កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.059
-
លោករ៉ាត់ រដ្ឋមុនី អាចប្រឈមនឹងទោសជាប់ពន្ធនាគារយ៉ាងតិច១ឆ្នាំ បើសិនតុលាការរកឃើញកំហុស
លោករ៉ាត់ រដ្ឋមុនី ដែលបានចូលរួមផលិតភាពយន្តឯកសារស្តីពីការលក់កូនស្រីជាមួយទូរទស្សន៍រុស្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារកាលពីល្ងាចមិញនេះ។ តុលាការបានចោទប្រកាន់លោកពីបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។ តាមមាត្រាច្បាប់នេះ លោករ៉ាត់ រដ្ឋមុនី អាចប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិចមួយឆ្នាំ បើសិនតុលាការរកឃើញថាលោកបានប្រព្រឹត្តកំហុសមែននោះ។
-
អ៊ូ ច័ន្ទរ័ត្ន ថាគ្មានបំណងសុំសិទ្ធិនយោបាយពី ហ៊ុន សែន ទេ
«គេដក[សិទ្ធិនយោបាយ]ពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំ[សិទ្ធិនយោបាយនេះ ពី]គេទេ» នេះ ជាការអះអាងឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ ដើម្បីតបនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលមាននិន្នាការពន្យល់ថា លោកមានបំណងចង់ ស្នើសុំលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាក់ឫស តាំងពីឆ្នាំ១៩៨៥ របស់ប្រទេសកម្ពុជា ដើម្បីទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ។
-
ADB ផ្តល់ប្រាក់កម្ចី៧០លានដុល្លារសំរាប់កែលម្អផ្លូវជាតិលេខ១និងលេខ៦
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ប្រាក់កម្ចីប្រមាណ ៧០លានដុល្លារអាមេរិកសម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ និងលេខ៦។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
-
សម រង្ស៊ី ពន្យល់ពី«ការបោកបញ្ឆោត»របស់ ហ៊ុន សែន
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ហ៊ុន សែន។
-
សភាបក្សកាន់អំណាចការពារថា ការកែច្បាប់ឲ្យបក្សប្រឆាំងធ្វើនយោបាយឡើងវិញមិនរងសម្ពាធអន្តរជាតិ
ក្រុមតំណាងរាស្ត្របក្សកាន់អំណាច បានឡើងការពារសំណើកែប្រែច្បាប់គណបក្សនយោបាយនៅថ្ងៃនេះថា ត្រូវបានធ្វើឡើងសម្រាប់ពង្រឹងនីតិរដ្ឋក្រោមស្មារតីបង្រួបបង្រួមជាតិ មិនមែនរងសម្ពាធពីអន្តរជាតិដូចក្រុមអ្នករិះគន់លើកឡើងនោះឡើយ។
-
សភាអនុម័តច្បាប់ផ្ដល់សិទ្ធិនយោបាយ១១៨រូបខណៈលោកសមរង្ស៊ីបន្តឱ្យមន្ត្រីបក្សពង្រឹងជំហរដើម្បីអតីតCNRP
ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដោយទទួចឱ្យ មន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សនេះទាំងអស់រក្សាជំហរឱ្យរឹងមាំក្នុងការបន្តដំណើរទៅជាមួយគ្នា។ ការបង្ហាញសារអំពាវនាវបែបនេះរបស់លោក សម រង្ស៊ី ធ្វើឡើងមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលរដ្ឋសភាជាតិកម្ពុជាបានសម្រេចអនុម័តទាំងស្រុងនូវវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ តាមរយៈសម្លេង ១១៥ លើ ១២៥ នៃសមាជិករដ្ឋសភាឯកបក្ស។
-
លោកសមរង្ស៊ីអំពាវនាវឱ្យសមាជិកបក្សកុំបែកបាក់គ្នា
លោក សម រង្ស៊ី តាមរយៈលិខិតអំពាវនាវរបស់ខ្លួននៅថ្ងៃនេះ បានសង្កត់ធ្ងន់កុំឱ្យសមាជិកនៃអតីតគណបក្សខ្លួន កុំបែកបាក់គ្នា តាមរយៈយុទ្ធសាស្ត្រដែលលោកហ៊ុន សែន បានព្រាងទុក ។ លោកថា សមាជិកទាំងអស់ ត្រូវតែច្រានចោលដំណោះស្រាយ ទទួលសិទ្ធិនយោបាយពីលោក ហ៊ុន សែន ដែលផ្លូវនេះ គ្មានអ្វីក្រៅពីទៅបម្រើនយោបាយលោកហ៊ុនសែន ដោយផ្ទាល់ ឬប្រយោល...
-
សមាជិកសភាសិទ្ធិមនុស្សអាស៊ានរិះគន់សំណើកែច្បាប់កម្ពុជាថា មិនធានាលទ្ធផលវិជ្ជមានយូរអង្វែង
អង្គការសិទ្ធិមនុស្សតំបន់មួយ បានរិះគន់ចំពោះការកែប្រែច្បាប់របស់កម្ពុជានៅថ្ងៃនេះថា ធ្វើឡើងដើម្បីស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ហើយវានឹងមិនផ្ដល់លទ្ធផលវិជ្ជមានយូរអង្វែងនោះឡើយ។
-
នាយកផ្នែកផ្សព្វផ្សាយព័ត៌មានឯករាជ្យ CCIM ស្នើឲ្យអប់រំពលរដ្ឋពីតម្លៃព័ត៌មាន
អ្នកជំនាញវិស័យសារព័ត៌មាន បារម្ភខ្លាចអាជ្ញាធរទីក្រុងភ្នំពេញយកលេសករណីព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រង ឬទប់ស្កាត់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ។
-
លោកសមរង្ស៊ីអំពាវនាវឱ្យសមាជិកបក្សកុំបែកបាក់គ្នា
លោក សម រង្ស៊ី តាមរយៈលិខិតអំពាវនាវរបស់ខ្លួននៅថ្ងៃនេះ បានសង្កត់ធ្ងន់កុំឱ្យសមាជិកនៃអតីតគណបក្សខ្លួន កុំបែកបាក់គ្នា តាមរយៈយុទ្ធសាស្ត្រដែលលោកហ៊ុន សែន បានព្រាងទុក ។ លោកថា សមាជិកទាំងអស់ ត្រូវតែច្រានចោលដំណោះស្រាយ ទទួលសិទ្ធិនយោបាយពីលោក ហ៊ុន សែន ដែលផ្លូវនេះ គ្មានអ្វីក្រៅពីទៅបម្រើនយោបាយលោកហ៊ុនសែន ដោយផ្ទាល់ ឬប្រយោល...
-
តំណាងរាស្ត្រអាមេរិកលោក Ted Yoho ថាប្រទេសសេរីមិនជឿល្បិចលោកហ៊ុន សែនទេ
លោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋអះអាងថា បើព្រឹទ្ធសភាមិនអាចអនុម័តបាននៅដំណាច់ខែធ្នូនេះទេ គឺលោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់ HR5754នេះឡើងវិញ នៅពេលដែលសភាថ្មីចាប់ផ្តើមការងារនៅខែមករាខាងមុខ។
-
រដ្ឋសភាកម្ពុជាអនុម័តជាស្ថាពរ សេចក្ដីស្នើច្បាប់បើកផ្លូវឲ្យអតីតមន្ដ្រី CNRP ត្រឡប់ចូលឆាកនយោបាយ
រដ្ឋសភាកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ នេះ បានអនុម័តជាស្ថាពរ សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអតីតមន្ដ្រីបក្សប្រឆាំង ត្រឡប់ចូលធ្វើនយោបាយឡើងវិញ។ ការអនុម័តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយលោក ហេង សំរិន ក្នុងសំឡេងគាំទ្រ ១១៥សំឡេង លើ១១៥សំឡេង។
-
កម្ពុជា-ថៃ សហការគ្នាសម្អាតមីននៅតាមព្រំដែន
គណប្រតិភូមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានជួបប្រជុំជាមួយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ(TMAC) ដើម្បីសហការដោះមីននៅតាមព្រំដែនថៃ-កម្ពុជា សម្រាប់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
-
មេបក្សប្រឆាំងតាមខេត្តមួយចំនួនប្រកាសមិនទទួលយកវិសោធនកម្មច្បាប់បើកឲ្យចូលធ្វើនយោបាយរបស់សភាឯកបក្ស
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោលនៅតាមខេត្តមួយចំនួនដែលមានឈ្មោះក្នុងបញ្ជីខ្មៅហាមធ្វើនយោបាយ បានប្រកាសមិនចូលធ្វើនយោបាយតាមធ្វើវិសោធនកម្មច្បាប់របស់សភាឯកបក្សនោះទេ។ មន្ត្រីបក្សប្រឆាំងទាំងនោះលើកឡើងថា នេះគឺជាការគូសវាសរបស់គណបក្សកាន់អំណាចដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
