កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លោក រ៉ុង ឈុន ស្នើ ILO ជួយអន្ដរាគមន៍ឲ្យមានការដោះលែងមេសហជីពលោក រ៉ាត់ រត្នមុនី
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានផ្ញើលិខិតមួយទៅអង្គការពលកម្មអន្ដរជាតិ (ILO) ឲ្យជួយអន្ដរាគមន៍ដោះលែងមេដឹកនាំសហជីពដែលត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន និងចោទប្រកាន់ថា បានចូលរួមផលិតវីដេអូមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា។
-
មេសហជីពម្នាក់ប្ដឹងជំទាស់ ក្រោយសាលាដំបូងរាជធានីភ្នំពេញកាត់ទោស
មេដឹកនាំសហជីពម្នាក់បានដាក់ពាក្យប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ប៉ុន្តែ ទោសនោះត្រូវបានព្យួរទាក់ទិននឹងព្រឹត្តិការណ៍តវ៉ាមុខសួនឧស្សហកម្មកាណាឌីយ៉ាផ្លូវ វេង ស្រេង កាលពីជាង ៤ឆ្នាំមុន។
-
មន្ត្រីសិទ្ធិមនុស្សថា រដ្ឋាភិបាលជប៉ុនអាចបាក់មុខដោយសារតារាបាល់ទាត់ជប៉ុនចាប់ដៃមន្ត្រីខ្មែរបាតដៃប្រឡាក់ឈាម
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថាជប៉ុន អាចបាក់មុខដោយសារតារាបាល់ទាត់ជប៉ុនលោក ហុងដា កេស៊ូកិ (Keisuke Honda) ចាប់ដៃមេកងរាជអាវុធហត្ថលោក សៅ សុខា ដែលមានបាតដៃប្រឡាក់ឈាម។ ប៉ុន្តែ មន្ត្រីរបបលោក ហ៊ុន សែន អះអាងថា លោក សៅ សុខា មានស្នាដៃល្អ។
-
អ្នកឃ្លាំមើលរំពឹងថា វិវាទដីធ្លីនឹងថយចុះក្រោយលោក ជា សុផារ៉ា ដឹកនាំស្ថាប័នដោះស្រាយជម្លោះដីធ្លី
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាពថ្មីនៃថ្នាក់ដឹកនាំអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ខណៈដែលពលរដ្ឋនៅតែបន្តឡើងមកតវ៉ាវិវាទដីធ្លីរបស់ពួកគេនៅភ្នំពេញ។
-
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំឱ្យមានការបញ្ជូនពលករខ្មែរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយស្របច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នឹងមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាអំពីការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ដែលជាផ្នែកមួយនៃសហភាពអារ៉ាប់ និងជាទីដែលមិនទាន់មានវត្តមានពលករខ្មែរច្រើននៅឡើយ។
-
ចលនាមាតាធម្មជាតិគ្រោងលាតត្រដាងការលក់ឈើមូលធំៗជាង ១ពាន់ហិកតារឲ្យឈ្មួញវៀតណាមនៅមណ្ឌលគិរី
អង្គការចលនាមាតាធម្មជាតិ គ្រោងបង្ហាញវីដេអូ លាតត្រដាងការ លក់ព្រៃសហគមន៍ជាង ១ពាន់ហិកតារ (១.២០០) ឲ្យឈ្មួញវៀតណាមឋិតក្នុងឃុំសេសាន ស្រុកអូរដាវ នៅខេត្តរតនគិរី ដែលពួកគេរក ឃើញភស្តុតាងជាក់ស្ដែងមួយចំនួនថា អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចខេត្តនេះ បានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ សម្រួលឲ្យកើតមានឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំឆ្លងដែនទៅកាន់ប្រទេសវៀតណាមខុសច្បាប់។
-
លោកអ៊ូ ច័ន្ទឫទ្ធិ ឲ្យសមាជិកគាំទ្រគោលការណ៍«សមរង្ស៊ី កឹមសុខា ជាមនុស្សតែមួយ»
