កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមគ្រួសារលោក រ៉ាត់ រត្នមុនី បួងសួងនៅព្រះអង្គដងកើ សុំឲ្យរដ្ឋាភិបាលដោះលែងស្វាមី
ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី បាននាំគ្នាទៅអុជធូបបួងសួងនៅព្រះអង្គដងកើនៅថ្ងៃនេះ ជាផ្នែកមួយនៃការស្វះស្វែងរកកិច្ចអន្តរាគមន៍ឲ្យដោះលែងស្វាមីរបស់ខ្លួនឲ្យមានសេរីភាពវិញ ក្រោយពីអ្នកស្រីអស់ជំនឿលើប្រព័ន្ធតុលាការដែលសម្រចមិនអនុញ្ញាតឲ្យស្វាមី នៅក្រៅឃុំបណ្ដោះអាសន្ននោះ។
-
កម្មកររោងចក្រប្រេស្ទិច ដង្ហែក្បួនតវ៉ា ទៅកាន់ក្រសួងការងារ ទាមទារលក្ខខណ្ឌការងារមួយចំនួន
កម្មករ កម្មការិនី ប្រមាណជា១០០នាក់ មកពីរោងចក្រកាត់ដេរប្រេស្ទិច ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាដង្ហែក្បួនឆ្ពោះមកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន រួមទាំងទទួលយកប្រធានសហជីពប្រចាំរោងចក្រនោះវិញ។
-
ក្រុមយុវជន ១០០ រាត្រីបារម្ភពីសុវត្ថិភាពក្រោយពីមានការគំរាមពីមន្ត្រីរបបក្រុងភ្នំពេញ
ក្រុមការងារ ១០០ រាត្រី ប្រកាសចំហថា នឹងក្រាញននៀលបន្តបេសកកម្មពីបណ្ឌិត កែម ឡី បើទោះបីរងការគំរាមកំហែង ពីសំណាក់មន្ត្រីជាន់ខ្ពស់របបលោក ហ៊ុន សែន យ៉ាងណាក្ដី។ ពួកគេសង្កេតឃើញថា អាជ្ញាធរបានបញ្ជូនសមត្ថកិច្ចតាមដាន និងឃ្លាំមើលគ្រប់សកម្មភាព បន្ទាប់ពីពួកគេបានផ្សាយវីដេអូ ស្ដីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមកន្លងទៅថ្មីៗ នេះ។
-
អាជ្ញាធរចុះរុះរើរោងសម្រាប់ធ្វើពិធីរំលឹកខួប ៥ឆ្នាំនៃហិង្សានៅផ្លូវ វ៉េង ស្រេង
អាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើរោងនៅខាងមុខការិយាល័យសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬផ្ទះសាមគ្គី ទីដែលសមាគមគ្រោងនឹងប្រារព្ធពិធីរំលឹកខួប ៥ឆ្នាំ នៃការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធររដ្ឋាភិបាល នៅផ្លូវ វ៉េង ស្រេង។
-
រដ្ឋសភាឯកបក្សអនុម័តច្បាប់ បង្កើនចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់គ្រប់គ្រងរដ្ឋបាល
រដ្ឋសភាឯកបក្ស នៃរបបក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣ មករា សម្រេចអនុម័ត សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន២ ដើម្បីបង្កើនចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដើម្បីកែប្រែការគ្រប់គ្រងរដ្ឋបាល។ សមាជិកក្រុមប្រឹក្សាខេត្ត កូតាគណបក្សប្រឆាំង យល់ថា ច្បាប់ទាំងពីរនេះ នឹងមិនអាចបម្រើផលប្រយោជន៍ជាតិបានទេ តែជាការធ្វើឡើងដើម្បី ពង្រីកអំណាច និងមហិច្ឆតា របស់បក្សកាន់អំណាចតែប៉ុណ្ណោះ។
-
