កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មន្ត្រីកម្ពុជាច្រានចោលសេចក្តីរាយការណ៍ដែលចោទថាកម្ពុជាបើកផ្លូវឲ្យសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិនក្នុងប្រទេស
កាសែតតាមបណ្តាញអ៊ីនធឺណិតមួយឈ្មោះ Asia Times បានចេញសេចក្តីរាយការណ៍មួយថា កំពុងផែទឹកជ្រៅមួយដែលកំពុងសាងសង់នៅខេត្តកោះកុងប្រទេសកម្ពុជា ទំនងអាចជាកន្លែងសម្រាប់បម្រើដល់សកម្មភាពរបស់កងទ័ពជើងទឹកចិន។
-
លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន កំពុងតែដកខ្លួនថយ ពីការភ្នាល់ជាមួយលោក
ជាថ្មីម្តងទៀត កាលពីថ្ងៃអាទិត្យម្សិលមិញ លោក សម រង្ស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ ពីលទ្ធផលនៃការភ្នាល់ជាមួយលោក ហើយថាលោក ហ៊ុន សែន កំពុងតែរកច្រកចេញពីការភ្នាល់នេះ។ លោក សម រង្សី បញ្ជាក់ថា លោក ហ៊ុន សែន ទើបតែដឹងខ្លួនថា គាត់ជាប់អន្ទាក់របស់លោក។
-
តុលាការខេត្តតាកែវមិនទាន់ចាត់ការសំណុំរឿងកេងបន្លំប្រេងឥន្ធនៈរបស់ម្ចាស់ស្ថានីយ ១៤កន្លែងនៅឡើយ
មន្ត្រីតុលាការខេត្តតាកែវ បានឲ្យដឹងថា តុលាការខេត្តនេះ នៅមិនទាន់មានចំណាត់ការទៅលើម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៤កន្លែងនៅឡើយទេ បន្ទាប់ពីមន្ត្រីកាំកុងត្រូលបានរកឃើញថា ម្ចាស់ស្ថានីយ៍ប្រេងទាំងនោះ បានលក់ប្រេងមិនគ្រប់បរិមាណ និងគុណភាព។
-
ជប៉ុនបន្តផ្ដល់ជំនួយជិត៤លានដុល្លារ ដល់ស៊ីម៉ាក់សម្រាប់បោសសម្អាតមីនឆ្នាំ២០១៩
រដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ជំនួយដល់អង្គភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ជិត៤លានដុល្លារអាមេរិក សម្រាប់បោសសម្អាតមីននៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ខាងមុខនេះ។
-
រដ្ឋាភិបាលរបបក្រុងភ្នំពេញច្រានចោលព័ត៌មាន ដែលថា កម្ពុជារៀបចំមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅតំបន់ឆ្នេរសមុទ្រ
ក្រសួងការពារជាតិ និងក្រសួងការបរទេសនៅថ្ងៃសៅរ៍ទី១៧ វិច្ឆិកា អះអាងថា កម្ពុជាគ្មានមូលដ្ឋាននាវាយោធាចិននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធដូច្នោះ កម្ពុជាមិនអនុញ្ញាត ឲ្យប្រទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានយោធានោះឡើយ។
-
ក្រុមហ៊ុនចំនួន៨ត្រូវបានបង្កើតឡើងដើម្បីបញ្ជូនពលការិនីទៅធ្វើការតាមផ្ទះនៅហុងកុង
រដ្ឋមន្ត្រី ក្រសួងការងារលោក អ៊ិត សំហេង បានប្រាប់ទៅក្រុមហ៊ុន នាំពលការិនីទៅធ្វើការជាជំនួយការផ្ទះនៅទីក្រុងហុងកុង ឲ្យយកចិត្តទុកដាក់ គោរពច្បាប់ជាធរមាន ដើម្បីធានាដល់សុវត្ថិភាព និងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើង។ ការលើកឡើងដូច្នេះ ធ្វើឡើងខណៈដែលលោករដ្ឋមន្ត្រី បានចូលរួមនៅក្នុងពិធីសម្ពោធក្រុមហ៊ុន នាំពលការិនីទៅធ្វើការនៅហុងកុង Easy Reach International Co., Ltd នារសៀលថ្ងៃចន្ទនេះ ដែលជាក្រុមហ៊ុនទី៨។
-
