កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អាជ្ញាធរ​ក្រុងភ្នំពេញ​គំរាម​ព្រះសង្ឃ​មួយ​អង្គ​ឱ្យ​ឈប់​ធ្វើ​ការងារ​សង្គម​ជា​លើក​ទី២
    អានបន្ត

    អាជ្ញាធរ​ក្រុងភ្នំពេញ​គំរាម​ព្រះសង្ឃ​មួយ​អង្គ​ឱ្យ​ឈប់​ធ្វើ​ការងារ​សង្គម​ជា​លើក​ទី២

    មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ចាប់​បង្ខំ​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ ដែល​សកម្ម​នឹង​កិច្ចការ​សង្គម ផ្ដិត​មេដៃ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី២ ឱ្យ​ឈប់​ឈឺឆ្អាល​សកម្មភាព​សង្គម ក្រោម​ហេតុផល​ថា ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។ ព្រះតេជព្រះគុណ ធូ វ៉ាឃីម នៅតែ​ប្រកាស​ជំហរ ចូលរួម​បញ្ចេញ​មតិ​អំពី​បញ្ហា​សង្គម​ជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ បើ​ទោះ​បី​ជា​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ចាប់​បង្ខំ​ឱ្យ​ព្រះអង្គ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី២ ឱ្យ​ឈប់​ឈឺឆ្អាល​រឿង​សង្គម​ជាតិ​ក្ដី។

    អានបន្ត
  • ថវិកាជាតិកម្ពុជាមានតម្លាភាពជាងមុន ប៉ុន្តែ ធាតុចូលពីសង្គមស៊ីវិល​នៅតែពុំទាន់ត្រូវបាន​ពិចារណា
    អានបន្ត

    ថវិកាជាតិកម្ពុជាមានតម្លាភាពជាងមុន ប៉ុន្តែ ធាតុចូលពីសង្គមស៊ីវិល​នៅតែពុំទាន់ត្រូវបាន​ពិចារណា

    អង្គការ​ភាពជាដៃគូ​ថវិកា​អន្តរជាតិ (IBP) ដែលជាអង្គការមិនមែនរដ្ឋាភិបាលនាំមុខគេ​ក្នុងការ​លើក​កម្ពស់​ទំនួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុសាធារណៈ​​ បាន​ដំឡើង​ពិន្ទុ​របស់កម្ពុជា​នៅលើ​សន្ទស្សន៍​តម្លាភាព​ថវិកាជាតិ​របស់ខ្លួន ប៉ុន្តែ នៅមានការងារជាច្រើនទៀត​ដែលត្រូវធ្វើ​ដើម្បី​សម្រេច​បាន​គណនេយ្យភាពពេញលេញ ។​

    អានបន្ត
  • សាច់ញាតិ​មិន​ទាន់​ទទួល​ដំណឹង​អំពី​យុវជន​សង្គម ៦នាក់ ដែល​នគរបាល​ចាប់​ខ្លួន
    អានបន្ត

    សាច់ញាតិ​មិន​ទាន់​ទទួល​ដំណឹង​អំពី​យុវជន​សង្គម ៦នាក់ ដែល​នគរបាល​ចាប់​ខ្លួន

    គិត​ត្រឹម​ថ្ងៃ​ទី២០ ខែសីហា យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៥នាក់ និង​យុវជន​ម្នាក់​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ខាង​ក្រុម​គ្រួសារ​របស់​ពួក​គាត់ នៅតែ​មិន​ទាន់​ទទួល​បាន​ដំណឹង​នៅ​ឡើយ។ ពួក​គាត់​ចាត់​ទុក​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំង​នេះ​ថា គឺ​ជា​ការ​រំលោភ​សិទ្ធិ និង​មាន​ចេតនា​លាក់បាំង​ព័ត៌មាន។

    អានបន្ត
  • សាច់ញាតិ​បក្ស​ប្រឆាំង​ថា អាជ្ញាធរ​លោក ហ៊ុន ម៉ាណែត បង្កើត​ព្រឹត្តិការណ៍​ចាប់​សមាជិក​គ្រួសារ ជា​គំនុំ​សងសឹក
    អានបន្ត

    សាច់ញាតិ​បក្ស​ប្រឆាំង​ថា អាជ្ញាធរ​លោក ហ៊ុន ម៉ាណែត បង្កើត​ព្រឹត្តិការណ៍​ចាប់​សមាជិក​គ្រួសារ ជា​គំនុំ​សងសឹក

    សាច់ញាតិ​បក្ស​ប្រឆាំង​ចាត់​ទុក​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​សមាជិក​គ្រួសារ​ពួកគាត់​ដោយ​គ្មាន​កំហុស​យក​ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដោះដូរ គឺ​ជា​នយោបាយ​ជា​សងសឹក និង​បំបិទ​សំឡេង​ជំទាស់​នឹង​រដ្ឋាភិបាល។ ពួកគាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​សមាជិក​គ្រួសារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ សាច់ញាតិ និង​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​លែង​មាន​ច្បាប់​ទម្លាប់​បែរជា​ចាប់​សមាជិក​គ្រួសារ​ពួកគាត់​ទៅ​ឃុំ​ដាក់​សម្ពាធ​តាម​អំពើ​ចិត្ត។

    អានបន្ត
  • ពលរដ្ឋសរុប៣១នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយរកឃើញថា មានផែនការធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល
    អានបន្ត

    ពលរដ្ឋសរុប៣១នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយរកឃើញថា មានផែនការធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល

    ផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលត្រូវបានបំផ្លាញទាំងស្រុង។ នេះបើតាម ឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ តាមប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ មនុស្ស៣១នាក់ ក្នុងនោះស្រី២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

    អានបន្ត
  • នគរបាល​ដោះលែង​យុវជន ១៧នាក់ ក្រោយ​ពេល​​សួរ​នាំ រឿង​សង្ស័យ​ពាក់ព័ន្ធនឹង​ផែនការ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល
    អានបន្ត

    នគរបាល​ដោះលែង​យុវជន ១៧នាក់ ក្រោយ​ពេល​​សួរ​នាំ រឿង​សង្ស័យ​ពាក់ព័ន្ធនឹង​ផែនការ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល

    សមត្ថកិច្ច​ដោះលែង​ក្រុម​យុវជន​ដែល​ចូល​រួម​សិក្ខា​ជាមួយ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ចំនួន១៧ ក្រោយ​សមត្ថកិច្ច​សួរនាំ​ពួក​គាត់​អស់​ជា​ច្រើន​ម៉ោង​អំពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។ អ្នក​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង​ពួកគាត់​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។ ក្រុម​យុវជន​សង្គម​ទាំង ១៧នាក់ ដែល​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៩ ខែ​សីហា​នោះ ស្ថិត​ក្នុង​ចំណោម​ក្រុម​យុវជន ១៩នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន។ ក្នុង​នោះ​មាន​យុវជន​ម្នាក់​មក​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​ធ្វើ​វីដេអូ​សុំ​ទោស​រដ្ឋាភិបាល។

    អានបន្ត
  • បក្សប្រជាធិបតេយ្យថាអាជ្ញាធរមិនគោរពនិតិវិធីច្បាប់ ក្នុងអំឡុងបង្ក្រាបបាតុកម្មប្រឆាំងគម្រោងCLV
    អានបន្ត

    បក្សប្រជាធិបតេយ្យថាអាជ្ញាធរមិនគោរពនិតិវិធីច្បាប់ ក្នុងអំឡុងបង្ក្រាបបាតុកម្មប្រឆាំងគម្រោងCLV

    គណបក្សប្រជាធិតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍ក្នុងថ្ងៃទី១៨សីហា ចាត់ទុកការចាប់ខ្លួនអ្នកស្រី សែម សុផល ដោយមិនបង្ហាញដីកា និងគ្មានហេតុផលប្រាប់ដល់គ្រួសារ ថាជាការបំពាននីតិវិធីច្បាប់កម្ពុជា និងជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។ អ្នកស្រី សែម សុផល សកម្មជនបក្សប្រជាធិបតេយ្យបានបាត់ខ្លួន បន្ទាប់ពីត្រូវចាប់ខ្លួន ក្នុងស្រុកសំពៅលូន ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៦សីហា ក្នុងអំឡុងពេលអាជ្ញាធរចុះបង្ក្រាបចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណរបស់រដ្ឋាភិបាលជាមួយឡាវ និងវៀតណាម។

    អានបន្ត
  • លោក នី សុខា៖ការចាប់ខ្លួនមនុស្សដោយមិនប្រាប់មូលហេតុ និងគ្មានដីកាគឺជាការបំពានច្បាប់
    អានបន្ត

    លោក នី សុខា៖ការចាប់ខ្លួនមនុស្សដោយមិនប្រាប់មូលហេតុ និងគ្មានដីកាគឺជាការបំពានច្បាប់

    យុវ​ជន​យ៉ាង​តិច​៣១​នាក់ ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន ក្នុង​បទ​ចោទ​ប្រកាន់​ថា ​ពាក់ព័ន្ធ​នឹង​ផែន​ការ​ធ្វើ​បាតុ​កម្ម ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​កម្ពុជា ឡាវ ​វៀតណាម ​(CLV) ​ទៅ​តាម​ការ​«ញុះញង់»​ពី​អ្នក​នៅ​ក្រៅ​ប្រទេស​។​ ជា​មួយ​គ្នានេះ​ នៅ​ថ្ងៃ​ទី​១៨​ ខែ​សីហា ក៏​មាន​យុវ​ជន​ ៤នាក់​ ដែល​ជាស​មា​ជិក​សមាគម​និស្សិត​បញ្ញ​វន្ត​ខ្មែរ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ចំណែក​ទី​ស្នាក់​ការ​របស់​សមាគម​ក៏​ត្រូវ​បញ្ជា​ឲ្យ​បិទ​ទ្វារ​ថែម​ទៀត​។​ ក្នុង​បទ​សម្ភាសន៍ ​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ លោក ​នី ​សុខា ​ប្រធាន​សមាគម​ អាដហុក ​សំដែង​ការព្រួយ​បារម្ភ​ថា ​ការ​ចាប់​ខ្លួន​យុវជន ដោយ​មិន​ប្រាប់​ពី​មូល​ហេតុ និង​ករណី​ខ្លះមិន​មាន​ដីកាផង​នោះ ​គឺ​ជាការ​បំភិត​បំភ័យ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត និង​ជាការ​បំពាន​ច្បាប់​។

    អានបន្ត
  • អាជ្ញាធរឃាត់ខ្លួនយុវជន ៤រូប និង​បិទ​​ទីស្នាក់ការ​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
    អានបន្ត

    អាជ្ញាធរឃាត់ខ្លួនយុវជន ៤រូប និង​បិទ​​ទីស្នាក់ការ​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ

    ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៨ ខែសីហា បញ្ជា​ឱ្យ​សមត្ថកិច្ច​បិទ​ទីស្នាក់ការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ឃាត់​ខ្លួន​សមាជិក ៤នាក់ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។ ការ​ឃាត់​ខ្លួន​នេះ គឺ​ស្រប​ពេល​រដ្ឋាភិបាល​របស់​ត្រកូល ''ហ៊ុន'' កំពុង​ដាក់​ពង្រាយ​កងកម្លាំង​នៅ​ទូទាំង​ប្រទេស​ត្រៀម​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA រួម​ទាំង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ ដែល​រិះគន់​លើ​បណ្ដាញ​សង្គម​ថា រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ទៅ​ឱ្យ​ប្រទេស​វៀតណាម ជុំវិញ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍ​ជាមួយ​ប្រទេស​វៀតណាម។

    អានបន្ត
  • សមាជិកគណបក្សភ្លើងទៀន៣រូបទៀតត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន
    អានបន្ត

    សមាជិកគណបក្សភ្លើងទៀន៣រូបទៀតត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន

    នៅយប់ថ្ងៃទី១៧ ​ខែសីហាឆ្នាំ២០២៤ មានសមាជិកគណបក្សភ្លើងទៀន ចំនួន៣រូបទៀត​ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់ខ្លួនទាំងយប់អាធ្រាតដោយមិនបញ្ជាក់មូលហតុច្បាស់លាស់ និងមិនបង្ហាញដីការបស់​តុលាការ​នោះឡើយ។ នេះបើតាមគណបក្សភ្លើងទៀន។

    អានបន្ត
  • យុវជន៥នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន ទោះជាគ្មានបាតុកម្មប្រឆាំងគម្រោងCLV-DTA
    អានបន្ត

    យុវជន៥នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន ទោះជាគ្មានបាតុកម្មប្រឆាំងគម្រោងCLV-DTA

    យុវជនយ៉ាងតិច៥នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈ​ដែល​គម្រោង​បាតុកម្មស្នើ ឲ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV)ត្រូវបានខកខានទៅវិញ។ យុវជន៤នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហានេះ នៅការិយាល័យសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ និងម្នាក់ទៀតជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមួយ​ក្នុងខេត្តកំពង់ស្ពឺ ក៏ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៧ ខែសីហា។ ជាសរុប​គឺមានយុវជនជិត២០នាក់ ​ត្រូវបាន​ចាប់ខ្លួន​ពាក់​ព័ន្ធ​នឹង​គម្រោងបាតុកម្មនៅថ្ងៃអាទិត្យនេះ។

    អានបន្ត
  • សម្ដេច​សង្ឃ​មួយ​អង្គ​រង​ការ​រិះគន់​ថា ធ្វើ​ឱ្យ​ខូច​ឈ្មោះ​សាសនា​រឿង​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​CLV
    អានបន្ត

    សម្ដេច​សង្ឃ​មួយ​អង្គ​រង​ការ​រិះគន់​ថា ធ្វើ​ឱ្យ​ខូច​ឈ្មោះ​សាសនា​រឿង​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​CLV

    ព្រះសង្ឃ​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម​និង​នយោបាយ​រិះគន់​សម្ដេច​សង្ឃរាជ​ខ្មែរ​មួយ​អង្គ​ថា បាន​យក​តួនាទី​ទៅ​បម្រើ​មហិច្ឆតា​នយោបាយ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ធ្វើ​ឱ្យ​អាប់ឱន​សាសនា​របស់​ជាតិ​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​សម្ដេច​សង្ឃ​រូប​នេះ​បាន​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​របស់​លោក​ហ៊ុន សែន។

    អានបន្ត
  • តំណាងកម្មករនៅរោងចក្រ សិន តៃ ដាក់ពាក្យបណ្តឹងទៅរដ្ឋមន្ត្រីក្រសួងការងារ ក្រោយសំណើទាំងអស់ត្រូវបានច្រានចោល
    អានបន្ត

    តំណាងកម្មករនៅរោងចក្រ សិន តៃ ដាក់ពាក្យបណ្តឹងទៅរដ្ឋមន្ត្រីក្រសួងការងារ ក្រោយសំណើទាំងអស់ត្រូវបានច្រានចោល

    តំណាងកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ សិន តៃ ហ្គាមេន (ខេមបូឌា) បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បន្ទាប់ពីនាយកដ្ឋានវិវាទការងារបានច្រានចោលសំណើសុំដោះស្រាយបញ្ហារបស់ពួកគេនៅក្នុងរោងចក្រ។ ក្រសួង​បាន​អះអាង​ថា ​ពួកគេនឹង​រក​ដំណោះស្រាយ​ជូន​កម្មការនិយោជិតទាំងនោះ។

    អានបន្ត
  • CLV៖ យុវជនម្នាក់នៅកំពង់ស្ពឺ ត្រូវបានបញ្ជូនទៅតុលាការ ដោយសារអំពាវនាវឱ្យអ្នកដទៃប្រឆាំងរដ្ឋាភិបាល
    អានបន្ត

    CLV៖ យុវជនម្នាក់នៅកំពង់ស្ពឺ ត្រូវបានបញ្ជូនទៅតុលាការ ដោយសារអំពាវនាវឱ្យអ្នកដទៃប្រឆាំងរដ្ឋាភិបាល

    សិស្សវិទ្យាល័យម្នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ ដោយសារអំពាវនាវឱ្យមហាជនចូលរួមបាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធនឹងរឿងគម្រោង​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀត​ណាម (CLV-DTA)។

    អានបន្ត
  • លោក ហៃ វណ្ណា បាត់​ខ្លួន​ប្អូនប្រុស​ម្នាក់ ក្រោយ​លោក ហ៊ុន សែន គំរាម​ធ្វើបាប
    អានបន្ត

    លោក ហៃ វណ្ណា បាត់​ខ្លួន​ប្អូនប្រុស​ម្នាក់ ក្រោយ​លោក ហ៊ុន សែន គំរាម​ធ្វើបាប

    អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់ខ្លួន​ប្អូន​របស់​លោក ហៃ វណ្ណា ឈ្មោះ ហៃ វណ្ណនិត នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី​១៦ ខែសីហា។ លោក ហៃ វណ្ណា បារម្ភ​អំពី​សុវត្ថិភាព និង​សុខទុក្ខ​ប្អូនប្រុស​ជា​ខ្លាំង ដោយ​មក​ដល់​ពេល​នេះ លោក​ពុំ​ទាន់​បានដឹង​ដំណឹង​ផ្លូវការ​ណាមួយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​រឿង​ឃាត់ខ្លួន​នោះ​នៅឡើយ​ទេ​។ អ្នកឃ្លាំមើល​ចាត់ទុក​ករណីនេះ​ថា​ទង្វើ​ខឹង​គោ​វាយ​រទេះ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ បំបាក់ស្មារតី​ចំពោះ​អ្នក​ដែល​ហ៊ាន​ប្រឆាំង​ការដឹកនាំ​របស់​រដ្ឋាភិបាល។

    អានបន្ត
  • បក្សឆន្ទៈខ្មែរអំពាវនាវឱ្យដោះលែងសកម្មជនរបស់ខ្លួនក្រោយត្រូវចាប់ខ្លួននៅខេត្ដកំពង់ស្ពឺ
    អានបន្ត

    បក្សឆន្ទៈខ្មែរអំពាវនាវឱ្យដោះលែងសកម្មជនរបស់ខ្លួនក្រោយត្រូវចាប់ខ្លួននៅខេត្ដកំពង់ស្ពឺ

    គណបក្សឆន្ទៈខ្មែរបានចេញសេចក្ដីថ្លែងការណ៍ជុំវិញការចាប់ខ្លួនសកម្មជនរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ សកម្មជនដែលត្រូវចាប់ខ្លួនមានឈ្មោះ សាយ រើន ជាសមាជិកក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្ដកំពង់ស្ពឺ ដោយមានតម្រុយពិរុទ្ធភាពពីបទ “ផ្ដើមគំនិតក្នុងអំពើញុះញង់ឱ្យមានការរើសអើង” និងបទ “ផ្ដើមគំនិតក្នុងអំពើប៉ុនប៉ងកំហែងយកមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ” ប្រព្រឹត្ដនៅចំណុចឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤។

    អានបន្ត
  • សកម្មជនពីរនាក់ទៀតរបស់គណបក្សក្រៅរដ្ឋាភិបាលត្រូវបានចាប់ខ្លួន
    អានបន្ត

    សកម្មជនពីរនាក់ទៀតរបស់គណបក្សក្រៅរដ្ឋាភិបាលត្រូវបានចាប់ខ្លួន

    នៅសប្តាហ៍ទី​៣នៃខែសីហានេះ សមាជិកគណបក្សនៅក្រៅ​រដ្ឋាភិបាល​ចំនួន០២រូបទៀត គឺមកពី គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានសម្ថកិច្ចបានចាប់ខ្លួន នៅទីកន្លែង​ផ្សេងគ្នា។

    អានបន្ត
  • ស្ថាប័នរដ្ឋ និងអាជ្ញាធរ ប្ដេជ្ញាចាត់វិធានការបង្រ្កាបក្រុមជំទាស់​រដ្ឋាភិបាល​ ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ
    អានបន្ត

    ស្ថាប័នរដ្ឋ និងអាជ្ញាធរ ប្ដេជ្ញាចាត់វិធានការបង្រ្កាបក្រុមជំទាស់​រដ្ឋាភិបាល​ ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ

    ចាប់តាំងពីមានភាពចម្រូងចម្រាស់ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នាដើមខែសីហាមក ស្ថាប័នរដ្ឋ និងអាជ្ញាធរជាបន្តបន្ទាប់ បានប្តេជ្ញា និងចាត់វិធាន​ការ​ការពារ និង​បង្រ្កាប​ក្រុម​​ដែល​​រដ្ឋាភិបាល​កំណត់ថាជាក្រុម​ប្រឆាំង។ កងកម្លាំង​ប្រដាប់អាវុធ​រួមមានកងទ័ព នគរបាល និងកងរាជអាវុធហត្ថទូទាំងប្រទេស បាន​ត្រៀម​ការពារសន្តិសុខយ៉ាងរិតត្បិតចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ រហូត​ដល់​ដាច់ខែ ក្រោមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ ការត្រៀមខ្លួននេះ ធ្វើ​ឡើង​ក្រោម​ហេតុផល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្រោយមានការ​អំពាវនាវ​តាម​បណ្តាញសង្គម ឱ្យពលរដ្ឋខ្មែរប្រមូល​ផ្តុំធ្វើបាតុកម្មនៅថ្ងៃទី១៨សីហាខាងមុខ។

    អានបន្ត
  • តុលាការខេត្តពោធិ៍សាត់ចោទប្រកាន់មនុស្សពីរនាក់ពីបទរួមគំនិតក្បត់
    អានបន្ត

    តុលាការខេត្តពោធិ៍សាត់ចោទប្រកាន់មនុស្សពីរនាក់ពីបទរួមគំនិតក្បត់

    អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានប្រកាសព័ត៌មានពីរដាច់ដោយឡែកពីគ្នានៅថ្ងៃសុក្រនេះថា នគរបាលស្រុកក្រគរនិងស្រុកវាលវែងបានពីស្រាវជ្រាវរកឃើញមនុស្សពីរនាក់ ដោយម្នាក់ឈ្មោះ សន ច័ន្ទសាន ហៅ ញ៉ោង បានសរសេរអត្ថបទលើបណ្ដាញទិកតុកក្នុងន័យកៀរគរមហោជនចូលរួមបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ជនសង្ស័យម្នាក់នេះមានមុខរបរជាជាងផ្ទះ និងមានទីលំនៅស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យម្នាក់នេះត្រូវបាននគរបាលឃាត់ខ្លួនពីម្សិលមិញ។

    អានបន្ត
  • ក្រសួង​យុត្តិធម៌​បន្ទរ​តាម​មេដឹកនាំ​យក​ច្បាប់​ទៅ​គំរាម​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី
    អានបន្ត

    ក្រសួង​យុត្តិធម៌​បន្ទរ​តាម​មេដឹកនាំ​យក​ច្បាប់​ទៅ​គំរាម​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី

    ក្រសួង​យុត្តិធម៌ ចោទ​ប្រកាន់​អ្នក​ដែល​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ជា​បទល្មើស​រួម​គំនិត​ក្បត់ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ បើ​ជា​មន្ត្រី​រាជការ​សាធារណៈ ព្រោះ​ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo