កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អតីតមន្រ្តីបក្សប្រឆាំងថាខ្លួនត្រូវអាជ្ញាធរតាមដាននិងរឹតត្បិត
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
-
អតីតមន្រ្តីបក្សប្រឆាំងថាខ្លួនត្រូវអាជ្ញាធរតាមដាននិងរឹតត្បិត
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
-
មន្រ្តីសង្គមស៊ីវិលស្នើឲ្យដោះលែង លោក គឹម សុខ ត្រឹមសំណុំរឿងទី១
សំណុំរឿង លោក គឹម សុខ ជាអ្នកវិភាគនយោបាយ គ្រោងបិទបញ្ចប់នៅថ្ងៃទី១៧សីហា ដែលទាក់ទងនឹងការចោទប្រកាន់គណបក្សប្រជាជន នៅពីក្រោយការសម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០កក្កដាឆ្នាំ២០១៦។ ប៉ុន្តែទោះជាបែបនេះក្ដី តុលាការក្រុងភ្នំពេញបានចាប់ផ្ដើមសួរ លោក គឹម សុខ លើសំណុំរឿងបន្ទាប់មួយទៀត ខណៈមន្រ្តីសង្គមស៊ីវិលនៅថ្ងៃព្រហស្បតិ៍នេះស្នើឲ្យដោះលែង លោក គឹម សុខ ត្រឹមសំណុំរឿងទី១។
-
អង្គការសង្គមស៊ីវិលជាង១៦០ស្ថាប័នស្នើដោះលែងអ្នកស្រី ទេព វន្នី
អង្គការសង្គមស៊ីវិលជាង១៦០ ស្ថាប័ន ស្នើទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដោយថា ដើម្បីឲ្យសកម្មជនដីធ្លីរូបនេះអាចត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ បន្ទាប់ពីអ្នកស្រីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
-
តុលាការកោះហៅមន្ត្រីអាដហុកម្នាក់ឲ្យចូលឆ្លើយដោះបន្ទុកក្នុងសំណុំរឿងសូកប៉ាន់សាក្សី
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា តុលាការបានចេញដីកាកោះហៅមន្ត្រីរបស់ខ្លួនម្នាក់ ឲ្យចូលទៅដោះបន្ទុកនៅក្នុងបន្ទប់សវនការនាចុងខែនេះ នៅក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី ខណៈមន្ត្រីសិទ្ធិមនុស្ស ៣រូបទៀត មិនទាន់ទទួលបានដីកាកោះនៅឡើយ។
-
HUMAN RIGHTS WATCH ទាមទារឱ្យដោះលែងអ្នកស្រីទេពវន្នី ខណៈរំលឹកខួបជាប់ពន្ធនាគារពីរឆ្នាំ
អង្គការសិទ្ធិមនុស្សរបស់អាមេរិក Human Rights Watch បានទាមទារជាថ្មីម្ដងទៀតឲ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដែលអង្គការនេះចាត់ទុកការឃុំស្ត្រីសកម្មជនដីធ្លីរូបនេះ គឺជាហិង្សាមួយ។ការទាមទាររបស់អង្គការអន្តរជាតិនេះ ធ្វើឡើងចំពេលអង្គការនេះ ចេញសេចក្ដីថ្លែងការណ៍រំលឹកខួពីរឆ្នាំនៃការឃុំខ្លួនអ្នកស្រីទេពវន្នី នៅថ្ងៃទី ១៥សីហានេះ។
-
អតីតមន្រ្តីបក្សប្រឆាំងរំពឹងថា បានជួបអ្នកជាប់ឃុំ ១៥នាក់ដោយគ្មានរបាំងដែក
អតីតសមាជិកសភាគណបក្សប្រឆាំង លោក អ៊ូ ចាន់រ័ត្ន អះអាងថា ខាងពន្ធនាគារព្រៃស នឹងអនុញ្ញាឲ្យលោកចូលជួបជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ១៥នាក់ ដែលកំពុងជាប់ឃុំ ដោយពុំចាំបាច់មានរបាំងដែកដូចមុនទៀតឡើយ។
-
អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាផ្លូវច្បាប់ ដើម្បីចាត់វិធានការអ្នកចែកខិត្តប័ណ្ណរកស៊ីផ្លូវភេទ
អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាផ្លូវច្បាប់ ដើម្បីចាត់វិធានការអ្នកដែលដើរចែកខិត្តប័ណ្ណរកស៊ីផ្លូវភេទ នៅតាមបណ្តាទីតាំងកំសាន្តនានា ខណៈអាជ្ញាធរ ទើបបានចាប់ខ្លួន ជនជាតិចិនចំនួន៦នាក់ ដែលធ្វើសកម្មភាពចែកខិត្តប័ណ្ណកាលពីយប់ម្សិលមិញនេះ។ វិធានការរបស់អាជ្ញាធរបានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈស្តីពីការចែកចាយខិតប័ណ្ណ រកស៊ីផ្លូវភេទយ៉ាងកក្រើកកាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ។
-
គណបក្សមួយចំនួនដែលទទួលបានសំឡេងឆ្នោតតិចទាមទារឲ្យបោះឆ្នោតឡើងវិញ
គណបក្សទទូលបានសំឡេងឆ្នោតតិចមួយចំនួន ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត បណ្ដោះអាសន្ននោះទេ ហើយគ្រោងប្ដឹងទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញ។
អានបន្ត -
អង្គការអន្តរជាតិមួយស្នើឲ្យអាមេរិកចាត់ការឲ្យបានធ្ងន់ធ្ងរលើលោក ហ៊ុន សែន និងបក្សពួក
អ្នកវិភាគគោលនយោបាយអង្គការមូលនិធិកេរដំណែល (The Heritage Foundation) បានអំពាវជំរុញឲ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការបន្ថែមទៀតលើលោកនាយករដ្ឋមន្រ្តីហ៊ុនសែន និងបក្សពួក ដែលបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
សាច់ញាតិអ្នកជាប់ឃុំព្រោះដីធ្លីនៅខេត្តព្រះសីហនុស្នើតុលាការពន្លឿននីតិវិធី
សាច់ញាតិអ្នកជាប់ឃុំ ព្រោះករណីដីធ្លីនៅខេត្តព្រះសីហនុ ស្នើទៅតុលាការកំពូល ឲ្យពន្លឿននីតិវិធីដើម្បីបើកសវនការលើបណ្ដឹងសុំនៅក្រៅឃុំ។
-
ជនរងគ្រោះដីធ្លីបន្តតវ៉ាមុខផ្ទះអ្នកស្រីស៊ុយ សុផាន
ប្រជាពលរដ្ឋសេសសល់នៅតំបន់បុរីកីឡា ដែលមិនទាន់បានការដោះស្រាយសំណងសមស្របពីក្រុមហ៊ុន ផានអ៊ីមិច របស់អ្នកស្រីស៊ុយ សុផាន បានផ្តើមការតវ៉ាជាថ្មីនៅមុខផ្ទះអ្នកស្រីស៊ុយ សុផាន។ ក្រុមអ្នកតវ៉ា បានចោទអ្នកស្រីស៊ុយ សុផាន ថា បានលែងឆ្កែពីរក្បាលឲ្យមកខាំអ្នកដែលទៅតវ៉ា មុខផ្ទះស្ត្រីដែលគេដឹងថាមានទ្រព្យសម្បត្តិស្តុកស្តមរូបនេះ។ អ្នកការពារសិទ្ធិមនុស្សនិយាយថា អ្នកស្រីស៊ុយ សុផាន ត្រូវទទួលខុសត្រូវតាមច្បាប់ បើសិនការចោទនោះ គឺជារឿងពិត។
-
ខ្មែរនៅអាមេរិកប្រកាសធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ដោយថាដើម្បីសង្គ្រោះប្រជាធិបតេយ្យ
មេដឹកអតីតបក្សប្រឆាំងសាខាសហរដ្ឋអាមេរិក អះអាងថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម មុខស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ខណៈមេដឹកនាំកម្ពុជា លោកហ៊ុន សែន នឹងទៅប្រជុំនៅទីនោះ។
-
ព្រឹត្តិបត្រ CCHR៖ ស្តី្រទទួលបានយុត្តិធម៌ មិនស្មើបុរស ក្នុងប្រព័ន្ធតុលាការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី ៩សីហា បានចេញផ្សាយព្រឹត្តិបត្រព័ត៌មាន ស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ស្ត្រីនៅកម្ពុជា។ បន្ទាប់ពីបានសង្កេតការណ៍ពីចន្លោះ ឆ្នាំ ២០១៦ ដល់ ២០១៨ CCHR បានរកឃើញថា ស្ត្រីមួយចំនួន នៅមិនទាន់ទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ ការឃុំខ្លួនបណ្តោះអាសន្ន និងការចោទប្រកាន់លើហិង្សាយេនឌ័រជាដើម។
-
ជនជាតិដើមភាគតិចនៅខេត្តភាគឦសាន ប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិច ឆ្លុះបញ្ចាំងការបន្លាស់ទី និងចំណាកស្រុករបស់ជនជាតិដើមភាគតិចកើនឡើង
ជនជាតិដើមភាគតិចជាង ១០អម្បូរ នៅខែត្រចំនួន ៤ រួមមានខែត្រមណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខែត្ររតនគិរី នាំគ្នាប្រារព្ធទិវាសិទ្ធិជនជាតិពិភពលោក លើកទី២៤ ឆ្លុះបញ្ចាំងលើការបន្លាស់ទី និងចំណាកស្រុករបស់ជនជាតិដើមភាគតិច ដែលកើនឡើងគួរឲ្យព្រួយបារម្ភ។ ពួកគេសង្កេតឃើញថា ឫសគល់ដែលនាំឲ្យកើតមានករណីនេះ ដោយសារការអភិវឌ្ឍមិនបានគោរពច្បាប់ និងមិនបានពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋានឲ្យគ្រប់ជ្រុងជ្រោយ។
-
ស្ត្រីនៅតែងាយរងគ្រោះនៃការជួញដូរកម្លាំងពលកម្មនិងផ្លូវភេទ
ភ្នំពេញ៖ នារីវ័យក្មេងនៅតាមតំបន់ដាច់ស្រយ៉ាលដែលទទួលព័ត៌មាន និងមានចំណេះដឹងនៅមានកម្រិតនៅតែក្លាយជាក្រុមគោលដៅ ឬជាជនងាយគ្រោះពីការជួញដូរកម្លាំងពលកម្មនិងផ្លូវភេទទាំងក្នុងនិងក្រៅប្រទេស។ ទាក់ទិនរឿងនេះ អ្នកជំនាញ យល់ថា រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលមានផលវិបាកក្នុងការកំណត់អត្ថសញ្ញាណ ដើម្បីជួយសង្គ្រោះឱ្យទាន់ពេលវេលាព្រោះក្រុមមេខ្យល់មានក្បិចកលក្នុងភាពថ្មីៗក្នុងការបោកបញ្ជោតជនរងគ្រោះ។
-
មេធាវីការពារក្តីឲ្យសកម្មជនអតីតCNRP ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ
ភ្នំពេញ៖ មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីប្រឆាំងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីម្រាមដៃស្អាត។ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ៣នាក់ រងការផាកពិន័យពី៥ ទៅ១០លានរៀល។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្នើឲ្យធានានូវការជំនុំជម្រះដោយយុត្តិធម៌ដល់ស្ត្រី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យឡើងវិញពីគោលនយោបាយជំនួយផ្នែកច្បាប់ និងការប្រតិបត្តិទាំងឡាយ ដើម្បីធានាថា ស្ត្រីបានទទួលនូវការជំនុំជម្រះដោយយុត្តិធម៌។
-
អ្នកច្បាប់ថាលោក ជូង ជូងី មានសិទ្ធិបញ្ចេញមតិអំពីបញ្ហាផ្លូវច្បាប់
ក្រុមអ្នកច្បាប់មួយចំនួនលើកឡើងថា លោកមេធារី ជូង ជូងី មានសិទ្ធិបកស្រាយពីបញ្ហនានាទាក់ទងនឹងផ្លូវច្បាប់ បើទោះបីជាលោកមានឈ្មោះក្នុងបញ្ជីអ្នកដែលត្រូវតុលាការហាមមិនឲ្យធ្វើនយោបាយក៏ដោយ។
-
គ.ជ.បបើកសវនាការជំនុំជម្រះអតីតសមាជិកបក្សសង្គ្រោះជាតិ៥រូបចំពោះការថតបង្ហោះរូបម្រាមដៃស្អាត
នៅព្រឹកថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងលេខ០០១ ដែលបានពិន័យអតីតសមាជិកគណបក្សប្រឆាំងចំនួន៥នាក់ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ ក្រោយសវនាការ គ.ជ.ប បានកែប្រែចំណុចមួយចំនួន ដោយបន្ធូរបន្ថយការពិន័យមនុស្សចំនួន២នាក់ និងលើកលែងការពិន័យមនុស្សម្នាក់ទៀត។