលិសនៅខេត្តបាត់ដំបងជាច្រើននាក់បន្តទៅគំរាមកំហែងមន្ត្រីគណបក្សប្រឆាំងប្រចាំស្រុករុក្ខគិរី និងស្រុកសំឡូតជាថ្មីទៀត និងមានសកម្មភាពភាពកាត់តែខ្លាំងជាងមុនទៀតផង។ ការគំរាមកំហែងនេះ ដោយសារតែមន្ត្រីបក្សប្រឆាំងប្រមូលផ្ដុំគ្នាពង្រឹងសាមគ្គីភាព និងការគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់និងពលរដ្ឋ និងជាអំពើខុសច្បាប់។
-
លោក ហ៊ុន សែន អំពាវនាវទៅកម្មករឲ្យដើរតាមសហជីពណាដែលដឹកនាំត្រឹមត្រូវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកម្មករកុំឲ្យដើរតាមសហជីពណា ដែលដឹកនាំមិនបានត្រឹមត្រូវដោយធ្វើឲ្យខូចប្រយោជន៍របស់កម្មករ – កម្មាការិនី។
-
គ្រួសារលោក រ៉ាត់ រត្នមុនី ស្វែងរកកិច្ចអន្តរាគមន៍ពីទូតរុស្ស៊ីជាថ្មី
ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី នៅថ្ងៃនេះ បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាថ្មីទៀត ដើម្បីទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ដោះលែងអ្នកផលិតខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំ លក់ខ្ញុំ» រូបនេះ។
-
រោងចក្រ W&D នៅខណ្ឌមានជ័យ បញ្ឈប់កម្មករជាង ១ពាន់នាក់ ដោយសារការតវ៉ាទាមទារប្រាក់បំណាច់ប្រចាំឆ្នាំ
កម្មកររោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) នៅខណ្ឌមានជ័យ ជាច្រើននាក់ នៅថ្ងៃទី៨ មករា បានប្រមូលផ្ដុំគ្នាតវ៉ាទ្រង់ទ្រាយធំ នៅមុខរោងចក្រ ទាមទារឲ្យថៅកែរោងចក្រ សងប្រាក់អតីតភាពការងារ ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ ប្រាក់ជំងឺចិត្តនៃការបណ្ដេញចេញជាដើម ក្រោយពេលថៅកែសម្រេចបញ្ឈប់កម្មករជាង ១.២០០នាក់ ដោយសារការតវ៉ារយៈពេល ១០ថ្ងៃមកនេះ។
-
បទយការណ៍៖ យុតិ្តធម៌ ជាឱសថព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះនិងគ្រួសារអ្នកស្លាប់នៅផ្លូវវេងស្រេង
សំឡេងស្នូរកាំភ្លើង គ្រាប់បែកផ្សែង និងសម្រែកឈឺចាប់ របស់សកម្មជនសិទ្ធិមនុស្ស កម្មករ កម្មការិនី ដែលបានតវ៉ាទាមទារឱ្យមានតម្លើងប្រាក់ខែគោល១៦០ កាលពី៥ ឆ្នាំមុន ហើយត្រូវបានក្រុមទាហាន និង កម្លាំងកងរាជអាវុធហត្ថដេញវាយបង្ក្រាបដោយហិង្សា នៅតែជាព្រឹត្តិការណ៍ដែលជនរងគ្រោះអះអាងថា មិនអាចបំភ្លេចបានឡើយ។