កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកស្លាប់នៅក្រចេះកើនជិត១០នាក់សង្ស័យពុលស្រាស ខណៈអាជ្ញាធរចុះបិទទីតាំងផលិតស្រារាប់រយកន្លែង
សមត្ថកិច្ចខេត្ត ក្រចេះអះអាងថា ចំនួនអ្នកស្លាប់សង្ស័យពុលស្រាសនៅស្រុកសំបូរ ខេត្តក្រចេះកើនឡើងដល់ ៧នាក់និង ជនរងគ្រោះជិត ១ រយនាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ គិតមកត្រឹមថ្ងៃទី២៥ តុលា។ អធិការស្រុកសំបូរថា ក្រោយពីកើតមានបាតុភាពនេះសមត្ថកិច្ចបានចុះបិទទីតាំងផលិតស្រា ទាំងអស់ ជាបណ្ដោះអាសន្ន រង់ចាំលទ្ធផលកោសល្យវិច័យពីក្រសួងសុខាភិបាលសិន។
-
ពលរដ្ឋកោះកុងសុំឲ្យលោក ហ៊ុន សែន ជួយដោះស្រាយដីធ្លីជាមួយក្រុមហ៊ុនចិន និងដោះលែងតំណាងពលរដ្
ប្រជាពលរដ្ឋ ៦៥គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន (UDG) និងក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ ស្នើសុំឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងដោះលែងតំណាងពលរដ្ឋម្នាក់អោយមានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរ តែបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះដីធ្លីជូនពួកគាត់ ព្រោះពួកគាត់កំពុងជួបការលំបាកខ្លាំងក្នុងជីវភាព។
-
ក្រសួងដែនដីទទួលជួបតំណាងប្រជាពលរដ្ឋតវ៉ាករណីវិវាទដីសម្បទានចំការកៅស៊ូមេម៉ត់
ក្រុងភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ រួមជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលខេត្តក្រចេះ និង តំណាងរដ្ឋបាលរាជធានីភ្នំពេញ បានទទួលជួបតំណាងប្រជាពលរដ្ឋដែលមកតវ៉ាករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចមួយនៅខេត្តក្រចេះ។
-
របបក្រុងភ្នំពេញថា គ្មានការសើរើសម្បទានដីក្រុមហ៊ុនស្ករសចិននៅខេត្តព្រះវិហារឡើយ
របបលោក ហ៊ុន សែន អះអាងថា នឹងមិនមានលទ្ធភាពណាមួយក្នុងការដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនស្ករសចិននៅខេត្តព្រះវិហារបានឡើយ ព្រោះភាគីទាំងពីរមានកិច្ចសន្យាច្បាស់លាស់ជាមួយគ្នា។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអះអាងថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនចិនមិនបានអភិវឌ្ឍអ្វីសម្រាប់ពលរដ្ឋឡើយ ប៉ុន្តែបែរជានាំមកនូវទំនាស់ដីធ្លីរ៉ាំរ៉ៃ និងការវិនាសហិនហោចនៃធនធានធម្មជាតិក្នុងតំបន់នោះទៅវិញ ហេតុដូចនេះ របបដឹកនាំបច្ចុប្បន្នត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ ដោយត្រូវពិនិត្យមើលលក្ខខណ្ឌវិនិយោគដែលក្រុមហ៊ុនបានអនុវត្តកន្លងមក។
-
របាយការណ៍៖ វិវាទដីធ្លីទូទាំងប្រទេសជាង១ពាន់ករណីទៀតមិនទាន់ដោះស្រាយចប់
របាយការណ៍របស់ក្រសួងរៀបចំដែនដី ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេស នៅសល់ជាង ១ពាន់ករណីទៀតដែលក្រសួងមិនទាន់បានដោះស្រាយចប់ ខណៈប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តឡើងមកតវ៉ាដល់ភ្នំពេញ។
-
លោក រ៉ុង ឈុន ប្រាប់សមាគមរោងចក្រថា កូនសោររក្សា EBA ស្ថិតនៅលើរដ្ឋាភិបាលកម្ពុជា
សហជីពរបស់លោក រ៉ុង ឈុន ស្នើសុំសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) ឲ្យសហការគ្នា ដើម្បីទាមទារទៅរដ្ឋាភិបាល ឲ្យទទួលយកលក្ខខណ្ឌសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ហៅកាត់ថា EBA ដោយថា កូនសោរនៅក្នុងដៃរដ្ឋាភិបាល។
