កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សហគមន៍ខេត្រមណ្ឌលគិរី ចុះឃាត់គ្រឿងចក្របូមខ្សាច់ក្នុងទឹកអូរធម្មជាតិដែលប្រព្រឹត្តឡើងដោយអាជ្ញាធរមានអំណាច
ជនជាតិដើមភាគតិចព្នង (ពូនង) រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទាមទារឲ្យអាជ្ញាធរបញ្ឈប់អាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំ ដែលប្រព្រឹត្តឡើងដោយបុគ្គលឯកជន មានឥទ្ធិពល។
-
មេធាវីថា លោក កឹម សុខា បដិសេធសន្និសីទរបស់ក្រុមចលនាសង្គ្រោះជាតិនៅក្រៅប្រទេស
មេធាវីការពារក្ដីឲ្យប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា អះអាងថា កូនក្ដីរបស់លោកមិនទទួលស្គាល់ក្រុមចលនាសង្គ្រោះជាតិ ឬគម្រោងធ្វើសន្និសីទនៅសហរដ្ឋអាមេរិកនាដើមខែធ្នូខាងមុខនោះទេ។
-
ពលរដ្ឋជាង៣០គ្រួសារនៅកំពង់ឆ្នាំងចោទអាជ្ញាធរស្រុកថា យកដីពួកគេទៅឲ្យពលរដ្ឋផ្សេងដោយគ្មានសំណង
ពលរដ្ឋជាង ៣០គ្រួសារមកពីភូមិចំនួន ៣ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាស្រុកនៅថ្ងៃនេះ ដោយបានចោទប្រកាន់អាជ្ញាធរស្រុកនេះថា បានយកស្រែប្រាំងរបស់ពួកគេ ទៅចែកឲ្យពលរដ្ឋផ្សេង។
-
ក្រុមអង្គសង្គមស៊ីវិលចាប់ផ្ដើមយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារី
ក្រុមអង្គការស៊ីវិល បានចាប់ផ្ដើមយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់ទម្រង់អំពើហិង្សាទៅលើស្រ្តីនៅឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «បុរសដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» ខណដែលពួកគេអះអាងថា ស្ត្រី និងកុមារ នៅតែបន្តរងអំពើហិង្សាដដែល។
-
របបក្រុងភ្នំពេញមិនចាត់ការផ្លូវច្បាប់លើកាសែតបរទេសដែលផ្សាយរឿងមូលដ្ឋានទ័ពចិននៅខេត្តកោះកុង
របបលោក ហ៊ុន សែន ចាត់ទុកអត្ថបទរបស់កាសែតភាសាអង់គ្លេស ឌឹ អេស៊ា ថាមស៍ (The Asia Times) អំពីរឿងកម្ពុជាអាចក្លាយជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មីមួយទៀតរវាងអាមេរិក និងចិននោះថា ជាអត្ថបទបំផ្លើស ខុសពីការពិត និងបង្កប់ចេតនាទុច្ចរិត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា របបដឹកនាំបច្ចុប្បន្ន មានយន្តការផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការតម្រូវឱ្យស្ថាប័នព័ត៌មាននេះ ទទួលខុសត្រូវចំពោះអត្ថបទរបស់ខ្លួន។ ក៏ប៉ុន្តែអ្នកជំនាញផ្នែកសារព័ត៌មានថា ការចាត់វិធានការផ្លូវច្បាប់ណាមួយលើអ្នកសារព័ត៌មាន មិនមែនជារឿងល្អឡើយ។
-
"ឈ្មួញសម្រុកកាប់ដើមឈើធំក្នុងដែនជម្រកសត្វព្រៃលំផាត់ដឹកទៅលក់នៅវៀតណាមយ៉ាងខ្លាំងក្លា"
ជនជាតិដើមភាគតិចទំពួនរស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា ឈើមូលធំៗ ឋិតក្នុងតំបន់ភ្នំម៉ាហើល ភ្នំណាំជៀ និង ភ្នំគិរីមង្ឃុត ដែលឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងទទួលរងការកាប់យកឈើមានតម្លៃយ៉ាងខ្លាំងក្លា រួចដឹកទៅលក់នៅប្រទេសវៀតណាម។
-
អ្នកបុរីកីឡាថា នឹងមិនចាកពីអគារចាស់ បើមិនទទួលបានសំណងសមរម្យ ខណៈមានក្រុមហ៊ុនចិនកំពុងសាងសង់អគារទំនើបមួយនៅបុរីកីឡា