ក្រុមសហជីពនិងអ្នកការពារសិទ្ធិមនុស្ស នឹងរំឭកការបង្ក្រាបដ៏ឃោរឃៅនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកការពារសិទ្ធិកម្មករ និងមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងទៀត នឹងប្រារព្ធឡើងវិញថ្ងៃបង្ក្រាបយ៉ាងហិង្សាមកលើកម្មករនៅលើកំណាត់ផ្លូវវេង ស្រេង និងទីតាំងឧស្សហកម្មផ្សេងទៀតក្នុងទីក្រុងភ្នំពេញ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
-
គ្រួសារ និងសកម្មជនមួយចំនួន បួងសួងសុំឱ្យមានការដោះលែងលោក រ៉ាត់ រត្នមុនី
ក្រុមគ្រួសារ និងសកម្មជនមួយចំនួន បាននាំគ្នាទៅអុជធូបបន់ស្រន់នៅមុខព្រះអង្គដងកើ (ដងទង់) នៅព្រឹកថ្ងៃទី ០៣ មករា នេះ ដើម្បីបួងសួងសុំឱ្យមានដោះលែងលោក លោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពវិញ។ សកម្មភាពនេះធ្វើឡើង ក្រោយពេលតុលាការបានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវី។
-
ទីបំផុតរដ្ឋសភាបានសម្រេចអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត
ទីបំផុតរដ្ឋសភាបានសម្រេចអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ ដែលខ្លឹមសារបានកាត់បន្ថយការឃោសនាបោះឆ្នោត ការហែក្បួន ការកំណត់ភ្នាក់ងារគណបក្សនយោបាយ…។
-
មេដឹកនាំសហជីពដែលរងការបង្ក្រាបកាលពីឆ្នាំ២០១៤ រំលឹកខួប៥ឆ្នាំ
អាជ្ញាធរខ័ណ្ឌសែនសុខ នៅព្រឹកនេះបាន រុះរោង ដែលសមាគម សហជីព បណ្តាញនៃស្ថាប័នផ្ទះសាមគ្គីសង់សម្រាប់ប្រារព្ធកម្មវិធី “យើងមិនអាចបំភ្លេចបាន” ខួប៥ឆ្នាំ នៃការប៉ះទង្គិចគ្នារវាងកម្មករ និងប៉ូលីសបង្រ្កាបបាតុកម្ម ដែលបានកើតឡើង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ ប៉ុន្តែ បើតាមសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធី ដែលគ្រោងធ្វើចាប់ពីម៉ោង៣ទៅក្នុងរសៀលនេះ នៅតែប្រព្រឹត្តិតាមការគ្រោងទុក។
-
ប៉ូលិសក្រុងប៉ោយប៉ែតគំរាមកំហែងម្ចាស់ផ្ទះ ដែលឲ្យសកម្មជនបក្សប្រឆាំងជួបជុំធ្វើយុទ្ធនាការគាំទ្រលោក សម រង្ស៊ី វិលចូលស្រុក
ប៉ូលិសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ មករា ឆ្នាំ២០១៩ បានហៅម្ចាស់ផ្ទះឲ្យផ្ដិតស្នាមមេដៃទទួលខុសត្រូវចំពោះច្បាប់លើការអនុញ្ញាតឲ្យសកម្មជនគណបក្សប្រឆាំងជាង ១០០នាក់ជួបជុំគ្នាធ្វើយុទ្ធនាការគាំទ្រឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅទង្វើនេះថា ជាការគំរាមកំហែង និងរំលោភច្បាប់។
-
មន្ត្រីសិទ្ធិមនុស្សទាមទារឲ្យរបបលោក ហ៊ុន សែន ទទួលខុសត្រូវការបង្ក្រាបហិង្សានៅផ្លូវវ៉េងស្រេង
