កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
រដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតក្រុមការងារទទួលបណ្ដឹងពីអង្គការសង្គមស៊ីវិលលើការរឹតត្បិតសកម្មភាពរបស់ពួកគេ
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បន្ទាប់ពីក្រសួងមហាផ្ទៃបានជូនដំណឹងឲ្យអង្គការមិនមែនរដ្ឋាភិបាលដែលស្របច្បាប់ទាំងអស់ រាយការណ៍ទៅខ្លួនប្រសិនបើមានការរឹតត្បិតការធ្វើសកម្មភាពជួបជុំណាមួយនៅតាមមូលដ្ឋាន។ នេះបើតាមសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី។
-
សង្គមស៊ីវិលមួយចំនួន ថាពាក្យ «បដិវត្តពណ៌» ជាការគំរាមដល់សកម្មភាពរបស់ខ្លួន
មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បង្ហាញការយល់ឃើញរបស់ពួកគេថា ប្រសិទ្ធិភាពនៃការស្តារទំនាក់ទំនងរវាងពួកគេជាមួយរដ្ឋាភិបាលឡើងវិញត្រូវពង្រឹងការអនុវត្តច្បាប់ និងឈប់ចោទប្រកាន់អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សនិងជំរុញដំណើរការប្រជាធិបតេយ្យ ថាជាក្រុមបដិវត្តពណ៌ប្រឆាំង។
-
ពលរដ្ឋមានវិបត្តិដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅចិនខេត្តព្រះវិហារត្រូវសមត្ថកិច្ចរារាំងពេលឡើងដាក់ញត្តិមុខផ្ទះលោក ហ៊ុន សែន
ជនជាតិដើមភាគតិចកួយ ១១គ្រួសារ តំណាងឲ្យពលរដ្ឋជាង ៣រយគ្រួសាររស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ហេង ហ្វូ បានទៅដាក់ញត្តិនៅភូមិគ្រឹះ លោក ហ៊ុន សែន ក្បែរវិមានឯករាជ្យដើម្បីឲ្យលោក ហ៊ុន សែន ជួយរកយុត្តិធម៌ ករណីក្រុមហ៊ុនចិនបានឈូសឆាយរំលោភដីស្រែ បង្កឲ្យពួកគេគ្មានទីកន្លែងធ្វើកសិកម្មចិញ្ចឹមជីវិត។
-
រដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតក្រុមការងារទទួលបណ្ដឹងពីអង្គការសង្គមស៊ីវិលលើការរឹតត្បិតសកម្មភាពរបស់ពួកគេ
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បន្ទាប់ពីក្រសួងមហាផ្ទៃបានជូនដំណឹងឲ្យអង្គការមិនមែនរដ្ឋាភិបាលដែលស្របច្បាប់ទាំងអស់ រាយការណ៍ទៅខ្លួនប្រសិនបើមានការរឹតត្បិតការធ្វើសកម្មភាពជួបជុំណាមួយនៅតាមមូលដ្ឋាន។ នេះបើតាមសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី។
-
លោកហ៊ុន សែន បង្កើតក្រុមការងារដោះស្រាយបញ្ហារបស់សង្គមស៊ីវិល ក្រោយរងការរិះគន់ថារឹតត្បិតសេរីភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្តីសម្រេចចុះថ្ងៃទី០២ ខែវិច្ឆិកា។ ក្រៅពីដោះស្រាយសំណើនិងសំណូមពរ ក្រុមការងារថ្មីនេះ ក៏មានតួនាទីផ្សព្វផ្សាយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដល់បណ្តាអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជាផងដែរ។
-
រដ្ឋាភិបាលប្រាប់ UN ថាកម្ពុជាកំពុងបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌
មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា រដ្ឋាភិបាលកំពុងបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌នៅកម្ពុជា តាមរយៈការជំរុញឲ្យមានតម្លាភាព និងឯករាជ្យភាពរបស់ស្ថាប័នតុលាការ។
-
កសិករដែលគ្រោងដាក់ញត្តិនៅស្ថាប័នជាតិ ត្រូវបានគៀងឲ្យទៅផ្តុំគ្នានៅទីលានប្រជាធិបតេយ្