-
អាជ្ញាធរខេត្តព្រះសីហនុ ថាកំពុងសិក្សាគម្រោងសាងសង់អាងចម្រោះទឹកបង្ហូរចេញពីលូ
អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា កំពុងសហការជាមួយធនាគាអភិវឌ្ឍន៍អាស៊ីដើម្បីសិក្សា និងរៀបចំដំណើការសាងសង់អាងចម្រោះទឹកកខ្វក់បង្ហូរចេញពីលូ។
-
លោកគង់ គាំ ប្រកាសទៅជួយគណបក្សឆន្ទៈខ្មែរក្រោយទទួលបានសិទ្ធិធ្វើនយោបាយវិញ
លោកគង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោកសម រង្ស៊ី បានប្រកាស ថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។
-
មន្ត្រីអតីតបក្សសង្គ្រោះជាតិ៖ ខ្លះត្រៀមដាក់សំណើធ្វើនយោបាយឡើងវិញ តែខ្លះនៅរារែកមិនទាន់សម្រេចចិត្
មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន នៅរារែកចិត្ត ចាំមើលសភាពការណ៍ តែខ្លះត្រៀមខ្លួនដាក់សំណើសុំធ្វើនយោបាយឡើងវិញ។ នេះគឺជាអ្វីដែលពួកគេថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃព្រហស្បតិ៍នេះ ថ្ងៃដែលរដ្ឋសភាអនុម័តជាស្ថាពរលើវិសោធនកម្មច្បាប់ ដែលអាចបើកផ្លូវឱ្យមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិធ្វើនយោបាយឡើងវិញ។
-
សភាអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់ បើកផ្លូវឲ្យមន្ត្រី១១៨រូបធ្វើនយោបាយវិញ
ទីបំផុតទៅ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ គណបក្សនយោបាយ ក្នុងបំណងបើកផ្លូវឲ្យ អតីត តំណាងរាស្ត្រ នៃ អតីត គណបក្សសង្គ្រោះជាតិ ទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។ ការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ គណបក្សនយោបាយនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកហេង សំរិន ប្រធានរដ្ឋសភា។
-
វិភាគ៖ តើលំហសិទ្ធិសេរីភាពកម្ពុជាមានវិសាលភាពកម្រិតណា?
កាលពីដើមសប្ដាហ៍កន្លងមកនេះ ទាំងរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ក្រុមសហជីព សកម្មជន និងពលរដ្ឋមួយចំនួនទៀត សុទ្ធតែបានបង្ហាញនូវចំណុចរួមមួយ នោះគឺការចូលរួមអបអរចំពោះខួប ៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ប៉ុន្តែ ពួកគេក៏បានបង្ហាញនូវទស្សនផ្សេងគ្នាផងដែរចំពោះ លំហសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។
-
អ្នកសារព័ត៌មានថា សារព័ត៌មានឯករាជ្យគឺជាឆ្អឹងខ្នងសង្គម
លោក កៃ គឹមសុង ដែលបានចូលប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំមកហើយ ហើយបច្ចុប្បន្ន ជាប្រធានប្រតិបត្តិការនៃកាសែតខ្មែរថាមស៍ បានថ្លែងថា សារព័ត៌មានសេរី គឺប្រៀបដូចជាកញ្ចក់ សម្រាប់ឱ្យរដ្ឋាភិបាលឆ្លុះមើល ដើម្បីការអភិវឌ្ឍសង្គម។