កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមនិស្សិតបញ្ញវន្តអះអាងថា ដីនៅស្វាយរៀងរាប់រយហិកតាបាត់ទៅវៀតណាម
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា វៀតណាមធ្វើផ្លូវក្រវ៉ាត់យកដីខ្មែររាប់រយហិកតាចាប់ពីបង្គោលព្រំដែន១៩៤ដល់១៩៩ ស្ថិតនៅតំបន់ព្រំដែនច្រមុះជ្រូក (ជំពុះទារ) ស្រុកចន្ទទ្រា ខេត្តស្វាយរៀង។
-
ស្តាប់ឃាតកររំលោភសម្លាប់ក្មេងសារភាពហើយចង់ស្ទះដង្ហើម…ពេលដឹងមានប្រពន្ធដល់៥
ជនដៃដល់ដែលបានធ្វើសកម្មភាពចាប់រំលោភរួចសម្លាប់ក្មេងស្រីរងគ្រោះយ៉ាងសាហាវ ព្រៃផ្សៃនោះ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បញ្ជូនទៅកាន់សាលាដំបូងក្រោយពីចាប់ខ្លួនបាន ។
-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសម័យប្រជុំពិនិត្យធម្មញ្ញភាពវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
កាលពីព្រឹកថ្ងៃអង្គារ ព្រឹទ្ធសភារបស់បក្សកាន់អំណាច បានសម្រេចអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលមានបំណងបើកផ្លូវឲ្យមន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ចូលធ្វើនយោបាយវិញ។
-
ពលរដ្ឋឃុំ២ធ្នូនាំគ្នាឡើងមកភ្នំពេញត្រៀមដាក់ញត្តិសុំអន្តរាគមន៍ពីរបបក្រុងភ្នំពេញជាលើកទី១០
ពលរដ្ឋមានជម្លោះដីធ្លី នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កំពុងបណ្ដាក់គ្នា ឡើងមករាជធានីភ្នំពេញ ដើម្បីត្រៀមដាក់ញត្តិ ជាលើកទី១០ សុំកិច្ចអន្តរាគមន៍ពីមេដឹកនាំរបបក្រុងភ្នំពេញ។ សង្គមស៊ីវិលឃ្លាំមើលករណីនេះ បារម្ភពីបាតុភាពប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំង ជាមួយពលរដ្ឋ ប្រសិនបើ អាជ្ញាធរ នៅតែបណ្ដែតបណ្ដោយ មិនព្រមរកយន្តការដោះស្រាយវិវាទនេះ ឲ្យបានឆាប់ ព្រោះធ្លាប់ប៉ះគ្នាម្ដងហើយ កាលពីថ្ងៃទី៨ មីនា។
-
សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅមូលដ្ឋាន
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។
-
តំណាងពលរដ្ឋថា អាជ្ញាធរខេត្តកណ្ដាល បង្ខំឲ្យពួកគេ ផ្ដិតមេដៃសន្យា ទទួលយកគោលនយោបាយ ប្ដូរដី និងឈប់តវ៉ា
តំណាងពលរដ្ឋ មានជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុនហេង អភិវឌ្ឍន៍ របស់ អ្នកស្រី សៀង ចាន់ហេង នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ២នាក់ ឲ្យដឹងថា ពួកគាត់ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល បង្ខំឲ្យផ្ដិតមេដៃ ទទួលស្គាល់ថា ពួកគេធ្វើសកម្មភាពញុះញង់ពលរដ្ឋប្រឆាំងគោលនយោបាយប្ដូរដីរបស់អាជ្ញាធរ។ សង្គមស៊ីវិលឃ្លាំមើលវិវាទដីធ្លី ករណីនេះ ហៅសកម្មភាពនេះ ជាការរំលោភសិទ្ធិជាមួលដ្ឋានរបស់ពលរដ្ឋ។
-
វិសោធនកម្មច្បាប់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌនឹងកើនអាសនៈជាងមុន
វិសោធនកម្មច្បាប់មួយទៀតគឺ ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ បានចូលដល់រដ្ឋសភាទៀតហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យចំពោះសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់នេះ កាលពីថ្ងៃទី២៥ ធ្នូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។
