កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លោក ហ៊ុន សែន ថា គណបក្សប្រជាជន គ្មានដកតំណែងលោក ស ខេង និងលោក សាយ ឈុំ ទេ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បដិសេធព័ត៌មានដែលថា គណបក្សប្រជាជនកម្ពុជា គ្រោងដកតំណែង ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ លោកថា ព័ត៌មាននៃការដកតួនាទីនេះ ជារឿងភូតកុហក។
-
លោក ស ខេង ថា គ្មានការផ្ទេរអ្នកទោសវៀតណាមពីថៃមកពន្ធនាគារកម្ពុជានោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី១២ ខែធ្នូនេះ បានអះអាងថា នឹងគ្មានការផ្ទេរអ្នកទោសវៀតណាមពីប្រទេសថៃ មកកាន់ពន្ធនាគារនៅប្រទេសកម្ពុជានោះទេ។ ថ្លែងប្រាប់កាសែតក្នុងស្រុក លោក ស ខេង បញ្ជាក់ថា ការផ្ទេរអ្នកទោសពីប្រទេសមួយ មកប្រទេសមួយទៀតនេះគឺ ផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិ។
-
អាជ្ញាធរថៃបានបញ្ជូនសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ទៅកម្ពុជាវិញហើយ
អាជ្ញាធរថៃ បានបញ្ជូនសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដែលអាជ្ញាធរថៃឃាត់ខ្លួន នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ធ្នូ ត្រូវបានបញ្ជូនទៅដល់ប្រទេសកម្ពុជាវិញហើយ នៅយប់ថ្ងៃទី១២ ខែធ្នូ។
-
លោក W. Patrick Murphy ប្ដេជ្ញាជំរុញឱ្យកម្ពុជាពង្រីកលំហសេរីភាពសារព័ត៌មាន
បេក្ខជនដែលទទួលបានការតែងតាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្តរបស់លោក ក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនិងពង្រីកលំហសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា។
-
មេសហជីពមួយចំនួនមិនទាន់ទទួលបានលិខិតអញ្ជើញចូលរួមសវនាការ
មួយថ្ងៃមុនសវនាលើមេដឹកនាំសហជីពចាប់ផ្ដើមនៅថ្ងៃសុក្រស្អែក ប្រធានសហជីពមួយចំនួនបានអះអាងនៅថ្ងៃព្រហស្បិ៍នេះថា ពួកគេនៅមិនទាន់ទទួលបានលិខិតអញ្ជើញឲ្យចូលរួមសវនាការនៅឡើយទេ គិតមកដល់ម៉ោងនេះ។ ប៉ុន្តែយ៉ាងមិញមេធាវីការពារក្ដីឲ្យសហជីពអះអាងថា នឹងចូលរួមសវនាការនេះ ក្នុងឋានៈជាមេធាវីការពារសិទ្ធ។
-
ឌឹខេមបូឌាដេលីថាមិនអាចដំណើរការនៅកម្ពុជាក្រោមនយោបាយ”ចាប់ហើយដោះលែង”ដដែលៗ
ចាងហ្វាងរងនៃកាសែតឌឹខេមបូឌាដេលីនិយាយថា មិនអាចប្រតិបត្តិការក្នុងប្រទេសវិញទេក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដែលមិនមានភាពច្បាស់លាស់របស់រដ្ឋាភិបាលចាប់ហើយ លែងដដែលៗ។
-
មជ្ឈមណ្ឌលCDCអាមេរិកឧបត្ថម្ភទឹកប្រាក់ជាង២លានដុល្លារដល់កម្ពុជាក្នុងឆ្នាំនេះ
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង មកពីសហរដ្ឋអាមេរិក (CDC) បានជួបជាមួយលោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។ ក្នងជំនួបនេះលោកវេជ្ជបណ្ឌិត Redfield បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ មានកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយក្រសួងសុខាភិបាល ដោយរួមបញ្ចូលទាំងការកសាងនូវក្រុមការងារសុខភាពសាធារណៈដ៏ខ្លាំង និងទទួលស្គាល់នូវ មន្ទីរពិសោធន៍វិទ្យាស្ថានជាតិសុខភាពសាធារណៈ។
-
មន្ត្រីរដ្ឋាភិបាល៖ កម្ពុជាមិនសា្វគមន៍ជំហរទូតថ្មីអាមេរិកចង់បន្ថែមដាក់ទណ្ឌកម្មលើកម្ពុជា(មានសំឡេង)
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំហរមិនគាំទ្រចំពោះភាពមានះរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាដែលជំរុញ ឱ្យអាមេរិបន្ថែមការដាក់ទណ្ឌកម្មមកលើកម្ពុជា ។ លោក ផៃ ស៊ីផាន បានហៅវត្តមានរបស់លោក Patrick Murphy ថា គ្មានប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងអាមេរិក។ តែអ្នកវិភាគថាអ្នកការទូតអាមេរិកជើងចាស់រូបនេះមានឥទ្ធិពលលើតំបន់អាស៊ីអាគ្នេយ៌។លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
-
សហគមន៍ជនជាតិដើមភាគតិចព្នងមណ្ឌលគិរីស្នើដកមេភូមិដែលឃុបឃិតជាមួយឈ្មួញលក់ដីសហគមន៍
ជនជាតិដើមភាគតិចព្នងរស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ៧០គ្រួសារ បាននាំគ្នាផ្ដិតមេដៃដាក់ញត្តិស្នើឲ្យអាជ្ញាធរឃុំដកមេភូមិ ចេញពីដំណែង បន្ទាប់ពីពួកគេរកឃើញថា មេភូមិពូត្រែង លោក ប្លង់ សេង មានជាប់ពាក់ព័ន្ធការលក់ដីព្រៃសហគមន៍ខុសច្បាប់។
-
រដ្ឋសភា បញ្ជូនសេចក្តីស្នើច្បាប់បើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង មានសិទ្ធិធ្វើនយោបាយឡើងវិញ ទៅឱ្យគណៈកម្មការជំនាញសិក្សាមុនអនុម័ត
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី០៥ ធ្នូនេះ រដ្ឋសភា បានបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឱ្យថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ មានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ ទៅឱ្យគណៈកម្មការទី០៦ នៃរដ្ឋសភាសិក្សា មុននឹងអនុម័ត។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តចំនួន ៨៧រូប មកពីគណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោយបាយ ត្រង់មាត្រា ៤៥ ថ្មី (ស្ទួន) ដែលផ្តល់សិទិ្ធដល់នាយករដ្ឋមន្រ្តីធ្វើសំណើទៅព្រះមហាក្សត្រ ឱ្យបុគ្គលជាប់បម្រាមហាមឃាត់សិទ្ធិធ្វើនយោបាយ អាចធ្វើសកម្មភាពឡើងវិញបាន។
-
សភាឯកបក្សបញ្ជូនសេចក្ដីស្នើច្បាប់ជាប្រញាប់ករណីផ្ដល់សិទ្ធិនយោបាយឲ្យមន្ត្រីបក្សប្រឆាំងវិញ
រដ្ឋសភាឯកបក្ស បានបញ្ជូនសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយទៅគណៈកម្មការជំនាញនៃរដ្ឋសភាហើយ នៅព្រឹកថ្ងៃទី៥ ធ្នូ ដើម្បីផ្ដល់ត្រឡប់មកវិញនូវសិទ្ធិធ្វើនយោបាយរបស់មន្ត្រីបក្សប្រឆាំង។ អ្នកវិភាគយល់ថា សេចក្តីស្នើច្បាប់នេះ នឹងប្រព្រឹតិ្តដោយជោគជ័យ និងរលូន ហើយដាក់ជាការប្រញាប់ពេលនេះ ដោយសារ ទឹកឡើងជិតដល់ច្រមុះ។
-
"របបភ្នំពេញត្រូវដោះលែងលោក កឹម សុខា និងទម្លាក់បទចោទបុគ្គលិកអាស៊ីសេរីដើម្បីបង្ហាញពីការលើកស្ទួយប្រជាធិបតេយ្យពិតប្រាកដ"
ពលរដ្ឋនិងក្រុមអ្នកវិភាគ ទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា បើកឲ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ និងលើកលែងការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបទៀត ដើម្បីបង្ហាញថា របបក្រុងភ្នំពេញពិតជាមានឆន្ទៈប្រាកដ ក្នុងការលើកស្ទួយប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានមែន។
-
បក្សកាន់អំណាចសោកស្តាយដែលអ្នកខ្លះ ថាសេចក្តីថ្លែងការណ៍រដ្ឋាភិបាល រងគំនាបអន្តរជាតិ
អ្នកនាំពាក្យគណបក្សកាន់អំណាច លោកសុខ ឥសាន បានសម្តែងការសោកស្តាយ ដែលមជ្ឈដ្ឋានខ្លះ រិះគន់លើសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣ ធ្នូ ថាដោយសារស្ថិតក្រោមគំនាបពីសហគមន៍អន្តរជាតិ។
-
បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីគាំទ្រជំហរដាក់ទណ្ឌកម្មបន្ថែមលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ
បេក្ខជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី ( Patrick Murphy ) បង្ហាញជំហរចង់ឃើញសហរដ្ឋអាមេរិក ពង្រីកការដាក់ទណ្ឌកម្មជាក់លាក់បន្ថែមទៀត មកលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដើម្បីដាក់សម្ពាធមកលើរបបក្រុងភ្នំពេញ ដើម្បីឲ្យរបបនេះ ងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ ការបញ្ជាក់ពីគោលជំហរ និងការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងសវនាការសួរដេញដោលផ្ទាល់មាត់មួយ កាលពីថ្ងៃទី៤ ខែធ្នូ ដោយគណៈកម្មាធិការកិច្ចការបរទេស នៃព្រឹទ្ធសភាអាមេរិក មុននឹងសម្រេចតែងតាំងលោក ជាឯកអគ្គរដ្ឋទូតពេញសមត្ថភាព និងវិសាមញ្ញថ្មី របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ជំនួសលោក វីល្លៀម ហៃដ៍ (William A . Heidt) ដែលទើបផុតអាណត្តិ។
-
ជនជាតិដើមភាគតិចខេត្តភាគឦសានចង់ឲ្យសារព័ត៌មានឯករាជ្យដំណើរការពេញលេញ
ជនជាតិដើមភាគតិចខេត្តភាគឦសានចង់ឃើញ របបក្រុងភ្នំពេញមានឆន្ទៈនយោបាយស្មោះត្រង់ក្នុងការលើកតម្កើងសារព័ត៌មានឯករាជ្យ ដើម្បីឲ្យពួកគេអាចមានលទ្ធភាព បំពេញភារកិច្ចបានពេញលេញ និងគ្មានការគំរាមកំហែង។
-
អ្នកជំនាញផ្នែកសារព័ត៌មានថា បើរបបលោក ហ៊ុន សែន ចង់បើកទូលាយសេរីភាពសារព័ត៌មាន គួរបង្ហាញឆន្ទៈពិតប្រាកដតាមរយៈសកម្មភាពជាក់ស្តែង
របបលោក ហ៊ុន សែន ចេញសេចក្តីថ្លែងការណ៍ឲ្យស្ថាប័នសារព័ត៌មានឯករាជ្យ បើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឡើងវិញ។ រីឯអ្នកជំនាញផ្នែកសារព័ត៌មានយល់ថា ក្រៅពីចេញសេចក្តីថ្លែងការណ៍នេះ របបក្រុងភ្នំពេញ គួរតែទម្លាក់ចោលបទប្រកាន់ផ្សេងៗ លើអ្នកសារព័ត៌មានផង។
-
លោក ស ខេងថាអ្នកជាប់ឃុំមិនថយចុះដោយសារនីតិវិធីនៅតុលាការយឺតយ៉ាវ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថា បញ្ហាចំនួនអ្នកជាប់ឃុំពុំមានការថយចុះ បណ្តាលមកពី ភាពយឺតយ៉ាវនៃនីតិវិធីក្នុងការជម្រះក្តីនៅតុលាការ។
-
លោក ស ខេង ស្វាគមន៍វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក ក្នុងការបើកការិយាល័យ នៅកម្ពុជាឡើងវិញ
មន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ បានចេញមុខបកស្រាយជាថ្មីទាក់ទងនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស ជុំវិញសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយឲ្យវិទ្យុភាសាខ្មែរ ដែលមានមូលដ្ឋាននៅក្រៅប្រទេសអាចបើកដំណើរការការិយាល័យរបស់ខ្លួននៅកម្ពុជាឡើងវិញ។ ប៉ុន្តែអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ស្នើសុំរបបក្រុងភ្នំពេញ អនុវត្តចេញជាវិធានការជាក់លាក់ ប្រសិនបើមានឆន្ទៈពិតប្រាកដ។
-
របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរឆ្នាំ ២០១៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) បង្ហាញថា ការគោរពលក្ខខណ្ឌការងារតាមរោងចក្រ មានភាពប្រសើរជាងមុន
របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរឆ្នាំ ២០១៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) រកឃើញថា ការគោរពលក្ខខណ្ឌការងារតាមរោងចក្រ មានភាពប្រសើរជាងមុន ប៉ុន្តែនៅមិនទាន់បាន ៥០% នៅឡើយ។