កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អ្នក​ជំនាញ​សារព័ត៌មាន​វាយតម្លៃ​ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​អាក្រក់​មួយ​សម្រាប់​អ្នកកាសែត​នៅ​កម្ពុជា

    អ្នក​ជំនាញ​សារព័ត៌មាន​វាយតម្លៃ​ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​អាក្រក់​មួយ​សម្រាប់​អ្នកកាសែត​នៅ​កម្ពុជប់​ស្ថានភាព​បំពេញ​វិជ្ជាជីវៈ​របស់​អ្នកកាសែត​នៅ​កម្ពុជា ដោយសារតែ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្លាំង ការ​ធ្វើទុក្ខបុកម្នេញ និង​ការរើសអើង​គ្រប់បែប​យ៉ាង​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។ ការ​លើកឡើង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន Reporters Without Borders (RSF) ទើប​បាន​ចេញ​របាយការណ៍​បូកសរុប​មួយ អំពី​ស្ថានភាព​អំពើ​ហិង្សា និង​ការ​រំលោភបំពាន​ប្រឆាំង​នឹង​អ្នកកាសែត​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញ​ថា អ្នកធ្វើការ​ក្នុង​វិស័យ​ព័ត៌មាន កំពុង​ប្រឈម​នឹង​អរិភាព​ប្រឆាំង​នឹង​ពួកគេ​ក្នុង​កម្រិត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក។

  • ជាតិប៉ូលិស​នៅ​ត្បូងឃ្មុំ ដែល​រារាំង​មន្ត្រី មិន​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​បញ្ជូនទៅ​តុលាការ

    លោក យ៉ា សុផល នាយរង​ប៉ុស្តិ៍​ស្អំ ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ពីបទ​ប្រមាថ និង​បង្ក​ហិង្សា​ទៅលើ​ក្រុម​សមត្ថកិច្ច​ចម្រុះ ខណៈ​ក្រុម​សមត្ថកិច្ច​ទាំងនោះ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​យប់​ថ្ងៃទី ១៥ ខែធ្នូ​។ អំពើហិង្សា​នោះ បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ម្នាក់​។

  • ស្ថានទូតរុស្សី​​មិន​ទទួល​​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​គ្រួសារ​លោក​​​ រត្នមុនី

    គ្រួសារ​​លោក​ រ៉ាត់ រត្នមុនី សម្តែង​ការ​ខក​ចិត្ត​នឹង​ស្ថានទូតរុស្សីនៅក្រុង​ភ្នំពេញ ដែល​មិន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួក​គាត់ នៅថ្ងៃទី ១៨ ធ្នូ។ គ្រួសារ​លោក រត្នមុនី និង​សកម្មជន​មួយ​ចំនួន​ទៀត បាន​ព្យាយាម​​​ដាក់​ញត្តិទៅ​ស្ថានទូតរុស្សី ដើម្បី​​សុំ​ឱ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​ជួយ​អន្តរគមន៍​ឱ្យ​មាន​ការ​ដោះលែង​ លោក​ រត្នមុនី ដែល​ជា​អ្ន​ក​ជួយ​ផលិត​វីដេអូឯកសារ​ជួញ​ដូរ​ផ្លូវ​ភេទនៅកម្ពុជា ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្សី។

  • មន្ត្រីរដ្ឋសភា៖កម្ពុជាសង្ឃឹមថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ EUនឹងពិចារណាករណី EBAឡើងវិញ​

    កម្ពុជាមានសង្ឃឹមយ៉ាងមុតមាំថា ការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ លើមាត្រា ៤៥ ថ្មីស្ទួននេះ នឹងធ្វើឱ្យសហគមន៍អឺរ៉ុបអាចទទួលយកបាន។ ដោយឡែក ប្រតិភូសភាបារាំងថា ការវិសោធនកម្មច្បាប់នេះពីស្ថាប័នជាន់ខ្ពស់កម្ពុជា គឺកម្ពុជាដើរផ្លូវត្រូវហើយ។ នេះ គឺថ្លែងរបស់លោក ឈាង វុន មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ អ្នកវិភាគនយោបាយថា វិសោធនកម្មច្បាប់នេះ មិនអាចជាដំណោះស្រាយគ្រប់គ្រាន់នោះទេ ស្របពេលលោក សម រង្ស៊ី អំពាវនាវកុំឱ្យមានការទទួលស្គាល់នូវដំណោះស្រាយមួយជ្រុងតូចនេះ។