-
មេបញ្ជាការកងរាជអាវុធហត្ថចំនួន៣ខេត្តជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ
សង្គមស៊ីវិលស្វាគមន៍ការស៊ើបអង្កេតអំពើពុករលួយពាក់ព័ន្ធនឹងមេបញ្ជាការអាវុធហត្ថប្រចាំខេត្តបីរូប ដែលនឹងអាចនាំឲ្យ អគ្គមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ចាត់វិធានការទៅអ្នកប្រព្រឹត្តអំពើពុករលួយទាំងនោះ។
-
ក្រសួងដែនដីបញ្ជូនមន្ត្រីទៅដោះស្រាយបញ្ហាដីធ្លីនៅក្រចេះ
នៅទីបំផុត ពលរដ្ឋរស់នៅស្រុកស្នួលខេត្តក្រចេះ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ បានត្រឡប់ទៅផ្ទះវិញហើយ គិតត្រឹមថ្ងៃទី២៥តុលានេះ។ ដំណើរត្រឡប់ទៅវិញរបស់ពលរដ្ឋជាច្រើនរយនាក់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា បញ្ជូនមន្ត្រីពីក្រសួង១៩នាក់ទៅដោះស្រាយផ្ទាល់បញ្ហារបស់ពួកគាត់ នៅនឹងកន្លែងតែម្ដង។ តំណាងពលរដ្ឋ សង្ឃឹមថា បទបញ្ជាលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងមិនធ្វើឲ្យគាត់ខកបំណង និងត្រឡប់មកភ្នំពេញជាថ្មីឡើយ។
-
ថវិកាជាតិសម្រាប់ចំណាយឆ្នាំ២០១៩ ត្រូវរដ្ឋាភិបាលប្រកាសថាត្រូវតែជាយុទ្ធសាស្ត្រ
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៩ នឹងត្រូវគណៈរដ្ឋមន្ត្រីកម្ពុជាដាក់ជារបៀបវារៈសំខាន់នៃកិច្ចប្រជុំនៅថ្ងៃសុក្រស្អែកនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ការរិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញនៅថ្ងៃនេះថា ច្បាប់ថវិកាឆ្នាំ២០១៩នេះ នឹងត្រូវតែយុទ្ធសាស្ត្រនៃការរក្សាសមិទ្ធផល ដែលរដ្ឋាភិបាលអះអាងថាសម្រេចបានដោយលំបាក។
-
សកម្មជនព្រៃឈើថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បន្តកើតមាន
អ្នកការពារព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ អះអាងថា ក្រុមអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នរដ្ឋជាច្រើន បានចងជាប្រព័ន្ធ ដើម្បីទាញរកប្រាក់ចំណេញពីការកាប់បំផ្លាញព្រៃឈើនៅតំបន់នេះផងដែរ។
-
ស្ត្រីមានជម្លោះដីធ្លីម្នាក់សន្លប់ពេលព្យាយាមដើរទៅផ្ទះលោក ហ៊ុន សែន
ស្ត្រីម្នាក់មកពីខេត្តក្រចេះ បានដួលសន្លប់នៅពេលដែលរូបគាត់ និងអ្នកមានជម្លោះដីធ្លីផ្សេង ទៀតប្រមាណ១ពាន់នាក់ព្យាយាមដើរទៅផ្ទះលោកនាយករដ្ឋមន្ត្រីនៅព្រឹកនេះ ដើម្បីស្វែងរក ដំណោះស្រាយ ប៉ុន្តែមានការរារាំងពីសមត្ថកិច្ចនៅតាមផ្លូវ។
-
កុមារី៦នាក់រងការរំលោភនិងរំលោភសម្លាប់ក្នុងពេល៦ថ្ងៃ
របាយការណ៍របស់សមត្ថកិច្ចបង្ហាញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ លើករណីរំលោភសម្លាប់ និងរំលោភលក្ខណៈធ្ងន់ធ្ងរកើតមានបន្តបន្ទាប់ដែលបានធ្វើឲ្យស្ថាប័នពាក់ព័ន្ធសម្តែងការព្រួយបារម្ភនិងថ្កោលទោស។
-
ស្ត្រីមានជម្លោះដីធ្លីម្នាក់សន្លប់ពេលព្យាយាមដើរទៅផ្ទះលោក ហ៊ុន សែន
ស្ត្រីម្នាក់មកពីខេត្តក្រចេះ បានដួលសន្លប់នៅពេលដែលរូបគាត់ និងអ្នកមានជម្លោះដីធ្លីផ្សេង ទៀតប្រមាណ១ពាន់នាក់ព្យាយាមដើរទៅផ្ទះលោកនាយករដ្ឋមន្ត្រីនៅព្រឹកនេះ ដើម្បីស្វែងរក ដំណោះស្រាយ ប៉ុន្តែមានការរារាំងពីសមត្ថកិច្ចនៅតាមផ្លូវ។
-
បទយកការណ៍៖ ប្រជាសហគមន៍ព្រៃឡង់មួយចំនួនបង្ខំចិត្តបោះបង់ចោលការងារចុះល្បាតព្រៃ ព្រោះជីវភាពខ្វះខាត
ដំណើរចុះល្បាតព្រៃរបស់ប្រជាសហគមន៍ដែលរស់នៅជុំវិញតំបន់ព្រៃឡង់ តែងធ្វើឡើងមិនថាពេលមានភ្លៀងធ្លាក់ជោគជាំឬពេលក្តៅហួតហែងនោះទេ។ ការចុះល្បាតនេះ ជាផ្នែកមួយក្នុងការជួយការពារធនធានព្រៃឡង់ឱ្យនៅគង់វង្ស ក៏ដូចជាជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃក្នុងតំបន់នោះពីសំណាក់ក្រុមជនល្មើសផងដែរ។
-
យូនីសេហ្វ ស្វាគមន៍ ក្រសួងការងារ ព្រមានចាត់វិធានការករណីអាជីវកម្មប្រើកម្លាំងពលកម្មកុមារ
ភ្នំពេញ ៖ អង្គការ យូនីសេហ្វ ជាអង្គការធ្វើការលើកកម្ពស់សិទ្ធិកុមារ បានបង្ហាញការស្វាគមន៍ចំពោះសេចក្ដីប្រកាស របស់ក្រសួងការងារ ដែលព្រមានចាត់វិធានការណ៍ផ្លូវច្បាប់ លើគ្រប់អាជីវកម្មដែលប្រើប្រាស់កម្លាំងពលកម្មកុមារ។
-
អ្នកមានជម្លោះដីធ្លីខេត្ដក្រចេះថា អាជ្ញាធរឃាត់មិនឲ្យចូលស្នាក់នៅវត្ដមួយនៅភ្នំពេញ
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី លោក គិត ធារ ឲ្យ VOD ដឹងថា នៅថ្ងៃនេះ ក្រុមប្រជាពលរដ្ឋប្រមាណ ៤០០ ទៅ ៥០០គ្រួសារ មកពីភូមិជើងឃ្លេ ស្ថិតក្នុងឃុំ ២ធ្នូ ស្រុកស្នួល បានមកសុំស្នាក់អាស្រ័យនៅវត្តសមគ្គីរង្សី នៅរាជធានីភ្នំពេញ ប៉ុន្ដែ ត្រូវបានអាជ្ញាធរហាមឃាត់ ដោយតម្រូវឲ្យពួកគេធ្វើលិខិតសុំការអនុញ្ញាតជាមុនសិន។
-
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្ដខ្វែងគំនិតគ្នា ទោះបីអឺរ៉ុបព្រមានទណ្ឌកម្មសេដ្ឋកិច្ច
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា អតីតគណបក្សសង្គ្រោះជាតិអាចនឹងរស់ឡើងវិញបាននៅអាណត្តិក្រោយតែប៉ុណ្ណោះ ខណៈលោក សម រង្ស៊ី ជំរុញឲ្យរដ្ឋាភិបាលផ្លាស់ប្ដូរជំហររបស់ខ្លួនជាបន្ទាន់ ដើម្បីកែប្រែស្ថានការណ៍ និងបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ចពីអឺរ៉ុប។
-
"សមត្ថកិច្ចអនុវត្តច្បាប់ស្តង់ដារ២ករណីប៉ូលិសវាយពលរដ្ឋរហូតសន្លប់ហើយរួចខ្លួន"
មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តបន្ទាយមានជ័យ សោកស្ដាយដោយសារសមត្ថកិច្ចអនុវត្តច្បាប់ស្តង់ដារ២ ករណីប៉ូលិសស្រុកស្វាយចេក ចាប់ពលរដ្ឋម្នាក់យកទៅវាយធ្វើទារុណកម្មនៅអធិការនគរបាលស្រុក ដោយមិនមានចំណាត់ការផ្លូវច្បាប់។ ការធ្វើទារុណកម្មនេះកើតឡើង ក្រោយពីជនជាតិថៃ មានគ្នាចំនួន៣នាក់ស្រវឹងស្រា ហើយបានបើករថយន្តទៅកៀរផ្ទះរបស់ពលរដ្ឋនៅព្រំដែនស្រុកស្វាយចេក កាលពីថ្ងៃទី៨ តុលា ក្រោយមកជនជាតិថៃក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋានដែលធ្លាប់ស្គាល់គ្នាដើម្បីឲ្យជួយដោះស្រាយលើរឿងនេះ ហើយជនជាតិថៃទាំងនោះរួចខ្លួន ចំណែកពលរដ្ឋ នៅឃុំស្វាយចេកម្នាក់រងការធ្វើទារុណកម្ម។
-
សេចក្ដីព្រាងច្បាប់ដកEBAពីកម្ពុជានឹងត្រូវសម្រេចចុងក្រោយនៅប៉ុន្មានសប្ដាហ៍ខាងមុខ
មន្ត្រីការទូតសហភាពអឺរ៉ុប ប្រាប់ថា សេចក្ដីព្រាងច្បាប់ ដកការអនុគ្រោះពន្ធពីកម្ពុជា (EBA) បានធ្វើរួចរាល់អស់ហើយ នៅឡើយចាំតែសម្រេចចុងក្រោយ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះតែប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មាន POLITICO ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី២០ ខែ តុលា មន្ត្រីទាំងនោះ បញ្ជាក់ថា សេចក្ដីសម្រេចដកការអនុគ្រោះពន្ធនេះ មិនបាច់មានការយល់ព្រមបន្ថែមទៀត ពីសមាជិករបស់សហភាពអឺរ៉ុបនោះឡើយ។