កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ស៊ើបអង្កេត៖ កង្វះសហជីពឯករាជ្យ ធ្វើឲ្យមានការរំលោភសិទ្ធិនិងលក្ខខណ្ឌការងារកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
របាយការណ៍បូកសរុបការងារឆ្នាំ២០១៧និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថាសហគ្រាស គ្រឹះស្ថានប្រមាណ ៨៨ភាគរយ មានគិលានដ្ឋានប្រចាំក្នុងរោងចក្រ មានកន្លែងហូបបាយ៣៣ភាគរយ មានបន្ទប់បំបៅដោះកូន២១ភាគរយ និងមានទារកដ្ឋានចំនួន២៨ភាគរយ។ របាយការណ៍ដដែលឱ្យដឹងទៀតថា អង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជីសរុបមានចំនួន៣ ៩៦២។ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន៣ ៧៩៣ សហព័ន្ធសហជីពមានចំនួន១៣៨ សហភាពសហជីពមានចំនួន២៣ និងមានសមាគមនិយោជកចំនួន៨។ របាយការណ៍ដដែលបញ្ជាក់ថា នៅឆ្នាំ ២០១៧ ការដោះស្រាយវិវាទការរងាររួម មានចំនួន ១២៧ករណី គឺថយចុះ៨០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។
អានបន្ត -
សភាឯកបក្សគ្រោងពិភាក្សាដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិនៅថ្ងៃទី១៥វិច្ឆិកា
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចេញនៅថ្ងៃទី១៣ វិច្ឆិកា នេះអោយដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចដាក់សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឬច្បាប់ថវិកាជាតិឆ្នាំ២០១៩ ដើម្បីអោយកិច្ចប្រជុំសភាឯកបក្សលើកទី១ នៃនីតិកាលទី៦នេះពិភាក្សា និងអនុម័ត។
-
ពលរដ្ឋថា អាជ្ញាធរខេត្តស្វាយរៀងសន្យាពន្លឿនដំណោះស្រាយជម្លោះដីធ្លីក្រោយជួបប្រជុំនៅថ្ងៃនេះ
ពលរដ្ឋម្នាក់ដែលអះអាងថា ជាតំណាងឲ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឯស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា អភិបាលរងខេត្ត លោក ហែម ពិសិដ្ឋ បានសន្យាថា នឹងពន្លឿនដំណោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនឯកជនមួយ។
-
មន្ត្រីពន្ធនាគារថា ទណ្ឌិតជាង១០០នាក់ត្រូវបានសម្រេចសម្រាប់សំណើលើកលែងទោសក្នុងពិធីបុណ្យអុំទូក
មន្ត្រីពន្ធនាគារ បានឲ្យដឹងថា ទណ្ឌិតជាង ១០០នាក់ ត្រូវបានសម្រេចសម្រាប់ការបន្ធូរបន្ថយ និងការលើកលែងទោស ដែលគ្រោងធ្វើឡើងនៅអំឡុងពិធីបុណ្យជាតិនាពេលខាងមុខនេះ។
-
កម្មករជិត៤០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌដង្កោដួលសន្លប់ជាបន្តបន្ទាប់
នគរបាលអះអាងថា កម្មករជិត ៤០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់អំឡុងពេលពួកគេកំពុងបំពេញការងារ។
-
ក្រសួងការងារអះអាងថា នឹងដាក់ឯកសារបន្ថែមឲ្យតុលាការបញ្ចប់បណ្ដឹងប្រឆាំងមេដឹកនាំសហជីព
មន្ត្រីក្រសួងការងារ ឱ្យដឹងថា ខាងក្រសួងបានទាក់ទងបន្ថែមទៅថ្នាក់ដឹកនាំសហជីពដើម្បីរាយការណ៍ជូនមកក្រសួងមួយនេះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់ខ្លួននាពេលកន្លងមក ព្រោះបណ្តឹងទាំងអស់ គឺមានដើមបណ្តឹងផ្សេងៗគ្នា ហើយបណ្តឹងខ្លះជាករណីព្រហ្មទណ្ឌ និងខ្លះទៀតជាករណីរដ្ឋប្បវេណី។