  • លោក​ប៉ុល ហំ​ម ថា​លោក​កំពុងមាន​​បញ្ហា​សុខភាព ​មិនបាន​គិតគូរ​​ពី​នយោបាយ​ទេ​

    ក្នុង​បរិបទ​ដែល​កំពុងតែ​ចម្រូងចម្រាស ដែល​មើល​ពី​ខាងក្រៅ សឹងតែ​ចាត់ទុកថា​ជា​សង្គ្រាម​ផ្ទៃក្នុង របស់​គណបក្ស​សង្គ្រោះ​ជាតិ រវាង​អ្នក​និយម​លោក​សម រង្ស៊ី និង​អ្នក​និយម​លោក​កឹម សុខា ដែល​ចេញមក​វាយប្រហារ លាប​ពណ៌​គ្នា យ៉ាង​ចាស់ដៃ រហូតដល់​មជ្ឈដ្ឋាន​អ្នកតាមដាន​ខ្លះ​ទស្សន៍ទាយ​ថា កម្លាំង​ធំ​នៃ​ផ្ទៃក្នុង​គណបក្ស​នេះ នឹង​បាក់បែក​ខ្ទេចខ្ទាំ ជាក់​ជាពុំខាន​។​

  • អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​រិះគន់​​តារា​​បាល់​ទាត់​​ជប៉ុន​ ​ដែល​​ធ្វើ​ការ​ជាមួយ​​មន្រ្តី​បាត​ដៃ​ប្រឡាក់​​ឈាម​​ខ្មែរ

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​រិះគន់​តារា​បាល់ទាត់​លំដាប់​ពិភពលោក​របស់​ជប៉ុន​ ​ដែល​បាន​យល់ព្រម​ធ្វើជា​គ្រូបង្វឹក​បាល់ទាត់​ ​ឲ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឧត្តមសេនីយ ​សៅ ​សុខា។ ​អង្គការ​នេះ​ ​សម្តែង​ក្តី​តក់ស្លុត​ ​ដែល​តារា​បាល់ទាត់​ជប៉ុន​រូប​នេះ​ ​បាន​ថត​រូប​ ​និង​ធ្វើការ​ជាមួយ​លោក​ ​សៅ ​សុខា ​ដោយ​ហេតុ​ថា​ ​លោក​ ​សៅ ​សុខា ​ជាប់​ឈ្មោះ​ជា​នាយ​ឧត្តមសេនីយ​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ ​ដោយសារតែ​បាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​សម្លាប់​មនុស្ស​រាប់​មិន​អស់​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​កម្ពុជា​។

  • វិភាគ៖​​ ច្បាប់​បើ​កផ្លូវ​ឲ្យគណបក្សប្រឆាំងធ្វើនយោយឡើងវិញ ជាសញ្ញាបង្រួ​ប​​បង្រួ​មជា​តិ​ឬ​?​

    សភាឯកបក្ស​របស់បក្សកាន់អំណាច បានអនុម័តសេចក្តីស្នើ​ច្បាប់គណបក្សនយោ​បាយ​កាលពីចុងសប្តាហ៍មុ​ន ដើ​ម្បីបើក​ផ្លូវឲ្យ​មន្ត្រីគ​ណ​បក្ស​ស​​ង្គ្រោះ​ជា​តិ១១៨រូប ដែលតុលាការបានហាមឃាត់នោះ អាចធ្វើន​យោ​​​​បាយឡើងវិញបាន បើមានការលើក​លែង​ទោ​ស​ពី​​ព្រះ​មហា​ក្សត្រ។