លោក ហ៊ុន សែន៖ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៩ វិច្ឆិកានេះ បានចេញមុខមកជម្រះមន្ទិលសង្ស័យនានាថា កម្ពុជាបានផ្តល់មូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន។ ថ្លែងនៅមុនបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាមិនមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយថា កម្ពុជាក៏មិនអនុញ្ញាតឲ្យបរទេសណា យកកម្ពុជាធ្វើជាទីលាននៃការសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធជាថ្មីនោះឡើយ។
-
លោក ហ៊ុន សែន មានជំនឿថា ចិននឹងក្លាយជាដៃគូយុទ្ធសាស្ត្រអាស៊ានមិនអាចខ្វះបាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាលើកឡើងថា កម្ពុជា មានជំនឿយ៉ាងមុតមាំថា ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយ ដោយមិនអាចខ្វះបានរបស់អាស៊ាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
-
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្តឌឺដងដាក់គ្នារឿងសេរីភាពរបស់លោក កឹម សុខា
នៅមុនពេលលោក ហ៊ុន សែន ធ្វើការចោទប្រកាន់ថា លោក សម រង្ស៊ី បានរៀបចំអន្ទាក់ដាក់រូបលោកនោះ លោកសម រង្ស៊ី បានប្រើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ដោយបានចាត់ទុកលោកហ៊ុន សែន មានស្មារតីមិននឹងនរ និងមិនមានការទទួលខុសត្រូវ។
-
លោក ហ៊ុន សែន ៖ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញប្រតិកម្មជាថ្មីទៀតទៅលើអ្នកច្បាប់ និងមេធាវីរបស់មេដឹកនាំគណបក្សប្រឆាំង ទាក់ទងនឹងការដោះលែងលោក កឹម សុខា ឬមិនដោះលែង។ ជាប្រតិកម្មតាមរយៈបណ្តាញព័ត៌មានដែលស្និទនឹងរូបលោក ដោយឆ្លើយតបទៅកាន់ក្រុមអ្នកច្បាប់ និងមេធាវីដែលបានលើកឡើងថា ការមិនដោះលែង លោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។
-
អាជីវករលក់តាមចិញ្ចើមផ្លូវត្អូញត្អែរថាអាជ្ញាធរនៅតែបង្ខំទារលុយ
អាជីវករលក់នៅតាមចិញ្ចើមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញត្អូញត្អែរថា សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងអ្នកពាក់ព័ន្ធផ្សេងទៀតយកលុយ(ភាស៊ី)ពីពួកគេរាល់ថ្ងៃ ជាថ្នូរអនុញាតឲ្យលក់ដូរតាមចិញ្ចើមផ្លូវ ដែលថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។
-
ជនជាតិដើមភាគតិចខេត្តព្រះវិហារជិត១០នាក់សុំពន្យារពេលចូលបំភ្លឺនៅតុលាការ
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជិត១០ នាក់(៩) សម្រេចដាក់លិខិតសុំពន្យារពេលក្នុងការឆ្លើយបំភ្លឺនៅសាលាដំបូងខេត្ត ជុំវិញសំណុំរឿងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង កាលពីឆ្នាំ២០១៤ ។
-
រដ្ឋាភិបាលប្រកាសសមាសភាពថ្មីនៃក្រុមប្រឹក្សាអ្នកច្បាប់
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីសមាសសភាពក្រុមប្រឹក្សា និងទីប្រឹក្សាអ្នកច្បាប់ដែលមានចំនួន៥៥រូប។
-
ក្រុមការងារ ១០០រាត្រី ចង់ឃើញវិធានការច្បាប់ម៉ឺងម៉ាត់ ចំពោះអ្នករស់នៅលើបឹងទន្លេសាបខុសច្បាប់
សង្គមស៊ីវិល និងក្រុមយុវជនដែលសកម្មនឹងកិច្ចការសង្គមរកឃើញថា យុទ្ធនាការបំឡាស់ទីជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង ឲ្យមករស់លើគោកវិញរបស់អាជ្ញាធរខេត្តនេះ គឺជារឿងមិនស្របតាមច្បាប់នោះទេ ប្រសិនបើជនអន្តោប្រវេសន៍ទាំងនោះមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវជាជនអន្តោប្រវេសន៍ស្របច្បាប់ ហើយអាជ្ញាធរកម្ពុជាចាំបាច់ត្រូវបញ្ជូនពួកគេទៅប្រទេសរបស់គេវិញ។
-
អ្នកឃ្លាំមើលបញ្ហាសង្គមរំឭកថា ផ្ទៃក្នុងរឹងមាំទើបការពារប្រយោជន៍ជាតិបាន
អ្នកឃ្លាំមើលពីបញ្ហាសង្គមក្រើនរំឭកថា បើអ្នកនយោបាយខ្មែរនៅតែមិនអាចសម្របសម្រួលគ្នា វិលទៅរកការប្រកួតប្រជែងអំណាច តាមប្រព័ន្ធប្រជាធិបតេយ្យឡើងវិញបាន នោះនឹងរុញប្រទេសជាតិឲ្យជួបនឹងវិបត្តិធ្ងន់ធ្ងរ។
-
កម្មករនៅកំពង់ឆ្នាំង១៥នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍
កម្មករ-កម្មការិនីចំនួន១៥នាក់រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តចំនួនពីរគ្រឿងបុកគ្នាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នៅក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
-
មេធាវី២នាក់ដែលមានស្នាដៃប្ដឹងរំលាយបក្សប្រឆាំងទទួលបានតួនាទីធំក្នុងរបបឯកបក្ស
មេធាវី២នាក់ ក្នុងចំណោម៥នាក់ ដែលមានស្នាដៃជួយរបបក្រុងភ្នំពេញ ប្ដឹងរំលាយគណបក្សប្រឆាំង កាលពីឆ្នាំមុន ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ តាមសំណើលោក ហ៊ុន សែន មេដឹកនាំរបបឯកបក្សក្រុងភ្នំពេញ។
-
ក្រុមប្រឹក្សាជាប់ឆ្នោតបក្សប្រឆាំងមួយចំនួនប្រកាន់ជំហរគាំទ្រលោក កឹម សុខា និង សម រង្ស៊ី ជាមេដឹកនាំបក្សគ្មានថ្ងៃងាករេ
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោលមួយចំនួននៅតែប្រកាន់ជំហរគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ជាមេដឹកគណបក្សប្រឆាំងដ៏រឹងមាំបំផុត នៅក្នុងបេះដូងរបស់ពួកគាត់។ អ្នកវិភាគលើកឡើងថា ការសាមគ្គីនេះ ជាចំណុចខ្លាំងរបស់គណបក្សប្រឆាំង ដែលធ្វើឲ្យបក្សកាន់អំណាចភ័យខ្លាច។
-
សង្គមស៊ីវិលជាតិ និងអន្តរជាតិជំរុញឱ្យរបបក្រុងភ្នំពេញ បញ្ឈប់ទង្វើគាបសង្កត់លើពលរដ្ឋរងគ្រោះដីធ្លី
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជំរុញឱ្យអាជ្ញាធររបបលោក ហ៊ុន សែន បើកសិទ្ធិសេរីភាពឱ្យបានទូលំទូលាយដល់សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋរងគ្រោះដីធ្លី ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពបានដោយសេរី និងគ្មានការរារាំង។ អាជ្ញាធរក្រុងភ្នំពេញ កាលពីសប្តាហ៍មុន បានរឹតត្បិតសកម្មភាពតវ៉ាដីធ្លីរបស់ក្រុមពលរដ្ឋមកពីតាមបណ្តាខេត្តនានា បើទោះជាមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃឱ្យមានការបើកលំហសេរីភាពរបស់ពួកគេយ៉ាងណាក្តី។
-
ជំនួបរវាងពលរដ្ឋនិងអាជ្ញាធរខេត្តស្វាយរៀងមិនផ្តល់ផលជាដុំកំភួនសម្រាប់បញ្ចប់វិវាទដីធ្លីជិត១០ឆ្នាំទេ
ជម្លោះរវាងពលរដ្ឋជាង៤០០គ្រួសារនិងក្រុមហ៊ុន NK Venture បានកើតឡើងតាំងពីឆ្នាំ ២០១០ គឺក្រោយពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំចំនួន១.២០០ហិកតា ដល់ក្រុមហ៊ុននេះដែលមានបំណងដាំដំណាំអំពៅ។