កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.002


  • រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ថា នឹង​តាមដាន​​ករណី​ហិង្សា​លើ​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ
    អានបន្ត

    រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ថា នឹង​តាមដាន​​ករណី​ហិង្សា​លើ​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ

    រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី (Australia) អ្នកស្រី ផេនី វង់ (Penny Wong) បាន​សរសេរ​លិខិត​ឆ្លើយតប​ទៅ​ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ អំពី​ការប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​អូស្ត្រាលី ដើមកំណើត​ខ្មែរ លោក សាន ប៊ុនឆាយ ក្នុង​ពេល​លោក​ទៅលេង​នៅ​ស្រុកកំណើត​នៅ​ឯ​ខែត្រ​បាត់ដំបង។ អ្នកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​អះអាង​នៅក្នុង​លិខិត​ថា អាជ្ញាធរ​អូស្ត្រាលី​យកចិត្តទុកដាក់​លើ​អំពើ​ហិង្សា​នេះ​។ អ្នកស្រី​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ស្វែងរក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ដើម្បី​ធានា​ថា ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណ​ត​ខ្មែរ ទៅ​លេង​ស្រុក​ខ្មែរ មាន​សុវត្ថិភាព។

    អានបន្ត
  • បក្សកម្លាំងជាតិស្នើនាយករដ្ឋមន្ត្រីដោះស្រាយជម្លោះដីធ្លីនៅព្រលាន​យន្តហោះថ្មី តាមសំណើរបស់តំណាងប្រជាពលរដ្ឋ
    អានបន្ត

    បក្សកម្លាំងជាតិស្នើនាយករដ្ឋមន្ត្រីដោះស្រាយជម្លោះដីធ្លីនៅព្រលាន​យន្តហោះថ្មី តាមសំណើរបស់តំណាងប្រជាពលរដ្ឋ

    គណបក្សកម្លាំងជាតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយផ្តល់សំណងតាមតម្លៃទីផ្សារឱ្យពលរដ្ឋជាង​៤៥០​គ្រួសារដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈអ្នករងគ្រោះជាង​៥៧០​គ្រួសារផ្សេងទៀត បន្តប្រមូលផ្តុំគ្នានៅមុខក្រសួងដែនដី ដើម្បីជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគេ។

    អានបន្ត
  • លោក ​ហ៊ុន សែន ​ព្រមាន​រំលាយ​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​នៅ​បរទេស
    អានបន្ត

    លោក ​ហ៊ុន សែន ​ព្រមាន​រំលាយ​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​នៅ​បរទេស

    ប្រធាន​ព្រឹទ្ធសភា ​និងជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ​ហ៊ុន សែន ​បានប្រាប់​ឲ្យដឹង​ពីដំណឹង​ស្តីពី​គម្រោងបង្កើត​រដ្ឋាភិបាល​និរទេសនៅ​បរទេសដោយ​ក្រុមជ្រុលនិយម​។ ត្រង់ចំណុចនេះ​ត្រូវបាន​លោក ហ៊ុន សែន ​ព្រមាន​ទុកជាមុនថា​នឹង​រំលាយភ្លាមៗ​គណបក្ស​នយោបាយណា ​ដែលមាន​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាល​និរទេស​នៅឯបរទេស។ ​ការថ្លែងរបស់​ប្រធានគណបក្ស​ប្រជាជន​ដូចនេះ​ធ្វើឡើង​នៅក្នុង​មិទ្ទិញមួយ ​ដើម្បី​អបអរខួប​៧៣ឆ្នាំ ​នៃថ្ងៃ​កំណើតគណបក្ស​ប្រជាជនកម្ពុជា​ក្នុងថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤​។

    អានបន្ត
  • មន្រ្តី​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ រង​ពាក្យ​បណ្តឹង​នៅ​តុលាការ
    អានបន្ត

    មន្រ្តី​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ រង​ពាក្យ​បណ្តឹង​នៅ​តុលាការ

    មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ហៅ​កាត់​CWPUCបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ប្តឹង​លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​ពី​បទ​«បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង»។ ការ​ប្តឹង​នេះ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ឃុន ថារ៉ូ ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​កន្លង​ទៅ អំពី​ការ​តវ៉ា​របស់​សហជីព​មួយ​ចំនួន​លើ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់។

    អានបន្ត
  • បទយកការណ៍៖ ជនជាតិដើមភាគតិច​​ថា ​ក្រមបរិស្ថាន​ធ្វើឱ្យ​ប៉ះពាល់​​ដល់​សិទ្ធិ និង​ការ​រស់នៅ​​របស់​​ពួកគេ
    អានបន្ត