  • លោក​គង់ គាំ ចំអក​លោក​សម រ​ង្ស៊ី ថា​កំពុង​ផុងខ្លួន និង​បរាជ័យ​បើ​ប្រើ​តួនាទី​ប្រធាន​ស្តីទី CNRP

    អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី បាន​កំពុង​ផុង និង​បរាជ័យ​ប្រ​សិន​ប្រើប្រាស់​តួនាទី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នោះ ។

  • សហគមន៍​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​ចិន និង​វៀតណាម​ពុះ​ចែក​តំបន់​ភ្នំ​លុង ​និង​រំលោភ​យក​ដីពលរដ្ឋ ពង្រីក​ផ្ទៃ​ដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស

    ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ឃុំ​រម្យ​ទម ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​អះអាង​ថា ក្រុមហ៊ុន ឌែលខម កម្ពុជា (Delcom Cambodia) ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៀត ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ​ ​បាន​ហ៊ុមព័ទ្ធ​តំបន់​ភ្នំ​លុង​ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​យូរ​មក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​ប្រកាស​បង្ហាញ​អាជ្ញាប័ណ្ណ​ដែល​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ។ អ្នក​ស្រុក​ថា​ ​ក្រុមហ៊ុន​ ឌែល ​ខម​ កម្ពុជា​ បាន​រំលោភ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ចំនួន​ ៦៦គ្រួសារ ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ រហូត​មក​ទល់​ពេល​នេះ​ពួក​គាត់​បាន​ទាមទារ​ដី​របស់​ខ្លួន​មក​វិញ​ តែ​គ្មាន​លទ្ធផល។

  • ភរិយា​លោក ​រ៉ាត់ រដ្ឋមុនី អំពាវនាវ​ឲ្យ​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្តី

    នៅ​ព្រឹក​នេះ ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី រួម​ជា​មួយ​​​អ្នក​គាំទ្រ​លោក​ប្រមាណ​ជាង​១០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ ដើម្បី​អំពាវនាវ​តាម​រយៈ​ញត្តិ​ឲ្យ​ស្ថាន​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះ​លែង​លោក រ៉ាត់ រដ្ឋមុនី ដែល​កំពុង​ជាប់​ឃុំ។ លោក ​រ៉ាត់ រដ្ឋមុនី ដែល​បាន​ចូល​រួម​ផលិត​ភាពយន្ត​ឯកសារ​ស្តី​ពី​ការ​លក់​កូន​ស្រី​ជាមួយ​ទូរទស្សន៍​រុស្ស៊ី RT ត្រូវបានតុលាការ​​ចោទ​ប្រកាន់​​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​។ ក្រុម​អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​បញ្ជាក់​ថា​នឹង​ឈប់​តវ៉ា​ នៅ​ពេល​ស្ថាន​ទូត​ទទួល​យក​ញត្តិ។

  • សម្ដេច ហេង សំរិន៖ CPP ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ

    សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​បញ្ជាក់​ថា ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ សភាពការណ៍​ក្នុង​ប្រទេស និង​សភាពការណ៍​អន្តរជាតិ​មាន​ការវិវត្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​ស្មុគស្មាញ ដែល​ទាមទារឲ្យ CPP ត្រូវ​តាមដាន និង​ធ្វើការសម្រេច​ចិត្ត​ខាង​នយោបាយ​ដោយ​ប្រុងប្រយ័ត្នបំផុត ដើម្បី​រក្សាការពារ​បាន​នូវដំណើរ​សុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ បូរណភាព​ទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា។

  • ក្រុមគ្រួសារសហជីពពាក់ព័ន្ធករណីផលិតវីដេអូ«ម្តាយខ្ញុំលក់ខ្ញុំ»សុំអន្តរាគមន៍ពីទូតរុស្សី