-
កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន នៅខេត្តកណ្តាល បន្តតវ៉ាឲ្យថៅកែយកតំណាងពួកគេចូលធ្វើការងារវិញ
ក្រុមកម្មករដែលអះអាងថាមានគ្នាប្រមាណជិត២០០នាក់បម្រើការងារនៅរោងចក្រ ប្រេស្ទិច ហ្គាមិន ស្ថិតក្នុងឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃនេះ បាននាំគ្នាតវ៉ាទៀតដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ។
-
មេធាវី ដាក់ពាក្យស្នើសុំទៅតុលាការ ឲ្យលោក រ៉ាត់ រត្នមុនី បាននៅក្រៅឃុំ
មេធាវីការពារក្ដីឲ្យលោក រ៉ាត់ រត្នមុនី បានដាក់ពាក្យសុំឲ្យកូនក្តីលោកនៅក្រៅឃុំ បន្ទាប់ពីពិនិត្យសំណុំរឿងរួចរាល់។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ ឡើងមកដាក់ញតិនៅស្ថាប័នជាតិជាលើកទី១០ គិតពីខែមីនាឆ្នាំនេះ
ពលរដ្ឋមានវិវាទដីធ្លីនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គ្រោងនឹងយកញ្ញតិទៅដាក់នៅស្ថាប័នជាតិមួយចំនួន ដោយថា ដើម្បីឱ្យថ្នាក់ដឹកនាំពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឱ្យបានឆាប់រហ័ស ។
-
ជនជាតិដើមជងតំបន់អារ៉ែងសុំឱ្យអាជ្ញាធរខេត្តកោះកុងជួយពន្លឿនការធ្វើស្វ័យអត្តសញ្ញាណដល់ពួកគាត់
ជនជាតិដើមភាគតិចជងតំបន់អារ៉ែង នាំគ្នាមកដាក់ញត្តិនៅសាលាខេត្តកោះកុង នៅថ្ងៃចន្ទ ទី២៤ ធ្នូ នេះ ដើម្បីសុំឱ្យអាជ្ញាធរខេត្តជួយពន្លឿនសំណើសុំធ្វើស្វ័យអត្តសញ្ញាណឱ្យពួកគាត់។ ញត្តិនោះត្រូវបានមន្ត្រីរដ្ឋបាលខេត្តកោះកុងទទួលយក ហើយមន្ត្រីរដ្ឋបាលប្រាប់ពួកគាត់ថា នឹងបញ្ជូនញត្តិនោះទៅថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ។
-
លោកគង់ គាំ ៖ សម្តេចតេជោទម្លាយសារពីអ្នកនយោបាយជាប់បម្រាម«…»
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក គង់ គាំ បានទម្លាយសារសម្តេចតេជោផ្ញើជូនពាក់ព័ន្ធនឹងអ្នកនយោបាយជាប់បម្រាម ហើយអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ ។
-
មន្ត្រីអាដហុកនិងសហគមន៍ការពារព្រៃឈើរងការប្ដឹងផ្ដល់ថាបង្កើតតំបន់អបគមន៍
តំណាងអយ្យការខេត្តរតនគិរី កោះហៅជនជាតិដើមភាគតិចទំពួន ៨នាក់ និងមន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) មួយរូប ដែលសកម្មការពារធនធានធម្មជាតិឲ្យបំភ្លឺ នៅថ្ងៃទី២៥ ខែធ្នូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ គំរាមកំហែងសមត្ថកិច្ច បង្កើតសហគមន៍ឲ្យប្រឆាំងអាជ្ញាធរ និងការញុះញង់ ឲ្យពលរដ្ឋកាប់បំផ្លាញព្រៃឈើ។ អ្នកភូមិសង្ស័យថា អាជ្ញាធរមូលភូមិ-ឃុំ អភិបាលស្រុក ប្រធានមន្ទីរបរិស្ថាន សមត្ថកិច្ច និង មន្ត្រីឧទ្យានុរក្ស គឺជាដើមបណ្ដឹងលើសំណុំរឿងនេះ។
-
ព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់គណបក្សនយោបាយ
នៅទីបំផុត!សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលច្បាប់នេះអាចបើកផ្លូវឲ្យអតីតមន្ត្រី និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវបានព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុងហើយនៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ។