ក្រុមមន្ត្រីសិទ្ធិទាមទារឲ្យរបបលោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយការបង្ក្រាបហិង្សាកាលពីដើមឆ្នាំ២០១៤ ដែលធ្វើឲ្យមនុស្សមួយចំនួនស្លាប់ និងជាច្រើននាក់ទៀតរងរបួស ជាជាងទម្លាក់កំហុស និងលាបពណ៌ ទៅលើគណបក្សប្រឆាំង។
-
ក្រុមគ្រួសារលោក រ៉ាត់ រដ្ឋមុនី តវ៉ាជាថ្មី នៅមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា
ក្រុមគ្រួសារ លោក រ៉ាត់ រដ្ឋមុនី និងស្រ្តីជាសកម្មជនដីធ្លីមួយចំនួនបាននាំគ្នាតវ៉ាដោយលើកបដាជាថ្មីទៀតនៅព្រឹកថ្ងៃពុធនេះ នៅមុខស្ថានទូតរុស្ស៊ីក្នុងទីក្រុងភ្នំពេញ។ ជាការស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងបុរស ដែលរងការចោទថា ជាប់ពាក់ព័ន្ធនឹងការថតភាពយន្តឯកសារជាមួយទូរទស្សន៍រុស្ស៊ី(RT)ស្តីពីការលក់កូនស្រីឲ្យទៅឲ្យបម្រើផ្លូវភេទនៅកម្ពុជា។
-
ថៅកែរោងចក្រថៃ ព្រមឲ្យពលករខ្មែរ ដែលបានបណ្ដេញចេញ ចូលធ្វើការងារវិញ
តំណាងពលករដែលធ្វើការនៅរោងចក្រ SC WADO ក្នុងខេត្តឈុនបុរី ប្រទេសថៃ ឲ្យដឹងថា ថៅកែរោងចក្រនេះបានផ្ដល់ដំណឹងដល់ពលរដ្ឋខ្មែរទាំងជាង ៥០នាក់ ដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញហើយ។ ប្រភពដដែលអះអាងទៀតថា ថៅកែថែមទាំងឲ្យពលករខ្មែរទាំងនោះ ខ្ចីលុយស្មើនឹងប្រាក់ខែពួកគេពាក់កណ្ដាល ធ្វើជាសោហ៊ុយក្នុងការធ្វើដំណើរថែមទៀតផង។
-
សហជីពថា សំណុំរឿងពួកគេ អូសបន្លាយឆ្លងចូលឆ្នាំថ្មី ផ្ទុយពីនាយករដ្ឋមន្ត្រី ដែលជំរុញឲ្យបិទបញ្ចប់ត្រឹមចុងឆ្នាំ២០១៨
ប្រធានសហជីពមួយចំនួននៅថ្ងៃពុធនេះ បានជម្រុញឲ្យតុលាការពន្លឿន ការដោះស្រាយបណ្ដឹងរបស់ពួកគេឲ្យបានឆាប់ទៅតាមការជម្រុញរបស់ប្រមុខរដ្ឋាភិបាលកន្លងមក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ជំរុញកាលពីមួយខែមុន ឲ្យអ្នកពាក់ព័ន្ធរូតរះបិទបញ្ចប់បណ្ដឹងពាក់ព័ន្ធសហជីពត្រឹមចុងឆ្នាំ២០១៨។ តែផ្ទុយទៅវិញសហជីពថា សំណុំរឿងរបស់ពួកគេអូសបន្លាយឆ្លងចូលដល់ដើមឆ្នាំ២០១៩។
-
ក្រសួងមហាផ្ទៃទទួលស្គាល់ចុះបញ្ជីគណបក្សនយោបាយចំនួន៤៤ត្រឹមឆ្នាំ២០១៨
នៅឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន៤៤ ត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជីទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមធ្វើនយោបាយក៏ដូចជា ការចូលរួមប្រកួតប្រជែងនយោបាយក្នុងការបោះឆ្នោតផងដែរ ។
-
គ្រួសារលោក រ៉ាត់ រត្នមុនី តវ៉ាជាថ្មីនៅមុខស្ថានទូតរុស្ស៊ីក្នុងក្រុងភ្នំពេញ
ក្រុមគ្រួសារ លោក រ៉ាត់ រត្នមុនី និងសកម្មជនមួយចំនួន បានប្រមូលផ្តុំគ្នាជាថ្មីទៀត នៅមុខស្ថានទូតរុស្ស៊ីក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ មករា ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលរុស្សីជួយអន្តរាគមន៍ឱ្យមានការដោះលែងរូបលោក។ មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការគួរដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ន ព្រោះលោកត្រូវទទួលបន្ទុកចិញ្ចឹមគ្រួសារ និងមើលថែទាំកូនតូចរបស់គាត់។
-
សហគមន៍មានជម្លោះដីធ្លីនៅក្រុងភ្នំពេញជាង ១០០នាក់ នឹងប្រារព្ធខួប ៧ឆ្នាំនៃការបណ្ដេញអ្នកបុរីកីឡាចេញពីផ្ទះសម្បែងដោយបង្ខំ
នៅដើមឆ្នាំ២០១៩ នេះ គឺជាខួប ៧ឆ្នាំ នៃព្រឹត្តិការណ៍ ផ្ទុះជាអំពើហិង្សាមួយ នៅចំកណ្ដាលទីក្រុងភ្នំពេញ។ នៅក្នុងព្រឹត្តិការណ៍នោះ ផ្ទះសម្បែងអ្នកបុរីកីឡាជាង ២០០ខ្នង ត្រូវបានឈូសកម្ទេចចោល ហើយពលរដ្ឋជាច្រើននាក់រងរបួស ដោយសារការប្រើអំពើហិង្សាពីសំណាក់កងកម្លាំងសមត្ថកិច្ចខណ្ឌ ៧មករា រួមនឹងកងសន្តិសុខក្រុមហ៊ុន ផានអ៊ីមិច កាលពីដើមឆ្នាំ២០១២។ នៅថ្ងៃទី៣ ខែមករា ស្អែកនេះ អ្នកបុរីកីឡាដែលរស់នៅក្នុងអគារចាស់ភាគច្រើនជាស្ត្រីវ័យចំណាស់ និងកុមារ នឹងប្រមូលផ្ដុំគ្នា ប្រារព្ធខួបរំលឹកអំពីព្រឹត្តិការណ៍ហិង្សានោះ។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅឃុំបឹងខ្យាង ថា អាជ្ញាធរខេត្តកណ្ដាលរំលោភកិច្ចព្រមព្រៀង ទើបពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាជាថ្មី
ពលរដ្ឋមានជម្លោះដីធ្លីជាច្រើននាក់ នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នា នៅមុខសាលាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងតាមដងផ្លូវជាតិលេខ២ នៅព្រឹកថ្ងៃទី១ មករា ដើម្បីទាមទារឲ្យអាជ្ញាធរបញ្ឈប់គោលនយោបាយប្ដូរដីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង។
-
មន្ត្រីសង្គមស៊ីវិលដែលរងការបង្ក្រាបហិង្សានៅផ្លូវ វ៉េង ស្រេង នៅតែឈឺចាប់ពេលរំលឹកដល់ព្រឹត្តិការណ៍នោះ
ប្រាំឆ្នាំក្រោយការបង្ក្រាបយ៉ាងហិង្សា ពីក្រុមអាជ្ញាធរនៃរបបលោក ហ៊ុន សែន មន្ត្រីសង្គមស៊ីវិល ដែលរងគ្រោះ នៅតែឈឺចាប់នៅពេលរំលឹកដល់ព្រឹត្តិការណ៍នោះ។ របួសចាស់របស់អ្នកធ្វើការងារសង្គមកំពុងផ្ដើមឈឺចាប់ជាថ្មី ព្រោះវាយការវាយធ្វើបាបពួកគេ ៥ឆ្នាំមកនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
-
យោធិនពិការនៅខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យរបបលោក ហ៊ុន សែន ជួយដោះស្រាយទំនាស់ដីធ្លីពួកគាត់ឲ្យចប់នៅឆ្នាំ២០១៩
មន្ត្រីយោធិនពិការនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ៧៤គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៍ ទទូចឲ្យមន្ត្រីរបបលោកហ៊ុន សែន ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឲ្យបានចប់ នៅដើមឆ្នាំថ្មី ឆ្នាំ២០១៩ ដើម្បីពួកគាត់បានដីយកទៅដាំដុះដោះស្រាយជីវភាពគ្រួសារ។