    ភរិយាលោក រ៉ាត់ រត្នមុនី និងសកម្មជនដីធ្លីក្នុងរាជធានីភ្នំពេញមួយចំនួននៅព្រឹកថ្ងៃ ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ បានប្រមូលផ្តុំគ្នាដាក់ញាត្តិទាមទារឱ្យស្ថានទូតរុស្សីអន្តរាគមន៍ ឱ្យដោះលែងប្តីរបស់ខ្លួន បន្ទាប់ពីតុលាការរាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្ន ពីបទញុះញង់ឲ្យមានការរើសអើង ក្រោយជាប់ពាក់ព័ន្ធក្នុងករណីផលិតខ្សែវីដេអូរឿង«មា្តយខ្ញុំលក់ខ្ញុំ»។

  • រដ្ឋាភិបាល​អា​រ៉ាប់​រួម​ ស្នើ​ឲ្យ​មាន​ពលករ​ខ្មែរ​ ទៅ​ធ្វើការ​នៅ​ទីនោះ

    រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ អចិន្ដ្រៃយ៍​ នៃ​គណៈកម្មការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បញ្ជាក់​ថា​ ប្រទេស​អា​រ៉ាប់​រួម​ (The​ United​ Arab​ Emirates​ )​ មាន​បំណង​ចង់​ឲ្យ​មាន​ពលករ​ខ្មែរ​ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​របស់​ពួក​គេ​។​ លោកស្រី​បញ្ជាក់​ថា​ ប្រទេស​ប្រទេស​អា​រ៉ាប់​រួម​ បាន​ស្នើ​សុំ​ជួប​ក្រសួង​ការងារ​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​នេះ​ នៅ​ក្នុង​ពេល​ឆាប់ៗ​។​

  • អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍»​ត្រូវ​ចោទ​​ពី​បទ​​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»

    អ្នកស្រី​ ​ឡុង គឹមហ៊ាង​ ​ដែល​ជា​ភរិយា​របស់​លោក​ រ៉ាត់ រត្ន​មុនី ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ថា​ តុលាការ​ក្រុង​ភ្នំពេញ​ ​បាន​សម្រេច​ចោទ​ប្រកាន់​ស្វាមី​អ្នកស្រី​ថា​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​នាំ​ឱ្យ​មាន​ការ​រើស​អើង។​ ​យ៉ាង​ណា​ក៏​ដោយ​ ​អ្នកស្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​ស្ថានភាព​ផ្លូវ​ចិត្ត​ស្វាមី​អ្នក​ស្រី​ពេល​នេះ​ មាន​ភាព​ប្រសើរ​ជាង​ពី​ពេល​មុន។

  • សម រង្ស៊ី អះអាង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ ក្នុងពេល​ដ៏ខ្លី​ខាង​មុខ

    បន្ទាប់ពីប្រកាសដោយខ្លួនលោក ជាច្រើនដង ជុំវិញថ្ងៃវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលកន្លងមកនោះ នៅចុងសប្ដាហ៍កន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីទៀត ថាលោកនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងពេលដ៏ខ្លី ខាងមុខ។ មេដឹកនាំប្រឆាំងរូបនេះ មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទទេថា ការវិលត្រឡប់ចូលស្រុកវិញនោះ នឹងត្រូវធ្វើនៅថ្ងៃណានៅឡើយ។

  • កាយ​ភ្នំ​អស់​ជាង​ពាក់កណ្តាល ទើប​អាជ្ញាធរ​ស្ទុះ​ក្រោក​ទៅ​ដេញ

    បន្ទាប់​ពី​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​អាជ្ញាធរ ដែល​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ស្ទើរ​ខ្ទេចខ្ទី​អស់ ដឹក​លក់​ធ្វើ​អាជីវកម្ម ទើប​ក្រោយមក​កម្លាំង​សមត្ថកិច្ច​នគរ​បាល​​ប៉ុស្តិ៍​ឃុំ​ស្ទឹង​ត្រង់ សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​ត្រង់ ចុះ​ទៅ​ណែនាំ​ហាមឃាត់ និង​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ។

