កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • កម្ពុជា ​ដាក់​របាយការ​ណ៍​ការពារ​ខ្លួន​ មុន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN នៅ​ខែ​ក្រោយ​

    រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ដាក់​របាយការណ៍​កម្រាស់ ២០​ទំព័រ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ពេល​ថ្មីៗ​ ដើម្បី​បង្ហាញ​ពី​ដំណើរ​វិវត្ត និង​បញ្ហា​ប្រឈម​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។ ជា​របាយការណ៍ ដែល​រដ្ឋា​ភិបាល​កម្ពុជា បាន​ចង​ក្រង​ឡើង​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ មុន​ពេល​អង្គការ​សហប្រជាជាតិ នឹង​បើក​សម័យប្រជុំ​ជាសាលក​ លើកទី ៣២ ដើម្បី​ពិនិត្យលើបញ្ហា​សិទ្ធិមនុស្ស ពីថ្ងៃទី ២១ខែមករា ដល់​ថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ ២០១៩។

  • រដ្ឋាភិបាល​ប្រាប់ UN ថា វិធានការច្បាប់របស់​ខ្លួន​​កន្លង​មក​មិន​គំរាម​កំហែង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ

    រដ្ឋាភិបាល​កម្ពុជា​ បាន​បន្ត​ការពារចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​សង្គម​ស៊ីវិល​​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​ថា មិន​មែន​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។

  • ក្រសួង​ចំនួន​២​ ប្រកាស​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ និង​ផែនការ​ប្រតិបត្ដិ​ច្បាប់​ស្ដី​ពី​យុត្ដិធម៌​អនីតិជន​

    ក្រសួងយុត្តិធម៌​ និង​ ក្រសួង​សង្គមកិច្ច​ បាន​រៀបចំ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​ចាប់ពី​ ២០១៨​ ដល់​ឆ្នាំ​ ២០២០​។​ រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច​បញ្ជាក់​ថា​ គោលបំណង​នៃ​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​នេះ​ គឺ​ធ្វើ​ឲ្យ​ជីវិត​របស់​អនីតិជន​ទំនាស់​នឹង​ច្បាប់​បាន​ប្រសើរ​ឡើង​ ដោយ​ផ្តោត​លើ​គោលដៅ​ពីរ​។​

  • ពលរដ្ឋ​កណ្ដាលស្ទឹង​ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បដិសេធ​ទទួល​សំណង​​ដែល​ក្រុមហ៊ុន​នេះ​កំណត់

    តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ប្រកាស​មិន​ទទួលយក​គោលនយោបាយ​របស់​អភិបាលខេត្ត​កណ្ដាល ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ក្នុង​មួយម្នាក់ ១០០​ដុល្លារ​ទេ។ ពលរដ្ឋ​ទាមទារ គោលនយោបាយ មួយ​គ្រួសារ ២៥០​ដុល្លារ ឬ​គួរ​ទុក​ដី​នោះ ជា​ដី​រដ្ឋ កុំ​កាត់​លក់​ឲ្យ​ក្រុមហ៊ុន ទុក​ឲ្យ​អាស្រ័យ​ផល​តាម​ធម្មជាតិ​ដូច​ធម្មតា​វិញ។

  • ក្រសួង​មហាផ្ទៃ ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ចំនួន​អនីតិជន​ក្នុង​ពន្ធនាគារ

    ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ​ការ ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​ប្រតិបត្តិ ដើម្បី​អនុវត្ត​ច្បាប់​ស្ដី​ពី​យុត្តិធម៌​អនីតិជន​។ ពិធី​ប្រកាស​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២១​ធ្នូ នៅ​ទី​ស្ដី​ការ​ក្រសួង​សង្គម​កិច្ច​។ ការ​ដាក់​ឲ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ពន្យល់​ថា ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​ចំនួន​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ពិសេស​អនីតិ​ជន​។

  • ពលរដ្ឋ​​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​របស់​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី រំលោភ​ដី​ពួកគេ

    ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​របស់​អ្នក​មាន​អំណាច​ម្នាក់ បាន​ប្រើ​សិទ្ធិ​អំណាច​រំលោភ​យក​ដីធ្លី​របស់​ពួកគេ។ ពួកគេ​លើកឡើង​ថា ជម្លោះដីធ្លី​ដែល​អូស​បន្លាយ​ជាង ៧​ឆ្នាំ​មក​នេះ រវាង​ពួកគេ​នឹង​ក្រុមហ៊ុន​ឋានសួគ៌​នោះ ទោះ​ពលរដ្ឋ​ទៅ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ស្ថាប័ន​ណា​ក៏​គេ​មិន​មាន​ដំណោះស្រាយ​ដែរ។

  • អាហារ​ព្យាបាល​ប្រភេទ​ថ្មី​ ធ្វើ​ពី​ត្រី​ សម្រាប់​ព្យាបាល​កុមារ​ ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​

