កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អ្នកស្រលាញ់ភេទដូចគ្នាថា នៅតែរងការរើសអើងពីសង្គម
ក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានឲ្យដឹងថា ពួកគេនៅតែរងការរើសអើងពីសាច់ញាតិ និងប្រជាពលរដ្ឋទូទៅ ដោយថាទោះជាពួកគេខំធ្វើជាមនុស្សល្អ និងជួយការងារសង្គមក្តី។
-
ក្រសួងចុះដោះស្រាយបញ្ហាកម្មករថៅកែរត់ចោល ក្រោយបញ្ជាពីលោក ហ៊ុន សែន
ក្រសួងប្រកាសចុះដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រចំនួន ៩ ដែលថៅកែរត់ចោលដោយពុំបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ក្រោយពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
សង្គមស៊ីវិលនឹងធ្វើកម្មវិធីលើកស្ទួយសមភាពយេនឌ័រក្នុងទិវានារីអន្តរជាតិ
ក្រុមអង្គការដែលធ្វើការផ្នែកលើកស្ទួយ សមភាពយេនឌ័រ គ្រោងនឹងរៀបចំកម្មវិធីផ្សព្វផ្សាយគម្រោងមួយស្ដីពី "សំឡេងរបស់យើងដើម្បីសមភាពយេនឌ័រ" ក្នុងឱកាសទិវានារីអន្តរជាតិ។
-
សង្គមស៊ីវិលទាមទារឲ្យតុលាការដោះលែងតំណាងពលរដ្ឋមានជម្លោះដីនឹងក្រុមហ៊ុន លី យ៉ុងផាត់
សង្គមស៊ីវិលនៅខែត្រកោះកុង ទាមទារឲ្យតុលាការ ដោះលែងតំណាងរបស់ពលរដ្ឋជាង ៥០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន អេស.អ៊ី.ហ្សិត (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ ឲ្យមានសេរីភាពវិញ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេល ចៅក្រមស៊ើបសួរសាលាដំបូងខែត្រកោះកុង បានសម្រេចចោទតំណាងពលរដ្ឋម្នាក់ ពីបទប្រើហិង្សាលើមេការក្រុមហ៊ុន។
-
រដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាដំណើរការវិញបន្ទាប់ពីបិទអស់ជិត៥ខែ
រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថានអាចដំណើរការជាធម្មតាវិញ បន្ទាប់ពីអង្គការមួយនេះ ត្រូវបានបិទសកម្មភាពអស់រយៈពេលជិត ៥ ខែ ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់។
-
អ្នកច្បាប់និងអ្នកសារព័ត៌មានទាមទារឱ្យតុលាការដោះលែងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី
អ្នកច្បាប់ និងក្រុមអ្នកសារព័ត៌មានចាត់ទុកការបន្តឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ពីររូប គឺជាការឃុំខ្លួនខុសច្បាប់។ ពួកគេទាមទារតាមរយៈលិខិតមួយច្បាប់រួមគ្នាឱ្យតុលាការដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពឡើងវិញ និងដោយគ្មានលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងពីរបានជួបជុំក្រុមគ្រួសារឡើងវិញ។
-
ពលរដ្ឋខែត្រក្រចេះជាង ៣០០នាក់បាតុកម្មប្រឆាំងក្រុមហ៊ុនសម្បទានវៀតណាម
ពលរដ្ឋជាង ៣០០នាក់ រស់នៅឃុំពីរធ្នូ និងឃុំឃ្សឹម ស្រុកស្នូល ខែត្រក្រចេះ បានលើកគ្នាតវ៉ាប្រឆាំង ក្រុមហ៊ុនសម្បទានសេដ្ឋវៀតណាមឈ្មោះ ចម្ការកៅស៊ូមេមត់ ដែលបានប្រើគ្រឿងចក្រឈូសឆាយកំណត់ព្រំដី ប៉ះពាល់ផលដំណាំ និងដីធ្លីពួកគាត់ច្រើនហិកតារ។ ពួកគាត់ថា អាជ្ញាធរមិនបានស្វែងរកដំណោះស្រាយជម្លោះដីធ្លីធ្លីនោះទេ បែរជាប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមអ្នកតវ៉ាដោយចាប់ខ្លួនអ្នកភូមិ ២នាក់ និង គំរាមចាប់ពលរដ្ឋផ្សេងទៀតដាក់គុកបើនៅតែរឹងទទឹងតវ៉ាទៀត។
-
ពលរដ្ឋគិរីសាគរប្ដឹងក្រុមហ៊ុនចិនទៅតុលាការកោះកុងរឿងបំផ្លាញផ្ទះនិងផលដំណាំ
ប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ ប្ដឹងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ទៅតុលាការខេត្តកោះកុង បន្ទាប់ពីក្រុមហ៊ុនបានដឹកនាំកម្លាំងអាជ្ញាធរ និងសន្តិសុខ រុះរើដុត កម្ទេចផ្ទះពលរដ្ឋ ៩គ្រួសារ និងកាប់បំផ្លាញផលដំណាំពលរដ្ឋជាច្រើនហិកតារ នៅក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីពាក់កណ្ដាលខែមករា។ រីឯសង្គមស៊ីវិល ជំរុញឲ្យតុលាការកាត់ក្ដីដោយ យុត្តិធម៌ ព្រោះបើតាមអង្គហេតុគឺពលរដ្ឋ មានអាទិភាពក្នុងការឈ្នះក្ដី។
-
ច្បាប់ថ្មី៖ អ្នកដែលប្រមាថព្រះមហាក្សត្រនឹងត្រូវមានទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ
នៅព្រឹកនេះ គណៈរដ្ឋមន្រ្តីកម្ពុជាដែលដឹកនាំប្រជុំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌកម្ពុជា។ វិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺរដ្ឋាភិបាលបានបញ្ចូលមាត្រាថ្មីមួយទៀតដោយកំណត់ដាក់ទោសទណ្ឌឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំលើជនណាដែលប្រមាថដល់ព្រះមហាក្សត្រ។ សេចក្តីព្រាងវិសោធនកម្មនេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សា និងអនុម័តឲ្យប្រើប្រាស់។
-
នគរបាលថា មន្ត្រីប្រដាប់អាវុធជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើមន្ត្រី៣រូបនៅមណ្ឌលគិរី
នគរបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា មន្ត្រីយោធា និងនគរបាលនៅក្នុងខេត្តនេះ មានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារលើមន្ត្រីបរិស្ថាន ៣រូប កាលពីបីថ្ងៃមុននេះ ដោយថា សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា។
-
ក្រសួងព័ត៌មានប្រកាសបញ្ចប់សេចក្ដីព្រាងច្បាប់បឋមស្ដីពីសិទ្ធិទទួលបានព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើពិធីប្រកាសបញ្ចប់សេចក្ដីព្រាងច្បាប់បឋមស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រឹមកម្រិតក្រុមការងារបច្ចេកទេស កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្រោយពេលដែលក្រុមអ្នកជំនាញរួមជាមួយអង្គការជាតិ និងអន្តរជាតិ ព្រមទាំងសង្គមស៊ីវិលពាក់ព័ន្ធលើសេរីភាពនៃការបញ្ចេញមតិ បានចំណាយពេលជជែកពិភាក្សាគ្នាយ៉ាងយូរមកហើយ។
-
ពលរដ្ឋសេសសល់ក្នុងជម្លោះដីធ្លីនៅបុរីកីឡាមួយភាគធំយល់ព្រមទទួលសំណង ខណៈគ្រួសារមួយចំនួនទៀតបន្តតវ៉ា
ភ្នំពេញ — តំណាងប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់មួយភាគតូចក្នុងសហគមន៍បុរីកីឡា បានបន្តការតវ៉ាទាមទារសំណងសមស្របពីអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជនមួយ បន្ទាប់ពីមានប្រជាពលរដ្ឋមួយភាគធំបានព្រមទទួលយកសំណងពីសាលារាជធានីភ្នំពេញ។
-
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បារម្ភពីសុវត្ថិភាពក្រោយការព្រមានរបស់លោក ឈាង វុន
រឿងរ៉ាវរវាងមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ទៅរំខានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅខេត្តបាត់ដំបង នៅមិនទាន់ចប់ទេ ហើយពេលនេះលោក ឈាង វុន ត្រូវបានគេស្រង់សម្ដីថា បានចោទប្រកាន់ថា អាហារដ្ឋានរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត គាំទ្រចលនាឧទ្ទាម។
-
លោក ហ៊ុន សែន ស្នើជប៉ុនជួយគាំទ្រនិងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំឲ្យជប៉ុន ជួយគាំទ្រ និងបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ដើម្បីតាមដានដំណើរការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខ។ រីឯអង្គការសង្គមស៊ីវិលយល់ថា សហគមន៍អន្តរជាតិ រួមមានជប៉ុន ជាដើម នឹងចូលរួមគាំទ្រការបោះឆ្នោតនៅកម្ពុជា ប្រសិនបើស្ថានភាពនយោបាយវិលទៅរកប្រក្រតីភាពវិញ។
-
គ.ជ.ប អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីរើសមេដឹកនាំដែលខ្លួនពេញចិត្ត
មេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទៅបោះឆ្នោតថ្នាក់ជាតិទាំងអស់គ្នា ដោយថាដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
-
អង្គការអន្តរជាតិមួយជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីគំរាមសម្លាប់លោក ជា មុនី
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើករណីគំរាមសម្លាប់ និងការធ្វើទុក្ខបុកម្នេញ លើអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ដែលរងការបាញ់សម្លាប់កាលពីឆ្នាំ២០០៤។
-
ក្រុមសិទ្ធិមនុស្សជំរុញអោយរដ្ឋាភិបាលកម្ពុជាបង្កើនការបង្ក្រាបលើការជួញដូរកម្លាំងពលកម្មទៅថៃ
អង្គការសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃចន្ទ ទី២២ ខែមករា ជំរុញអោយរដ្ឋាភិបាលកម្ពុជា ផ្ដន្ទាទោសបុគ្គល និងក្រុមនាំពលករទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការជួញដូរកម្លាំងពលកម្មខុសច្បាប់ទៅធ្វើការជាកម្មករលើទូកនេសាទរបស់ថៃ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា កន្លងមកកម្ពុជា បានចាត់ការលើបញ្ហានេះ ហើយបានកែសម្រួលលក្ខខណ្ឌការងារជាច្រើន។
-
"បរិយាកាសសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋនៅកម្ពុជាធ្លាក់ចុះអាក្រក់បំផុតក្នុងឆ្នាំ២០១៧"
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅថ្ងៃ១៨ ខែមករា នេះ បានចេញផ្សាយរបាយការណ៍ពិនិត្យមើលឡើងវិញអំពីការអនុវត្ត និងស្ថានភាពសិទ្ធិមនុស្សនៅជុំវិញពិភពលោកក្នុងឆ្នាំ២០១៧។ របាយការណ៍កម្រាស់ ៦៤៣ទំព័រនេះ សង្ខេបពីបញ្ហាសិទ្ធិមនុស្សចម្បងៗ ក្នុងប្រទេសជាង ៩០នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលបានកើតឡើងតាំងពីចុងឆ្នាំ២០១៦ រហូតដល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧។
-
សាលារាជធានីហាមមន្ត្រីបក្សប្រឆាំងចូលរួមថ្លែងសារក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
សាលារាជធានីភ្នំពេញ ហាមសហជីពសេរីកម្មករកុំឲ្យតំណាងរាស្ត្រនិងមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨រូប ចូលរួមថ្លែងសារនយោបាយក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ មករា ខាងមុខនេះ។ អនុប្រធានសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ ថ្លែងថា ការហាមប្រាមបែបនេះ គឺជាការរឹតត្បិតសេរីភាពការបញ្ចេញមតិ។ ប៉ុន្តែលោកថា សហជីពពុំមានគម្រោងអញ្ជើញអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ចូលរួមថ្លែងសារនយោបាយនោះទេ។
-
កម្មករ២រោងចក្រត្រៀមដាក់ញត្តិស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
កម្មកររោងចក្រចំនួន២ ដែលមានថៅកែ ជាជនជាតិកូរ៉េ ត្រៀមដាក់ញត្តិដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែមករា ក្រោយពេលពួកគេដេកតវ៉ានៅមុខរោងចក្រជាង ១ខែហើយ នៅតែគ្មានដំណោះស្រាយ។