  • លោក សម រង្ស៊ី អះ​អាង​ថា ក្បាលម៉ាស៊ីន CNRP ច្បាស់លាស់ងាយស្រួលចរចាជាមួយសហគមន៍អន្ដរជាតិ

    ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ឯកភាពផ្ទៃក្នុងបក្ស និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ នឹងជួយឲ្យគណបក្សសង្គ្រោះជាតិងាយស្រួលក្នុងការចរចាជាមួយសហគមន៍អន្ដរជាតិ ដើម្បីបន្ថែមសម្ពាធមកលើរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​នា​ពេល​សព្វថ្ងៃ។

  • គ្រូពេទ្យ​ជនជាតិ​អង់គ្លេស​ម្នាក់​ជាប់​ចោទ​ពី​បទ​រួមភេទ​ជាមួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ

    សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​បុរស​វ័យ​ចំណាស់ និង​ជា​វេជ្ជបណ្ឌិត​ជនជាតិ​អង់គេ្លស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ករណី​រួមភេទ​នឹង​កុមារី​ចាប់ពី​អាយុ ៩ និង ១៣​ឆ្នាំ។ លោក ខ្លីវ ក្រេស៊ី (Clive Cressy) អាយុ​៧០ឆ្នាំ ធ្លាប់​បង្រៀន​ភាសា​អង់គ្លេស​នៅ​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នៅ​ក្នុង​ផ្ទះ​ជួល​របស់​លោក ជាមួយ​ប្រពន្ធ​ជនជាតិ​វៀតណាម ដែល​បាន​ទាក់ទង​ក្មេង​ស្រី​វៀតណាម មិនទាន់​គ្រប់​អាយុ​មក​អោយ​រួមភេទ​ជាមួយ​ប្ដី​របស់​ខ្លួន ។ តុលាការ​រក​ឃើញ​ថា លោក ខ្លី​វ ក្រេស៊ី បាន​ចំណាយ​ប្រាក់​រហូតដល់ ៣​ពាន់​ដុល្លារ ដល់​ជនរងគ្រោះ​ក្នុង​ការ​រួមភេទ​នៅ​ពេល​លោក​មាន​ចំណង់។ ជនរងគ្រោះ​ជា​កុមារ​ទាំងនោះ ត្រូវ​បាន​បុរស​រូប​នេះ​និង​ភរិយា​យក​មក​រស់នៅ​ផ្ទះ​ជាមួយ មុន​ពេល​ពួកគេ​ត្រូវ​បាន​រំលោភ​ផ្លូវ​ភេទ។ លោក ខ្លីវ ក្រេស៊ី នឹង​ត្រូវ​បណ្ដេញ​ពី​កម្ពុជា​ក្រោយពេល​ចេញពី​ពន្ធនាគារ។

  • កាសែត​ខេម​បូឌា​ដេលី​បើក​វេទិ​កា​លើក​ដំបូង​របស់​ខ្លួន​ បន្ទាប់ពី​បដិសេធ​វិល​មក​កម្ពុជា​វិញ

    កាសែត ​The​ Cambodia​ Daily​ ប្រកាស​ថា​ខ្លួន​នឹង​បើក​វេទិកា​មួយ​សម្រាប់​សំឡេង​ឯករាជ្យ​និយាយ​អំពី​បញ្ហា​ផ្សេងៗ​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​។​ វេទិកា​លើក​ដំបូង​ពី​ក្រៅ​ប្រទេស​របស់​កាសែត​ពីរ​ភាសា​នេះ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ស្អែក​នេះ ​វេលា​ម៉ោង​ ៩​:៣០​ នាទី​យប់ម៉ោង​នៅ​កម្ពុជា​ បន្ទាប់ពី​ម្ចាស់​កាសែត​មួយ​នេះ​អះអាងថា​នឹង​មិន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​ដាច់​ខាត​ ដរាប​ណា​ច្បាប់​របស់​កម្ពុជា​មិន​ទាន់​រឹង​មាំ​​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo