កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អតីតបុគ្គលិកស្ថានទូតអាមេរិកតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ ក្រោយបញ្ឈប់ពីការងារ

    អតីតបុគ្គលិក​ស្ថានទូតអាមេរិកជាង២០នាក់ប្រមូលផ្តុំនៅមុខ​ទូតទាមទារសំណង​ជំងឺចិត្តនិងប្រាក់អត្ថប្រយោជន៍ ដោយថាស្ថានទូ​តនេះបញ្ឈប់ពួកគេពីការងារ​ជាង៣ខែ ទាំងអយុត្តិធម៌ និង​មិនមានភស្តុតាងច្បាស់លាស់។​

  • "តុលាការ​បាន​រំលោភ​គោលការណ៍​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា"

    អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា តុលាការ​បាន​រំលោភ​គោលការណ៍​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា។ របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា នេះ​ឱ្យ​ដឹង​ថា សាលាឧទ្ធរណ៍​មិនបាន​គោរព​គោលការណ៍​ការ​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស សិទ្ធិ​ទទួល​បាន​សេចក្ដី​សម្រេច​មាន​សម្អាង​ហេតុ ព្រមទាំង​សិទ្ធិ​ទទួល​បាន​មេធាវី​ការពារ​ជនជាប់ចោទ​ជាដើម។

  • ក្រសួង​ដែនដី​សន្យា​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រុមការងារ​ជំនាញ នឹង​ដោះស្រាយ​បញ្ចប់​ទំនាស់ ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករ អំពៅ នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ឲ្យ​បាន​រួចរាល់​ទាំងស្រុង​នៅ​បំណាច់​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ។

  • អាជ្ញាធរ​ខេត្ត​កោះកុង​​រារាំង​​មិន​ឱ្យ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ធ្វើ​ដំណើរ​មក​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ

    មិន​ដល់មួយ​ខែ​ផង​ក្រោយ​​រដ្ឋាភិបាល​ថា​នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​ ​ខេត្ត​កោះកុង​ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​កើត​ការ​មន្ទិល​ក្នុង​ចិត្ត​ ហើយ​បាន​បង្ខំ​ចិត្ត​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ម្តង​ទៀត។ ​ប៉ុន្តែពួកគាត់​ត្រូវបាន​ក្រុមអាជ្ញាធរ​ ហាម​ឃាត់​មិន​ឲ្យ​ឡើង​រថយន្ត​មក​កាន់​រាជធានី​ទេ។

  • ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​បាន​រង​ការ​បំពាន​ផ្លូវ​ភេទ

    ការ​ប្រើ​ពាក្យ​ពេចន៍​​និយាយ​លេង​សើច​ចំពោះ​បញ្ហា​​​ផ្លូវ​ភេទ​​នៅ​ចំពោះ​មុខ​បុគ្គលិក​ស្រ្តី​ក្នុង​កន្លែង​ធ្វើការ​ នៅតែ​ជា​បញ្ហា​​ដែល​មាន​​ជាទូទៅ​ក្នុង​សង្គម​កម្ពុជា។​ អ្នក​ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​សិទ្ធិស្រ្តី​យល់​ថា​ ការណ៍​នេះ​មិន​ត្រូវ​កើត​មាន​តទៅទៀតឡើយ។

  • អ្នកស្រី ចក់ សុភាព ថា នឹង​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ករណី​លោក កឹម សុខា បើ​ទទួល​បាន​ដីកា​កោះ

    នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ឱ្យ​ដឹង​ថា អ្នកស្រី នឹង​ចូលខ្លួន​ឆ្លើយ​បំភ្លឺ ជា​សាក្សី​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ខាងមុខ ប្រសិនបើ​ទទួល​បាន​ដីកា​កោះហៅ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​សំណុំរឿង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ។

  • អង្គការ​ជាតិ និង​អន្តរជាតិ​ស្នើ​ឱ្យ​ស៊ើបអង្កេត​ករណី​គំរាម​សម្លាប់​សកម្មជន​តំបន់​អារ៉ែង

    អង្គការ​ជនជាតិ​ដើម​ភាគតិច​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ករណី​លប​បាញ់​ប្រហារ​ទៅលើ​សកម្មជន​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង។ កាល​ពី​ពេល​ថ្មីៗ​នេះ សកម្មជន​ជង​រូប​នោះ បាន​រត់​ភៀសខ្លួន​ចេញពី​ភូមិ​សាជាថ្មី​ទៀត ក្រោយ​ពេល​ផ្ទុះ​ហេតុការណ៍​លប​បាញ់​ប្រហារ​រូបលោក។

  • ស្ត្រី​ម្នាក់​ត្រូវ​ផ្ដន្ទាទោស​​ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ពី​បទ​បង្ខំ​កុមារ​ឱ្យ​សុំទាន

    សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៤ ខែ​ឧសភា បាន​កាត់ទោស​ស្ត្រី​ម្នាក់ ឈ្មោះ ភួង ចាន់នី ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ពី​បទ​ជួញដូរ​មនុស្ស​ដោយ​បង្ខំ​កុមារ​មួយ​ក្រុម​ឱ្យ​ដើរ​សុំទាន។

  • GDP ចូលរួមបោះឆ្នោតនឹងសង្ឃឹមទទួលបានអាសនៈ

    គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បញ្ជាក់ជំហរនៅថ្ងៃនេះថា នឹងចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ហើយសង្ឃឹមទទួលបានអាសនៈនៅក្នុងសភា។​

  • តំណាង​សហគមន៍​ដីធ្លី​នៅ​ឃុំ​បឹង​ប្រាំ​រក​អន្តរាគមន៍​ផ្លូវ​ច្បាប់​ពី​សង្គម​ស៊ីវិល​ ពេល​​តុលាការ​កោះហៅ

    តំណាង​សហគមន៍​ដីធ្លី​នៅ​ឃុំ​បឹង​ប្រាំ​ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ប្រមាណ ​១០​នាក់​ តំណាង​ឲ្យ​ជិត​ ២០០​គ្រួសារ​ នាំ​គ្នា​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ផ្លូវ​ច្បាប់​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា។ ការ​រក​អន្តរាគមន៍​នេះ គឺ​នៅ​ពេល​ពួក​គាត់​ទទួល​ដីកា​ពី​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដែល​កោះ​ហៅ​តំណាង​ពួក​គាត់​ចំនួន ៥​នាក់​​ ឲ្យ​​ចូល​សវនាការ នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៨។

  • CCHRថា​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ រង​ការ​រឹតត្បិត​ខ្លាំង

    ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធានបទ​ឆ្នាំនេះ «ឃ្លាំមើល​បុគ្គល​មាន​អំណាច សារព័ត៌មាន យុត្តិធម៌ និង​នីតិរដ្ឋ» មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២ ឧសភា​ថា អ្នក​សារព័ត៌មាន​ជាច្រើន​នាក់ បាន​លះបង់​ជីវិត​របស់​ខ្លួន ដើម្បី​ការងារ​លើកស្ទួយ​សិទ្ធិ​​សេរីភាព​សារព័ត៌មាន។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​រយៈពេល ៣០​ថ្ងៃ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដើម្បី​លើកកម្ពស់​ពី​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​សារព័ត៌មាន​ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ដល់​ថ្ងៃ​ទី​១​មិថុនា ឆ្នាំ​២០១៨។

  • សហជីព​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ក្រោម​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ

    ក្រុម​សហជីព កម្មករ សមាគម និង​អង្គការ​ផ្នែក​សិទ្ធិ​ការងារ នៅ​ថ្ងៃទី១ ឧសភា នេះ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទីតាំង​ដោយឡែក​ពី​គ្នា ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​ពី​សំណាក់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ។ អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​ជាច្រើន​ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​ក្រុម​អ្នក​ប្រារព្ធ​ពិធី ដើម្បី​កុំ​ឱ្យ​មានការ​ដង្ហែ​ក្បួន​ណាមួយ​ចេញពី​ទីតាំង​ដែល​ខ្លួន​បាន​កំណត់។ មន្ត្រី​សិទ្ធិមនុស្ស​វាយ​តម្លៃ​ថា នេះ​ជា​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ក្រុម​សហជីព និង​កម្មករ។

  • ពលរដ្ឋ​ខេត្ត​ក្រចេះ​រំពឹង​ថា ​អភិបាល​ខេត្ត​ក្រចេះ​ថ្មី នឹង​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី

    ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​នៅ​ស្រុក​ស្នូល ខេត្ត​ក្រចេះ អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​ថ្មី​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី និង​បញ្ហា​ប្រឈម​នានា ដែល​ពលរដ្ឋ​ត្រូវ​ការ​ឲ្យ​ដោះ​ស្រាយ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ប្រកាស​តែង​តាំង លោក វ៉ា ថន ឲ្យ​ចូល​កាន់​តំណែង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អភិបាល​ខេត្ត​ក្រចេះ​ជំនួស​លោក សរ ចំរុង។

  • ពលរដ្ឋ​ទំនាស់​ដី​ជាង ១០០​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រធាន​ទំនាក់ទំនង​ព្រំដែន​ថៃ​ថា រំលោភ​យក​ដី

    ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជាង​ ១០០​គ្រួសារ​ ចោទ​ប្រកាន់​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ថា រំលោភ​យក​ដី​របស់​ពួកគាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ពលរដ្ឋ​បាន​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​ដើម្បី​ដាក់​ទៅ​សាលាខេត្ត​បន្ទាយមានជ័យ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់។ ប្រធាន​ទំនាក់ទំនង​ព្រំដែន-ថៃ ច្រានចោល​ចោទ​ប្រកាន់​នេះ។

  • ពល​រដ្ឋ​មាន​ជម្លោះ​ដី​ធ្លីនៅ​ខេត្ត​ក្រចេះ​បន្ត​ឡើង​មកតវ៉ា​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

    ក្រុម​អ្នក​ភូមិ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ត​​ស្វែង​រក​អន្តាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​ពាក់​ព័ន្ធ នៅ​រាជ​ធានី​ភ្នំពេញ​ ក្រោយ​ពី​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ។

  • សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ សុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា

    សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា​ខាង​មុខ​នេះ ដើម្បី​ឱ្យ​អ្នកស្រី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ។ លោក ចាន់ ពុទ្ធិស័ក បាន​ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២០ មេសា​ថា ល្មម​ដល់​ពេល​ដោះ​លែង​អ្នកស្រី ទេព វន្នី ហើយ ព្រោះ​ម្យ៉ាង​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ហើយ​ម្យ៉ាង​ទៀត អ្នកស្រី​ក៏​បាន​ជាប់​ពន្ធនា​អស់​រយៈ​ពេល​ពីរ​ភាគ​បី នៃ​ទោស​ជាប់​ពន្ធនាគារ​សរុប​រយៈ​ពីរ​ឆ្នាំ​កន្លះ​នោះ​ហើយ៖ «យើង​ឃើញ​ថា អ្នកស្រី ទេព វន្នី គាត់​គ្រាន់​តែ​សម្តែង​មតិ​ទាមទារ​យុត្តិធម៌​រឿង​ដីធ្លី ក៏​ដូចជា​យុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល​តែ​ប៉ុណ្ណោះ។ល។ និយាយ​រួម​ទៅ គាត់​គ្រាន់​តែ​អ្នក​ទោស​មនសិការ​ទេ។ អ៊ីចឹង​អ្នកស្រី ទេព វន្នី ដែល​ជា​ស្ត្រី​ទន់​ខ្សោយ គឺ​គ្រប់គ្រាន់​ហើយ ដែល​គេ​ផ្ដន្ទាទោស​ធ្វើ​បាប​គាត់​ឲ្យ​ជាប់​ពន្ធនាគារ ហើយ​សម្រាប់អ្នកស្រី ទេព វន្នី មកដល់ពេលនេះ គឺ​បី​លើក​ហើយ ដែល​គាត់​ជាប់​ពន្ធនាគារ»។

  • សិទ្ធនារី៖ ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​តម្លៃ​លើ​ស្រ្តី

    រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ខួប​លើក​ទី​១០៧ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ៨​មិនា​ក្រោម​ប្រធាន​​បទ “ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ”។​ ក្រៅ​ពី​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​រៀប​ចំ​ពិធី​នេះ​ដែរ ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​​គាំទ្រ​ដល់​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា។

  • អ្នកស្រលាញ់ភេទដូចគ្នាថា នៅតែរងការរើសអើងពីសង្គម​

    ក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានឲ្យដឹងថា ពួកគេនៅតែរងការរើសអើងពីសាច់ញាតិ និងប្រជាពលរដ្ឋទូទៅ ដោយ​ថា​ទោះ​ជា​ពួកគេខំធ្វើជាមនុស្សល្អ និងជួយការងារសង្គមក្តី​។

  • ក្រសួងចុះដោះស្រាយបញ្ហាកម្មករថៅកែរត់ចោល ក្រោយបញ្ជាពីលោក ហ៊ុន សែន

    ក្រសួងប្រកាសចុះដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រចំនួន ៩ ដែលថៅកែរត់ចោលដោយ​ពុំ​បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍​ផ្សេងៗជូនកម្មករ ក្រោយពី​មានបញ្ជា​​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo