កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ខួបមួយឆ្នាំនៃការឃុំខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា ក្នុងពន្ធនាគារ
ថ្ងៃទី០២ ខែកញ្ញា នេះ គឺជាខួបមួយឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា នៅក្នុងពន្ធនាគារក្រោមការចោទពីរបបក្រុងភ្នំពេញថា ប្រធានគណបក្សប្រឆាំងរូបនេះ បានប្រព្រឹត្តអំពើក្បត់ជាតិ។ មួយឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបានសរសេរនៅលើហ្វេសប៊ុករបស់ពួកគេ ដោយទាមទារឲ្យដោះលែងលោក កឹម សុខា។
-
អង់គ្លេសជំរុញជាថ្មីឲ្យកម្ពុជាឈប់រឹតត្បិតផ្នែកនយោបាយ ខណៈ លោក កឹម សុខា មិនត្រូវបានដោះលែង
អង់គ្លេសបានបន្ដជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរឹតត្បិតទាំងឡាយលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពវិញ ប៉ុន្ដែ តុលាការកំពូលបានសម្រេចផ្ទុយពីនេះ។
-
អ្នកភូមិមានជម្លោះដីធ្លីនៅខេត្តក្រចេះថា ទទួលយកការសន្យារបស់អាជ្ញាធរទាំងបង្ខំចិត្ត
អ្នកមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ អះអាងថា ពួកគេទទួលយកការសន្យាដោះស្រាយរបស់អាជ្ញាធរជាថ្មីទៀតទាំងបង្ខំចិត្ត ខណៈអាជ្ញាធរចុះទៅសម្របសម្រួលឲ្យពលរដ្ឋទាំងនោះ ដែលស្នាក់នៅក្នុងវត្តមួយនៅរាជធានីភ្នំពេញនោះ ឲ្យត្រឡប់ទៅភូមិស្រុករបស់ពួកគាត់វិញ។
-
អាមេរិកបញ្ជូនពលរដ្ឋខ្មែរ៣០នាក់ទៀតមកកម្ពុជា
ពលរដ្ឋខ្មែរ-អាមេរិកចំនួន៣០ នាក់ទៀត ដែលជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ត្រូវបានអាមេរិកបញ្ជូនមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃពុធនេះ។
-
តុលាការកំពូលសម្រេចឲ្យបន្តការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារជាបន្តទៀត
តុលាការកំពូលសម្រេចឲ្យបន្តការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារជាបន្តទៀត។
-
CCIM អំពាវនាវឲ្យទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM អំពាវនាវឲ្យរបបក្រុងភ្នំពេញ ទម្លាក់បទចោទប្រកាន់ទាំងស្រុង មកលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីល្ងាច ថ្ងៃទី២១ ខែសីហា។
-
អង់គ្លេសសង្ឃឹមថា កម្ពុជានឹងបន្តដោះលែងអ្នកនយោបាយបក្សប្រឆាំង ដូចអ្នកកាសែត និងសកម្មជនដីធ្លី
រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសបានសំដែងក្តីសង្ឃឹមថា កម្ពុជានឹងបន្តដោះលែងអ្នកនយោបាយរបស់បក្សប្រឆាំងឲ្យមានសេរីភាពឡើងវិញ ដូចអ្វីដែលបានឃើញជាក់ស្តែងថ្មីនេះ គឺការដោះលែងអតីតអ្នកកាសែត២នាក់ និងសកម្មជនដីធ្លីជាដើម។ ការលើកឡើង របស់លោក Mark Field យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃពុធនេះ បន្ទាប់ពី លោកបានជួបជាមួយលោក ហ៊ុន សែន រយៈពេលជាងមួយម៉ោងនៅវិមានសន្តិភាព។
-
អ្នកមានជម្លោះដីធ្លីនៅក្រចេះជំរុញអាជ្ញាធរដោះស្រាយតាមការសន្យាមុនបោះឆ្នោត
អ្នកភូមិមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ ជំរុញទៅក្រសួងរៀបចំដែនដីពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេដូចការសន្យាមុនបោះឆ្នោត ដោយថា ចាំដំណោះ ស្រាយពីអាជ្ញាធរខេត្តយូរពេក។
-
តុលាការក្រុងភ្នំពេញគ្រោងបើកសវនាការកាត់ទោសមន្ត្រី និងអតីតមន្ត្រីប្រាំរូបរបស់សមាគមអាដហុក
បន្ទាប់ពីតុលាការក្រុងភ្នំពេញបានដោះលែងអ្នកការពារសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់គ.ជ.ប.មួយរូបកាលពីពាក់កណ្តាលឆ្នាំ២០១៧កន្លងទៅ អយ្យការអមតុលាការក្រុងបានចេញដីកាកោះឲ្យពួកគេចូលខ្លួនដើម្បីចូលរួមសវនាការនៅថ្ងៃទី២៧ ខែសីហា។ អ្នកនាំពាក្យរបស់សមាគមអាដហុកជឿថា យុត្តិធម៌នឹងត្រូវបានផ្តល់ដោយតុលាការដល់អ្នកទាំងប្រាំ។
-
សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងពីពន្ធនាគារ
ភ្លាមៗ ក្រោយមានព្រះរាជក្រឹត្យប្រទានការលើកលែងទោស អ្នកស្រី ទេព វន្នីសកម្មជនបឹងកក់ក៏ត្រូវបានដោះលែងអោយត្រឡប់ទៅផ្ទះវិញកាលពីយប់ថ្ងៃទី២០ ខែ សីហា ក្នុងថ្ងៃដដែលដែរ។ បើទោះជាសប្បាយរីករាយនឹងសេរីភាព ដ៏ភ្ញាក់ផ្អើលក៏ពិតមែន ក៏អ្នកស្រី ទេព វន្នី មិនភ្លេចអំពាវនាវអោយមានការដោះលែងអ្នកទោសនយោបាយ និងអ្នកសាររពត៌មានដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ដែរ។
-
មានការទទូចដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងក្រុមអ្នកប្រឆាំងដែលកំពុងជាប់ឃុំឃាំង
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរិះគន់ការបោះឆ្នោត របស់ ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះថាមិនយកជាការបាន មិនសេរីនិងយុត្តិធម៌ ហើយកំពុងជំរុញដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកដែលកំពុងជាប់ឃុំឃាំងចំពោះការប្រឆាំងនឹងអ្វីដែលគេចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ។
-
លោក សុខ ឥសាន ថា បើមានគេចង់សម្លាប់លោក សម រង្ស៊ី គឺសម្លាប់តាំងពីនៅក្នុងស្រុកខ្មែរ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិយាយថា ការចោទប្រកាន់របស់លោក សម រង្ស៊ី ថា លោក ហ៊ុន សែន រៀបគម្រោងសម្លាប់លោកនៅប្រទេសបារាំង គឺជាល្បិចរបស់លោក សម រង្ស៊ី គឺជាការនិយាយបំផ្លើសប្រាសចាកពីការពិត ដើម្បីចង់បង្វែរការចាប់អារម្មណ៍ពីមហាជនប៉ុណ្ណោះ។ ប្រតិកម្មបែបនេះរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចក្រោយពេលលោក សម រង្ស៊ី ចោទប្រកាន់ថា លោក ហ៊ុន សែន បានជួលឃាតកឲ្យទៅសម្លាប់លោកដល់ប្រទេសបារាំង។
-
បក្សខ្មែរក្រោកចាប់ផ្តើមបើកយុទ្ធនាការប្រមូលស្នាមមេដៃ ដើម្បីយកទៅប្តឹងទាមទារកោះត្រល់មកវិញ
គណបក្សខ្មែរក្រោកបានចាប់ផ្តើមបើកយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋហើយកាលថ្ងៃសៅរ៍ ម្សិលមិញនេះ ដើម្បីយកទៅប្តឹងទាមទារយកកោះត្រល់ពីប្រទេសវៀតណាមមកវិញ។ យុទ្ធនាការប្រមូលស្នាមមេដៃនេះ បានចាប់ផ្តើមធ្វើឡើងនៅស្នាក់ការកណ្ដាលគណបក្សខ្មែរក្រោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមគណបក្សខ្មែរក្រោក យុទ្ធនាការការនេះត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរបានអនុញ្ញាតច្បាប់។
-
មូលនិធិអន្តរជាតិមួយជំរុញឲ្យទម្លាក់ការចោទប្រកាន់លើមន្រ្តីនិងអតីតមន្រ្តីអង្គការអាដហុក
មូលនិធិការពារសិទ្ធិមនុស្សអន្តរជាតិមួយ បានថ្កោលទោសចំពោះការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីនិងអតីតមន្រ្តីអង្គការអាដហុក ហើយក៏ជម្រុញឲ្យកម្ពុជាទម្លាក់ការចោទប្រកាន់ទៅលើអ្នកការពារសិទិ្ធមនុស្សទាំងនោះផងដែរ។
-
UN ជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកនយោបាយបក្សប្រឆាំងនិងអ្នកសារព័ត៌មាន
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានជំរុញជាថាថ្មីម្ដងទៀតដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកទោសនយោបាយ អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សឲ្យមានសេរីភាពឡើងវិញ។
-
អតីតមន្រ្តីបក្សប្រឆាំងថាខ្លួនត្រូវអាជ្ញាធរតាមដាននិងរឹតត្បិត
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
-
អតីតមន្រ្តីបក្សប្រឆាំងថាខ្លួនត្រូវអាជ្ញាធរតាមដាននិងរឹតត្បិត
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
-
អតីតមន្រ្តីបក្សប្រឆាំងថាខ្លួនត្រូវអាជ្ញាធរតាមដាននិងរឹតត្បិត
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
-
សមត្ថកិច្ចខេត្តក្រចេះពុំទាន់រកឃើញអ្នកសម្លាប់អ្នកភូមិមួយគ្រួសារនៅស្រុកចិត្របុរីនៅឡើយ
នគរបាលខេត្តក្រចេះ នៅតែមិនទាន់បំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សមួយគ្រួសារនៅស្រុកចិត្របុរីបាននៅឡើយ ទោះបីជានគរបាលព្រហ្មទណ្ឌខេត្តនេះ បានឃាត់ខ្លួនមនុស្ស ៥នាក់ មកសាកសួរក៏ដោយ។
-
អតីតមន្រ្តីបក្សប្រឆាំងថាខ្លួនត្រូវអាជ្ញាធរតាមដាននិងរឹតត្បិត
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។