-
ពលរដ្ឋមានទំនាស់ដីធ្លីជាង ១០០គ្រួសារ នៅក្រុងប៉ោយប៉ែតតវ៉ាឲ្យអាជ្ញាធរនៅមុខសាលាក្រុង
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ១០០នាក់តំណាងឲ្យពលរដ្ឋ ១០៨គ្រួសារនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ធ្នូ នាំតវ៉ានៅមុខសាលាក្រុងទាមទារឲ្យអាជ្ញាធរដោះស្រាយទំនាស់របស់ពួកគាត់។ ការតវ៉ាវ៉ានេះដោយសារកាលពីថ្មីនេះភាគីទំនាស់ដែលមានលុយមានអំណាចយកកម្លាំងសមត្ថកិច្ចជាច្រើននាក់ទៅរារាំងពលរដ្ឋមិនឲ្យសង់ផ្ទះនៅលើដីរបស់ខ្លួន។
-
អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជិត១០០ ថ្កោលទោសសាលក្រមប្រឆាំងមេដឹកនាំសហជីព
អង្គការជាតិនិងអន្តរជាតិជិត១០០ សូមឲ្យបញ្ឈប់ការដាក់ទោសទណ្ឌមកលើសហជីព៦រូប ដោយថ្កោលទោសដាច់អហំការចំពោះសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
-
ព្រឹទ្ធសភាកម្ពុជាឯកភាពទាំងស្រុងលើការកែច្បាប់បើកផ្លូវឲ្យមន្រ្តីអតីតបក្សប្រឆាំងបានធ្វើនយោបាយឡើងវិញ
ព្រឹទ្ធសភាកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ បានយល់ព្រមទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ បក្សនយោបាយដែលឈានទៅបើកផ្លូវឲ្យមន្រ្តីអតីតគណបក្សសង្រ្គោះជាតិបានធ្វើនយោបាយឡើងវិញ។ ក្រោយយល់ព្រមភ្លាម ព្រឹទ្ធសភាក៏បានបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់នេះមកកាន់រដ្ឋសភាវិញ ហើយរដ្ឋសភានឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញនៅល្ងាចនេះ។
-
ក្រសួងរៀបចំដែនដី ទទួលពាក្យបណ្តឹងវិវាទដីធ្លីជាង ៨ពាន់ករណី ក្នុងឆ្នាំ២០១៨
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្រសួងបានទទួលពាក្យបណ្តឹងចំនួន ៨៣២២ករណី ដោះស្រាយបញ្ចប់ចំនួន ៣៩៣៨ករណី ដែលមាន ២០៩៣៧គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៦៣០៤,៨៤ហិកតា ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ២៦៨៩ករណី សុំដកពាក្យបណ្ដឹងចំនួន ៨៦៩ករណី និងកំពុងដោះស្រាយចំនួន ៨២៦ករណី។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នេះ។
-
មន្ទីរពេទ្យកុមារអង្គររៀបចំរាត្រីសប្បុរសធម៌រៃអង្គាសថវិកាជួយទ្រទ្រង់ការព្យាបាលកុមារ
មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យដែលព្យាបាលកុមារក្រីក្រដោយគិតថ្លៃចាប់ពីឆ្នាំ ១៩៩៩មក។ ដើម្បីប្រមូលមូលនិធិទ្រទ្រង់ការព្យាបាលរបស់ខ្លួន នៅចុងឆ្នាំ ២០១៨នេះ មន្ទីរពេទ្យនឹងរៀបចំកម្មវិធីរាត្រីសប្បុរសធម៌មួយ រៃអង្គាសថវិកាដើម្បីទ្រទ្រង់ការចំណាយនៅក្នុងមន្ទីរពេទ្យ។
-
យោធិនពិការមួយរូបនិងក្រុមគ្រួសារស្នើឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងទំនាស់ដីធ្លីរ៉ាំរ៉ៃ
ក្រុមគ្រួសាររបស់អតីតយោធិនពិការមួយរូបបានទៅក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីសុំឲ្យមានអន្តរាគមន៍ពីរដ្ឋមន្រ្តីពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានសម្រេចដោយតុលាការកំពូល និងឈានដល់ការរឹបអូសដីធ្លីផ្ទះសម្បែង។