កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋចំនួន៥ភូមិនៅព្រះវិហារតវ៉ាករណីក្រុមហ៊ុនចិនឈូសឆាយផ្លូវប៉ះពាល់ដីស្រែនិងព្រៃជំនឿ
ពលរដ្ឋជាង ១រយនាក់ រស់នៅភូមិចំនួន ៤ភូមិ នៃឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានឃាត់គ្រឿងចក្រ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឆៃណា គ្រុប (CHINA Group) ដែលពួកគេចោទ ថា ក្រុមហ៊ុននេះបានឈូស ឆាយផ្លូវក្រវាត់ព្រំ ដីប៉ះពាល់ដីស្រែចម្ការ និងព្រៃជំនឿរបស់សហគមន៍ចំនួន ៤ភូមិ។
-
គ.ជ.បបង្គាប់ឲ្យមន្ត្រីបក្សប្រឆាំងខេត្តបាត់ដំបង៣រូបបង់ប្រាក់ពិន័យករណីយុទ្ធនាការម្រាមដៃស្អាត
មន្ត្រីបក្សប្រឆាំងនៅខេត្តបាត់ដំបងចាត់ទុកលិខិតបង្គាប់ឲ្យបង់ប្រាក់ផាកពិន័យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា ជាការគំរាមកំហែងពួកគាត់ដើម្បីបង្ខំឲ្យចូលធ្វើនយោបាយ។ មន្ត្រីបក្សប្រឆាំងទាំងនោះលើកឡើងថា គ.ជ.បធ្វើតាមការចង់បានរបស់លោក ហ៊ុន សែន បន្ទាប់ពីធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយរបស់សភាឯកបក្សដែលបានអនុម័តច្បាប់នេះកាលពីថ្មីៗនេះ។
-
ជនជាតិដើមភាគតិច១៤គ្រួសារនៅមណ្ឌលគិរីថា អ្នកមានអំណាចឈូសឆាយដំណាំពួកគាត់រំលោភយកដី
ជនជាតិដើមភាគតិច ១៤គ្រួសាររស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានមកសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសិទ្ធិមនុស្ស ករណីអ្នកមានអំណាច បានយកគ្រឿងចក្រឈូសឆាយផលដំណាំពួកគាត់អស់ស្ទើរទាំងអស់ ដើម្បីយកដីជាសម្បត្តិបុគ្គល។
-
សមត្ថកិច្ចបដិសេធការឃាត់រថយន្តសកម្មជនដីធ្លីជិះទៅកម្សាន្តបុណ្យសមុទ្រ
សមត្ថកិច្ចការពារពិធីបុណ្យសមុទ្របដិសេធថា មិនបានឃាត់រថយន្តឈ្នួល ដែលសកម្មជនដីធ្លី ជិះទៅចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រទេ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល ស្ត្រីជាសកម្មជនដីធ្លី នៅស្រុកស្រែអំបិលម្នាក់អះអាងថា សមត្ថកិច្ចខេត្តកោះកុង កាលពីថ្ងៃទី១៤ ធ្នូ បានឃ្លាំមើល សកម្មភាពរូបគាត់ តាំងពីចេញពីផ្ទះ រហូតដល់ចំណុចរូបសំណាកតំណាងខេត្តកោះកុង (រូបបេះដូង) ហើយបានឃាត់រថយន្តគាត់ជាច្រើនម៉ោង មិនឲ្យបន្តទៅមុខ។
-
លោក សម រង្ស៊ី ជំរុញអន្តរជាតិ ឲ្យដាក់គំនាបកាន់តែខ្លាំង លើរដ្ឋាភិបាលខ្មែរ
លោក សម រង្ស៊ី រឹតតែទោមនស្សជាមួយរដ្ឋាភិបាលកម្ពុជា ក្រោយច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានកែប្រែសាជាថ្មី ដែលគេ ដឹងថា ការកែប្រែនេះ គឺដើម្បីបើកច្រកឲ្យអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង បានវិលមកកាន់ឆាកនយោបាយវិញ។ លោក សម រង្ស៊ី មិនត្រឹមតែមិនសាទរនោះទេ តែលោក ថែមទាំងយល់ថា ការធ្វើដូច្នេះ គឺជាយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន ដើម្បីបំបែកបំបាក់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង។
-
ភាពចម្រូងចម្រាសក្នុងគណបក្សសង្គ្រោះជាតិ លើការសុំសិទ្ធិធ្វើនយោបាយ
មកដល់ពេលនេះ មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន នៅរារែកចិត្ត ចាំមើលសភាពការណ៍ តែអ្នកខ្លះក៏បានត្រៀមខ្លួនដាក់សំណើសុំធ្វើនយោបាយឡើងវិញរួចរាល់ហើយដែរ។
-
លោកTed Yoho ប្តេជ្ញាស្នើច្បាប់ HR5754 ឡើងវិញក្រោយអស់សុពលភាពនៅចុងខែធ្នូ
សេចក្តីព្រាងច្បាប់ HR5754 នេះត្រូវបានដាក់ចូលសភាជាតិកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ដោយសមាជិកសភា ធិត យូហូ (Ted Yuho) ហើយត្រូវបានអនុម័តដោយសភាពេញអង្គ ដោយគ្មានការជំទាស់ នៅថ្ងៃទី២៥ ខែកក្កដា គឺតែប៉ុន្មានថ្ងៃមុនពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតជាតិ។
-
NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ លើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ) និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការងារជាមួយគ្នា ដើម្បីលើកកម្ពស់ការងារដល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។
-
សម រង្ស៊ី សរសេរទៅមេដឹកនាំពិភពលោកថា «ការបង្ក្រាបផ្នែកនយោបាយ មានកាន់តែខ្លាំងនៅកម្ពុជា»
ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន ក្នុងប្រទេសបារាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ទៅកាន់មេដឹកនាំនានា នៅលើពិភពលោក រួមមានទាំងមេដឹកនាំ នៃប្រទេសជាមិត្តកម្ពុជា និងមេដឹកនាំ នៃស្ថាប័នអន្តរជាតិនានា ដើម្បីពន្យល់មេដឹកនាំទាំងនោះ អំពីសភាពការណ៍នយោបាយចុងក្រោយ នៅកម្ពុជា ដែលលោក សម រង្ស៊ី ខ្លួនលោកអះអាងថា ជា«ការបង្ក្រាបផ្នែកនយោបាយ ដែលមានកាន់តែខ្លាំងឡើង»។
-
លោករ៉ាត់ រដ្ឋមុនី អាចប្រឈមនឹងទោសជាប់ពន្ធនាគារយ៉ាងតិច១ឆ្នាំ បើសិនតុលាការរកឃើញកំហុស
លោករ៉ាត់ រដ្ឋមុនី ដែលបានចូលរួមផលិតភាពយន្តឯកសារស្តីពីការលក់កូនស្រីជាមួយទូរទស្សន៍រុស្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារកាលពីល្ងាចមិញនេះ។ តុលាការបានចោទប្រកាន់លោកពីបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។ តាមមាត្រាច្បាប់នេះ លោករ៉ាត់ រដ្ឋមុនី អាចប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិចមួយឆ្នាំ បើសិនតុលាការរកឃើញថាលោកបានប្រព្រឹត្តកំហុសមែននោះ។
-
អ៊ូ ច័ន្ទរ័ត្ន ថាគ្មានបំណងសុំសិទ្ធិនយោបាយពី ហ៊ុន សែន ទេ
«គេដក[សិទ្ធិនយោបាយ]ពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំ[សិទ្ធិនយោបាយនេះ ពី]គេទេ» នេះ ជាការអះអាងឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ ដើម្បីតបនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលមាននិន្នាការពន្យល់ថា លោកមានបំណងចង់ ស្នើសុំលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាក់ឫស តាំងពីឆ្នាំ១៩៨៥ របស់ប្រទេសកម្ពុជា ដើម្បីទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ។
-
ADB ផ្តល់ប្រាក់កម្ចី៧០លានដុល្លារសំរាប់កែលម្អផ្លូវជាតិលេខ១និងលេខ៦
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ប្រាក់កម្ចីប្រមាណ ៧០លានដុល្លារអាមេរិកសម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ និងលេខ៦។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
-
សម រង្ស៊ី ពន្យល់ពី«ការបោកបញ្ឆោត»របស់ ហ៊ុន សែន
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ហ៊ុន សែន។
-
សភាបក្សកាន់អំណាចការពារថា ការកែច្បាប់ឲ្យបក្សប្រឆាំងធ្វើនយោបាយឡើងវិញមិនរងសម្ពាធអន្តរជាតិ
ក្រុមតំណាងរាស្ត្របក្សកាន់អំណាច បានឡើងការពារសំណើកែប្រែច្បាប់គណបក្សនយោបាយនៅថ្ងៃនេះថា ត្រូវបានធ្វើឡើងសម្រាប់ពង្រឹងនីតិរដ្ឋក្រោមស្មារតីបង្រួបបង្រួមជាតិ មិនមែនរងសម្ពាធពីអន្តរជាតិដូចក្រុមអ្នករិះគន់លើកឡើងនោះឡើយ។
-
សភាអនុម័តច្បាប់ផ្ដល់សិទ្ធិនយោបាយ១១៨រូបខណៈលោកសមរង្ស៊ីបន្តឱ្យមន្ត្រីបក្សពង្រឹងជំហរដើម្បីអតីតCNRP
ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដោយទទួចឱ្យ មន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សនេះទាំងអស់រក្សាជំហរឱ្យរឹងមាំក្នុងការបន្តដំណើរទៅជាមួយគ្នា។ ការបង្ហាញសារអំពាវនាវបែបនេះរបស់លោក សម រង្ស៊ី ធ្វើឡើងមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលរដ្ឋសភាជាតិកម្ពុជាបានសម្រេចអនុម័តទាំងស្រុងនូវវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ តាមរយៈសម្លេង ១១៥ លើ ១២៥ នៃសមាជិករដ្ឋសភាឯកបក្ស។
-
លោកសមរង្ស៊ីអំពាវនាវឱ្យសមាជិកបក្សកុំបែកបាក់គ្នា
លោក សម រង្ស៊ី តាមរយៈលិខិតអំពាវនាវរបស់ខ្លួននៅថ្ងៃនេះ បានសង្កត់ធ្ងន់កុំឱ្យសមាជិកនៃអតីតគណបក្សខ្លួន កុំបែកបាក់គ្នា តាមរយៈយុទ្ធសាស្ត្រដែលលោកហ៊ុន សែន បានព្រាងទុក ។ លោកថា សមាជិកទាំងអស់ ត្រូវតែច្រានចោលដំណោះស្រាយ ទទួលសិទ្ធិនយោបាយពីលោក ហ៊ុន សែន ដែលផ្លូវនេះ គ្មានអ្វីក្រៅពីទៅបម្រើនយោបាយលោកហ៊ុនសែន ដោយផ្ទាល់ ឬប្រយោល...
-
សមាជិកសភាសិទ្ធិមនុស្សអាស៊ានរិះគន់សំណើកែច្បាប់កម្ពុជាថា មិនធានាលទ្ធផលវិជ្ជមានយូរអង្វែង
អង្គការសិទ្ធិមនុស្សតំបន់មួយ បានរិះគន់ចំពោះការកែប្រែច្បាប់របស់កម្ពុជានៅថ្ងៃនេះថា ធ្វើឡើងដើម្បីស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ហើយវានឹងមិនផ្ដល់លទ្ធផលវិជ្ជមានយូរអង្វែងនោះឡើយ។
-
នាយកផ្នែកផ្សព្វផ្សាយព័ត៌មានឯករាជ្យ CCIM ស្នើឲ្យអប់រំពលរដ្ឋពីតម្លៃព័ត៌មាន
អ្នកជំនាញវិស័យសារព័ត៌មាន បារម្ភខ្លាចអាជ្ញាធរទីក្រុងភ្នំពេញយកលេសករណីព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រង ឬទប់ស្កាត់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ។
-
លោកសមរង្ស៊ីអំពាវនាវឱ្យសមាជិកបក្សកុំបែកបាក់គ្នា
លោក សម រង្ស៊ី តាមរយៈលិខិតអំពាវនាវរបស់ខ្លួននៅថ្ងៃនេះ បានសង្កត់ធ្ងន់កុំឱ្យសមាជិកនៃអតីតគណបក្សខ្លួន កុំបែកបាក់គ្នា តាមរយៈយុទ្ធសាស្ត្រដែលលោកហ៊ុន សែន បានព្រាងទុក ។ លោកថា សមាជិកទាំងអស់ ត្រូវតែច្រានចោលដំណោះស្រាយ ទទួលសិទ្ធិនយោបាយពីលោក ហ៊ុន សែន ដែលផ្លូវនេះ គ្មានអ្វីក្រៅពីទៅបម្រើនយោបាយលោកហ៊ុនសែន ដោយផ្ទាល់ ឬប្រយោល...
-
តំណាងរាស្ត្រអាមេរិកលោក Ted Yoho ថាប្រទេសសេរីមិនជឿល្បិចលោកហ៊ុន សែនទេ
លោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋអះអាងថា បើព្រឹទ្ធសភាមិនអាចអនុម័តបាននៅដំណាច់ខែធ្នូនេះទេ គឺលោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់ HR5754នេះឡើងវិញ នៅពេលដែលសភាថ្មីចាប់ផ្តើមការងារនៅខែមករាខាងមុខ។