កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សង្ឃឯករាជ្យដែលជាប់ពន្ធនាការនៅខេត្តបាត់ដំបងធ្លាក់ខ្លួនឈឺខណៈមេធាវីប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ជាច្រើនខែគ្មានដំណឹង
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង ទទូចឲ្យសាលាឧទ្ធរណ៍ពន្លឿនជម្រះក្ដីសំណុំរឿងព្រះអង្គ ហន សុផាន្នី ឲ្យបានឆាប់។
-
អយ្យការអមសាលាដំបូង៖ ករណីលោក កឹម សុខា មិនមែនជាការឃុំខ្លួននៅក្នុងផ្ទះទេ
ករណីលោក កឹម សុខា ពុំមែនជាការឃុំខ្លួននៅក្នុងផ្ទះទេ តែជាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោមហេតុផលផ្នែកសុខភាព។ នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៩កញ្ញាម្សិលមិញ។
-
ក្រុមសិទ្ធិមនុស្សក្នុងស្រុករកឃើញថា ការរឹតត្បិតសិទ្ធិសេរីភាពកើនឡើងខ្លាំងនៅអំឡុងឆ្នាំបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកឃ្លាំមើលសិទ្ធិមនុស្ស បានរកឃើញថា ការរំលោភបំពានសិទ្ធិសេរីភាពនៅកម្ពុជា បានកើនឡើងខ្លាំងចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ រហូតដល់ការបោះឆ្នោតថ្នាក់ជាតិកន្លងមកនេះ។
-
ពលរដ្ឋកោះកុងជិត ១០០នាក់ឡើងមកទារសំណងបន្ថែមពីរដ្ឋាភិបាលជុំវិញជម្លោះដីធ្លី
ពលរដ្ឋជិត១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានទាមទារសំណងលុយបន្ថែមពីរដ្ឋាភិបាល បន្ទាប់ពីពួកគេទទួលយកសំណងដីធ្លីកាលជាង ៣ខែមុន។
-
តំណាងកម្ពុជាប្រចាំអ.ស.ប.ក្នុងទីក្រុងហ្សឺណែវច្រានចោលការរិះគន់របស់ប្រតិភូសហភាពអឺរ៉ុប
ក្រោយសភាសហភាពអឺរ៉ុបថ្លែងរិះគន់ថា កម្ពុជាមិនបានគោរពសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការខូចខាតនោះ នៅសប្តាហ៍នេះ តំណាងកម្ពុជាប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បានថ្លែងថា កម្ពុជាអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សត្រឹមត្រូវ និងថា ការលើកឡើងរបស់សហភាពអឺរ៉ុបមានភាពអយុត្តិធម៌។
-
អាជ្ញាធរខេត្តរតនគិរីកោះហៅតំណាងសហគមន៍ចូលបំភ្លឺពាក់ព័ន្ធការចោទថា រំលោភយកដីព្រៃតំបន់ការពារ
អាជ្ញាធរខេត្តរតនគិរី បានកោះហៅតំណាងម្នាក់របស់សហគមន៍ជនជាតិដើមភាគតិចទំពូន ឲ្យចូលបំភ្លឺ ក្រោមការសង្ស័យថា បានរំលោភបំពានដីព្រៃតំបន់ការពារ ប៉ុន្តែ តំណាងសហគមន៍បដិសេធ ហើយថា អាជ្ញាធរមូលដ្ឋានទៅវិញទេជាអ្នករំលោភបំពានដីព្រៃតំបន់ការពារ។
-
សហជីពមួយជំរុញទៅរដ្ឋាភិបាលឲ្យអនុវត្តតាមសេចក្ដីសម្រេចរបស់សហភាពអ៊ឺរ៉ុប
សហជីពមួយ បានទទូចទៅរដ្ឋាភិបាលឲ្យពិចារណាទទួលយកលក្ខខណ្ឌរបស់សហភាពអ៊ឺរ៉ុប ដែលជំរុញឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយថា ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងរក្សាការងារកម្មកររាប់សែននាក់។
-
អ្នកបោះឆ្នោតជិតកន្លះលាននាក់ អាចនឹងបន្ថែមក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅឆ្នាំនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចុះឈ្មោះជូនដល់អ្នកបោះឆ្នោត ចំនួនជិតកន្លះលាននាក់ ដោយចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ នៅទូទាំងប្រទេស។ សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ដែលត្រូវចុះឈ្មោះដំបូង គឺនឹងចាប់ ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ហើយសម្រាប់អ្នកចុះឈ្មោះ និងការពិនិត្យបញ្ជី ឈ្មោះរបស់ពលរដ្ឋទូទៅ នឹងមានរយៈពេល៣ខែចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ ផងដែរ។
-
សាលក្រមសំណុំរឿងមន្ត្រីអាដហុក និងគ.ជ.បនឹងត្រូវប្រកាសនៅថ្ងៃទី២៦ កញ្ញា
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿង សូកប៉ាន់សាក្សី លើអ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ៤នាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ នៅថ្ងៃទី២៦ កញ្ញា។ អ្នកឃ្លាំមើលសវនាការ ថា ការដេញដោលពេញមួយថ្ងៃ ទល់ព្រលប់ ចៅក្រមរកមិនឃើញថា នរណាជាសាក្សីបង្កើតសំណុំរឿងនេះឲ្យពិតប្រាកដ ខណៈដែល ស្ត្រីឈ្មោះ ខុម ចាន់តារាទី និងអ្នកស្រីមេធាវី ទ្រី ឈួន ជាតួអង្គដ៏សំខាន់ក្នុងសំណុំរឿងនេះ នៅតែអវត្តមានក្នុងសវនាការ។
-
លោក ហ៊ុន សែន ថា គ្មានអន្តរជាតិណាថ្លើមធំហ៊ានព្យួរអាសនៈកម្ពុជាទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មថា គ្មានអន្តរជាតិណាថ្លើមធំហ៊ានព្យួរអាសនៈកម្ពុជាដូចការលើកឡើងនោះទេ ហើយថា ការផ្ទេរលោក កឹម សុខា មកឃុំខ្លួនក្នុងផ្ទះវិញ ក៏មិនមែនដោយសារតែសម្ពាធអន្តរជាតិដែរ។
-
តំណាងកម្ពុជាប្រចាំនៅ អសប ចោទប្រតិភូសហភាពអឺរ៉ុបថា បំបាក់មុខកម្ពុជា
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ចេញប្រតិកម្មចំពោះគណៈប្រតិភូសហភាពអឺរ៉ុប ដែលបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅមុនពេលកំណត់នៃកិច្ចប្រជុំលើកទី៣៩របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងសឺណែវ ប្រទេសស្វីស។ សម្រាប់កម្ពុជា ការលើកឡើងរបស់ប្រតិភូសហភាពអឺរ៉ុប គឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់ ទៅលើវិធានជាមូលដ្ឋាន និងការអនុវត្តជាធរមាន របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងន័យបំបាក់មុខរបស់កម្ពុជា។
-
ក្រសួងបរិស្ថាន៖ ពលរដ្ឋទន្ទ្រានដីនៅតំបន់ការពារធម្មជាតិ មានឈ្មួញរកស៊ីដីនៅពីក្រោយខ្នង
ក្រសួងបរិស្ថាន នឹងបន្តចាត់វិធានការទប់ស្កាត់សកម្មភាពកាប់ទន្ទ្រាន រុករានយកដីក្នុងតំបន់ការពារធម្មជាតិ។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ទើបបង្ក្រាបការទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ ខេត្តព្រះសីហនុ ព្រមទាំង បង្ក្រាបការទន្ទ្រាន កាន់កាប់ដីនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ។ អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់របស់ពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លី។
-
ក្រុមជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោននយោបាយជនជាតិដើមភាគតិច បារម្ភពីសុវត្ថិភាពកាន់តែខ្លាំង នៅប្រទេសថៃ
ជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោននយោបាយជនជាតិដើមភាគតិចចារ៉ាយមួយក្រុម ដែលរួចពីការចាប់ខ្លួនរបស់អាជ្ញាធរថៃ នៅក្នុងប្រទេសថៃ កាលពីចុងខែសីហា កំពុងបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនកាន់តែខ្លាំង។ ពួកគាត់ទាំងនោះ ក៏កំពុងរស់នៅប្រឈមបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅដែរ។
-
តុលាការដំណើរការសវនការលើមន្ត្រីសិទ្ធិមនុស្សអាដហុក ខណៈសាក្សីសំខាន់ពីររូបពុំបង្ហាញខ្លួន
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនការរបស់ខ្លួនលើសំណុំរឿងប្រឆាំងនឹងមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក នៅព្រឹកថ្ងៃនេះ ខណៈសាក្សីសំខាន់ ២រូប ពុំបានបង្ហាញខ្លួនក្នុងសវនការនោះឡើយ។
-
លោករ៉ុង ឈុន ព្រមានដឹកនាំបាតុកម្ម បង្ខំឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើពីសហភាពអឺរ៉ុប
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅថ្ងៃទី១៨ កញ្ញានេះ បានប្រកាសដឹកនាំធ្វើបាតុកម្មដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថ និងចូលតុចរចា។ ចូលតុចរចា គឺដើម្បីបញ្ជៀសទណ្ឌកម្មពីសហភាពអឺរ៉ុប បន្ទាប់ពីសភានៃប្រទេសដែលមានសមាជិកចំនួន២៨នេះ បានដាក់ឱសានវាទ៣ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានព្រមានបង្ក្រាប បើជាបាតុកម្មខុសច្បាប់។
-
សមត្ថកិច្ចខេត្តស្វាយរៀងរារាំងអង្គការសង្គមស៊ីវិលមិនឲ្យបង្រៀនប្រជាសហគមន៍អំពីរបៀបចិញ្ចឹមមាន់
សហគមន៍កសិករស្រុករមាសហែក ខេត្តស្វាយរៀងចោទនគរបាលឃុំអំពិល ស្រុករមាសហែកថា បានរារាំងមន្ត្រីសង្គមស៊ីវិលមិនឲ្យបើកវគ្គបណ្តុះបណ្តាលរបៀបចិញ្ចឹមមាន់ដល់សហគមន៍មូលដ្ឋាន។ តំណាងសហគមន៍កសិករចាត់ទុកការរារាំងនេះជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ខណៈដែលពួកគេបានជូនដំណឹង និងសុំការអនុញ្ញាតពីអាជ្ញាធរភូមិឃុំ និងមន្ទីរកសិកម្មស្រុករួចហើយ។
-
កម្មករបិទកំណាត់ផ្លូវជាតិលេខ៤ ទាមទារដំណោះស្រាយប្រាក់អតីតភាពការងារ
កម្មកររាប់រយនាក់មកពីរោងចក្រកាត់ដេរ ជីម លី បានប្រមូលផ្ដុំគ្នាបិទកំណាត់ផ្លូវជាតិលេខ ៤ នៅព្រឹកថ្ងៃនេះ ដើម្បីទាមទារទៅរដ្ឋាភិបាលឲ្យជួយដល់ពួកគេ ដោយពួកគេថា ថៅកែរោងចក្រនេះពុំបានផ្ដល់ប្រាក់អតីតភាពការងារដល់ពួកគេនោះទេ។
-
ពលរដ្ឋខ្មែរ៥៥នាក់ត្រូវបានជួយសង្គ្រោះពីបរទេសក្រោយឆ្លងដែនខុសច្បាប់
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ៥៥នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ដោយមានការជួយអន្តរាគមន៍ពីស្ថានតំណាងកម្ពុជានៅក្រៅប្រទេសនៃប្រទេសនីមួយៗ ក្រោយពីចាញ់បោកគេទៅរៀបការ និងធ្វើការខុសច្បាប់នៅឯបរទេស។
-
តុលាការជាន់ខ្ពស់ច្រានចោលសំណើមោឃភាពកម្មលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
តុលាការជាន់ខ្ពស់សម្រេចបដិសេធសំណើសុំមោឃកម្មនៅដំណាក់កាលនៃនីតិវិធីឃាត ឬឃុំខ្លួន អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២រូប ដោយថាតុលាការជាន់ទាបធ្វើឡើងស្របតាមច្បាប់។
-
ក្រុមអាជីវករផ្សារព្រៃទាតវ៉ាឲ្យដោះលែងអាជីវករ ៤នាក់ ដែលអាជ្ញាធរចាប់ខ្លួនករណីវាយកោរសក់ស្រីម្នាក់
ក្រុមអាជីវករ នៅផ្សារព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ១៥ កញ្ញា បាននាំគ្នាតវ៉ាទាមទារឲ្យមានការដោះលែងអាជីវករ ៤នាក់ ដែលសមត្ថកិច្ចបានចាប់បញ្ជូនទៅតុលាការ ករណីពួកគេចាប់កោរសក់ស្ត្រីម្នាក់ ដែលអាជីវករចោទថា ជាចោរ តែងធ្វើសកម្មភាពលួចទូរស័ព្ទដៃ អ្នកផ្សារ។ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ថា ករណីចោរលួច ជាបទល្មើសមួយ ប៉ុន្តែ ការប្រើហិង្សាលើជនសង្ស័យ បានបង្កើតជាបទល្មើសដែរ។ សង្គមស៊ីវិលយល់ថា ករណីពលរដ្ឋ តែងប្រើហិង្សាលើពលរដ្ឋ គឺដោយសារតែពួកគេ មិនទុកចិត្តលើប្រព័ន្ធច្បាប់ និងសមត្ថកិច្ច។