លិខិតចំហរបស់ ប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ លោកអ៊ូ ច័ន្ទឫទ្ធិ ផ្ញើជូនអ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវគាំទ្រគោលការណ៍«សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ។
-
រាជរដ្ឋាភិបាល តែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅថ្មីនេះ បានសម្រេចតែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន។
-
តុលាការកំពូលសម្រេចលោកសម រង្ស៊ី សងសំណង៤០០០លានរៀលទៅសម្តេចតេជោបទបរិហារកេរ្តិ៍
យោងតាមការបញ្ជាក់របស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីម្សិលមិញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ចៅក្រមជំនុំជម្រះនៃតុលាការកំពូលបានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីការបស់សាលាឧទ្ធរណ៍ ។
-
សកម្មជនបក្សប្រឆាំង៨នាក់ដែលបង្ហាញជំហរគាំទ្រលោក សម រង្ស៊ី ត្រូវរបបភ្នំពេញហៅសួរនាំ
អាជ្ញាធរខេត្តកណ្ដាលនៃរបបក្រុងភ្នំពេញ បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ មកសាកសួរនៅការិយាល័យប៉ូលិស នៅថ្ងៃទី២០ ធ្នូ នេះ ក្រោយពីសកម្មជនទាំងនោះបានជួបប្រជុំគ្នា ក្នុងគោលបំណងបង្ហាញជំហររបស់ខ្លួន តាមមូលដ្ឋានគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
-
តុលាការកំពូលសម្រេចតម្កល់សាលក្រម និងសាលដីកា កាត់ទោសឱ្យលោក សម រង្ស៉ី សងជំងឺចិត្តសម្តេចតេជោ១លានដុល្លារ ក្នុងបទបរិហារកេរ្តិ៍ (Video Inside)
ទីបំផុត ! នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសផាកពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិតនេះ សងជំងឺចិត្តជូន សម្តេចតេជោ ហ៊ុន សែន ចំនួន៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន។
-
មន្ត្រីសហជីពរិះគន់របបលោក ហ៊ុន សែន នៅតែខ្វះការយកចិត្តទុកដាក់រឿងប្រាក់ខែមន្ត្រីរាជការ
មន្ត្រីសហជីពរិះគន់របបលោក ហ៊ុន សែន ថានៅតែខ្វះការយកចិត្តទុកដាក់ លើរឿងដំឡើងប្រាក់ខែមន្ត្រីរាជការ ដើម្បីឲ្យអាចរស់សមរម្យបាននៅឡើយ។ មន្ត្រីដដែលអះអាងថា ប្រាក់ខែសមរម្យ គួរតែចាប់ផ្ដើមពី ២លានរៀល ឬ៥០០ ដុល្លារ ក្នុងមួយខែ។
-
តុលាការកំពូល នៅតែឲ្យលោក សម រង្ស៊ី បង់ប្រាក់១លានដុល្លារជូនសម្តេច ហ៊ុន សែន ពីបទបរិហារ
តុលាការកំពូល យល់ស្របនឹងសាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍ ដែលតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់២៥០០ដុល្លារ ចូលទៅរដ្ឋ និង បង់១លានដុល្លារ ទៅឲ្យសម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង ទុកជាការសងជំងឺចិត្ត ក្នុងសំណុំរឿងបរិហារកេរ្តិ៍។ តុលាការកំពូល បានប្រកាសដីការបស់ខ្លួនលើសំណុំរឿងនេះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ។
-
មន្ទីរសង្គមកិច្ចខេត្តកោះកុង ប្រារព្ធខួបលើកទី៣៦ ទិវាជនពិការអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំប្រារព្វខួបលើកទី៣៦ ទិវាជនពិការអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»។
-
អាមេរិក បញ្ជូនពលរដ្ឋខ្មែរ៤៦នាក់ទៀតមកកម្ពុជា
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនពលរដ្ឋខ្មែរចំនួន៤៦នាក់បន្ថែមទៀតមកកម្ពុជាវិញ ដោយចោទថា អ្នកទាំងនោះបានប្រព្រឹត្តិបទឧក្រិដ្ឋហើយអនុវត្តទោសរួចរាល់។
-
កម្មកររោងចក្រមួយនៅភ្នំពេញចោទថា ថៅកែជនជាតិចិនជួលជើងកាងវាយពេលពួកគេតវ៉ា
កម្មករជិត១០នាក់បម្រើការងារនៅរោងចក្រមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ អះអាងថា ពួកគេត្រូវជនមួយក្រុមចេញពីក្នុងរោងចក្រប្រើហិង្សារមកលើខ្លួន ខណៈក្រុមកម្មករប្រមូលផ្តុំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារមុខរោងចក្រ។
-
អ្នកវិនិយោគចិន បើកវេទិកាលើវិស័យសំណង់ដីធ្លី ឆ្នាំ២០១៨ នៅកម្ពុជា
ដើម្បីបង្ហាញពីសក្តានុពល ក្នុងការអភិវឌ្ឍន៍លើវិស័យសំណង់ដីធ្លីនៅកម្ពុជា អ្នកវិនិយោគចិន បានបើកវេទិកាកំពូលកិច្ចប្រជុំពាណិជ្ជកម្មគ័ងទងអន្តរជាតិ ស្តីពី សំណង់អាគារ ឆ្នាំ២០១៨ ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនចិនជាង៥០ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀតនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
-
មន្ត្រីយោធិនពិការមានទំនាស់ដីនៅបន្ទាយមានជ័យខកចិត្តនឹងអាជ្ញាធរចេះតែសន្យាខ្យល់
មន្ត្រីយោធិនពិការនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ៧៤គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៍ ព្រួយបារម្ភខ្លាចអាជ្ញាធរសន្យាខ្យល់ជាមួយពួកគាត់ តែមិនបានដោះស្រាយ។ ការលើកឡើងនេះដោយសារតែមន្ត្រីយោធិនពិការទន្ទឹងរង់ចាំឲ្យអាជ្ញាធរដោះស្រាយដីជូនពួកគាត់អស់ជាច្រើនខែ ហើយមិនមានដំណោះស្រាយ។ រីឯអាជ្ញាធរខេត្តអះអាងថា កំពុងពន្លឿនដោះស្រាយលើរឿងនេះ។
-
អនុប្រធានសភាបារាំងថា ត្រៀមក្រុមតស៊ូមតិជួយផ្តល់មតិកិច្ចប្រជុំ EU រឿងដក EBA មកកម្ពុជា
បើតាមអនុប្រធានរដ្ឋសភាបារាំងបានអះអាងថា បានត្រៀមក្រុមតស៊ូមតិសម្រាប់ជួយផ្តល់មតិ នៅក្នុងកិច្ចប្រជុំសហភាពអ៊ឺរ៉ុបរឿងដកអនុគ្រោះពន្ធនាំទំនិញចូលទីផ្សារអ៊ឺរ៉ុបរបស់កម្ពុជា (EBA)។
-
លោកគិន ភា៖ ជម្លោះដីធ្លី អំពើពុករលួយ ជាបញ្ហាត្រូវបន្តដោះស្រាយ
ស្របពេលដែលគណបក្សប្រជាជនកម្ពុជា រៀបចំធ្វើសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល៣ថ្ងៃ លោកគិន ភា អ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើញពីភាពជោគជ័យដែលគណបក្សកាន់អំណាចមួយនេះ សម្រេចបាន ក្នុងការដឹកនាំប្រទេសរយៈពេល៥អាណត្តិកន្លងមក។ ភាពជោគជ័យទាំងនោះ គឺការរក្សាបាននូវ សុខសន្តិភាព នយោបាយ និងការអភិវឌ្ឍន៍ប្រទេស។ យ៉ាងណាមិញ ទន្ទឹមនឹងភាពវិជ្ជមានទាំងនេះ ក៏មានបញ្ហាសេសសល់ និងប្រឈមមួយចំនួន ដែលគណបក្សប្រជាជនកម្ពុជា នៅមិនទាន់សម្រេចបាននៅឡើយ។ តើបញ្ហាទាំងនោះមានអ្វីខ្លះ? សូមស្តាប់កិច្ចសម្ភាសន៍រវាងសៅ វិសាល ជាមួយលោកគិន ភា អ្នកវិភាគ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។