តំបន់បុរីកីឡា ត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ចម្រូងចម្រាសមួយ ដោយសារមានការប្រើអំពើហិង្សាពីសំណាក់សមត្ថកិច្ចខណ្ឌ ៧ មករា ទៅលើអ្នកបុរីកីឡា ក្នុងជម្លោះដីធ្លី អស់រយៈពេលជាង ៦ឆ្នាំកន្លងមកហើយ។
-
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រតិកម្ម ចំពោះមន្ត្រីរបបក្រុងភ្នំពេញ ដែលថាខ្លួនជាកញ្ជះបរទេស
ក្រុមអ្នកធ្វើការ ឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ប្រតិកម្មនឹងមន្ត្រីរបបក្រុងភ្នំពេញ ចោទពួកគេថា ជាកញ្ចះបរទេស ដោយសារមូលហេតុ មិនទទួលបានប្រាក់ខែពីស្ថាប័នរដ្ឋ តែទទួលបានប្រាក់ខែពីបរទេស។ក្រុមអ្នកធ្វើការងារក្រៅរដ្ឋាភិបាលនៅកម្ពុជា សម្ដែងការសោកស្ដាយ ទៅនឹងមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ ដែលបានមើលងាយ និងចាត់ទុកពួកគាត់ ថាជាខ្ញុំកញ្ជះរបស់បរទេសបែបនេះ។ ពួកគាត់ចាត់ទុកការចោទប្រកាន់បែបនេះ ជាការលាបពណ៌ និងរើសអើង។
-
លោក សុខ ទូច ជំរុញឲ្យមន្ត្រីពង្រឹងអនុវត្តន៍ច្បាប់លើជនជាតិចិន
ប្រធានរាជបណ្ឌិតសភាកម្ពុជាបានជំរុញឲ្យមន្ត្រីថ្នាក់អភិបាលខេត្តក្រុងទាំងអស់អនុវត្តន៍ច្បាប់លើអ្នកវិនិយោគជនជាតិចិនឲ្យបានត្រឹមត្រូវ ដើម្បីធានាការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងមិន ឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ។
-
អតីតអ្នកទោសតវ៉ាដើម្បីបន្តនៅអាមេរិកក្រោយពីត្រូវលើកលែងទោស
ក្រោយពីត្រូវបានដោះលែង លោក សុក ផល ត្រូវបានចាប់សារជាថ្មី ហើយបញ្ជាឱ្យបញ្ជូនទៅប្រទេសកម្ពុជាវិញដោយសារមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០២តម្រូវឱ្យបញ្ជូនទៅកម្ពុជាវិញនូវរាល់អ្នកទោសដែលបានជាប់ពន្ធនាគាររួចហើយ។
-
លោក ស ខេង ធានាដល់អតីតក្រុមខ្មែរក្រហមថា មិនមានការកាត់ទោសបន្ថែមទេ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា សាលាក្តីខ្មែរក្រហម មិនមានជនសង្ស័យបន្ថែមទៀត ដើម្បីកាត់ទោសនោះទេក្រោយពេលតុលាការកូនកាត់មួយនេះ បានកាត់ទោស នួន ជា និង ខៀវ សំផន ដែលជាអតីតមេដឹកនាំកំពូលពីររូបនៅមានជីវិតនៃរបបកម្ពុជាប្រជាធិបតេយ្យ។
-
អ្នកវិភាគឯករាជ្យថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហម
លោកបណ្ឌិត ឡៅ ម៉ុង ហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា បើទោះជាលោកដឹងថា របបក្រុងភ្នំពេញមិនចង់ឲ្យមានការជំនុំជម្រះបន្ថែមលើសពីសំណុំរឿង ០០១ និង ០០២ ក្តី បទអត្ថាធិប្បាយរបស់លោក ស ខេង ជាសាធារណៈដែលថា នឹងគ្មានការនាំខ្លួនជនសង្ស័យមកជំនុំជម្រះទៀតទេនោះ គឺជាការនិយាយជំនួសឲ្យតុលាការ ដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់តុលាការ។
-
បទសម្ភាសន៍VOA៖ អ្នកស្រាវជ្រាវថា UN គួរចាកចេញពីកម្ពុជាពេលចប់សំណុំរឿង០០២
«ឥទ្ធិពលដែលអង្គការសហប្រជាជាតិមាន គឺគ្រាន់តែជាការគំរាមបំភ័យតាមផ្លូវអារម្មណ៍ប៉ុណ្ណោះ។ ពួកគេមិនមានអំណាចអ្វីពិតប្រាកដលើរបបលោកហ៊ុន សែនទេ។ ពួកគេមិនដែលមានអំណាចអ្វីតាំងតែពីតុលាការនេះចាប់ផ្តើមដំណើរការមក»។
-
ឯកអគ្គរដ្ឋទូតអាមេរិកស្នើសុំផ្ទាល់មាត់ទៅលោកហ៊ុន សែនឲ្យដោះលែងលោកកឹម សុខា
