កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លោក ហ៊ុន សែន អំពាវនាវឲ្យអន្តរជាតិបន្តផ្តល់ជំនួយដល់កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ
ពិធីអបអរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរហៅកាត់ថា អាយ-ស៊ី-ស៊ី-អង្គរ បានប្រព្រឹត្តិទៅ ដូចការគ្រោងទុកនៅក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ខែធ្នូនេះ គឺត្រូវបានបើកកម្មវិធីដោយប្រមុខរដ្ឋាភិបាលនៅសណ្ឋាគារសុខាសៀមរាប និងយាងបិទកម្មវិធីដោយព្រះមហាក្សត្រនៅទីលានជល់ដំរី។ ព្រឹត្តិការណ៍នេះទើបតែរៀបចំឡើងបាន២លើកប៉ុណ្ណោះដែលលើកទី១កាលពីឆ្នាំ២០១៣។ តើការប្រារព្ធខួបអាយស៊ីស៊ីអង្គរធ្វើឡើងដើម្បីអ្វី?
-
មន្ត្រីCNRPបន្តទាមទារដោះលែងលោកកឹមសុខានិងឲ្យបក្សខ្លួនកើតឡើងវិញ
អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ(CNRP) ទាមទារជាថ្មីឲ្យដោះលែងលោកកឹម សុខានិង ឲ្យបក្សប្រឆាំងមួយនេះកើតឡើងវិញ បន្ទាប់ពីសភាបានចាប់ផ្តើមពិនិត្យលើនីតិវិធីមួយចំនួនឲ្យអតីតថ្នាក់ដឹកនាំCNRPឲ្យមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។
-
លោក ស ខេងថា ទណ្ឌកម្ម EBA មិនមែនជាកត្តាជំរុញការកែប្រែស្ថានការណ៍
ភ្នំពេញ — នៅថ្ងៃអង្គារនេះ លោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនិងជាអនុប្រធានបក្សកាន់អំណាចបានថ្លែងថា ការព្យាយាមរបស់រដ្ឋាភិបាលក្នុងធ្វើឱ្យមន្ត្រីបក្សជំទាស់ ១១៨រូបអាចវិលចូលនយោបាយ និងការព្យាយាមស្ដារស្ថានការណ៍ឱ្យបានល្អប្រសើរឡើងវិញ ថាមិនបានទាក់ទិននិងសម្ពាធឬគម្រោងដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA នោះទេ។
-
របបក្រុងភ្នំពេញថា នឹងដោះស្រាយបញ្ចប់បញ្ហាដីធ្លី ដោយពន្លឿន និងចុះបញ្ជីដីទូទាំងប្រទេសកម្ពុជា
អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកលើកកម្ពស់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា សាទរចំណាត់ការរបស់របបក្រុងភ្នំពេញ ដែលដាក់ចេញជាថ្មី ក្នុងការដោះស្រាយបញ្ចប់ជម្លោះដីធ្លី នៅទូទាំងប្រទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ។
-
សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីទាមទារឲ្យអភិបាលខេត្តមណ្ឌលគិរី ដោះស្រាយវិវាទដីធ្លីនៅតំបន់ភ្នំដោះក្រមុំ
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) ខេត្តមណ្ឌលគិរី ព្រមានប្តឹងទៅក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ក្រោយពីរដ្ឋបាលខេត្តនេះនៅតែពន្យារពេល មិនដោះស្រាយបញ្ចប់ជម្លោះដីធ្លីក្នុងតំបន់វប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ ដែលមានការ រំលោភបំពានជាកម្មសិទ្ធិជាបន្តបន្ទាប់។ អ្នកនាំពាក្យសាលាខេត្ត អះអាងថា រដ្ឋបាលខេត្តមណ្ឌលគិរីគ្រោងកោះប្រជុំភាគីពាក់ព័ន្ធ ស្វែងរកដំណោះស្រាយឲ្យចប់សព្វគ្រប់នៅដើមខែធ្នូ។
-
ការសែតបរទេសនិងអ្នកវិភាគ៖ ពលករខ្មែរធ្វើការនៅក្រៅប្រទេសនៅតែងាយរងគ្រោះ
គេហទំព័រព័ត៌មានបរទេសមួយ មានឈ្មោះឆ្នា UCANEWS បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ថា ពលករតាមផ្ទះនៃប្រទេសកម្ពុជានៅគុយវែត ឬមជ្ឈឹមបូព៌ា ជាក្រុមងាយទទួលភាពអយុត្តិធម៌ និងលក្ខខ័ណ្ឌការងារអាក្រក់បំផុត។
-
លោកសម រង្ស៊ី ថ្លែងសរសើរសន្និសីទអតីតបក្សប្រឆាំងនៅអាមេរិក ក្រោយពីលោកកឹម សុខាប្រកាសមិនគាំទ្
ថ្ងៃអាទិត្យ ទី០២ ធ្នូនេះ គឺជាថ្ងៃបញ្ចប់នៃសន្និសីទពិភពលោករបស់តំណាងសាខាអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។ កាលពីម្សិលមិញ លោកសម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិក៏បានចូលរួមក្នុងសន្និសិទជាលើកទីមួយនេះដែរ។ លោកសម រង្ស៊ី ថែមទាំងថ្លែងសរសើរការរៀបចំសន្និសិទនេះថែមទៀត បើទោះបីលោកកឹម សុខា បានប្រកាសមិនគាំទ្រពីប្រទេសកម្ពុជាក៏ដោយ។
-
"បទល្មើសព្រៃឈើលើខ្នងទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅតែកើតមានច្រើន"
ក្រុមកម្មករនៅការដ្ឋានក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ស្រុកសេសាន ខែត្រស្ទឹងត្រែងអះអាងថា ការដឹកជញ្ជូនឈើចេញពីតំបន់បាតអាងនៃ ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតែកើតមានច្រើន បើទោះបីជាក្រសួងមហាផ្ទៃបានបញ្ជា ឲ្យមន្ត្រីជំនាញថ្នាក់ជាតិ ចុះស៊ើបអង្កេតក្ដី។
-
ក្រុមយុវជនថា អាជ្ញាធរមិនបានអនុវត្តបញ្ជារបស់លោក ហ៊ុន សែន រឿងចាក់ដីលុបឆ្នេរព្រែកត្រែង
ក្រុមយុវជន និងសកម្មជនបរិស្ថាន ទាមទារឱ្យអាជ្ញាធរបកស្រាយឱ្យបានច្បាស់លាស់ជុំវិញចំណាត់ការរបស់ខ្លួនលើករណីចាក់ដីលុបឆ្នេរព្រែកត្រែង បន្ទាប់ពីពួកគេសង្កេតឃើញថា តំបន់នេះមិនទាន់ត្រូវបានកាយដីចេញ និងស្ដារបរិស្ថានឱ្យល្អដូចដើមវិញនៅឡើយទេ។ ម្យ៉ាងវិញទៀត ពួកគេចង់ឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទៅលើភាគីក្រុមហ៊ុនដែលហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់ ចាក់ដីលុបឆ្នេរធម្មជាតិ ដើម្បីជាការព្រមានកុំឱ្យករណីនេះកើតមានសាជាថ្មីទៀត។ មន្ត្រីសិទ្ធិមនុស្ស អះអាងថា នឹងដាក់បណ្ដឹងបរិហារករណីនេះទៅតុលាការជុំវិញការបណ្ដែតបណ្ដោយរបស់អាជ្ញាធរឱ្យមានបទល្មើសកើតឡើងក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយមិនមានចំណាត់ការលើជនល្មើស។
-
លោក ហេង សំរិន ស្នើសុំអន្ដរជាតិបន្ដផ្ដល់ជំនួយដើម្បីពង្រឹងសន្ដិភាពនៅកម្ពុជា
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា លោក ហេង សំរិន បានអំពាវនាវទៅសហគម៍អន្ដរជាតិឲ្យបន្ដជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍជាតិ ដោយថា បន្ទាប់ពីគណបក្សរបស់លោកបានដឹកនាំប្រទេសរួចផុតពីភ្នក់ភ្លើងសង្គ្រាម និងទទួលបានសន្ដិភាពពេញលេញ។
-
លោក ហ៊ុន សែន ប្រកាសថា លោកអាចជាមេដឹកនាំអត់ឱនច្រើនជាងគេ តែមិនអាចអត់ឱនជាលើកទីបី
មេដឹកនាំបក្សកាន់អំណាចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកអាចជាមេដឹកនាំកម្ពុជាតែម្នាក់គត់ដែលមានភាពអត់ឱនច្រើនជាងគេ ប៉ុន្តែ លោកថា លោកមិនអាចអត់ឱនឲ្យជាថ្មីទៀតនោះឡើយ។
-
លោក កឹម សុខា សម្រេចអនុញ្ញាតឲ្យក្រុមមេធាវីធ្វើជាអ្នកនាំពាក្យតំណាងរូបលោក
មេដឹកនាំបក្សប្រឆាំងដែលត្រូវបានរំលាយចោលនោះ បានសម្រេចអនុញ្ញាតឲ្យក្រុមមេធាវីរបស់លោក ធ្វើជាអ្នកនាំពាក្យសម្រាប់បង្ហាញជំហរ និងទស្សនៈរបស់លោកទៅកាន់សាធារណជន ខណៈដែលរូបលោកស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។
-
តំណាងបក្សប្រឆាំងមកពីគ្រប់ទិសទីលើពិភពលោកប្រជុំគ្នារកដំណោះស្រាយនយោបាយកម្ពុជា
ការជួបជុំគ្នាដ៏ធំមួយនៃតំណាង របស់គណបក្សសង្គ្រោះជាតិមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក ចាប់ផ្ដើមហើយនៅថ្ងៃទី១ ខែធ្នូនេះ នៅក្រុងអាត់ត្លង់តា (Atlanta) រដ្ឋGeorgia នៃសហរដ្ឋអាមេរិក។
-
តុលាការក្រុងភ្នំពេញនឹងបើកសវនាការលើមេសហជីពធំៗ៦រូបនៅសប្តាហ៍ក្រោយៗសំណើនាយករដ្ឋមន្ត្រី
