កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សង្គមស៊ីវិលស្នើឲ្យមានការអនុវត្តច្បាប់ម៉ឺងម៉ាត់លើជនសង្ស័យដែលរំលោភហើយសម្លាប់
មន្ត្រីសង្គមស៊ីវិលស្នើឲ្យមានការអនុវត្តច្បាប់ម៉ឺងម៉ាត់ទៅលើជនសង្ស័យ ដែលរំលោភហើយសម្លាប់ក្មេងស្រីពីរនាក់នៅខេត្តកំពង់ឆ្នាំង។ មន្ត្រីសិទ្ធិមនុស្សថា ករណីរំលោភនេះ មានភាពធ្ងន់ធ្ងរ ដែលអ្នកច្បាប់មិនត្រូវបន្ធូរដៃឡើយ។
-
IPU ជំរុញជាថ្មីឲ្យដោះលែងលោក កឹម សុខា
សហភាពអន្តរសភា(IPU)បានជំរុញដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។
-
IPU ជំរុញជាថ្មីឲ្យដោះលែងលោក កឹម សុខា
សហភាពអន្តរសភា(IPU)បានជំរុញដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។
-
ស្លាប់ ៣ និង ៤១ទៀតធ្លាក់ខ្លួនឈឺ ករណីពុលស្រានៅខេត្តក្រចេះ
ភ្នំពេញ៖ ពលរដ្ឋស្លាប់៣នាក់ និងរបួស៤១នាក់ធ្លាក់ខ្លួនឈឺ សង្ស័យថាជាករណីពុលស្រាស នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៩ តុលានេះ។
-
លោក ហ៊ុន សែន បង្កើតក្រុមការងារចម្រុះទទួលពាក្យបណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះរបស់លោក
ក្រុមការងារមួយដែលមានសមាជិកចម្រុះ ២២រូប ត្រូវបានបង្កើតឡើងសម្រាប់ទទួលពាក្យបណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងពីរកន្លែង ដោយថា ដើម្បីទប់ស្កាត់ការញុះញង់ពីក្រុមឆ្លៀតឱកាសកេងចំណេញមកពីលើក្រុមអ្នកតវ៉ាទាំងនោះ។
-
អាដហុកបង្ហាញយុទ្ធសាស្ត្របណ្ដឹងបរិហារដោយតម្លាភាពនិងតស៊ូមតិការពារធនធានធម្មជាតិ
សមាគមអាដហុកបើកសិក្ខាសាលាថ្នាក់តំបន់ រយៈ ២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ និង១៧ តុលានេះ ក្នុងបំណង បង្ហាញពីយុទ្ធសាស្ត្រ បណ្ដឹងបរិហារ និងផ្តល់ព័ត៌មានពីបញ្ហាប្រឈមនានា ដល់សហគមន៍ការពារព្រៃឈើ ដែលកំពុងប្រឈម។ មន្ត្រីអាដហុករំពឹងថា ក្រោយពីបញ្ចប់សិក្ខាសាលានេះ សហគមន៍នឹងទទួលបានបទពិសោធន៍បន្ថែម ក្នុងការតស៊ូមតិការពារធនធានធម្មជាតិ ដែលកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ។
-
សង្គមស៊ីវិលអះអាងថា ក្រុមហ៊ុនឯកជននៅមិនទាន់កាយអាចម៍ដីចេញពីឆ្នេរព្រែកត្រែងនៅឡើយ
សង្គមស៊ីវិល និងអាជ្ញាធរអះអាងផ្សេងគ្នាចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឲ្យក្រុមហ៊ុនឯកជនមួយ កាយដីចេញពីឆ្នេរសមុទ្រខេត្តព្រះសីហនុ បន្ទាប់ពីរដ្ឋាភិបាលរកឃើញថា ក្រុមហ៊ុននោះបានចាក់ដីរំលោភយកឆ្នេរសមុទ្រ។
-
អង្គការមាតាធម្មជាតិប្តឹងទៅសិង្ហបុរីពីការនាំមាសរាប់រយតោនចូលកម្ពុជា
វ៉ាស៊ីនតោន — អង្គការមាតាធម្មជាតិបានដាក់ពាក្យបណ្តឹងមួយកាលពីថ្ងៃពុធទៅអាជ្ញាធររូបិយវត្ថុប្រទេសសិង្ហបុរីឱ្យស៊ើបអង្កេតសកម្មភាពនាំមាសចំនួន៣៧០តោនចូលប្រទេសកម្ពុជាដោយគ្មានកត់ត្រានៅចន្លោះពីឆ្នាំ២០១២ដល់២០១៧។
-
អាឡិចប្តឹងទៅសិង្ហបុរីលើភាពមិនប្រក្រតីការនាំមាសចូលកម្ពុជា ៣៧០តោន
ដូចការគ្រោងទុក ស្ថាបនិកចលនាមាតាធម្មជាតិដែលត្រូវបានហាមមិនឲ្យចូលកម្ពុជា លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បានដាក់ពាក្យប្តឹងតាមរយៈអ៊ីម៉ែលទៅអាជ្ញាធរសិង្ហបុរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស ៣៧០តោន ដោយសង្ស័យថា ពាក់ព័ន្ធឧក្រិដ្ឋកម្មហិរញ្ញវត្ថុ បន្ទាប់ពីស្នើឲ្យភាគីកម្ពុជាធ្វើការបកស្រាយកាលពីពីរសប្តាហ៍កន្លងទៅ។
-
រដ្ឋាភិបាលប្រកាសសហការជាមួយអឺរ៉ុបដើម្បីលើកប្រយោជន៍គ្នាទៅវិញទៅមក
រដ្ឋាភិបាលកម្ពុជាបានអបអរសាទរចំពោះការវាយតម្លៃរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ហើយប្រកាសពីជំហរក្នុងការសហការជាមួយអឺរ៉ុប និងលើកតម្កើងផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
-
ស្ថាប័នបោះឆ្នោតជាតិចុះឈ្មោះអ្នកបោះឆ្នោតថ្មីជិត២សែននាក់សម្រាប់ឆ្នាំ២០១៨
ភ្នំពេញ — បន្ទាប់ពីដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីបានឈានដល់ថ្ងៃចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ មានពលរដ្ឋចំនួនជិត២សែននាក់បានមកចុះឈ្មោះបោះឆ្នោត ហើយមានពលរដ្ឋជាង៤០.០០០នាក់ផ្សេងទៀតត្រូវបានលុបចេញពីបញ្ជី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍។
-
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបារម្ភពីឥទ្ធិពលចិនមកលើកម្ពុជា បើអឺរ៉ុបកាត់ផ្ដាច់ EBA
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានបង្ហាញក្ដីបារម្ភអំពីផលប៉ះពាល់យូរអង្វែង និងការពង្រីកវត្តមានរបស់មហាអំណាចចិនមកលើកម្ពុជា បើអឺរ៉ុបឈានដល់វិធានការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះ។
-
អ្នកជំនាញបារម្ភពីព័ត៌មានក្លែងក្លាយធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ
រាជធានីភ្នំពេញ — ការរីកសាយភាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមពាសពេញពិភពលោក ក៏ដូចជាប្រទេសកម្ពុជា អាចធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនានាលើពិភពលោក។ នេះបើតាមការលើកឡើងពីការបារម្ភរបស់ក្រុមអ្នកជំនាញផ្នែកសារព័ត៌មាន ក្នុងកិច្ចពិភាក្សាកាលពីសប្តាហ៍កន្លងទៅ។
-
អ្នកជំនាញជឿថាអំពើហិង្សានិងជំងឺផ្លូវចិត្តមានទំនាក់ទំនងគ្នា
ភ្នំពេញ — នៅក្នុងថ្ងៃធម្មតា គ្រួច រដ្ឋា ជួយធ្វើការងារគ្រួសារជាប្រចាំថ្ងៃ ដូចជាការកាប់គាស់ ភ្ជួរដីធ្វើស្រែ និងប្រមូលផលដំណាំរបស់ខ្លួនក្នុងខេត្តព្រៃវែង។ ក៏ប៉ុន្តែថ្ងៃខ្លះ បុរសវ័យ ២៥ឆ្នាំរូបនេះបែរជាមានការរវើរវាយ និយាយសើច តែម្នាក់ឯង និងប្រែជាមានសតិមិននឹងន ហើយហិង្សា។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងស្នើអាជ្ញាធរខេត្តអន្តរាគមន៍ដោះលែងតំណាងពួកគេ
សាច់ញាតិ និងប្រជាពលរដ្ឋនៅសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុង បានដាក់ញ្ញត្តិទៅសាលាខេត្ត ដើម្បីសុំទៅអាជ្ញាធរជួយអន្តរាគមន៍ដោះលែងតំណាងពួកគេម្នាក់ដែលជាប់ឃុំដោយសារជម្លោះដីធ្លីឲ្យមានសេរីភាពវិញ។
-
អង្គការសង្គមស៊ីវិល និងមេធាវីចង់បានប្រធានគណៈមេធាវីដែលអាចឲ្យគ្រប់ភាគីបំពេញការងារជាមួយគ្នាគ្មានការរើសអើង
ក្រុមមេធាវីបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីសម្រាប់អាណត្តិថ្មីនៅថ្ងៃទី១៦ ខែសីហានេះ។ មេធាវី និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ការបោះឆ្នោតនេះនឹងជ្រើសរើសបានប្រធានគណៈមេធាវី ដែលមានសមត្ថភាព ជួយសម្រួលដល់ការងារមេធាវី និងផ្សល់ឱកាសឲ្យគ្រប់ភាគីបានធ្វើការងាររួមគ្នា ដើម្បីពង្រឹងវិស័យយុត្តិធម៌។
-
សកម្មជនព្រៃឡង់ថា រដ្ឋាភិបាលសុំពួកគេពន្យាពេលធ្វើសន្និសីទកាសែតបង្ហាញបទល្មើសព្រៃឈើ
ប្រជាសហគមន៍ព្រៃឡង់ អះអាងថា ក្រសួងបរិស្ថានបានប្រាប់ទៅពួកគេ ឲ្យពន្យាពេលធ្វើសន្និសិទសារព័ត៌មានបង្ហាញអំពីបញ្ហាបទល្មើសព្រៃឈើក្នុងតំបន់ការពារព្រៃឡង់ ក្រោមហេតុផលថា ការរៀបចំនោះ គ្មានក្រសួង និងភាគីពាក់ព័ន្ធចូលរួម។
-
មជ្ឈមណ្ឌលសិទិ្ធមនុស្សបង្ហាញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅតំបន់សេដ្ឋកិច្ចពិសេស
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR មានក្តីរំពឹងថា របាយការណ៍របស់ខ្លួន អាចជាផ្នែកមួយធ្វើឱ្យរាជរដ្ឋាភិបាលពិចារណា ហើយកែប្រែផលប៉ះពាល់ផ្សេងៗ និងបញ្ហាសិទ្ធិមនុស្សនៅតំបន់សេដ្ឋកិច្ចពិសេសឱ្យកាន់តែប្រសើរឡើង។
-
តុលាការខេត្តព្រះសីហនុកាត់ទោសប្រជាសហគមន៍ដីធ្លី៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ
តុលាការខេត្តព្រះសីហនុនៅថ្ងៃនេះ បានសម្រេចផ្តន្ទាទោសតំណាងប្រជាសហគមន៍មានជម្លោះដីធ្លីចំនួន៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន១ឆ្នាំ តាមបណ្តឹងរបស់ឧកញ៉ាពីររូបមានឈ្មោះតាន់ តាប់ និងលោក ឡុញ វណ្ណ:។
-
សមាជិកខ្លះនៃឧត្តមក្រុមប្រឹក្សាត្រៀមលើកយកបញ្ហាដាក់ឲ្យរដ្ឋាភិបាលដោះស្រាយ
តំណាងគណបក្សនយោបាយមួយចំនួនដែលបានចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អះអាងថា ពួកគេគ្រោងលើកយកបញ្ហាមួយចំនួន ដើម្បីដាក់ជូនទៅរដ្ឋាភិបាលពិចារណា និងដោះស្រាយ។