    បទយកការណ៍៖ ជនជាតិដើមភាគតិច​​ថា ​ក្រមបរិស្ថាន​ធ្វើឱ្យ​ប៉ះពាល់​​ដល់​សិទ្ធិ និង​ការ​រស់នៅ​​របស់​​ពួកគេ

    លោក យ៉ាត ត៉ាយ មានអាយុ៥៣ឆ្នាំ ​ជាជនជាតិ​ដើម​ភាគ​តិច​រស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី និយាយ​ថា លោក​ព្រម​​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ផ្សេងទៀត​តែង​​​ចេញ​ចូល​ព្រៃ​ដើម្បី​បោចវល្លិ៍ និង​​ធ្វើ​ចំការ​វិល​ជុំ​។​​ ប៉ុន្តែ​លោក​ថា ចាប់​តាំង​ពី​មាន​ក្រម​បរិស្ថាន ការ​ចូលពញរៃ​ដើម្បី​អាស្រ័យ​ផល ត្រូវ​បា​នរិតត្បិត។ លោកនិយាយ​ថា៖ «ពីមុនយើងធ្លាប់តែចេញចូល​ស្រេច​តែ​ចិត្ត ដល់​ពេល​ក្រោយ​មក​ក្រម​បរិស្ថាន​គេ​ហ្នឹង​គេ​មុន​នឹង​ធ្វើ ឱ្យយើងប្រាប់ឱ្យ​គេបើសិនជាធ្វើខុសអី ផាកពិន័យច្រើនទៀតលុយច្រើន» ។​

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​កណ្តាល​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​ក្រសួង​ដែនដី ខណៈ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ
    អានបន្ត

    ពលរដ្ឋ​ខេត្ត​កណ្តាល​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​ក្រសួង​ដែនដី ខណៈ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ

    ប្រជាពលរដ្ឋ​រស់​នៅ​ទំនប់​ ៩៤ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ជាង ២០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងមុខ​ក្រសួង​រៀបចំដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រី​លោក សាយ សំអាល់ ពន្លឿនផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​ដល់​ពួកគេ ខណៈ​ពួកគេ​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ។ ប្រជាពលរដ្ឋ​អះអាង​ថា ពួកគេ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ឡើយ​ពី​ក្រសួង ​បន្ទាប់​ពី​ពួក​គេ​ធ្លាប់​បាន​ដាក់​ញត្តិ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​ ២០២៤។

    អានបន្ត
  • មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់ថាបានពាក់ព័ន្ធជាមួយក្រុមហ៊ុនលីន វតី
    អានបន្ត

    មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់ថាបានពាក់ព័ន្ធជាមួយក្រុមហ៊ុនលីន វតី

    មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ការកោះហៅ និងឃាត់ខ្លួនបុគ្គលឈ្មោះ ម៉ឹង រដ្ឋា ដែលជាប្រធានសហគមន៍ភ្នំជម្រកសត្វ គឺជាករណីកាប់គាស់រុនរានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ដែលមានភស្តុតាង និងសាក្សីគ្រប់គ្រាន់។ ករណីកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ម៉ឹង រដ្ឋា ទៅអយ្យការអមសាលាដំបូងខេត្ត គឺអនុវត្តតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិតាមនីតិវិធី។

    អានបន្ត
  • អង្គការអន្តរជាតិចំនួន២ ថ្កោលទោសក្រុមសហជីពដែលប្រឆាំងនឹងរបាយការណ៍របស់សង់ត្រាល់
    អានបន្ត

    អង្គការអន្តរជាតិចំនួន២ ថ្កោលទោសក្រុមសហជីពដែលប្រឆាំងនឹងរបាយការណ៍របស់សង់ត្រាល់

    អង្គការអន្តរជាតិចំនួន២ស្ថាប័ន បានចេញមុខថ្កោលទោសនឹងក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលចំពោះសកម្មភាពលាបពណ៍លើអង្គការសង់ត្រាល់ជុំវិញការចេញផ្សាយរបាយណ៍ស្តីពីស្ថានភាពសហជីពនៅកម្ពុជា។ ការចេញមុខថ្កោលទោសយ៉ាងដូចនេះធ្វើឡើង ក្រោយអង្គការអន្តរជាតិទាំង ២យល់ថា សកម្មភាពរបស់ក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលបង្កបរិយាកាសគៀបសង្កត់លើសហជីពឯករាជ្យនៅកម្ពុជាពាក់ព័ន្ធនឹងការចងក្រងឯកសារ ឬរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស។

