កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
កម្មករចំនួន ៤រោងចក្រ ធ្វើកូដកម្មទាមទារប្រាក់បំណាច់ឆ្នាំ
មេដឹកនាំសហជីព ឲ្យដឹងថា យ៉ាងហោចណាស់ មានកម្មករចំនួន ៤រោងចក្រ កំពុងនាំគ្នាធ្វើកូដកម្មទាមទារប្រាក់បំណាច់ឆ្នាំ។កម្មករប្រាប់ថា ពួកគេទាមទារប្រាក់បំណាច់ឆ្នាំ ដោយសារចាប់ពីឆ្នាំ២០១៩ ទៅរោងចក្រនឹងធ្វើកិច្ចសន្យាថ្មី ហើយនឹងចាប់ផ្ដើមអនុវត្តប្រាក់អតីតភាពការងារ ៦ខែម្ដង ដែលអាចធ្វើឲ្យបាត់បង់អតីតភាពការងារ នៅមុនឆ្នាំ២០១៩។
-
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីស្នើអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីនៅតំបន់ភ្នំដោះក្រមុំ
សហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរីជាង ១ពាន់នាក់ បានប្ដិតមេដៃដាក់ញត្តិ ស្នើឲ្យអាជ្ញាធរជាតិ ដោះស្រាយវិបត្តិដីធ្លីនៅតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចឋិតនៅលើភ្នំដោះក្រមុំ ដែលត្រូវអ្នកមានអំណាចរំលោភយកជាសម្បត្តិបុគ្គលជាបន្តបន្ទាប់។ ពួកគេអះអាងថា អាជ្ញាធរខេត្តមណ្ឌលគិរីដោះស្រាយវិបត្តិដីធ្លីនេះ លម្អៀងទៅបុគ្គលមានអំណាច។
-
ក្រោយកម្មករធ្វើកូដកម្ម ស៊ីនទ្រី យល់ព្រមបន្ថែម៩ដុល្លារ លើប្រាក់ខែគោល
បន្ទាប់ពីមានការធ្វើកូដកម្មពីកម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី បានសម្រេចដំឡើងប្រាក់៩ដុល្លារបន្ថែម លើប្រាក់ខែគោល។ លោក ទួន ស៊ីផេង ប្រធានប្រតិបត្តិការនៃក្រុមហ៊ុនស៊ីនទ្រី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ប្រាក់បន្ថែម៩ដុលា្លរនេះ នឹងត្រូវអនុវត្ត ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩។
-
ច្បាប់បើកច្រកឲ្យក្រុមប្រឆាំង ឆ្លងផុតការយល់ព្រមពីគ្រប់ស្ថាប័នហើយ
ការធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលគេដឹងថា ដើម្បីផ្តល់ឱកាសឲ្យអតីតក្រុមអ្នកប្រឆាំង បានវិលមកវិញ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យរួចរាល់និងអនុម័តយល់ព្រមហើយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
-
ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចអនុម័តលើសំណើកែប្រែច្បាប់បើកផ្លូវនយោបាយ
សំណើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញអនុម័តទាំងស្រុងហើយ ក្នុងកិច្ចប្រជុំពេញអង្គ របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៨ ខែធ្នូនេះ។
-
ក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាឯកឆន្ទនូវវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ តាមការស្នើសុំរបស់ប្រធានរដ្ឋសភា។
-
កម្មករជាង១ពាន់នាក់នៅរោងចក្រមួយជាយរាជធានី ផ្ទុះការតវ៉ាទាមទារប្រាក់អតីតភាពការងារ
ក្រុមកម្មករជាង ១ពាន់នាក់បម្រើការនៅរោងចក្រមួយស្ថិតជាយរាជធានីភ្នំពេញ បានផ្ទុះការតវ៉ានៅព្រឹកថ្ងៃនេះ ដើម្បីទាមទារប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំរបស់ពួកគេ។