    នំ​បំពង់​ធ្វើ​ពី​ត្រី​ឈ្មោះ​ថា​នូ​ទ្រី​ក​ (Nutrix)​ ត្រូវ​បាន​ផលិត​ រួម​គ្នា​ដោយ​យូ​នី​សេ​ហ្វ​ វិទ្យាស្ថាន​ស្រាវជ្រាវ​បារាំង​ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (IRD)​ សកល​វិទ្យាល័យ​កូ​ផេ​ន​ហេ​ហ្គិ​ន​ (Copenhagen​ University​ (CU))​ និង​ក្រម​ហ៊ុន​ Danish​ Care​ Foods​ (DCF)​ ដា​ណឺ​ម៉ាក​ សហកា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​របស់​កុមារ​។​

  • ពន្ធនាគារ​ទាំង​២៨ នៅ​ទូទាំងប្រទេស​កំពុង​ឃុំ អនីតិជន​ជាង​១៥០០​នាក់

    គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ ពន្ធនាគារ​ទាំង​២៨ នៅ​ទូទាំងប្រទេស​កំពុង​ឃុំឃាំង​អនីតិជន​ជាង​១៥០០​នាក់ ក្នុងនោះ​អ​នី​តិច​ជន​ជា​ទណ្ឌិត​ចំនួន​១៥២​នាក់ ដោយ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​បន្ទាយមានជ័យ​។ នេះ​បើតាម​ការ​ថ្លែង​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

  • លោក សម​ រង្ស៊ី៖ ផ្តល់សេរីភាពដល់កឹម សុខាជាការចាប់ដោះស្រាយវិបត្តិពិតប្រាកដ

    លោក សម រង្ស៊ី បញ្ជាក់ថា ការដោះលែង និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិគឺជាចំណុចចាប់ផ្តើមពិតប្រាកដក្នុងការដោះស្រាយវិបត្តិនយោបាយនៅពេលនេះ។​

  • សហព័ន្ធ​សហជីព​អន្តរជាតិ​ជំរុញ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​មេដឹកនាំ​សហជីព ៦​រូប

    សហព័ន្ធ​សហជីព​អន្តរជាតិ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា International Trade Union Confederation (ITUC) ថ្កោលទោស​ការ​កាត់ទោស​មេដឹកនាំ​សហជីព ៦​រូប ដោយ​តុលាការ​របប​ក្រុងភ្នំពេញ កាល​ពី​ថ្ងៃទី១១ ធ្នូ។

  • អ្នកមាន​ជម្លោះ​ដីធ្លី​រំពឹង​ថា លោក ជា សុផារ៉ា អាច​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួកគេ

    របប​ក្រុងភ្នំពេញ​សម្រេច បង្កើត​សមាសភាព​ថ្មី​១​ក្រុម​ទៀត នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​បញ្ហា​ដីធ្លី ដោយ​តែងតាំង លោក ជា សុផារ៉ា ធ្វើជា​ប្រធាន​នៃ​ស្ថាប័នរដ្ឋ​មួយ​នេះ បន្ថែម​លើ​មុខតំណែង​សព្វថ្ងៃ ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី។ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​រំពឹង​ថា ការតែងតាំង​មុខតំណែង​ថ្មី​ឲ្យ​លោក ជា សុផារ៉ា នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​នឹង​ពន្លឿន​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​កាន់តែ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព។

  • មេភូមិ​ម្នាក់​នៅ​កំពង់ស្ពឺ​ដែល​ចែក​ដី​ព្រៃ​ឲ្យ​ពលរដ្ឋ​រង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ

    ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន រស់នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ តវ៉ា​ប្រឆាំង នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ប្ដឹង​មេភូមិ​ម្នាក់​ទៅ​តុលាការ​ខេត្ត ពី​បទ​កាប់​រាន​ដី​ព្រៃ​នៅ​ជិត តំបន់​ទេរ​ទឹក​ពុះ។ ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន អះអាង​ថា មេភូមិ​មិន​បាន​កាប់ឆ្ការ​ដី​ព្រៃ ដើម្បី​កាន់កាប់​ខ្លួនឯង​នោះ​ទេ គឺ​គាត់​គ្រាន់តែ​ចូលរួម​ចែក​ដី​ដែល​នៅ​សេសសល់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ។

  • អាជ្ញាធរ​មូលដ្ឋាន​បន្ត​គំរាមកំហែង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​មិន​ឲ្យ​អនុវត្ត​សិទ្ធិ​នយោបាយ

    អាជ្ញាធរ​របប​លោក ហ៊ុន សែន នៅ​មូលដ្ឋាន នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដោយ​គំរាមកំហែង​ពួកគាត់ មិន​ឲ្យ​អនុវត្ត​សិទ្ធិ​នយោបាយ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​ទង្វើ​បែបនេះ ថា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ អំពី​ចរិត​នៃ​មន្ត្រី ដែល​គ្រប់គ្រង​ដោយ​មេដឹកនាំ​ផ្ដាច់ការ។