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងមេសហជីពកម្មករធំៗចំនួន៦រូបនៅថ្ងៃទី០៧ ខែធ្នូ សប្តាហ៍ក្រោយនេះ។ នេះបើតាមលិខិតអញ្ជើញមេធាវីរបស់តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៩ វិច្ឆិកាតែទើបបង្ហាញជាសាធារណៈកាលពីម្សិលមិញ។ គម្រោងបើកសវនាការនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើជាបន្តបន្ទាប់ឲ្យតុលាការឆាប់បញ្ចប់សំណុំរឿងមេសហជីពនៅកម្ពុជា។
-
សហភាពអឺរ៉ុបនិងដៃគូពាក់ព័ន្ធបង្ហាញរបាយការណ៍ស្ដីពីការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ
ក្រុងភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា អង្គការបន្ទាយស្រី និង អង្គការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ (DW) កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បានបិទបញ្ចប់គម្រោង ស្រ្តីនៅក្នុងវិស័យនយោបាយ និង តួនាទីក្នុងការធ្វើសេចក្តីសម្រេច ដែលគម្រោងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្រ្តីកម្ពុជាចូលរួមនៅក្នុងវិស័យនយោបាយ។ ក្នុងកម្មវិធីនេះមានការលើកឡើងអំពីការរីកចម្រើន និងបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកិច្ចការរបស់ស្ត្រី។
-
លោក កឹម សុខា មិនគាំទ្រសន្និសីទពិភពលោករបស់អតីតបក្សប្រឆាំងនៅអាមេរិក តែអ្នករៀបចំថានឹងនៅតែធ្វើ
ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកកឹម សុខា តាមរយៈមេធាវីបានអះអាងថា លោកមិនគាំទ្រនូវការរៀបចំសន្និសីទពិភពលោករបស់សាខាអតីតបក្សប្រឆាំងនៅក្រៅប្រទេសនៅថ្ងៃទី១ និងទី២ ខែធ្នូ នៅអាមេរិកឡើយ។ ប៉ុន្តែបើជាបែបនេះក្តី អ្នករៀបចំសន្និសីទនេះ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះថា សន្និសីទពិភពលោកនឹងនៅតែបន្តធ្វើឡើងតាមការគ្រោងទុកដដែល។
-
សាលក្រមចុងក្រោយរបស់សាលាក្តីខ្មែរក្រហមគឺជាសញ្ញាថា ការកាត់ទោសអំពើប្រល័យពូជសាសន៍ជិតដល់ទីបញ្ចប់
សាលក្រមចុងក្រោយរបស់សាលាក្តីខ្មែរក្រហមគឺជាសញ្ញាថា ការកាត់ទោសអំពើប្រល័យពូជសាសន៍នៅកម្ពុជាជិតដល់ទីបញ្ចប់ហើយ។ នេះជាយុត្តិធម៌និងជាការបន្ធូរអារម្មណ៍ខ្លះសម្រាប់អ្នកដែលរួចជីវិតពីរបបខ្មែរក្រហម។
-
រដ្ឋាភិបាលអនុញ្ញាតឱ្យNGOស្របច្បាប់ចុះធ្វើសកម្មភាពដោយមិនជូនដំណឹង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី ២៧ ខែវិច្ឆិកានេះ បានចេញសេចក្ដីណែនាំមួយដោយអនុញ្ញាត្តឱ្យសមាគម និង អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានា ដែលចុះបញ្ជីត្រឹមត្រូវ នៅក្រសួងអាចធ្វើសកម្មភាពដោយមិនចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន។ ជាសេចក្តីសម្រេចថ្មី ដោយក្រសួងមហាផ្ទៃពន្យល់ថា ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការ ជាមួយសមាគម និង អង្គការមិនមែនរដ្ឋាភិបាល។ ដោយ គួន សំបូរ
-
កម្ពុជា-អង្គការ ILO ពង្រឹងសមត្ថភាពបន្ថែម ដល់អ្នកពាក់ព័ន្ធលើការតាមដាន និងវាយតម្លៃប្រាក់ឈ្នួលអប្បបរមា
ភ្នំពេញ៖ ចាប់ពីដើមឆ្នាំ២០១៩ តទៅ រាជរដ្ឋាភិបាលកំណត់ផ្ដល់ប្រាក់ឈ្នួលដល់កម្មករ កម្មការិនី និយោជិត ចំនួន ១៨២ដុល្លារ។ ដើម្បីអនុវត្ដការងារនេះឲ្យមានប្រសិទ្ធិភាព ក្រសួងការងារ សហការជាមួយអង្គការអន្ដរជាតិខាងការងារ បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយស្ដីពី ការពិនិត្យតាមដានប្រាក់ឈ្នួល។