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកWilliam A. Heidt នៅព្រឹកមិញនេះ បានចូលជួបជំរាបលាលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន បន្ទាប់ពីលោកត្រូវផុតអាណត្តិនៅកម្ពុជាត្រឡប់ទៅកាន់អាមេរិកវិញ។ នៅក្នុងជំនួបនេះ លោកWilliam A. Heidt បានស្នើត្រង់ៗទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន សុំឲ្យដោះលែងលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងអ្នកទោសខាងនយោបាយផ្សេងទៀត។
-
អ្នកវិភាគថាលោក ហ៊ុន សែន ខ្លាចមានបញ្ហាធំនឹងអន្តរជាតិ ទើបប្រញាប់បំភ្លឺជុំវិញព័ត៌មានការដាក់មូលដ្ឋានយោធាចិននៅកម្ពុជា
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចសម្ពាធពីអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ដែលធ្វើឲ្យរង្គោះរង្គើដល់របបដឹកនាំរបស់ខ្លួនមិនមានស្ថិរភាព ទើបបានជាប្រញាប់បំភ្លឺទៅអាមេរិកករណីការដាក់មូលដ្ឋានយោធារបស់ចិននៅកម្ពុជានោះ។ អ្នកវិភាគបន្ថែមទៀតថា នេះទំនងជារឿងពិតហើយ បានជាសហរដ្ឋអាមេរិកប្រតិកម្មមកលើរបបលោក ហ៊ុន សែន។
-
លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនមានមូលដ្ឋានទ័ពជើងទឹកចិន
មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្រកាសប្រាប់មហាជនខ្មែរថា កម្ពុជាមិនអាចអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ បើយោងតាមរដ្ឋធម្មនុញ្ញប្រទេសនេះ។
-
លោកហ៊ុន សែន ថាកម្ពុជាបាត់បង់ EBA ដោយសារសេដ្ឋកិច្ចរីកចម្រើន
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ការគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធណាមួយពីកម្ពុជា គឺដើម្បីយកការអនុគ្រោះនោះទៅផ្ដល់ឲ្យប្រទេសដែលមានស្ថានភាពលំបាកជាងកម្ពុជា ដោយសារសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។
-
អាជ្ញាធរខេត្តត្បូងឃ្មុំឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីកុមារ៤០នាក់ធ្លាក់ខ្លួនឈឺក្រោយបរិភោគចំណីអាហារ
អាជ្ញាធរខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនស្ត្រីម្នាក់ជាអ្នកលក់ម្ហូបអាហារនៅក្នុងបរិវេណសាលារៀនបឋមសិក្សាទន្លេបិទ ដើម្បីសួរនាំ បន្ទាប់ពីសិស្សានុសិស្ស ៤០នាក់ បានធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។
-
តុលាការខេត្តរតនគិរី កោះហៅជនជាតិដើមភាគតិចទំពួនម្នាក់ ក្រោយទទួលបណ្តឹងមេភូមិកែងសាន់
ជនជាតិដើមភាគតិចទំពួនម្នាក់ រស់នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលសកម្មលាតត្រដាងពីបទល្មើសព្រៃឈើ ត្រូវបានតំណាងអយ្យការខេត្តនេះកោះហៅឲ្យបំភ្លឺ នៅថ្ងៃទី២៨ វិច្ឆិកាខាងមុខ ក្នុងសំណុំរឿង កាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ។ អ្នកភូមិថា មេភូមិកែងសាន់ លោក ញួង គួត ដែលល្បីខាងលក់ដីព្រៃខុសច្បាប់ជារបបអាជីពចិញ្ចឹមជីវិត គឺជាដើមបណ្តឹងសំណុំរឿងនេះ។
-
លោក ហ៊ុន សែន៖ ខ្ញុំអត់ត្រូវការឱ្យបរទេសមកវ៉ៃគ្នាលើទឹកដីកម្ពុជាទេ
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលចំពោះសារព័ត៌មានបរទេស ដែលបានចុះផ្សាយថា ចិនកំពុងប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលអាចឈានទៅបង្កើតជាសង្គ្រាមត្រជាក់រវាងចិន និងសហរដ្ឋអាមេរិក។