-
អាមេរិករំពឹងបានចូលរួមអភិវឌ្ឍកម្ពុជាបន្តទៀត ចំពេលកម្ពុជាត្រៀមប្រារព្ធបុណ្យឯករាជ្យជាតិ
សហរដ្ឋអាមេរិកបានប្រកាសអបអរសាទរចំពោះទិវាឯករាជ្យជាតិកម្ពុជាដែលនឹងប្រព្រឹត្តិទៅនាថ្ងៃស្អែក ខណៈប្រទេសនេះសង្ឃឹមថា ខ្លួននឹងអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកម្ពុជាបន្តទៅមុខទៀតផងដែរ។
-
ទូតអាមេរិកថា VOA និង RFA ដំណើរការនៅកម្ពុជាវិញក្រោយដោះស្រាយបញ្ហាពន្ធ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអះអាងថា ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុងឈានទៅធ្វើការដោះស្រាយលើបញ្ហាពន្ធ ដើម្បីធ្វើការផ្សាយបានឡើងវិញ តាមរលកវិទ្យុអេហ្វអឹមនៅកម្ពុជា។ នេះបើយោងថាសារព័ត៌មានAKP។
-
លោក ហ៊ុន សែន ប្រកាសពីលទ្ធភាពឈប់ធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីលទ្ធភាពដកខ្លួនឈប់ឈរឈ្មោះជានាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ខាងមុខ ដោយលោកថា លោកឈានដល់វ័យចំណាស់។
-
និពន្ធនាយកសារព័ត៌មានមួយប្តឹងទាហានកងពល «ង៧០» ករណីប្រើហិង្សា
និពន្ធនាយកសារព័ត៌មានមួយបានដាក់ពាក្យប្តឹងដោយចោទថា ទាហានមួយក្រុមនៅកងពល «ង៧០» បានវាយ ដំរូបលោក ពេលកំពុងបំពេញការងារថតរូបភាពគ្រោះថ្នាក់ចរាចរណ៍មួយនៅជិតបន្ទាយទ័ពនេះកាលពីចុងសប្ដាហ៍មុន។
-
ព័ត៌មានក្លែងក្លាយនៅតែជាបញ្ហាចោទថ្មីមួយក្នុងសង្គមកម្ពុជា ខណៈព័ត៌មានឯករាជ្យមានការធ្លាក់ចុះ
តំណាងស្ថានទូតសហរដ្ឋអាមេរិកថា តម្លាភាពជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ ហើយការឃោសនាបែបប្រជាភិថុតិ និងការផ្តល់ឲ្យព័ត៌មានមិនពិតនឹងប៉ះពាល់ទៅដល់ពលរដ្ឋ និងស្ថាប័នផ្សេងៗក្នុងសង្គម។
-
អំពើពុករលួយ និង ការរើសអើង ធ្វើឲ្យគ្រូវិទ្យាល័យម្នាក់ រត់រកប្រព័ន្ធផ្សព្វផ្សាយ ឲ្យជួយផ្សាយរកយុត្តិធម៌
អំពើពុករលួយ និង ការរើសអើងនៅក្នុងសាលាវិទ្យាល័យមេសាង នៅខេត្តព្រៃវែង ធ្វើឲ្យគ្រូវិទ្យាល័យម្នាក់ ត្រូវបង្ខំចិត្តប្រកាសស្វែងរកយុត្តិធម៌តាមប្រព័ន្ធផ្សព្ធផ្សាយ ព្រោះតែលោកអស់សង្ឃឹម ពីការមិនយកចិត្តដាក់របស់នាយកសាលា និង មន្រ្តីក្រសួងអប់រំ។
-
លោក ហ៊ុន សែន ច្រានចោលការអះអាងថាមានគម្រោងដោះលែងលោក កឹម សុខា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាលោក កឹម សុខា នឹងត្រូវដោះលែងនៅខែក្រោយនេះ ក្រោមសម្ពាធអន្តរជាតិ។
-
រដ្ឋាភិបាលកម្ពុជាចង់ឲ្យវិទ្យុ VOA និងអាស៊ីសេរី បើកការិយាល័យនៅកម្ពុជាឡើងវិញ
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញ បានបង្ហាញជំហរចង់ឲ្យវិទ្យុបរទេសចំនួន២ បើកការិយាល័យរបស់ពួកគេនៅប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា មុនបោះឆ្នោតឆ្នាំ២០១៨។ ជំហរនេះ បង្ហើបឲ្យដឹងតាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងជំនួបជាមួយ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅឯក្រសួងព័ត៌មាន។