-
គ្រូបង្រៀន២នាក់មកពីកំពង់ធំស្វែងរកអន្តរាគមន៍ពីលោក ហ៊ុន សែន ក្រោយមន្ទីរផ្លាស់ប្ដូរកន្លែងការងារ
គ្រូបង្រៀន ២រូបមកពីខេត្តកំពង់ធំ បានឡើងមកស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងអប់រំនៅព្រឹកថ្ងៃនេះ បន្ទាប់ពីគ្រូបង្រៀនទាំង ២រូបនោះ ត្រូវបានផ្លាស់ប្ដូរទីកន្លែងបំពេញការងារ ដែលពួកគាត់ថា ត្រូវបានធ្វើឡើងទាំងបង្ខំ។
-
កូដកម្មហាក់ផ្ទុះឡើងវិញ ក្រោយពេលលោកហ៊ុន សែនបញ្ចប់បេសកម្មជួបកម្មករ
តាមការសង្កេតឃើញថា ការធ្វើកូដកម្មរបស់កម្មកររោងចក្រ ហាក់ផ្ទុះឡើងវិញជាថ្មី ក្រោយពេលដែល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចប់បេសកម្ម ចុះជួបសំណេះសំណាល ជាមួយកម្មករ កាលពីថ្ងៃទី២៦ ខែធ្នូថ្មីៗនេះ។ ជាក់ស្តែងនៅថ្ងៃព្រហស្បត្តិ៍នេះ មានការធ្វើកូដកម្មចំនួន៤ក្រុមផ្សេងៗគ្នា នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីទាមទារអត្ថប្រយោជន៍ និងលក្ខខណ្ឌការងារផ្សេងៗ។
-
អ្នកភូមិមានជម្លោះដីធ្លីនៅខេត្តក្រចេះ ទទូចទៅរដ្ឋាភិបាលឲ្យពន្លឿនដំណោះស្រាយ
ពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានអំពាវនាវទៅរដ្ឋាភិបាលឲ្យជំរុញទៅស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពួកគេឲ្យបានឆាប់ ដោយថា បច្ចុប្បន្ននេះពុំមានដីសម្រាប់បង្កបង្កើនផលនោះទេ។
-
គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជី បោះឆ្នោតផ្លូវការឆ្នាំ២០១៨ និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាព លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នៅទីស្ដីការ គ.ជ.ប។
-
កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន មកដាក់ញត្តិនៅក្រសួងការងារ ទាមទារឲ្យតំណាងសហជីពបានចូលធ្វើការវិញ
កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន នៅស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង១០០នាក់ បាននាំគ្នាឡើងទៅដាក់ញត្តិ នៅក្រសួងការងារនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ធ្នូ។ តំណាងកម្មករថា ពួកគេទាមទារឲ្យក្រសួងការងារធ្វើអន្តរាគមន៍ទៅឲ្យក្រុមហ៊ុនទទួលយកសហជីពរបស់កម្មករចូលធ្វើការឡើងវិញ។
-
លោក ហ៊ុន សែន អះអាងជាថ្មីថា នឹងគ្មានការលើកលែងជាកញ្ចប់ចំពោះមន្ត្រីបក្សប្រឆាំង
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានបញ្ជាក់ម្ដងទៀតថា អ្នកនយោបាយបក្សប្រឆាំងចំនួន១១៨រូប ដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយទៅតាមអំណាចនៃសាលដីកាតុលាការកំពូលត្រូវស្នើសុំជាឯកជនទៅរបបក្រុងភ្នំពេញ។
-
គ.ជ.ប បង្ហាញចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ ដូចខាងក្រោម៖
-
ហ៊្វុនស៊ិនប៉ិចប្រកាសមិនបោះបង់នយោបាយខ្លួន ទោះមិនបានអាសនៈក្នុងការបោះឆ្នោត
គណបក្សហ៊្វុនស៊ិនប៉ិចដែលធ្លាប់ជាដៃគូចម្រុះជាមួយនឹងគណបក្សប្រជាជនកម្ពុជា និយាយថា ពួកគេមិនបោះបង់ចោលការធ្វើនយោបាយរបស់ខ្លួនទេ ក៏ប៉ុន្តែបានទទួលស្គាល់ថា ការបរាជ័យកន្លងមកដោយសារតែគណបក្សនេះមិនបានកែទម្រង់អោយបានស៊ីជម្រៅ។ នៅក្នុងការបោះឆ្នោតអាណត្តិទី៦នេះ គណបក្សប្រកាន់របបរាជានិយមមួយនេះមិនទទួលបានអាសនៈណាមួយតាមការបោះឆ្នោតនោះឡើយ ក្នុងខណៈដែទ្រង់ រណឫទ្ធិកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសថៃ។
-
លោក សម រង្ស៊ី ប្តឹងទៅសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មឆាប់ៗ លើរដ្ឋាភិបាលខ្មែរ
ព្រោះមិនសប្បាយ ដោយសារតែសកម្មជនរបស់ខ្លួនរងការគំរាមកំហែង លោក សម រង្ស៊ី បានស្នើឲ្យសភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ឲ្យបានតែឆាប់។ តែអ្នកនាំពាក្យគណបក្សកាន់អំណាច យល់ថា សហគមន៍អន្តរជាតិ នឹងមិនធ្វើតាមលោក សម រង្ស៊ី នោះទេ។
-
មេសហជីពទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតឡើងវិញករណីហិង្សាផ្លូវវេងស្រេង
ក្រុមមេដឹកនាំសហជីព៦រូបដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់និងឯករាជ្យមួយដើម្បីរកឲ្យឃើញជនដែលបញ្ជាឲ្យមានការបង្រ្កាបយ៉ាងហិង្សាលើការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ឈ្នួលកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
-
សកម្មជនបរិស្ថានថា អាជ្ញាធរអសមត្ថភាពនិងគ្មានឆន្ទៈដោះស្រាយរឿងចាក់ដីលុបឆ្នេរព្រែកត្រែង
សកម្មជនបរិស្ថានមើលឃើញថា អាជ្ញាធរជំនាញអសមត្ថភាព និងគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយរឿងក្រុមហ៊ុនឯកជន ចាក់ដីរំលោភយកឆ្នេរព្រែកត្រែង ត្រង់ភូមិសាស្ត្រភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនោះឡើយ។ ពួកគេសន្និដ្ឋានបែបនេះ ដោយសារតែអស់រយៈពេលជាច្រើនខែមកហើយ អាជ្ញាធរមិនបានតម្រូវឱ្យក្រុមហ៊ុនកាយដីដែលចាក់លុបនោះចេញវិញឡើយ ហើយក៏គ្មានជនណាម្នាក់ត្រូវបាននាំខ្លួនឱ្យទទួលខុសត្រូវចំពោះសកម្មភាពល្មើសច្បាប់នេះដែរ។
-
កម្មកររោងចក្រ សេង ឌូណូ ហ្វេសិន ជាង១ពាន់នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់ដំណាច់ឆ្នាំពីថៅកែ
នៅព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៨ មានហេតុការណ៍ផ្ទុះការតវ៉ាពីកម្មករកម្មការនីរោងចក្រកាត់ដេរជាង១ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រយីហោSEDUNO INVESTMENT CAMBO FASHION Co,LTD (សេង ឌូណូ ហ្វេសិន)ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារប្រាក់បំណាច់ឆ្នាំពីថៅកែរោងចក្រ ដោយពួកគាត់ម្នាក់ៗមិនព្រមចូលធ្វើការឡើយ ។
-
វិសោធនកម្មច្បាប់បក្សនយោបាយធ្លាក់ដល់ដៃក្រុមប្រឹក្សាធម្មនុញ្
វិសោធនកម្មច្បាប់បក្សនយោបាយ ដែលគេជឿថា អាចបើកផ្លូវឲ្យអតីតបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយវិញនោះ ត្រូវបានបញ្ជូនបន្ដទៅក្រុមប្រឹក្សាធម្មនុញ្ញហើយ បន្ទាប់ពីព្រឹទ្ធសភាបក្សកាន់អំណាចអនុម័តទាំងស្រុងលើច្បាប់ចម្រូងចម្រាស់មួយនេះ។