កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ប្រតិភូកូហ្វីអាណាន់ស្នើឲ្យមានការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតនៅកម្ពុជា
តំណាងប្រតិភូអង្គការមូលនិធិកូហ្វីអាណាន់បានថ្លែងថា លោកចង់ឃើញការធានាពីអាជ្ញាធរកម្ពុជាក្នុងការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ ការបោះឆ្នោតសកលនៅកម្ពុជាក្នុងឆ្នាំ២០១៣ ពុំបានប្រព្រឹត្តទៅដោយរលូនទាំងស្រុងនោះឡើយដោយរថយន្តសមត្ថកិច្ច២គ្រឿងត្រូវបានពលរដ្ឋដុតកម្ទេចចោលនៅចំថ្ងៃបោះឆ្នោតនៅសង្កាត់ស្ទឹងមានជ័យ ហើយមនុស្ស៧នាក់ត្រូវបានគេបាញ់សម្លាប់និងជាច្រើននាក់រងរបួសនៅក្នុងការតវ៉ាដ៏ធំៗដែលបានពាក់ព័ន្ធនឹងការបោះឆ្នោត។
អានបន្ត -
មន្ត្រីបក្សប្រឆំាងម្នាក់ទៀតត្រូវបានចាប់ខ្លួនករណីប្រមូលស្នាមមេដៃ
មន្ដ្រីគណបក្សប្រឆាំងឲ្យដឹងថាមន្ត្រីរបស់ខ្លួនមួយរូបនៅខេត្ដកំពតត្រូវបានសមត្ថកិច្ចចាប់ ក្រោយពីចុះប្រមូលស្នាមមេដៃពលរដ្ឋ ដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយកំពុងជាប់ឃុំ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីមេប៉ុស្តិ៍រដ្ឋបាលឃុំត្រពំាងភ្លាំង ស្រុកឈូក ខេត្តកំពត បានហៅទូរស័ព្ទប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងទៅសាកសួរជុំវិញការប្រមូលស្នាមមេដៃពលរដ្ឋ ប៉ុន្តែមន្ត្រីរូបនោះមិនបានចូលទៅបំភ្លឺនោះទេ។
អានបន្ត -
ស្ត្រីបឹងកក់១០នាក់នឹងចូលបំភ្លឺនៅក្រសួងមហាផ្ទៃពាក់ព័ន្ធហិង្សាកាលពី៣ឆ្នាំមុន
សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ ចំនួន ១០នាក់ អះអាងថា ពួកគាត់នឹងចូលទៅបំភ្លឺតាមការកោះហៅរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែឧសភា ក្នុងនាមជាដើមបណ្ដឹងក្នុងសំណុំរឿងសមត្ថកិច្ចប្រើហិង្សាលើពួកគាត់កាលពីឆ្នាំ២០១៣។ ការកោះហៅស្ត្រីបឹងកក់ ចំនួន ១០នាក់ ឲ្យទៅបំភ្លឺនៅក្រសួងមហាផ្ទៃ ក្នុងសំណុំរឿងចាស់នេះ នៅស្របពេលសកម្មជនដីធ្លីបឹងកក់ ទាំងនេះ កំពុងធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីសុំឲ្យដោះលែងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប មួយរូបទៀត។
អានបន្ត -
មន្ត្រីបក្សប្រឆាំងខេត្តកំពង់ធំប្ដេជ្ញាដើរប្រមូលស្នាមមេដៃបើទោះបីមានការរារាំង
សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ នឹងបន្តប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋរហូតគ្រប់ចំនួន ដើម្បីដាក់ថ្វាយព្រះមហាក្សត្រឱ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ។ ពួកគេលើកឡើងបែបនេះ ក្រោយពេលការប្រមូលស្នាមមេដៃពលរដ្ឋពីសំណាក់មន្ត្រីមូលដ្ឋាន និងសកម្មជនរបស់ខ្លួនកន្លងមកជួបប្រទះបញ្ហាមួយចំនួន ដូចជាការឃាត់ខ្លួន និងកោះហៅសាកសួរពីអាជ្ញាធរជាដើម។
អានបន្ត -
បើមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប នៅតែជាប់ឃុំ យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នៅតែបន្ត
បើទោះបីជារដ្ឋាភិបាលបានចាត់វិធានការម្តងហើយម្តងទៀត ទៅលើប្រជាពលរដ្ឋនិងក្រុមសង្គមស៊ីវិលក៏ដោយ តែពួកគេមិនព្រមបញ្ឈប់យុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅនោះទេ។ តែផ្ទុយទៅវិញ សកម្មភាពនៃការស្លៀកពាក់ពណ៌ខ្មៅ នៅតែលេចឡើងសាជាថ្មី ដើម្បីទាមទារឲ្យដោះលែងមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប។ នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋក្នុងសហគមន៍ SOS បានជួបជុំគ្នា ដើម្បីសម្តែងមតិរបស់ពួកគេ ជុំវិញការឃុំខ្លួនមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប។ ប្រជាពលរដ្ឋទាំងនោះ នៅតែស្រែកតវ៉ាដដែលថា «ការចាប់ខ្លួនបុគ្គលទាំង៥រូប គឺជារឿងអយុត្តិធម៌»។ លោកស្រី ច្រាយ នីម តំណាងសហគមន៍ SOS បានលើកឡើងថា លោកស្រី និងប្រជាពលរដ្ឋ នឹងមិនបញ្ឈប់ការតវ៉ាឡើយ ដរាបណាមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប មិនទាន់មានសេរីភាពឡើងវិញ។
អានបន្ត -
ពលរដ្ឋឃុំអូរខេត្តកំពង់ស្ពឺចោទក្រុមហ៊ុនអ៊ុកឃុនថារំលោភយកដីពួកគាត់
ប្រជាពលរដ្ឋរស់នៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រឈមមុខដាក់គ្នាជាមួយក្រុមហ៊ុន អ៊ុក ឃុន ដំណាំឧស្សាហកម្ម ពេញមួយថ្ងៃនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋអះអាងថា ការប្រឈមមុខដាក់គ្នានេះ គឺបន្ទាប់ពីក្រុមហ៊ុន អ៊ុក ឃុន បានរំលោភយកដីពួកគាត់ទាំងបំពាន។ ចំណែកអាជ្ញាធរមូលដ្ឋាន ក៏អះអាងថា ដីនោះ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែរ។ ជម្លោះដណ្ដើមកាន់កាប់ដីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន អ៊ុក ឃុន ដំណាំឧស្សាហកម្ម បានពុះកញ្ជ្រោលកាន់តែខ្លាំង និងប្រឈមមុខដាក់គ្នាដោយប្រើពាក្យសម្ដីខ្លាំងៗទៅវិញទៅមក ដោយក្នុងដៃមានដំបង កាំបិត ពូថៅទាំងសងខាង ប៉ុន្តែពុំឈានដល់ផ្ទុះអំពើហិង្សានោះទេ រហូតមកដល់ល្ងាចថ្ងៃទី២២ ខែឧសភា។
អានបន្ត -
សង្គមស៊ីវិលបារម្ភពីការបញ្ចេញមតិខណៈចំនួនអ្នកទោសនយោបាយមានការកើនឡើង
ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិយាយថា ការកើនឡើងនៃចំនួនអ្នកទោសនយោបាយ ជាសញ្ញាអាក្រក់មួយសម្រាប់ស្ថិរភាពនយោបាយក្នុងសង្គម។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចរដ្ឋាភិបាលទីក្រុងភ្នំពេញ បានបដិសេធថា កម្ពុជា គ្មានអ្នកទោសនយោបាយដូចការចោទប្រកាន់នោះឡើយ។ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា អង្គការសង្គមស៊ីវិលជាច្រើនមានការស្ទាក់ស្ទើរ និងរួញរាជាខ្លាំងក្នុងការបញ្ចេញមតិរបស់ខ្លួន ខណៈឃើញសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថានមួយចំនួនត្រូវបានចាប់ខ្លួន។
អានបន្ត -
លោក សម រង្ស៊ី បារម្ភពីភាពទុកចិត្តរបស់គ.ជ.ប ក្រោយតុលាការបន្តសំណុំរឿងរបស់លោក រ៉ុង ឈុន
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានសម្តែងក្តីបារម្ភចំពោះភាពទុកចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ស្របពេលតុលាការបានសើរើករណីហិង្សានៅផ្លូវវ៉េងស្រេង ដែលលោក រ៉ុង ឈុន សមាជិកគ.ជ.ប ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត បានចេញលិខិតជូនដំណឹងមួយចុះថ្ងៃទី២៦ ខែមេសា ទៅលោក រ៉ុង ឈុន ដោយបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើមខែមករា ឆ្នាំ២០១៤ ទៅជំនុំជម្រះ។
អានបន្ត -
យោធិនចូលនិវត្តន៍ជាង២០០គ្រួសារនៅខេត្តបាត់ដំបងស្នើអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លី
យោធិនចូលនិវត្តន៍ជាង ២០០គ្រួសារ ដែលរដ្ឋាភិបាលកាត់រំសាយ ហើយបញ្ជូនពួកគាត់ឲ្យទៅរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់រហ័ស ដើម្បីដាំដុះដោះស្រាយជីវភាពគ្រួសារ។ ការស្នើសុំនេះ បន្ទាប់ពីពួកគាត់ជួបការខ្វះខាតជីវភាពប្រចាំថ្ងៃ ហើយពុំមានដីសម្រាប់បង្កបង្កើនផល។ មន្ត្រីយោធិនចូលនិវត្តន៍នៅស្រុកបវេល លើកឡើងថា កន្លងមក អាជ្ញាធរពាក់ព័ន្ធបានចុះមកជួបពួកគាត់ខ្លះដែរ ប៉ុន្តែបានត្រឹមតែសន្យាខ្យល់ ហើយត្រឡប់ទៅវិញដោយពុំបានដោះស្រាយអ្វីឡើយ។
អានបន្ត -
លោក ម៉ម សូណង់ដូ ប្រកាសធ្វើបាតុកម្មទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តីគ.ជ.ប
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយស្នើសុំធ្វើបាតុកម្មនៅខែកក្កដាខាងមុខ ទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលនិងអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា។ លោក ម៉ម សូណង់ដូ បានឲ្យវីអូឌីដឹងថាកាលពីថ្ងៃព្រហស្បតិ៍ លោកបានដាក់លិខិតសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹងប្រឆាំងនឹងមន្ត្រីអាដហុកទាំង៤នាក់ រួមទាំងអគ្គលេខាធិការរងគ.ជ.ប ម្នាក់ផងដែរនោះ។ លោកយល់ថាការឃុំខ្លួនពួកគេគឺជារឿងអយុត្តិធម៌មួយ។ លោកបន្តថាបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃទី៩ ខែកក្កដានៅទីលានប្រជាធិបតេយ្យ នឹងមានអ្នកចូលរួមមិនលើសពី២០០នាក់ដែលលោកថាអ្នកចូលរួមមិនមែនជាសកម្មជនរបស់គណបក្សនោះទេ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាក់ជាថ្មីថាលោកមិនអាចលូកដៃក្នុងកិច្ចការរបស់តុលាការនោះទេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធបានបញ្ជាក់ពីប្រទេសរុស្ស៊ីថាលោកមិនអាចលូកដៃក្នុងកិច្ចការរបស់តុលាការបាននោះទេ តែលោកថាលោកនឹងធ្វើកិច្ចការណាមួយបានដែលអាចធ្វើបានដើម្បីការបង្រួមបង្រួមជាតិនិងស្ថិរភាពរបស់ប្រទេស។ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសិក្សានៅប្រទេសរុស្ស៊ី លោក ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ បានថ្លែងថាអ្វីៗដែលលោកធ្វើគឺតាមតែអ្នកនយោបាយដែលលេងជាមួយលោកតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ “ព្រោះខ្ញុំគ្រាន់តែជាអ្នកកំដរ អ្នកចង់រាំវង់ ខ្ញុំក៏រាំវង់ជាមួយ អ្នកចង់រាំក្បាច់ ខ្ញុំក៏រាំក្បាច់ជាមួយ អ្នកចង់តឹង ខ្ញុំមិនដឹងធ្វើធូរជាមួយអ្នកឯងយ៉ាងម៉េច ខ្ញុំអត់មានជម្រើស ជម្រើសខ្ញុំតាមអ្នកឯងទាំងអស់“។ លោកបញ្ជាក់បន្ថែមលោកមិនអាចលូកដៃទៅក្នុងកិច្ចការរបស់តុលាការនោះទេ។ លោកមានប្រសាសន៍ថា៖ “អ្នកឯងចង់ស្រួលខ្ញុំក៏ស្រួល ខ្ញុំមិនដឹងធ្វើម៉េច ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំធ្វើ ដើម្បីធានាការបង្រួបបង្រួមជាតិ ធានាស្ថិរភាពរបស់ប្រទេស ប៉ុន្តែទាក់ទងនឹងបញ្ហាផ្លូវច្បាប់ គឺខ្ញុំមិនអាចនិយាយគ្នាបានទេ អាហ្នឹងទុកឲ្យតុលាការគេដោះស្រាយ”។
អានបន្ត -
ក្រសួងមហាផ្ទៃបញ្ជាឲ្យមន្រ្តីរាជធានី-ខេត្ត ពង្រឹងការទប់ស្កាត់យុទ្ធនាការអាវខ្មៅ
ក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធររាជធានីខេត្តពង្រឹងវិធានការគ្រប់គ្រងនិងទប់ស្កាត់យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយថាយុទ្ធនាការនេះអាចបង្កឲ្យមានភាពវឹកវរដល់សង្គម។ កាលពីម្សិលមិញមន្រ្តីសង្គមស៊ីវិលមួយចំនួនក្នុងខេត្តព្រះវិហាររួមមានមន្រ្តីអង្គការពន្លកខ្មែរនិងមន្រ្តីសមាគមអាដហុកប្រចាំខេត្តនេះនិងមន្រ្តីអង្គការមួយចំនួនទៀត ត្រូវបានអាជ្ញាធរខេត្តកោះហៅទៅព្រមានចាត់វិធានការផ្លូវច្បាប់ បើសិនជានៅតែបន្តយុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទាឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប។
អានបន្ត -
សហភាពអឺរ៉ុបរំពឹងថាគ.ជ.ប នឹងមានវិធានការសមរម្យ ករណីសមាជិកត្រូវចោទប្រកាន់
សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជារំពឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងមានវិធានការសមរម្យ ករណីសមាជិកត្រូវចោទប្រកាន់ ក្នុងនោះមានលោក រ៉ុង ឈុន ផងដែរ។ ថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត បានចេញលិខិតជូនដំណឹងមួយចុះថ្ងៃទី២៦ ខែមេសា ទៅលោក រ៉ុង ឈុន ដែលជាសមាជិកម្នាក់ក្នុងចំណោម៩នាក់ ដោយបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើមខែមករា ឆ្នាំ២០១៤ ទៅជំនុំជម្រះ។ ចំណែកអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីសង្គមស៊ីវិល ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាកសាក្សី ទាក់ទងនឹងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។
អានបន្ត -
ក្រសួងយុត្តិធម៌ព្រមានអង្គការលីកាដូពីការអះអាងពីចំនួនអ្នកទោសនយោបាយ
មន្ត្រីក្រសួងយុត្តិធម៌ ព្រមានអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ឲ្យពិចារណាពីសកម្មភាពរបស់ខ្លួនក្នុងការអះអាងពីអ្នកទោសនយោបាយនៅកម្ពុជា។ មន្ត្រីរូបនេះបញ្ជាក់ថា អាជ្ញាធរអាចនឹងមានវិធានការចំពោះសកម្មភាពនេះ ប្រសិនបើរកឃើញថា អង្គការលីកាដូ ធ្វើខុសច្បាប់។ អង្គការសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១៧ ខែឧសភា បានបង្កើតឲ្យមានទំព័រមួយតាមប្រព័ន្ធអ៊ីនធឺណិត (Internet) បង្ហាញព័ត៌មានពីអ្នកទោសនយោបាយនៅកម្ពុជា។ អ្នកច្បាប់បញ្ជាក់ថា កម្ពុជា ក៏មិនខុសពីប្រទេសដទៃជាច្រើនទៀតដែរ គឺពុំមានច្បាប់ដែលចែងពីអ្នកទោសនយោបាយឡើយ។
អានបន្ត -
សកម្មជនបក្សប្រឆាំងពីររូបត្រូវបានឃាត់រយៈពេលខ្លី ខណៈប្រមូលស្នាមមេដៃទាមទារដោះលែងអ្នកជាប់ឃុំ
មន្ដ្រីគណបក្សប្រឆាំងខេត្ដកំពង់ធំឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូប ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយ និងមន្ដ្រីសិទ្ធិមនុស្ស។ សកម្មជនទាំងនោះមានឈ្មោះ លាញ់ លៀង និងឈ្មោះ ប៉ុន សុវណ្ណារ៉ា ពួកគេរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ។
អានបន្ត -
គណបក្សប្រឆាំងរកអន្តរាគមន៍ពីប្រទេសហត្ថលេខី ករណីនយោបាយនៅកម្ពុជា
គណបក្សប្រឆំាងឲ្យដឹងថាខ្លួនបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅ។ ការរកអន្តរាគមន៍ពីអន្តរជាតិនេះធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហា ក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។
អានបន្ត -
ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ និងពលរដ្ឋ៣៦៤គ្រួសារ ព្រមព្រៀងគ្នាដោះស្រាយជម្លោះដីធ្លី នៅខេត្តកំពង់ស្ពឺ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ៣៦៤គ្រួសារមកពីភូមិចំនួន ១២ នៅក្នុងស្រុកឱរ៉ាល់ និងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ បានចុះកិច្ចព្រមព្រៀងដើម្បី ដោះស្រាយជម្លោះដីធ្លី ដែលអូសបន្លាយពេលជាយួរមកហើយ។ កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយតំណាងប្រជាពលរដ្ឋ ១០រូប ដែលតំណាងឲ្យពលរដ្ឋទាំង៣៦៤គ្រួសារ និងតំណាងភាគីក្រុមហ៊ុន ដោយមានការចូលរួមជាសាក្សី ពីសំណាក់លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ តំណាងអង្គការសង្គមស៊ីវិល មេធាវីតំណាងប្រជាពលរដ្ឋ និងមេធាវីតំណាងក្រុមហ៊ុន ព្រមទាំងតំណាងគណបក្សនយោបាយ នៅថ្នាក់មូលដ្ឋានកាលពីថ្ងៃទី១៦ ឧសភា ២០១៦។
អានបន្ត -
កម្មករដាំដំឡូងមីឲ្យក្រុមហ៊ុនចិននៅខេត្តពោធិ៍សាត់ព្រមានតវ៉ាបិទផ្លូវទាមទារបើកប្រាក់ខែ
ក្រុមអ្នកបកប្រែឲ្យមេការជនជាតិចិន និងកម្មករដាំដំឡូងមីឲ្យក្រុមហ៊ុនចិន ដែលទទួលបានដីវិនិយោគបន្តពីក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ព្រមានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ដើម្បីដាក់សម្ពាធឲ្យភាគីក្រុមហ៊ុន ពន្លឿនបើកប្រាក់ឈ្នួលដែលអាក់ខានបើកឲ្យពួកគាត់ជាងកន្លះឆ្នាំមកហើយនោះ។ អាជ្ញាធរថានឹងទប់ស្កាត់មិនឲ្យមានសកម្មភាពបិទផ្លូវនេះកើតឡើងទេ។ ក្រោយពីប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចំនួនបួនលើកនៅផ្ទះតំណាងក្រុមហ៊ុន ក្បែរការដ្ឋានដាំដំឡូងមី ឋិតនៅភូមិក្បាលដំរី នៃឃុំអន្សាចំបក់ ស្រុកក្រគរ មិនទទួលបានដំណោះស្រាយនោះ ក្រុមអ្នកតវ៉ាព្រមានប្រមូលគ្នា ២០០នាក់ ដើម្បីតវ៉ាបិទផ្លូវជាតិនៅថ្ងៃទី២០ ខែឧសភា វិញម្ដង។ ពួកគេថា បើទោះជាក្រុមហ៊ុននៅដំណើរការទៀត ក៏កម្មករភាគច្រើនលែងចង់ធ្វើដែរ ព្រោះតែលំបាកបើកប្រាក់។
អានបន្ត -
លោក អ៉ិត សំហេង៖ ច្បាប់សហជីពនឹងឆ្លើយតប លើតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ នយោបាយឡើយ
(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីការ អនុវត្តច្បាប់សហជីពថា ច្បាប់នេះ នឹងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងក្រុមសហជីព ក៏ដូចជា ដៃគូពាណិជ្ចកម្មដោយមិនមាន ការប្រកាន់និន្នាការនយោបាយ ណាមួយឡើយ។ ក្នុងជំនួបពិភាក្សានេះលោក William A. Heidt បានលើកឡើងពីការព្រួយបានរម្ភ ចំពោះការអនុវត្ត ច្បាប់សហជីពថា «កន្លងមក មានប្រទាញប្រទង់ តវ៉ា ពីសំណាក់កម្មករ និងក្រុមសហជីពមួយចំនួន ពីការមិនគាំទ្រ និងមិនព្រមទទួលយកការអនុម័តច្បាប់នេះ»។ ឆ្លើយតបនឹងបញ្ហានេះលោករដ្ឋមន្រ្តី បានបញ្ជាក់ពន្យល់ថា « រាជរដ្ឋាបាលកម្ពុជា បានសម្រេចបានការអនុម័តច្បាប់សហជីព ដោយច្បាប់នេះ នឹងអនុវត្តដោយរលូន ដែលធានាបាននូវការផ្ដល់ផលប្រយោជន៍ ទៅគ្រប់ភាគី ជាពិសេសមានការផ្ដល់សិទ្ធិសេរីភាព ទៅដល់បណ្ដាកម្មករនិយោជិត ក្រុមសហជីព ឱ្យបានស្មើគ្នា ដោយមិនប្រកាន់និន្នាការ ខាងណាឡើយ និងមានការពារសន្តិសុខ សណ្ដាប់ធ្នាប់ជម្រុញឱ្យរោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់ដល់សុខភាព សុវត្ថិភាពកម្មករឱ្យបានដិតដល់»។
អានបន្ត -
សកម្មជនCNRP នាំគ្នាឈរមុខផ្ទះឯកឧត្តម កឹម សុខា ក្រោយមានដីកាកោះហៅជាថ្មី
សកម្មជនគណបក្សសង្គ្រោះជាតិជាង៣០នាក់បាននាំគ្នាទៅឈរខាងមុខផ្ទះឯកឧត្តម កឹម សុខា ក្រោយពីឮដំណឹងថា ប្រធានស្តីទីរូបនេះត្រូវបានតុលាការចេញដីការកោះហៅ ជាលើកទី២ ដើម្បីចូលខ្លួនបំភ្លឺនៅក្នុងតុលាការ។ ឆ្លើយប្រាប់អ្នកសារព័ត៌មានថ្មីៗ យុវជនគណបក្សសង្គ្រោះជាតិម្នាក់ បានបញ្ជាក់ថា ការជួបជុំគ្នាមុខផ្ទះឯកឧត្តម កឹម សុខា នេះគឺពួកគេគ្រាន់តែចង់ពិនិត្យមើលលិខិតកោះហៅរបស់តុលាការ ដែលបានយកមកបិទនៅផ្ទះឯកឧត្តម កឹម សុខា ប៉ុណ្ណោះ ហើយគ្មានគោលបំណងអ្វីឡើយ។
អានបន្ត