-
លោក ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រី ២ រូប ឲ្យដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងមេដឹកនាំសហជីព
ខណៈដែលរដ្ឋាភិបាលប្រកាសបើកលំហសេរីភាពដល់ក្រុមអង្គការសង្គមស៊ីវិលជាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ក៏បានបញ្ជាឲ្យទម្លាក់ចោលបណ្ដឹងដែលមិនគួរចាត់ការពាក់ព័ន្ធនឹងក្រុមមេដឹកនាំសហជីព។
-
លោក ហ៊ុន សែន ចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយ លើបណ្តាញសង្គម
លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំមួយរូប ដែលចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម។ លោក ហ៊ុន សែន ដែលមានទីប្រឹក្សារាប់រយនាក់ រួមទាំងអ្នកជំនាញខាងបច្ចេកវិទ្យាផង បានក្លាយទៅជាជនរងគ្រោះ ជឿព័ត៌មានក្លែងក្លាយ ផ្សាយលើបណ្តាញសង្គម ជាពិសេសលើប្រព័ន្ធ យូធូប (YouTube)។
-
អ្នកស្រី រ៉ូណា ស្មីត លើកឡើងពីបញ្ហាប្រឈមនៃបរិស្ថាននិងដីធ្លីជាមួយលោក សាយ សំអាល់
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ពិភាក្សាបញ្ហាក្រមបរិស្ថាន សិទ្ធិដីធ្លី និងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយតុល្យភាព ចំពោះការអភិរក្ស និងសិទ្ធិរបស់សហគមន៍ដែលទទួលផលប៉ះពាល់ ក្នុងជំនួបការងារជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
-
លោក ហ៊ុន សែន បញ្ជាក់ថា គ្មានការដោះលែងលោក កឹម សុខា ដូចការលើកឡើងរបស់លោក សម រង្ស៊ី
លោក ហ៊ុន សែន បញ្ជាក់ថា គ្មានគម្រោងដោះលែងប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដូចការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ។ អ្នកវិភាគយល់ថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺបង្ហាញថា ការឃុំខ្លួនលោក កឹម សុខា ជាចេតនានយោបាយសុទ្ធសាធមិនមែន ជាការអនុវត្តច្បាប់នោះទេ ហើយវាបានធ្វើប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាជនយ៉ាងខ្លាំង។
-
ពលរដ្ឋខេត្តកោះកុងដុតរថយន្តអង្គការមួយករណីជម្លោះក្នុងការគ្រប់គ្រងដី
យ៉ាងហោចណាស់រថយន្តមួយគ្រឿងនៅក្នុងស្នាក់ការអង្គការ «វាយអេដ (Wild Aid)» ត្រូវបានប្រជាពលរដ្ឋដុតកំទេចចោលដោយចោទថា មន្ត្រីអង្គការនេះឃុបខិតជាមួយអាជ្ញាធរកាប់បំផ្លាញដំណាំរបស់ពួកគេ អស់ប្រមាណ២០០ដើម។
-
លោក ហ៊ុន សែន ចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយ លើបណ្តាញសង្គម
លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំមួយរូប ដែលចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម។ លោក ហ៊ុន សែន ដែលមានទីប្រឹក្សារាប់រយនាក់ រួមទាំងអ្នកជំនាញខាងបច្ចេកវិទ្យាផង បានក្លាយទៅជាជនរងគ្រោះ ជឿព័ត៌មានក្លែងក្លាយ ផ្សាយលើបណ្តាញសង្គម ជាពិសេសលើប្រព័ន្ធ យូធូប (YouTube)។