កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ស្របពេលរដ្ឋាភិបាលគំរាមបិទការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ម្ចាស់ជំនួយនៅស្ងាត់ស្ងៀម
លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា លោករំពឹងថា រដ្ឋាភិបាលបរទេស នឹងកាន់តែនិយាយឥតសំចៃ ប្រសិនបើបណ្តាញ ការទូតមិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ។លោកបានថ្លែងថា “ខ្ញុំគិតថា ប្រហែលជាពួកគេនៅស្ងៀមរង់ចាំមើលសភាពការណ៍សិន។ ខ្ញុំគិតថាពួកគេនឹងមិននៅស្ងៀមយូរឡើយ”។
អានបន្ត -
តំណាងរាស្រ្តបក្សកាន់អំណាចគំាទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា
តំណាងរាស្រ្តគណបក្សកាន់អំណាច នៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។ ការប្រជុំសភាជាបន្ទាន់នេះធ្វើឡើងបន្ទាប់ពីទទួលសេចក្តីរាយការណ៍របស់តុលាការ។ ការបោះឆ្នោតនេះធ្វើឡើងដោយសំឡេង៦៨លើ៦៨ គឺតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច ដោយពុំមានវត្តមានរបស់បក្សប្រឆាំង។
អានបន្ត -
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ ដង្ហែញត្តិនោះទេ
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់ Fresh News នៅមុននេះបន្តិចថា មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដង្ហែញត្តិ ទៅព្រះមហាក្សត្រនោះឡើយ។ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ គណៈកម្មការគណបក្សសង្រ្គោះជាតិរាជ ធានីភ្នំពេញ បានដាក់ពាក្យស្នើសុំធ្វើការដង្ហែញត្តិទៅព្រះមហាក្សត្រ។
អានបន្ត -
រដ្ឋាភិបាលបង្គាប់ឲ្យតំណាងរាស្រ្តបក្សកាន់អំណាច លោក ឡោក ហ៊ួរ ចូលដោះស្រាយទំនាស់ដីធ្លី
រដ្ឋាភិបាលបានចេញលិខិតមួយច្បាប់ ដោយតម្រូវឲ្យលោក ឡោក ហ៊ួរ ដែលជាតំណាងរាស្រ្ដមណ្ឌលបាត់ដំបងមកពីគណបក្សប្រជាជនកម្ពុជា ចូលដោះស្រាយទំនាស់ដីធ្លី បន្ទាប់ពីក្រសួងដែនដីបានសម្រេចដាក់រូបលោកក្នុងបញ្ជីខ្មៅនៃទំនាស់ដីធ្លី។ ក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែឧសភា ទីស្ដីការគណៈរដ្ឋមន្រ្ដីសម្រេចថា៖ “តម្រូវឲ្យឯកឧត្តមឡោក ហ៊ួរ ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋដែលទទួលរងពីការរំលោភបំពាននិងជាមួយសម្ថតកិច្ចពាក់ព័ន្ធដោយសុឆន្ទៈបញ្ចប់ទំនាស់និងស្មារតីទទួលខុសត្រូវ”។ លិខិតបានឲ្យដឹងទៀតថារដ្ឋបាលសុរិយោដីផ្អាកធ្វើការចុះបញ្ជី ឬធ្វើការផ្ទេរផ្នូរដែលមិនទាន់ដោះស្រាយរួច ជៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីករាលដាល និងជាការទប់ស្កាត់កុំឲ្យលោក ឡោក ហ៊ួរ បង្កទំនាស់និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មទៀត។
អានបន្ត -
ពលរដ្ឋប្រមូលផ្តុំនៅមុខស្នាក់ការគណបក្សប្រឆាំងដើម្បីដង្ហែញត្តិថ្វាយព្រះមហាក្សត្រ
ប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំង នៅព្រឹកថ្ងៃចន្ទនេះ បានចាប់ផ្តើមប្រមូលផ្តុំនៅខាងមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីត្រៀមហែញត្តិទៅព្រះមរមរាជវាំងនៅរសៀលថ្ងៃនេះ ដោយស្នើសុំព្រះរាជអន្តរាគមន៍កុំឲ្យមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងដោះលែងមន្រ្តីគណបក្សផ្សេងទៀត។ តាមគម្រោង អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតនឹងដង្ហែញត្តិទៅព្រះបរមរាជវាំងនៅម៉ោង២រសៀល។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ ប្រជាពលរដ្ឋជាង៦០០នាក់បានប្រមូលផ្តុំនៅមុខស្នាក់ការបក្សហើយចរាចរណ៍មានសភាពណែនតាន់តាប់។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ មិនទាន់មានសមត្ថកិច្ចនិងសន្តិសុខខណ្ឌយាមកាមនៅស្នាក់ការនោះទេ។
អានបន្ត -
សមត្ថកិច្ចបំបែកសកម្មជនពាក់អាវខ្មៅជាលើកទី៤
សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប នោះ ជាលើកទី៤នៅថ្ងៃចន្ទនេះ ខណៈពួកគេជួបជុំគ្នានៅជិតរង្វល់មូលចោមចៅ។ សកម្មជនដីធ្លីជាស្រ្តីជាង១០នាក់បានជួបជុំគ្នាដូចការគ្រោងទុកនៅរង្វង់មូលចោមចៅ ដោយថានឹងដើរក្បួនទៅកាន់ពន្ធនាគារព្រៃសទាមទារដោះលែងអ្នកដែលជាប់ឃុំ។ ប៉ុន្តែសមត្ថកិច្ចនិងសន្តិសុខខណ្ឌពោធិ៍សែនជ័យ បានដណ្តើមយកបដាទៅហែកចោល ដែលស្រ្តីសកម្មជនទាំងនោះលើកបង្ហាញទាមទារឲ្យដោះលែង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ទៀត។
អានបន្ត -
អាជ្ញាធររារាំងការជួបជុំរបស់ស្ត្រីអ្នកតវ៉ាដែលលើកបដាទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្ស
ក្រុមស្ត្រីអ្នកតវ៉ាប្រមាណ១០នាក់ ក្នុងសម្លៀកបំពាក់ពណ៌បានជួបជុំគ្នានៅរង្វង់មូលចោមចៅ ត្រូវអាជ្ញាធររារាំងមិនឲ្យជួបជុំគ្នាឡើយ។ ស្ត្រីអ្នកតវ៉ាមកពីសហគមន៍បឹងកក់ និងសហគមន៍ថ្មគោលជាដើម បានលើកបដារិះគន់រដ្ឋាភិបាល និងទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គជប ដែលកំពុងត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំងព្រៃស និងមន្ទីរឃុំឃាំងភ្នំពេញ PJ។ ក្រុមអ្នកតវ៉ាស្លៀកពាក់ខ្មៅ មានបំណងដង្ហែបដានេះទៅកាន់មន្ទីរឃុំឃាំងព្រៃស ប៉ុន្តែសមត្ថកិច្ចបានដណ្តើមទាញយកបដាដែលមានចងប៉ោងៗពីដៃក្រុមអ្នកតវ៉ា។ ប៉ុន្តែក្រោយពីការដណ្តើមបដាពីក្រុមអ្នកតវ៉ាហើយនោះ សមត្ថកិច្ចបានអនុញ្ញាតឲ្យក្រុមស្ត្រីអ្នកតវ៉ាធ្វើដំណើរទៅមន្ទីរឃុំឃាំងព្រៃសតាមបំណងរបស់ពួកគេ៕
អានបន្ត -
អ្នកនាំពាក្យក្រសួងយុត្តិធម៌ថាអភ័យឯកសិទ្ធិមិនអាចការពារលោក កឹម សុខា ពីការចាប់ខ្លួន
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមក្រមព្រហ្មទណ្ឌ ហើយអភ័យឯកសិទ្ធិមិនអាចការពាររូបលោកបាននោះទេ។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។
អានបន្ត -
បក្សប្រឆាំងព្រមានធ្វើ”មហាបាតុកម្មអហិង្សា” បើសិនមានការចាប់ខ្លួន លោក កឹម សុខា
គណបក្សសង្រ្គោះជាតិបានព្រមានថាខ្លួននឹងធ្វើ”មហាបាតុកម្មអហិង្សា” ប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។ ការសម្រេចនេះធ្វើឡើងក្រោយមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាពរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្ស ដោយផ្ដោតលើ“ស្ថានភាពនយោបាយបច្ចុប្បន្ន”។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។
អានបន្ត -
បក្សប្រឆាំងប្រកាសបើកកិច្ចប្រជុំបន្ទាន់ ក្រោមអធិបតីលោក កឹម សុខា
គណបក្សសង្រ្គោះជាតិឲ្យដឹងថានៅព្រឹកថ្ងៃសុក្រនេះ គណបក្សនឹងបើកកិច្ចប្រជុំអចិន្រ្តៃយ៍មួយនៅទីស្នាក់ការបក្សនៅចាក់អង្រែលើ ដើម្បីពិភាក្សាពីស្ថានភាពនយោបាយចុងក្រោយ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនលោក កឹម សុខា។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថានៅម៉ោង៨ព្រឹក ថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការបក្សចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមអធិបីតភាពរបស់លោក សម រង្ស៊ីនិងលោក កឹម សុខា។
អានបន្ត -
តុលាការជូនដំណឹងទៅរដ្ឋសភា រឿងចោទប្រកាន់លោក កឹម សុខា
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋសភា ដោយរាយការណ៍ថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយមិនចូលខ្លួនតាមការកោះហៅរបស់តុលាការចំនួន២លើក។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពី”បទបដិសេធក្នុងការចូលខ្លួន” ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ បើរកឃើញកំហុស។
អានបន្ត -
តុលាការចោទប្រកាន់លោក កឹម សុខា ថាប្រព្រឹត្តបទល្មើសជាក់ស្តែងអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែ
តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់លោក កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្រ្តបក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយ លោក កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ។ អយ្យការបញ្ជាក់ថាក្នុងដំណាក់កាលស៊ើបអង្កេត លោក កឹម សុខា ជា”សាក្សីដែលមានសារៈសំខាន់បំផុត”សម្រាប់ឆ្លើយបំភ្លឺនូវរឿងរ៉ាវមួយចំនួនដែលបានកើតឡើង។ សេចក្តីថ្លែងការណ៍បន្តថាលោក កឹម សុខា មិនចូលបំភ្លឺដោយ”មិនមានមូលហេតុសមស្រប”ដោយគ្រាន់តែឲ្យមេធាវីបញ្ជូនលិខិតមកអយ្យការ។
អានបន្ត -
មេធាវីពន្យល់ថាតុលាការគ្មានសិទ្ធិនាំខ្លួន លោក កឹម សុខា ពេលនីតិវិធីស្ថិតក្នុងការស៊ើបអង្កេតបឋម
មេធាវីចំនួន៥រូបបានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាថា តុលាការគ្មានសិទ្ធិនាំខ្លួនកូនក្តីពួកគេគឺប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទេដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ ការបកស្រាយរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នេះធ្វើឡើងមុនមួយថ្ងៃនៃកាកោះហៅជាលើកទី២របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធីភ្នំពេញឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ខែឧសភានេះ ក្នុងសំណុំរឿងសញ្ចារកម្មដែលតុលាការមិនទាន់បង្ហាញមុខជនសង្ស័យនៅឡើយ។
អានបន្ត -
ស្នងការខេត្តបាត់ដំបងកំពុងធ្វើការស្រាវជ្រាវរកមុខម្ចាស់ហ្វេសប៊ុកTommy Angkor
ស្នងការនគរបាលខេត្តបាត់ដំបងកំពុងធ្វើការស្រាវជ្រាវរកមុខម្ចាស់ហ្វេសប៊ុកឈ្មោះ Tommy Angkor បន្ទាប់ពីរូបគេបានបរិហារថា អាងកំពីងពួយត្រូវបានលក់៩៩ឆ្នាំក្នុងលេសសម្បទាន។ ការស្រាវជ្រាវនេះធ្វើឡើងបន្ទាប់ពីមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ ដំបង បានដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចខេត្តស្វែងរកម្ចាស់ហ្វេសប៊ុកឈ្មោះTommy Angkor រូបនេះមកផ្ដន្ទាទោសពីបទបរិហាកេរ្តិ៍។ ការស្រាវជ្រាវរកមុខម្ចាស់ហ្វេសប៊ុកTommy Angkorដឹកនាំលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ឧសភានេះ លោក ស ថេត មិនបានបង្ហាញលទ្ធផលអ្វីច្រើនទេដោយលោកគ្រាន់តែអះអាងថា ស្ថិតនៅក្នុងដំណាក់កាលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវសិន មុននឹងឈានដល់ការចាប់ខ្លួន។
អានបន្ត -
មន្រ្តីបក្សប្រឆាំងថាអាជ្ញាធរប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរប៉ុនប៉ងឃាត់ខ្លួននៅម៉ោងជាង១១និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីលោកមិនបានចូលខ្លួនបំភ្លឺនៅតុលាការជាលើកទីបី។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វីអូឌីថានៅម៉ោងប្រមាណ១១និង៣៥នាទី រថយន្តរបស់លោក កឹម សុខា ប្រភេទMercedes ត្រូវបានកងកម្លាំងប្រដាប់អាវុធមួយក្រុមប៉ុនប៉ងឃាត់ខ្លួន លោក កឹម សុខា នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែលោកថារថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ។ លោកបន្តថារថយន្តនោះមានភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។ លោកចាត់ទុកថានេះជាការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ហើយថានេះជាការរំលោភលើអភ័យឯកសិទ្ធិ។
អានបន្ត -
ជនជាតិដើមភាគតិចព័រស្រុកសំឡូតអះអាងថាបក្ខពួកមេភូមិដាំដើមចេកបិទផ្លូវសាធារណៈ
ជនជាតិដើមភាគតិចព័រ ចំនួន ១៥គ្រួសារនៅស្រុកសំឡូត ខេត្តបាត់ដំបង រិះគន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ថាមិនជួយអន្តរាគមន៍បើកផ្លូវសាធារណៈនៅក្នុងភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើរដឹកកសិផលចេញចូលនោះទេ។ អ្នកភូមិអះអាងថា ផ្លូវលំក្នុងភូមិមួយខ្សែដែលពួកគាត់ធ្វើដំណើរចេញចូលជាប្រចាំ ត្រូវបានពលរដ្ឋមួយគ្រួសារជាបក្ខពួករបស់លោកមេភូមិ បានដាំដើមឈើបិទផ្លូវរំលោភយកដីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យពួកគាត់មិនអាចចេញចូលបាន។
អានបន្ត -
មេធាវីរបស់លោក នី ចរិយា ជំរុញឲ្យតុលាការប្រញាប់បញ្ជូនពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍
កាលពីថ្ងៃទី១១ ឧសភាកន្លងទៅ លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលមិនយល់ព្រមឲ្យកូនក្តីរបស់ខ្លួន បាននៅក្រៅឃុំ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សំ សុគង់ អះអាងថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានដំណឹងពីតុលាការឡើយ ជុំវិញពាក្យបណ្តឹងរបស់លោក។ ដូច្នេះ នៅថ្ងៃទី២៦ ឧសភា មេធាវីរូបនេះ សម្រេចទៅជួបចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានដំណើរការនៃពាក្យបណ្តឹងឧទ្ធរណ៍នោះ។
អានបន្ត -
លោក ហ៊ុន សែន ថាលោកចង់បានសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាព ដោយលោកបានរិះគន់ការលើកឡើងថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។ លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោយពេលរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាការប្រកាសកាលបរិច្ឆេតនេះមានរយៈពេលមួយឆ្នាំមុនការបោះឆ្នោត ដែលលោកថាតាមច្បាប់គឺឲ្យប្រកាសយ៉ាងតិច៩ខែមុនការបោះឆ្នោត។ លោកបន្តថាការប្រកាសមុននេះ លោកមានបំណងឲ្យបក្សនយោបាយ គ.ជ.ប ប្រជាពលរដ្ឋនិងក្រសួងសេដ្ឋកិច្ចត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់និងកុំឲ្យគណបក្សនយោបាយណាមួយថារដ្ឋាភិបាលមិនប្រកាសកាលបរិច្ឆេតនៃការបោះឆ្នោតឲ្យបានលឿន។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរបន្ថែមលើ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ
(ភ្នំពេញ)៖ នៅពេលនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង កំពុងសាកសួរបន្ថែមលើ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ ដែលត្រូវបាន ពន្ធនាគារបញ្ជូនមកដល់ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖០០ព្រឹកមិញ។ លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយសារតែប្រព្រឹត្តិបទល្មើសជាក់ស្តែង នៅលើបណ្តាញសង្គម Facebook។
អានបន្ត -
មេធាវី នឹងស្នើក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យបកស្រាយករណីចាប់ខ្លួនលោក អ៊ុំ សំអាន
ក្រុមមេធាវីរបស់លោក អ៊ុំ សំអាន យល់ថា វិធានការរបស់តុលាការ ទៅលើកូនក្តីរបស់ខ្លួន ដែលជាតំណាងរាស្ត្រ ហើយមិនទាន់ត្រូវបានដកអភ័យឯកសិទ្ធិ គឺប្រាសចាកនឹងរដ្ឋធម្មនុញ្ញ។ ដើម្បីបង្ហាញភស្តុតាងឲ្យបានគ្រប់គ្រាន់និងច្បាស់លាស់ ថាចំណាត់ការរបស់តុលាការ ពិតជារំលងមាត្រា៨០នៃរដ្ឋធម្មនុញ្ញមែននោះ ក្រុមមេធាវីគ្រោងនឹងស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយត្រង់មាត្រានេះ។ នេះបើតាមការលើកឡើងរបស់លោក សំ សុគង់ មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៣រូប របស់លោក អ៊ុំ សំអាន ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីតុលាការក្រុងភ្នំពេញ បញ្ចប់ការសាកសួរកូនក្តីរបស់ខ្លួន នៅព្រឹកថ្ងៃទី២៥ ឧសភានេះ។ លោក សំ សុគង់ បន្ថែមទៀតថា ពួកលោក មិនត្រឹមតែស្នើទៅក្រុមប្រឹក្សាធម្មនុញ្ញនោះទេ តែថែមទាំងសុំឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញមុខពន្យល់ផងដែរ ជុំវិញការឃុំខ្លួនតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិដូច្នេះ។ យ៉ាងណាក៏ដោយ មេធាវីរូបនេះ មិនទាន់អាចបញ្ជាក់ថា សំណើទាំងនោះ នឹងធ្វើឡើងនៅពេលណានោះទេ។ លោកបានបញ្ជាក់ដូច្នេះថា៖«ក្រុមមេធាវី ចង់ស្នើក្រុមប្រឹក្សាធម្មនុញ្ញនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បកស្រាយពីការឃុំខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ»។
អានបន្ត