  • អង្គការ​សង្គម​ស៊ីវិល​​ពីរ​កំពុង​ស្វះស្វែង​ឲ្យ​មាន​ការ​ដោះលែង​អ្នក​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី RT

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ​បាន​បន្ត​ខិតខំ​ឲ្យមាន​ការ​ដោះលែង​លោក​រ៉ាត់​ រ័ត្នមុនី​ សកម្ម​ជន​សិទ្ធិ​ពលករ​ និង​ជា​អ្នកបកប្រែ​សម្រួល​ឲ្យ​បណ្តាញ​ព័ត៌មាន​ Russia Today​ ឬ RT ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា។

  • របប​ក្រុងភ្នំពេញ​បញ្ចុះបញ្ចូល​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ឲ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច

    អាជ្ញាធរ​ខេត្ត​កណ្ដាល​នៃ​របប​ក្រុងភ្នំពេញ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១០​នាក់​អោយ​គាំទ្រ​របប​ក្រុងភ្នំពេញ បន្ទាប់ពី​បាន​កោះហៅ​ពួកគេ​មក​សាកសួរ​រឿង​ជួប​ប្រជុំ​គ្នា​តាម​មូលដ្ឋាន​ដើម្បី​សំដែង​ការ​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។ សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​យ៉ាងតិច​ចំនួន ៨​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ធ្នូ នេះ បាន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​មន្ត្រី​ប៉ូលិស​ឃុំ​អរិយក្សត្រ ប៉ុន្តែ​មិន​មាន​សកម្មជន​ណា​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​ទេ។

  • កម្មករចង់​ឲ្យ​ក្រុមហ៊ុន H&M ​ផ្តល់​តម្លៃ​ពលកម្ម​សម្រាប់​ជីវភាព​សមរម្យ​​

    នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​ដែល​មិនល្អ​មាន​ការរំលោភ​បំពាន​និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នោះ​ ​អ្នកស្រី យឹម ស្រីនាង និងសហការី​មានសេចក្តីរីករាយ​នឹង​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ដែល មានស្ថិរភាព។​

  • លោក សម រង្ស៊ី សរសេរ​លិខិត​រៀប​រាប់​ពី​ស្ថាន​ការ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ប្រាប់​តំណាង​អឺរ៉ុប

    លោក​សម រង្ស៊ី ដែល​ដាក់​ងារ​ខ្លួន​ឯង​ថា ជា​ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃទី២០ ធ្នូ​ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​មួយ​ទៅ​លោក​ស្រី​Federica Mogherini ​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោល​នយោបាយ​ការ​បរទេស​ និង​សន្តិសុខ​។ លោកសម រង្ស៊ី បាន​រៀប​រាប់​ប្រាប់​លោក​ស្រី Mogherini ជា​ច្រើន​ពី​ស្ថាន​ភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​។ លោក​សម រង្ស៊ី​ក៏​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​គាប​សង្កត់​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា​។

  • សម រង្ស៊ី បដិសេធ​ផ្ញើរ​សារសម្ងាត់​ ឲ្យ​ទៅ ហ៊ុន សែន

    លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ទៅឲ្យលោក ហ៊ុន សែន។ មេដឹកនាំប្រឆាំង បានចាត់ទុករឿងនេះ ថាជាការប្រឌិតឡើង ទាំងក្ដីអស់សង្ឃឹម ពីសំណាក់គណបក្សកាន់អំណាច នៅកម្ពុជា។

  • វិសោធនកម្ម​ច្បាប់​ បើកផ្លូវ​ឱ្យ​មន្ត្រី​​សង្គ្រោះ​ជាតិ​ធ្វើ​នយោបាយ​វិញ​ ចូលដល់​​ព្រឹទ្ធសភា​ហើយ

    នៅ​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ឱ្យមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

  • "កម្មករ​ផ្នែក​សេវាកម្ម​រង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​ខ្លាំង​បើ​គ្មាន​ការកំណត់​ប្រាក់​ឈ្នួល​គោល"

    កម្មករ​ផ្នែក​សេវាកម្ម​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ស្វាគមន៍ របប​លោក ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​មានការ​កំណត់​ប្រាក់​ឈ្នួល​គោល​ដូច​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។ សហជីព​ធ្វើការ​ខាង​វិស័យ សេវាកម្ម យល់ថា ការ​មិន​កំណត់​ប្រាក់​ឈ្នួល​គោល​នេះ គឺ​ធ្វើ​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប និង​ប្រឈម​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ដូចជា​នៅ​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍ (NAGO World) ជាដើម ទោះបីជា ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​រាល់​ឆ្នាំ​ក្តី ប៉ុន្តែ​មិន​ហ៊ាន​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​បុគ្គលិក​នោះ​ទេ។ កាលពី​សប្ដាហ៍​មុន លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​រួមគ្នា ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​សំណង់ សេវាកម្ម និង​វិស័យ​កសិកម្ម​ជាដើម។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo