កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការខេត្តកំពង់ចាមកោះហៅមន្ត្រីជាន់ខ្ពស់អាដហុកទៅបំភ្លឺលើបណ្ដឹងបរិហារកាប់រានដីព្រៃ
តំណាងអយ្យការអមតុលាការខេត្តកំពង់ចាម កោះហៅមន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) ម្នាក់ឱ្យចូលទៅបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី២៥ កញ្ញា ខាងមុខ ជុំវិញរឿងបទល្មើសព្រៃឈើ។
-
តុលាការថា លោក កឹម សុខា ត្រូវបានដោះលែងក្រោមហេតុផលសុខភាព
សាលាដំបូងរាជធានីភ្នំពេញ អះអាងថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំ គឺដោយសារបញ្ហាសុខភាពរបស់លោក ប៉ុន្ដែ ការដោះលែងនេះ គឺធ្វើឡើងតែ ៣ថ្ងៃប៉ុណ្ណោះ មុនសហភាអឺរ៉ុបគ្រោងបើកកិច្ចប្រជុំបន្ទាន់មួយនៅសប្ដាហ៍នេះ។
-
លោក សម រង្ស៊ី ទាមទារឲ្យស្រោចស្រង់លទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយការដោះលែងលោក កឹម សុខា
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ។
-
អឺរ៉ុប និងអាមេរិកនឹងចេញវិធានការដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ក្នុងពេលឆាប់ៗនេះ
របបលោក ហ៊ុន សែន នឹងរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្នុងខែកញ្ញានេះ ដរាបណា របបនេះ មិនដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យវិញទេនោះ។ ក៏ប៉ុន្តែរបបលោក ហ៊ុន សែន អះអាងថា មិនខ្វល់អំពីការដាក់ទណ្ឌកម្មណាមួយពីប្រទេសលោកខាងលិចឡើយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា របបលោក ហ៊ុន សែន នៅតែបោះជំហានទៅមុខ ទោះបីជាមានការគំរាម កំហែងពីសហគមន៍អន្តរជាតិយ៉ាងណាក្ដី។
-
លោកស្រី រ៉ូណា ស្មីត ដាក់របាយការណ៍បន្ថែមស្ដីពីការបោះឆ្នោតនៅកម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត បានដាក់របាយការណ៍បន្ថែមមួយទៀតស្ដីអំពីបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងប្រជុំនៅខែកញ្ញានេះ។
-
កូនស្រីលោក Jame Ricketson ធ្វើយុទ្ធនាការឲ្យដោះលែងឪពុករបស់ខ្លួន
លោកស្រី Roxanne Holmes អំពាវនាវឲ្យមានការដោះលែងឪពុករបស់ខ្លួនដោយថាលោក Jame អាចនឹងស្លាប់ក្នុងពន្ធនាគារបើសិនជាលោកត្រូវជាប់ឃុំ៦ឆ្នាំ ព្រោះពេលនេះមានវ័យ៦៩ឆ្នាំ និងមានជំងឺប្រចាំកាយផង។
-
ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ធ្វើអន្ដរាគមន៍ជួយពលរដ្ឋខ្មែរចំនួន ២៦នាក់
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ធ្វើអន្ដរាគមន៍ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្ដីខ្មែរ ចំនួន ៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញនៅថ្ងៃទី ០៩ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
-
ពលរដ្ឋមួយចំនួនមិនគាំទ្រនឹងការប្រជុំរដ្ឋសភាថ្មី ដែលបង្កើតដោយឯកបក្សរបស់របបលោក ហ៊ុន សែន
ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនមិនចាប់អារម្មណ៍នឹងប្រជុំសភាថ្មីឯកបក្ស ដែលបង្កើតឡើងដោយរបបលោកហ៊ុន សែននោះទេ។ ពលរដ្ឋលើកឡើងថា សភាថ្មីនេះកើតចេញពីការបោះឆ្នោតក្លែងក្លាយ ដែលគ្មានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតប្រជែង ដូច្នេះពួកគាត់មិនគាំទ្ររបបដឹកនាំបែបនេះឡើយ។
-
ពលរដ្ឋនៅក្រៅប្រទេសស្នើបារាំងកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា
ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង បានស្នើទៅប្រធានាធិបតីនៃប្រទេសនោះកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយពួកគេលើកឡើងថា លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅនេះ មិនស្របតាមដំណើរការប្រជាធិបតេយ្យនោះទេ។
-
អាជ្ញាធរក្រុងភ្នំពេញនឹងប្រគល់សៀវភៅដែលរឹបអូសបានជូនទៅម្ចាស់ស្នាដៃវិញ នៅពេលពួកគេសុំច្បាប់ត្រឹមត្រូវ
កាលពីសប្ដាហ៍មុន អាជ្ញាធរតាមបណ្ដាខណ្ឌមួយចំនួននៅក្រុងភ្នំពេញ បានរឹបអូសសៀវភៅដែលជាស្នាដៃតែងនិពន្ធរបស់លោក គឹម សុខ អ្នកវិភាគនយោបាយដែលភៀសខ្លួនចេញក្រៅប្រទេស រួមនឹងសៀវភៅលោក យ៉ែម បុញ្ញឬទ្ធិ មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ពីតូបលក់សៀវភៅនានា ដោយមិនឲ្យបន្តចេញលក់ជាសាធារណៈឡើយ។ អាជ្ញាធរបញ្ជាក់ថា សៀវភៅដែលរឹបអូសបាននឹងប្រគល់ទៅម្ចាស់ស្នាដៃវិញ នៅពេលដែលពួកគេសុំច្បាប់អនុញ្ញាតយកសៀវភៅត្រឡប់ទៅវិញ។
-
សាលាឧទ្ធរណ៍សម្រេចលើកពេលសវនាការប្រធានសហជីព២រូប
សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានសម្រេចលើកពេលសវនាការលើសំណុំរឿងប្រធានសហជីពចំនួន២រូប ពាក់ព័ន្ធនឹងវិវាទការងារកាលពីឆ្នាំ២០១៧ ដែលកណីនេះ ប្ដឹងដោយក្រុមហ៊ុនស្រាបៀរកម្ពុជា។
-
អតីតសកម្មជនបក្សប្រឆាំងនៅស្វាយរៀង ថា អាជ្ញាធររឹតត្បិតសេរីភាពពួកគាត់រាល់ពិធីជួបជុំ
អតីតសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង អះអាងថា អាជ្ញាធរក្នុងខេត្ត តែងតែរឹតត្បិតសិទ្ធិសេរីភាពពួកគាត់ រាល់ពិធីជួបជុំ ដូចជាការជួបជុំញាំអាហាររួមគ្នា និងការទៅសួរសុខទុក្ខមិត្តភ័ក្ដិជាដើម។
-
លោក គឹម សុខ ភៀសខ្លួនចេញពីកម្ពុជា ក្រោយរងការព្រមាននិងកោះហៅបន្ថែមទៀតពីតុលាការភ្នំពេញ
លោក គឹម សុខ អ្នកវិភាគដែលតែងរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនសំចៃមាត់ត្រូវបានចៅក្រមសាលាដំបូងហៅទៅសួរចម្លើយម្តងទៀតពាក់ព័ន្ធនឹងបទល្មើសថ្មី បន្ទាប់ពីលោកត្រូវបានដោះលែង ក្រោយអនុវត្តទោសក្នុងពន្ធនាគារដោយសារការប្តឹងរបស់គណបក្សប្រជាជនកម្ពុជាកាលពីលើកមុន។
-
អតីតអ្នកជាប់ឃុំមួយចំនួនបារម្ភពីបញ្ហាជីវភាព និងសុវត្ថិភាពក្រោយចេញពីពន្ធនាគារ
អតីតអ្នកជាប់ពន្ធនាគារដែលជាអតីតអ្នកសារព័ត៌មាន សកម្មជនដីធ្លី អ្នកវិភាគនយោបាយ និងសកម្មជនបក្សប្រឆាំងមួយចំនួន បានលើកឡើងថា ពួកគេកំពុងជួបបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃ និងហើយអ្នកខ្លះថាកំពុងបារម្ភពីសុវត្ថិភាពរបស់ខ្លួន បើទោះបីជាតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញក៏ដោយ។
-
សហគមន៍ជនជាតិទំពូនចោទអាជ្ញាធរថា ញុះញុងពលរដ្ឋឲ្យចូលរួមលក់ដីព្រៃដែនជម្រសត្វ
ប្រជាសហគមន៍ជនជាតិភាគតិចទំពូននៅក្នុងខេត្តរតនគិរី ចោទអាជ្ញាធរមូលដ្ឋានថា បានញុះញុងប្រជាពលរដ្ឋឲ្យចូលរួមលក់ដីព្រៃដែនជម្រសត្វជាង ២០០ហិកតានៅក្នុងស្រុកលំផាត់ ទៅឲ្យក្រុមហ៊ុនឯកជន។
-
លោកហ៊ុន សែន៖ គ្មានឡើយការចរចារវាង ហ៊ុន សែន-សម រង្ស៊ី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «គ្មានឡើយ ការចរចារវាង ហ៊ុន សែន-សម រង្ស៊ី»។ នេះគឺជាការឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់អ្នកវិភាគនយោបាយកម្ពុជា លោកបណ្ឌិត មាស នី។ លោក មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងលោកនាយករដ្ឋមន្រ្តី ជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដើម្បីឈានទៅបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។
-
ប្រតិកម្មអន្តរជាតិធ្លាក់មកជាបន្តបន្ទាប់ ក្រោយតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសផលិតករភាពយន្តអូស្រ្តាលីដាក់ពន្ធាគារ ៦ ឆ្នាំ
ប្រតិកម្មអន្តរជាតិ បានធ្លាក់មកជាបន្តបន្ទាប់ តាំងពីថ្ងៃសុក្រសប្តាហ៍មុន គឺភ្លាមៗ ក្រោយសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចផ្តន្ទាទោស លោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីឱ្យជាប់ទោស៦ឆ្នាំ ក្រោមបទចោទ«ចារកម្ម និងលួចប្រមូលព័ត៌មានពីកម្ពុជាបញ្ជូនទៅឱ្យបរទេសដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ»។ នៅថ្ងៃនេះទៀត បណ្ឌិត្យសភាវិជ្ជាជីវៈសារព័ត៌មានអូស្ត្រាលី បានចេញមុខ រិះគន់ចំពោះការសម្រេចផ្តន្ទាទោសរបស់តុលាការក្រុងភ្នំពេញ លើផលិតករភាពយន្តអូស្រ្តាលីរូបនេះ ដោយចាត់ទុកថាជាការវាយប្រហារបន្ថែមទៅលើសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។
-
យុវជនយុវតី១៤នាក់ប្ដឹងថៅកែចិនម្នាក់ថា បានប្រើអំពើហិង្សាលើពួកគេ
ពលរដ្ឋខ្មែរអាយុក្រោម ១៨ឆ្នាំជាច្រើននាក់ បានប្ដឹងថៅកែជនជាតិចិនម្នាក់ ដោយចោទថា បានវាយធ្វើបាប ប្រើអំពើហិង្សា និងបណ្ដេញពួកគេចេញពីការងារ។
អានបន្ត -
អ្នកវិភាគនយោបាយលោក គឹម សុខ បានភៀសខ្លួនជាមួយកូនស្រីទៅកន្លែងសុវត្ថិភាព
អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ និងកូនស្រីរបស់លោកម្នាក់ទៀតអាយុ៦ឆ្នាំបានភៀសខ្លួនដល់ទីមានសុវត្ថិភាពហើយកាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។ នេះបើតាមប្រភពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលគួរឲ្យទុកចិត្តតែមិនទាន់មានការបញ្ជាក់ពីលោក គឹម សុខ ផ្ទាល់។
-
អង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់ការផ្ដន្ទាទោសអ្នកកាសែតអូស្ត្រាលីថាជារឿងនយោបាយ
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា ការផ្ដន្ទាទោសអ្នកកាសែតអូស្ត្រាលីលោក ជេមស៍ រីកខិតសិន (James Ricketson) នោះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដែលមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង្គការបរទេសណាមួយឡើយ។ អ្នកកាសែត និងជាផលិតករភាពយន្តជនជាតិអូស្ត្រាលី លោក ជេមស៍ រីកខិតសិន ត្រូវបានតុលាការរបបលោក ហ៊ុន សែន កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទចារកម្ម ក៏ប៉ុន្តែតុលាការមិនបានរកឃើញថា តើលោកធ្វើចារកម្មឱ្យប្រទេសណានោះឡើយ។