ប្រជាពលរដ្ឋរាប់រយនាក់ដែលមានទំនាស់ដីធ្លី ហើយឡើងមកដាក់ញត្តិនៅស្ថាប័នជាតិសំខាន់ៗ នៅព្រឹកថ្ងៃអង្គារនេះ ត្រូវបានអាជ្ញាធរគៀងឲ្យទៅនៅផ្តុំគ្នាលើទីលានប្រជាធិបតេយ្យថ្មី ក្នុងខណ្ឌឬស្សីកែវ ឆ្ងាយពីកន្លែងដែលពួកគេចង់ជួបជុំគ្នា។ ប្រជាកសិករទាំងនោះ គឺមកពីខេត្តស្វាយរៀង ខេត្តព្រះវិហារ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តកណ្ដាល ជាដើម។
-
អាជ្ញាធរហាមក្រុមអ្នកសារព័ត៌មានមិនឲ្យចូលយកព័ត៌មានពីក្រុមពលរដ្ឋមានជម្លោះដីធ្លី
អាជ្ញាធរ ហាមក្រុមអ្នកសារព័ត៌មានមិនឲ្យចូលទៅយកព័ត៌មានពីក្រុមពលរដ្ឋមានជម្លោះដីធ្លីដែលត្រូវក្រុមអាជ្ញាធរដឹកយកមកពីរដ្ឋសភាមកដាក់នៅទីលានប្រជាធិបតេយ្យថ្មីនៅព្រឹកនេះ។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាមិនមានការរិតត្បិតសេរីភាពសារព័ត៌មានតាមអនឡាញទេ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃអង្គារទី៦វិច្ឆិកានេះ បានប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោកស្រី រ៉ូណា ស្មីត ថា កម្ពុជាមិនមានការរឹតត្បិតសេរីភាពសារព័ត៌មានតាមអនឡាញនោះទេ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី គឺជាការឆ្លើយតបទៅនឹងសំណួរបស់លោកស្រី រ៉ូណា ស្មីត ទាក់ទងនឹងប្រកាសអន្តរក្រសួង ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៨។
-
អ្នកមានជម្លោះដីធ្លីនៅកោះកុងជាង ៦០គ្រួសារបន្តសុំដំណោះស្រាយដីធ្លី និងដោះលែងតំណាងពលរដ្ឋ
ប្រជាពលរដ្ឋ ៦៥គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន (UDG) និងក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ បាននាំគ្នាមកភ្នំពេញ សុំអន្តរាគមន៍ពីគណៈកម្មាការដោះស្រាយទំនាស់នៅមុខផ្ទះលោក ហ៊ុន សែន ដែលរបបក្រុងភ្នំពេញទើបតែបានបង្កើតឡើងកាលពីពេលថ្មីៗ នេះ។ ពលរដ្ឋរងគ្រោះដីធ្លីនៅខែត្រកោះកុង អះអាងថា ជម្លោះដីធ្លីរ៉ាំរៃនេះ បានអូសបន្លាយពេលប្រមាណ ១០ឆ្នាំមកហើយ មកទល់ពេលនេះ ក្រុមហ៊ុនចិន មិនទាន់ដោះស្រាយជូនពួកគាត់នៅឡើយ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរត្រូវបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះដីធ្លីដល់ពួកគាត់ ព្រោះពួកគាត់កំពុងជួបការលំបាកខ្លាំងក្នុងជីវភាព។
-
លោកស្រី រ៉ូណា ស្មីត ជំរុញកម្ពុជាឲ្យកែលម្អបញ្ហាសិទ្ធិមនុស្សជាថ្នូរនឹងប្រព័ន្ធអនុគ្រោះពន្ធអឺរ៉ុប
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ខណៈដែលសហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពីកម្ពុជានោះ។
-
សង្គមស៊ីវិល៖ នៅមានពលករច្រើនជាង២ម៉ឺននាក់ ដែលរដ្ឋាភិបាលកម្ពុជាត្រូវជួយសង្គ្រោះបន្ត
យ៉ាងហោចណាស់ពលករខ្មែរប្រមាណជាជិត២ម៉ឺននាក់(១៩,៨៨៦៩នាក់) ត្រូវបានអាជ្ញាធរប្រទេសចំនួន១៨បញ្ជូនត្រឡប់មកកម្ពុជាវិញ គិតត្រឹមរយៈពេល៦ខែក្នុងឆ្នាំ២០១៨នេះ។ ប៉ុន្តែសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សឲ្យដឹងថា នៅមានពលករច្រើនជាងនេះទៀត ដែលរដ្ឋាភិបាលកម្ពុជាត្រូវជួយសង្គ្រោះបន្តទៀត។
-
រដ្ឋាភិបាលបង្កើតក្រុមការងារជួយ NGOs ចំពេលលោកស្រី រ៉ូណា ស្មីត បំពេញទស្សនកិច្ចនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារមួយ ជាអ្វីដែលលោកអះអាងថា ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ចំពេលដែលអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។
-
មន្រ្តីរដ្ឋាភិបាលអះអាងថា ករណី លោក កឹម សុខា មិនត្រូវបានលើកឡើង ក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត
ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអះអាងថា លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មិនបានលើកឡើងពីករណីលោក កឹម សុខា នៅក្នុងជំនួបនារសៀលថ្ងៃចន្ទនេះទេ។
-
អាជ្ញាធរដោះលែងសកម្មជនដីធ្លី៣នាក់ក្រោយចាប់ខ្លួនអំឡុងតវ៉ាមុខផ្ទះលោក ហ៊ុន សែន
ស្ត្រីសកម្មជនដីធ្លី ៣នាក់មកពីសហគមន៍មានជម្លោះដីធ្លី ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញដោះលែងវិញហើយនៅថ្ងៃនេះ តែប៉ុន្មានម៉ោងក្រោយពីពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលតវ៉ានៅមុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃនេះ។
-
នាយករដ្ឋមន្ត្រីស្នើតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ១៣រូបទៀតនៅក្រសួងមុខងារសាធារណៈ
មន្ត្រី ១៣រូបទៀត ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការបន្ថែមទៀត នៅក្នុងក្រសួងមុខងារសាធារណៈ ក្រោយពីក្រសួងនេះមានអនុរដ្ឋលេខាធិការចំនួន ១២រូបរួចទៅហើយនោះ។
-
អតីតតំណាងរាស្ត្របក្សប្រឆាំងស្នើលើកលែងទោសសកម្មជន ៧នាក់ក្នុងឱកាសបុណ្យអុំទូក
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យរបបលោក ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោសសកម្មជន និងអតីតបក្សប្រឆាំងនៅមូលដ្ឋានទាំងអស់ នៅក្នុងបុណ្យអុំទូកខាងមុខ ព្រោះពួកគេជាប់ទោសដោយសារតែការរើសអើងនិន្នាការនយោបាយ។ ការស្នើសុំនេះ បន្ទាប់ពីទណ្ឌិតជាង ៥០០នាក់ នឹងត្រូវស្នើសុំលើកលែង និងបន្ធូរបន្ថយទោស នៅក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៨ នេះ។
-
"លោក ហ៊ុន សែន គួរដោះស្រាយបញ្ហាប្រឈមដោយមិនត្រូវលង់ពាក្យសរសើររបស់ចិនឡើយ"
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថ្លែងអំណរគុណដល់មន្ត្រីជាន់ខ្ពស់ចិនដែលបានចាត់ ទុកកម្ពុជាថា ជាមិត្តដែកថែប មិនអាចបំបែកបំបាក់បាន ព្រមទាំងដឹងគុណលោក និងគណបក្សប្រជាជនកម្ពុជាដែលប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយនោះ។ អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមស្នើឱ្យលោក ហ៊ុន សែន កុំលង់នឹងពាក្យសរសើរ ឬការបញ្ជោរពីភាគីចិន ប៉ុន្តែត្រូវគិតគូរដោះស្រាយបញ្ហាប្រឈមរបស់ជាតិវិញទើបជារឿងត្រឹមត្រូវ។ បញ្ហាប្រឈមធំជាងគេសម្រាប់កម្ពុជានៅពេលនេះ គឺហានិភ័យនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដែលផ្តើមចេញពីការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រព្រឹត្តដោយអាជ្ញាធរ និងមន្ត្រីនៃរបបក្រុងភ្នំពេញ។
-
ជនជាតិវៀតណាម៧នាក់ត្រូវបានចាប់ខ្លួននៅស្វាយរៀងពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន
អាជ្ញាធរក្នុងខេត្តស្វាយរៀង កាលពីចុងសប្ដាហ៍នេះ បានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលស្ថិតនៅជាប់ និងព្រំដែនប្រទេសវៀតណាម។
-
កូនស្រីពីរនាក់ត្រូវរំលោភសម្លាប់ពេលឱពុកម្តាយធ្វើចំណាកស្រុក
អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីថា៖ «មនុស្សស្រីម្តាយនីមួយៗ គ្មាននរណាចង់បែកពីកូនដែលកំពុងពេញស្រឡាញ់ហ្នឹងទេ។ ចង់តែនៅជិតកូន ប៉ុន្តែដោយលក្ខណៈ វាជីវភាពវាក្រមែនទែន ដល់ថ្នាក់ដល់យើងមិនដឹងរកអីនៅនេះ ដែលអាចសងគេបាន»។