    អានបន្ត
  • តុលាការ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​សកម្មជន​ព្រៃឈើ​លោក ម៉ឹង រដ្ឋា ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ
    អានបន្ត

    តុលាការ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​សកម្មជន​ព្រៃឈើ​លោក ម៉ឹង រដ្ឋា ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ

    តុលាការ​ខេត្ត​ស្ទឹងត្រែង​នៅ​ល្ងាច​ថ្ងៃ​ទី ២៦ ខែ​មិថុនា​ បាន​សម្រេច​បញ្ជូន​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​លោក ម៉ឹង រដ្ឋា ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង បទល្មើស​ព្រៃឈើ ផ្អែក​តាម​បណ្តឹង​របស់​មន្ត្រី​បរិស្ថាន។ ការ​ឃុំ​ខ្លួន​នេះ​ធ្វើ​ឡើង ក្រោយ​ពី​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​ ជំទាស់​នឹង​ឈ្មួញ​ម្នាក់​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ រំលោភ​បំពាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ទំហំ​ជាង ៣ពាន់​ហិកតារ​ (៣.០៦៤)ដើម្បី​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន។

    អានបន្ត
  • អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​ពង្រឹង​ច្បាប់​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស
    អានបន្ត

    អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​ពង្រឹង​ច្បាប់​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស

    ក្រោយ​ការ​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្តីពីការ​ជួញដូរ​មនុស្ស​របស់​រដ្ឋា​ភិបាល​អាមេរិក​ដែល​បង្ហាញ​ថា កម្ពុជា​មានភាព​ចម្រើន​តិចតួច​នៃ​ការ​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​នេះ អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​សកម្មជនមួយចំនួន​លើក​ឡើង​ពីក្តីបារម្ភ​ចំពោះ​ការ​ខាត​បង់​របស់​កម្ពុជា​ក្នុងការ​ទាក់​ទាញ​វិនិយោគិន។ ​ពួកគេ​បានស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​ខិតខំ​កាត់​បន្ថយ​ ឬទប់ស្កាត់​មិន​ឱ្យមានការ​ជួញ​ដូរ​មនុស្ស​ ជា​ច្រើន​ទម្រង់​រាប់​ចាប់​ពី​ការ​ធ្វើការ​ក្នុង​កន្លែង​ប្រតិបត្តិការ​អំពើ​ឆបោក​អនឡាញ ការ​ជួញ​ដូរ​ផ្លូវភេទ និង​អំពើ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ផ្សេង​ទៀត​ នៅ​តាម​រោងចក្រ​ផលិត​ឡឥដ្ឋ និង​គ្រឹះ​ស្ថាន​សប្បាយ​នានា។

    អានបន្ត
  • ក្រសួង​យុត្តិធម៌​ប្រកាស​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​មាន​ការ​រិះគន់​ខ្លាំង​ជុំវិ​ញ​​​ការចោទ​ប្រកាន់អតីតឧកញ៉ា​ម្នាក់​ពី​​បទ​​ឃាតកម្ម​
    អានបន្ត

    ក្រសួង​យុត្តិធម៌​ប្រកាស​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​មាន​ការ​រិះគន់​ខ្លាំង​ជុំវិ​ញ​​​ការចោទ​ប្រកាន់អតីតឧកញ៉ា​ម្នាក់​ពី​​បទ​​ឃាតកម្ម​

    ក្រសួងយុត្តិធម៌នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ជាពិសេសអំពី​ «ស្ថាន​ទម្ងន់ទោស​» នៃបទល្មើសព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធនឹងបទ​ឃាតកម្ម បន្ទាប់ពីមានការរិះ​គន់​ជា​សាធារណៈជុំវិញបទចោទដែលតុលាការ​បាន​ចោទប្រកាន់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារ​យ៉ាងព្រៃផ្សៃលើ​ជនរងគ្រោះ​។

    អានបន្ត
  • អង្គការ​សង់ត្រាល់​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​មិនមាន​ចេតនា​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឡើយ
    អានបន្ត

    អង្គការ​សង់ត្រាល់​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​មិនមាន​ចេតនា​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឡើយ

    មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​អង្គការ​សង់​ត្រាល់ ​(CENTRAL) រួម​នឹង​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា​ ស៊ីខៅឌូ និង​សហព័ន្ធ​សហជីព​កម្ពុជា ហៅ​កាត់​ថា​កាទូ បាន​បញ្ជាក់​ជា​ថ្មី​ថា ​ខ្លួន​មិន​មាន​ចេតនា​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឡើយ។ នេះ​បើ​យោង​តាម​សេចក្តី​បំភ្លឺ​មួយ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

    អានបន្ត
  • មន្ត្រី​បរិស្ថាន​ស្ទឹង​ខេត្ត​បាន​ឃាត់​ខ្លួន​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ម្នាក់​​បញ្ជូន​ទៅ​តុលាការ
    អានបន្ត

    មន្ត្រី​បរិស្ថាន​ស្ទឹង​ខេត្ត​បាន​ឃាត់​ខ្លួន​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ម្នាក់​​បញ្ជូន​ទៅ​តុលាការ

    មន្ត្រី​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង​បាន​ឃាត់​ខ្លួន​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ម្នាក់​ ហើយ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង បទល្មើស​ព្រៃឈើ។ ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង ក្រោយ​ពី​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​ ​ជំទាស់​នឹង​ឈ្មួញ​ម្នាក់​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ ​រំលោភ​បំពាន​ដី​ព្រៃ​សហគមន៍​ទំហំ​ជាង ៣​ពាន់​ហិកតារ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

    អានបន្ត
  • របាយការណ៍សហរដ្ឋអាមេរិករិះគន់​ករណី​ជួញដូរមនុស្ស​នៅកម្ពុជា និង​វិធានការ​​ឆ្លើយតបចំពោះ​អំពើ​​ឆ​បោកតាម​អនឡាញ​​
    អានបន្ត

    របាយការណ៍សហរដ្ឋអាមេរិករិះគន់​ករណី​ជួញដូរមនុស្ស​នៅកម្ពុជា និង​វិធានការ​​ឆ្លើយតបចំពោះ​អំពើ​​ឆ​បោកតាម​អនឡាញ​​

    សហរដ្ឋ​អាមេរិកបន្ត​​ដាក់​ប្រទេសកម្ពុជាស្ថិត​​ក្នុង​ចំណាត់ថ្នាក់ទាបបំផុត​បី​ឆ្នាំជាប់គ្នាចំពោះ​វិធាន​ការឆ្លើយ​តបរបស់ខ្លួន​លើ​ករណី​ជួញដូរមនុស្ស ដោយ​របា​យ​ការណ៍ថ្មីមួយ​បាន​អះអាង​ថា មន្ត្រីកម្ពុជាមិនទាន់​បានសម្រេច​បាន​​​គ្រប់គ្រាន់ ក្នុង​ការ​​ដោះ​ស្រាយ​​ប​ញ្ហា​ជួញដូរ​មនុស្ស​នៅឡើយ​ទេ ហើយ​មន្ត្រី​​ខ្លះដែលគេមិនបញ្ចេញឈ្មោះ​​​​​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​សកម្មភាពជួញដូរមនុស្ស​​​ ដែល​គេយកទៅបម្រើ​ការ​​នៅ​តាម​​ទី​តាំង​​​​ប្រតិបត្តិការ​ឆបោក​អន​ឡាញ​នៅតំ​បន់​​ព្រំដែនកម្ពុជាទៀត​ផង​។

    អានបន្ត
  • អាជ្ញាធរ រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹងតាមោក ដែល​មិន​ទទួល​យក​ដំណោះស្រាយ
    អានបន្ត

    អាជ្ញាធរ រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹងតាមោក ដែល​មិន​ទទួល​យក​ដំណោះស្រាយ

    អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ នៅ​ព្រឹក​ថ្ងៃ​ទី២៥ មិថុនា បាន​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ អស់​ចំនួន ១ខ្នង។ ការ​ចុះ​រុះរើ​នេះ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ព្រមាន​ពលរដ្ឋ​ឲ្យ​រុះរើ​ផ្ទះ​ដោយខ្លួន​ឯង ដោយ​ចោទ​ថា ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ។

    អានបន្ត
  • រដ្ឋមន្ត្រីយុត្តិធម៌ ៖ ឧក្រិដ្ឋជន ស្រី ស៊ីណា មិនដាក់ចូលក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ
    អានបន្ត

    រដ្ឋមន្ត្រីយុត្តិធម៌ ៖ ឧក្រិដ្ឋជន ស្រី ស៊ីណា មិនដាក់ចូលក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ

    «ក្នុងនាមខ្ញុំ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មាធិការជាតិ ដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំទទួលបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការជាប់ទោសក្នុងពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ឱ្យសាកសមនូវអ្វីដែលខ្លួនបានប្រព្រឹត្តស្របតាមគោលការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយ ក្នុងវិស័យយុត្តិធម៌»។ នេះបើតាមលោក កើត រិទ្ធ។

    អានបន្ត
  • CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់
    អានបន្ត

    CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់

    សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាមានចំនួនច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់ទៅទៀត។ ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្ពុជាក៏បានច្រានចោលនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបដិសេធចំពោះរបាយការណ៍របស់សង់ត្រាល់។

    អានបន្ត
  • ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​សៀមរាប​ទាមទារ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ក្រោយ​មាន​ជម្លោះ​ជា​មួយ​អាជ្ញាធរ​ជិត​១០​ឆ្នាំ
    អានបន្ត

    ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​សៀមរាប​ទាមទារ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ក្រោយ​មាន​ជម្លោះ​ជា​មួយ​អាជ្ញាធរ​ជិត​១០​ឆ្នាំ

    ពលរដ្ឋជាង២០០គ្រួសារនៅឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ក្រោយមានជម្លោះរ៉ាំរ៉ៃជាមួយអាជ្ញាធរជិត១០ឆ្នាំគ្មានដំណោះស្រាយ។ ជនជាតិដើមភាគតិចកួយអ្នកស្រី សាន ស្រែ នៅភូមិជ័យសែន ឃុំកន្ទួតប្រាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គ្រួសារគាត់បានអាស្រ័យផលលើដីកំពុងមានជម្លោះបន្តពីឪពុកម្តាយតាំងពីឆ្នាំ២០០០ ដោយបានកាន់កាប់ដីទំហំ៥ហិកតា។

    អានបន្ត
  • ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​ស្ដារ​ស្ទឹង​ព្រែកត្នោត​ជាង​២០០​គ្រួសារ​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សំណង​សមរម្យ
    អានបន្ត

    ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​ស្ដារ​ស្ទឹង​ព្រែកត្នោត​ជាង​២០០​គ្រួសារ​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សំណង​សមរម្យ

    ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​រំដោះ និង​ពង្វាង​ទឹក​ស្ទឹង​ព្រែក​ត្នោត នៅ​ក្រុង​តាខ្មៅ​ជាង​២០០​គ្រួសារ ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ និង​ផ្ដល់​សំណង​សមរម្យ​ដល់​ពួក​គេ ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ទាំង​នោះ ដើម្បី​ឲ្យ​ពួកគេ​ទៅ​តាំង​ទី​លំនៅ​ថ្មី​បាន​សមរម្យ។

    អានបន្ត
  • ពលរដ្ឋ៥ភូមិក្នុងខេត្ដកំពតបារម្ភបាត់​បង់​ដី​​បឹង​ជិត២០០ហិកតាក្រោយ​ឈ្មួញអ្នកមានលុយចូលទន្រ្ទាន
    អានបន្ត

    ពលរដ្ឋ៥ភូមិក្នុងខេត្ដកំពតបារម្ភបាត់​បង់​ដី​​បឹង​ជិត២០០ហិកតាក្រោយ​ឈ្មួញអ្នកមានលុយចូលទន្រ្ទាន

    បើតាមលោក ជា​ សម្ភស្ស ជាតំណាងពលរដ្ឋ​ និងជាជំទប់ទី២នៃឃុំស្រែក្នុង បាននិយាយថា ដីបឹងជិត២០០ហិកតាដែលពលរដ្ឋ៥ភូមិតែងតែអាស្រ័យផលដោយខ្លះនេសាទ ខ្លះធ្វើចម្ការវិលជុំ ពលរដ្ឋខ្លះទៀតប្រើប្រាស់ទឹកដើម្បីធ្វើស្រែ។ លោកបន្ដថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មានគ្រឿងចក្រ១គ្រឿងបានចូលមកកាយព្រំដោយអះអាងថា បានទិញពីពលរដ្ឋលើដីរួមនេះ។ លោកបានឱ្យដឹងទៀត​​ថា កន្លងមកអាជ្ញាធរមូលដ្ឋានបានហាមឃាត់មិនឱ្យមានការទិញដីរួមនោះទេ​ ប៉ុន្ដែមេខ្លោងម្នាក់បានដើរទិញពីពលរដ្ឋ​ទាំងដឹងថា​ដីរួម។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo