កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សង្គមស៊ីវិលថា សិទ្ធិសេរីភាពរបស់ពួកគេនឹងមិនអាចប្រសើរឡើងតាមរយៈសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃឡើយ
អង្គការសង្គមស៊ីវិលស្វាគមន៍សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃឲ្យអាជ្ញាធរមូលដ្ឋានបើកសិទ្ធិឱ្យពួកគេអាចធ្វើសកម្មភាពបានដោយគ្មានការរារាំង។ ទោះបីជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលទាំងអស់នៅតែសម្ដែងមន្ទិលសង្ស័យជុំវិញភាពស្មោះត្រង់របស់ក្រសួងដដែល។
-
Freedom House ថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជាធ្លាក់ចុះដុនដាបខ្លាំងបំផុតក្នុងឆ្នាំនេះ
សេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកម្ពុជា បានធ្លាក់ចុះដុនដាបខ្លាំងបំផុតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេរីភាពតិចតួច (Partly Free) តាមអ៊ីនធឺណិតដដែល។
-
សង្គមស៊ីវិលទទូចឲ្យមានការស៊ើបអង្កេតដោយតម្លាភាពករណីឃាតកម្មអ្នកកាសែត
អង្គការសង្គមស៊ីវិលចំនួន ៤២ស្ថាប័ន ទទូចឲ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ ដើម្បីធានាឲ្យមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ទៅលើករណីឃាតកម្មលើអ្នកសារព័ត៌មាន។
-
កិច្ចព្រមព្រៀងជនភៀសខ្លួនកម្ពុជានិងអូស្ត្រាលីបានបញ្ចប់
កិច្ចព្រមព្រៀងជនភៀសខ្លួនដ៏អាស្រូវរបស់ប្រទេសអូស្ត្រាលី និងកម្ពុជា បានឈានដល់ទីបញ្ចប់ ក្រោយការសម្រេចរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ដែលមិនបានផ្តល់មូលហេតុជាក់លាក់ចំពោះការបញ្ចប់កិច្ចព្រមព្រៀងនេះ។
-
អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយអំពាវនាវឲ្យបញ្ឈប់ការឃុំខ្លួនបណ្តោះ អាសន្នដែលមិនចាំបាច់
ក្នុងពេលប្រទេសមួយចំនួននៅបស្ចិមលោកបានសម្រេចបិទទ្វារមន្ទីរឃុំឃាំងនោះ ប្រទេសកម្ពុជាកំពុងមើលឃើញកំណើនអ្នកទោស ដែលនាំឲ្យមានការបារម្ភអំពីជីវិតរស់នៅរបស់អ្នកទោសក្នុងពន្ធនាគារ ជាពិសេសនោះ គឺស្ត្រីនិងកុមារ។
-
ទណ្ឌិតជាង៥០០នាក់ នឹងត្រូវស្នើសុំលើកលែងនិងបន្ធូរបន្ថយទោស នៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ
យ៉ាងហោចណាស់មានទណ្ឌិតចំនួន៥៣២នាក់ នឹងត្រូវស្នើសុំលើកលែង និងបន្ធូបន្ថយទោស នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ បញ្ជីឈ្មោះទណ្ឌិតទាំងនេះ ត្រូវបានស្នើមកគណៈកម្មការថ្នាក់ជាតិប្រជុំសម្រេចកាលពីថ្ងៃពុធ។ ប៉ុន្តែបញ្ជីឈ្មោះទាំងនេះ នឹងត្រូវឆ្លងកាត់ការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុនសិន មុននឹងបញ្ជូនទៅកាន់ព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខា។
-
លោកស្រី រ៉ូណា ស្មីត ជំរុញរដ្ឋាភិបាលកម្ពុជាពន្លឿនការចុះបញ្ជីដីធ្លីសមូហភាពជនជាតិដើមភាគតិច
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជំរុញទៅក្រសួងរៀបចំដែនដីឲ្យពន្លឿនការចុះបញ្ជីដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ដោយថា ដើម្បីធានាពីសុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិចទាំងនោះ។
-
បក្សប្រឆាំងចាត់ទុកការលើកលែងទោសទណ្ឌិតធ្វើឡើងដោយអយុត្តិធម៌ និងពុករលួយ
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ រិះគន់គោលការណ៍ ការបន្ធូរបន្ថយទោស និងលើកលែងទោសរបស់ក្រសួងយុត្តិធម៌ធ្វើឡើងដោយគ្មានតម្លាភាព។ ក្រសួងយុត្តិធម៌គ្រោងពិនិត្យលក្ខណៈសម្បត្តិ របស់ទណ្ឌិតចំនួន ជាង៥០០នាក់ ដើម្បីរៀបចំការបន្ធូរបន្ថយ និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ។
-
លោកស្រី រ៉ូណា ស្មីត ជំរុញរដ្ឋាភិបាលកម្ពុជាពន្លឿនការចុះបញ្ជីដីធ្លីសមូហភាពជនជាតិដើមភាគតិច
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជំរុញទៅក្រសួងរៀបចំដែនដីឲ្យពន្លឿនការចុះបញ្ជីដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ដោយថា ដើម្បីធានាពីសុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិចទាំងនោះ។
-
លោកផៃ ស៊ីផានថា IPUត្រូវថ្លឹងថ្លែងឲ្យបានហ្មត់ចត់មុនបញ្ចេញមតិអ្វីមួយ ទើបមិនអាចចាត់ទុកថា ជ្រៀកជ្រែកកម្ពុជា
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា សហភាពអន្តរសភា (IPU) ត្រូវស្តាប់អង្គហេតុ និងអង្គច្បាប់ពីកម្ពុជាឲ្យបានហ្មត់ចត់ មុននឹងធ្វើការអធិប្បាយលើបញ្ហាអ្វីមួយ ដើម្បីជៀសវាងត្រូវចាត់ទុកថា បំភ្លៃព័ត៌មានមិនពិត និងជ្រៀកជ្រែតចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ការអះអាងរបស់លោកផៃ ស៊ីផាននេះ ធ្វើឡើងក្រោយពីសហភាពអន្តរសភា (IPU)បានស្នើកុំឲ្យមានការបកស្រាយពីចំណាត់ការរបស់ខ្លួនចំពោះកម្ពុជាថា ជាការជ្រៀកជ្រែត។
-
តុលាការខេត្តកំពង់ចាមដោះលែងអគ្គនាយកសារព័ត៌មាន TNM ឲ្យនៅក្រៅឃុំក្រោយចាប់ខ្លួន
មន្ត្រីតុលាការខេត្តកំពង់ចាម បានឲ្យដឹងថា តុលាការខេត្តនេះ បានសម្រេចដោះលែងអគ្គនាយកទូរទស្សន៍អនឡាញ TNM លោក សែម បូរ៉ា វិញ ប៉ុន្តែ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងសមត្ថកិច្ច បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក។
-
អង្គការលីកាដូ៖ ពន្ធនាគារនៅកម្ពុជាកាន់តែចង្អៀតណែន ដោយសារការឃុំខ្លួនបណ្ដោះអាសន្នច្រើនហួស
ការឃុំខ្លួនបណ្ដោះអាសន្នច្រើនហួសហេតុ ធ្វើឲ្យពន្ធនាគារនៅកម្ពុជាដែលចង្អៀតណែនស្រាប់ មានសភាពកាន់តែធ្ងន់ធ្ងរថែមទៀត។ នេះគឺជាការរកឃើញរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ នៅក្នុងរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០១ វិច្ឆិកានេះ។ អង្គការនេះ ជំរុញឲ្យចៅក្រមស៊ើបសួរ ប្រើសិទ្ធិដោះលែងជនជាប់ចោទឲ្យនៅក្រៅឃុំរហូតទាល់តែដល់ថ្ងៃសវនាការជំនុំជម្រះរឿងក្ដី ដើម្បីកាត់បន្ថយសម្ពាធលើជនជាប់ឃុំរាប់ពាន់នាក់ នៅក្នុងពន្ធនាគារទាំងអស់នៅកម្ពុជា។
-
ការតស៊ូមតិថ្នាក់ជាតិអំពីបញ្ហាស្ត្រីនិងពូជសាសន៍ជំរុញឲ្យស្ត្រីខ្មែរអាមេរិកាំងម្នាក់ចូលប្រឡូកក្នុងនយោបាយ
វ៉ាស៊ីនតោន - នៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ពលរដ្ឋអាមេរិកាំងដែលបានចុះឈ្មោះបោះឆ្នោត នឹងទៅចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិដើម្បីជ្រើសតាំងសមាជិករដ្ឋសភា ព្រឹទ្ធសភា អភិបាលក្រុង និងសមាជិកសភាប្រចាំរដ្ឋជាដើម។ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិលើកនេះ គេឃើញមានថាមពលដ៏ពិសេសមួយ ដោយសារតែចំនួនកើនឡើងនៃបេក្ខជនមកពីសហគមន៍ជនអន្តោប្រវេសន៍ និងបេក្ខជនស្ត្រី។
-
លោកស្រី រ៉ូណាស្មីត ស្នើក្រសួងដែនដី ឱ្យចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេស
នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងដែនដី កាលពីថ្ងៃម្សិលមិញនេះ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានស្នើឱ្យក្រសួងដែនដី ជុំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជាពិសេសការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច។ ការចុះបញ្ជីដីធ្លីទូទាំងប្រទេស ដែលលោកស្រីស្មីត ចាត់ទុកថាជាបញ្ហាស្នូលអំពីសិទ្ធមនុស្ស ដោយការប្រើប្រាស់ដី គឺជាមូលដ្ឋានសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព លុបបំបាត់ភាពក្រីក្រ និងធានាសន្តិសុខស្បៀង។
-
តុលាការពន្យាពេលការចូលបំភ្លឺសកម្មជនដីធ្លីនៅបឹងកក់ និងបុរីកីឡាទៅថ្ងៃក្រោយវិញ
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យាពេលការចូលបំភ្លឺរបស់សកម្មជនដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា ទៅថ្ងៃក្រោយវិញ បន្ទាប់ពីមានការស្នើសុំពីមេធាវីការពារក្ដីឲ្យសកម្មជនដីធ្លីទាំង៣នាក់នោះ។
-
លីកាដូជំរុញរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំបណ្ដោះអាសន្នជាស្រ្តីមានកូនតូចនៅជាមួយ
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានជំរុញទៅរដ្ឋាភិបាល ឲ្យអនុវត្តនីតិវិធីដោះលែងជនជាប់ឃុំបណ្ដោះអាសន្ន ឲ្យនៅក្រៅឃុំ ដោយថា វិធីនេះនឹងជួយកាត់បន្ថយចំនួនអ្នកជាប់ឃុំដ៏ច្រើនលើសលប់ក្នុងពន្ធនាគារ និងក្រុមមនុស្សងាយរងគ្រោះ។
-
អ្នកមានជម្លោះដីធ្លីនៅបឹងកក់និងបុរីកីឡាសុំអន្តរាគមន៍ពីលោកស្រី រ៉ូណា ស្មីត
អ្នកមានជម្លោះដីធ្លីមួយក្រុមនៅតំបន់បឹងកក់និងបុរីកីឡានៅព្រឹកនេះ បានយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យលោកស្រី រ៉ូណា ស្មីត ជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារបស់ពួកគេ។
-
ពលរដ្ឋបន្ទាយមានជ័យរិះគន់អាជ្ញាធរថាបណ្ដោយឲ្យក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំដូនតារបស់ពួកគាត់
ប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យរិះគន់អាជ្ញាធរខេត្តនេះថា បណ្ដោយឲ្យក្រុមហ៊ុន គង់ មាន ធ្វើអាជីវកម្មថ្មភ្នំបានផលចំណេញធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យហិនហោចសម្បត្តិធនធានធម្មជាតិ និងប៉ះពាល់ដល់ទីបញ្ចុះសពដូនតារបស់អ្នកស្រុក។ ការរិះគន់នេះដោយសារតែ អ្នកស្រុកបានទាមទារឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុននេះ ជិតមួយឆ្នាំហើយ តែគ្មានដំណោះស្រាយ ហើយក្រុមហ៊ុនកំពុងធ្វើសកម្មភាពដោយសេរី។
-
រដ្ឋាភិបាលប្រកាសអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំពីរដើម្បីបញ្ចប់អំពើហិង្សាលើកុមារ
រដ្ឋាភិបាលប្រកាសអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំពីរ ដើម្បីបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារក្នុងរយៈពេល១២ឆ្នាំខាងមុខ។