កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ស្ថានទូតអាមេរិកគ្រោងជួបគ្រួសារមន្ត្រីសិទ្ធិមនុស្សអាដហុកដែលតុលាការឃុំខ្លួន
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា គ្រោងជួបជាមួយគ្រួសាររបស់មន្ត្រីអាដហុក និងគ្រួសាររបស់មន្ត្រី គ.ជ.ប នៅថ្ងៃទី៤ ខែឧសភា។ ជំនួបនេះធ្វើឡើងបន្ទាប់ពីមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី២ ឧសភា បន្ទាប់ពីសាកសួររយៈពេលពីរថ្ងៃ ក្រោយទទួលសំណុំរឿងពីអង្គភាពប្រឆាំងអំពើពុករលួយ។ ជំនួបសម្ងាត់រវាងស្ថានទូតអាមេរិក និងគ្រួសាររបស់មន្ត្រីអង្គការសង្គមស៊ីវិលនោះ គេនៅមិនទាន់ទម្លាយឲ្យដឹងពីរបៀបវារៈ ឬប្រធានបទអ្វីដែលត្រូវជជែកគ្នានោះទេ។
អានបន្ត -
ឯកឧត្តម កឹម សុខា ប្រហែលមិនចូលបំភ្លឺក្នុងតុលាការឡើយ
ជុំវិញដីកាកោះហៅឯកឧត្តម កឹម សុខា លោក អេង ឆៃអ៊ាង ក៏មិនទាន់បានដឹងនិងទទួលបានដីកានៅឡើយទេ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ហាក់ដូចជាហួសចិត្តនិងគ្មានវាចារអ្វីដែលឆ្លើយតបនឹងដីកាកោះហៅ ឯកឧត្តម កឹម សុខា នេះឡើយ។ តែយ៉ាងណាលោក អេង ឆៃអ៊ាង គ្រាន់តែបង្ហើបថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រហែលជាមិនចូលបំភ្លឺតាមដីកានេះទេ ព្រោះសំអាងលើអភ័យឯកសិទ្ធិរដ្ឋសភា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ប្រហែលគាត់មិនចូលច្រើនជាង ព្រោះគាត់មានអភ័យឯកសិទ្ធិ ដែលចង់ចូលបំភ្លឺក៏បាន មិនចូលបំភ្លឺក៏បាន។ តែបើគេចង់រំលោភលើអភ័យឯកសិទ្ធិនេះ ឲ្យគេរំលោភទៀតទៅ»។
អានបន្ត -
មេភូមិនៅខេត្តព្រះវិហាររងការចោទថាបំភ័យពលរដ្ឋឲ្យលក់ដើមច្បោះជ័រឲ្យក្រុមហ៊ុនកូម៉ូលី
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាលក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ថា នៅព្រំប្រទល់ឃុំគូលែនខាងជើង នៃស្រុកគូលែន ជាប់ព្រំប្រទល់គ្នានឹងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺក្រុមហ៊ុនឈ្មោះ កូម៉ូលី នៅតែកាប់ឈើ និងដឹកជញ្ជូនចេញតាមរថយន្តជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុនមួយនេះ បានកាប់ និងដឹកជញ្ជូនឈើធំៗចេញពីព្រៃតាមរថយន្ត ក្រោមរូបភាពយកពីក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់ឲ្យគេដោយស្របច្បាប់។
អានបន្ត -
មេធាវីថាតុលាការស៊ើបអង្កេតករណីលោក នី ចរិយា ដោយសារខ្សែអាត់សំឡេងតាមទូរស័ព្ទ
មេធាវីការពារក្តីឲ្យអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីនោះ ឲ្យដឹងថាព្រះរាជអាជ្ញាបានសួរនាំកូនក្តីរបស់លោកដោយផ្អែកលើខ្សែអាត់សំឡេងដែលលោក នី ចរិយា ទាក់ទងជាមួយមន្ត្រីអាដហុក។ លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កាលពីថ្ងៃចន្ទ មន្រ្តីអាហុក៤រូបត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែក លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
អានបន្ត -
គ.ជ.ប មិនជួយលោកនី ចរិយា ទេ បើកំហុសរបស់លោកមិនពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត
លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទ«សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី» ហើយបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារភ្នំពេញ (PJ) កាលពីម៉ោង៦ល្ងាច ថ្ងៃទី២ ឧសសភា។ ខណៈពេលនេះ គ.ជ.ប កំពុងតែរង់ចាំសេចក្តីជូនដំណឹងពីតុលាការ ជុំវិញការចោទប្រកាន់មកលើមន្ត្រីរបស់ខ្លួន។ អ្នកនាំពាក្យស្តីទីរបស់គ.ជ.ប លោក ខន កែវមនោ បានពន្យល់ថា តុលាការត្រូវផ្តល់សេចក្តីជូនដំណឹង ទៅកាន់គ.ជ.ប ក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីធ្វើការចោទប្រកាន់មកលើមន្ត្រីគ.ជ.ប។ លោកបន្ថែមថា ក្រោយទទួលបានសេចក្តីជូនដំណឹងហើយ គ.ជ.ប នឹងពិនិត្យលើករណីនោះ។
អានបន្ត -
អង្គការសហប្រជាជាតិឆ្លើយតបនឹងរដ្ឋាភិបាលកម្ពុជាករណីចំណាត់ការរបស់ ACU
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា ស្ថាប័ននេះបានឆ្លើយតបជាផ្លូវការទៅរដ្ឋាភិបាលកម្ពុជាហើយ ទាក់ទងនឹងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទៅលើមន្ត្រីមួយរូបរបស់ស្ថាប័នខ្លួន គឺលោក សឺន សាលី។ អ្នកស្រី វ៉ាន់ហ៊ី លី បញ្ជាក់ថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលវិញ។ អ្នកស្រីបន្តថា អង្គការសហប្រជាជាតិ ស្វែងរកមធ្យោបាយមួយក្នុងការសហការជាមួយរដ្ឋាភិបាលលើនីតិវិធីតុលាការ ដោយស្របតាមអនុសញ្ញាស្ដីពីអភ័យឯកសិទ្ធិរបស់មន្ត្រីអង្គការសហប្រជាជាតិ។
អានបន្ត -
អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនិងគ.ជ.បជាបន្ទាន់
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៥៩ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅល្ងាចថ្ងៃទី២ ឧសភា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើមន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីអង្គការសហប្រជាជាតិ។ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថាមានចរិតនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី ដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។
អានបន្ត -
ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖ ការឃាត់ខ្លួនមន្រ្តីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការ ACU នាវេលាត្រង់ថ្ងៃនេះឲ្យដឹងថា ការឃាត់ខ្លួនមន្រ្តីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ធ្វើឡើងតាមផ្លូវច្បាប់។ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធជាមួយនឹងអំពើពុករលួយទាំងអស់ ហើយអង្គភាព ACU នឹងបញ្ជូនជនទាំង៥នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់អង្គភាពឃាត់ខ្លួនបានចំនួន៤៨ម៉ោង។ លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា លោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោកស្រីមេធាវី ទ្រី ឈូន ពួកគាត់បានឆ្លើយចម្លើយត្រឹមត្រូវតាមវិជ្ជាជីវៈមេធាវី និងអង្គការពិតប្រាកដ ទើបលោកអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ពាក់ព័ន្ធនឹងមន្រ្តី UN ដែលមិនបានចូលខ្លួនមកបំភ្លឺ ACU នឹងចេញលិខិតនាំខ្លួនតែម្តង ប្រសិនបើមិនចូលខ្លួនតាមការកោះហៅ។
អានបន្ត -
ពលរដ្ឋជិត១០សហគមន៍នៅខេត្តព្រះសីហនុស្នើអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដី
ប្រជាពលរដ្ឋមានទំនាស់ដីធ្លី និងអាជីវករលក់ដូរតាមឆ្នេរសមុទ្រស្នើឲ្យអភិបាល ខេត្តព្រះសីហនុ ជួយចុះវាស់ដីផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ព្រោះបច្ចុប្បន្ន ត្រូវក្រុមហ៊ុន និងមន្ត្រីមានអំណាចមួយចំនួនបន្តរំលោភកាន់កាប់ជាបន្តបន្ទាប់។ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តនេះ ថាគ្មានឆន្ទៈ និងអំណាចជួយដោះស្រាយជម្លោះដីធ្លីនាមូលដ្ឋាននេះទេ ហើយគិតពីប្រយោជន៍បក្សពួកច្រើនជាងស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។
អានបន្ត -
មន្រ្តីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ត្រូវបាន ACU សម្រេចឃាត់ខ្លួន ជុំវិញករណីអាស្រូវ ស្រីមុំ និង កឹម សុខា
(ភ្នំពេញ)៖ តាមព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃាត់ខ្លួនមន្រ្តី សមាគមអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ដោយសរុបទាំងអស់៥នាក់ បន្ទាប់ពីបានសាកសួរអស់រយៈពេល២ថ្ងៃ។ ដោយនឹងអ្នកទាំង៥ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ឬថ្ងៃស្អែក។ អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា។
អានបន្ត -
ACUអនុញ្ញាតឲ្យប្រធានអង្គការសីលការត្រឡប់ទៅវិញ ក្រោយការសាកសួរ
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានអនុញ្ញាតឲ្យនាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ត្រឡប់ទៅវិញ បន្ទាប់ពីសាកសួរជិត៤ម៉ោង។ នៅថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោងម៉ោង៨ព្រឹក អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរ លោកស្រី ធីតា ឃឹះ ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាកញ្ញាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
អានបន្ត -
គណៈមេធាវីឲ្យលោកស្រី ទ្រី ឈូន បំភ្លឺរឿងឈប់ការពារក្តីចំពោះស្រីមុំ
គណៈមេធាវីទាមទារឲ្យលោកស្រី ទ្រី ឈូន ជាមេធាវីនៅសមាគមអាដហុកបំភ្លឺករណីដែលលោកស្រីឈប់ការពារក្តីជូន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ក្នុងលិខិតចុះថ្ងៃទី២៦ខែមេសា គណៈមេធាវីកម្ពុជាបានសរសេរថា “បន្ទាប់ពីសមាគមអាដហុកចេញសេចក្តីប្រកាសព័ត៌មានស្តីពីការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ គណៈមេធាវីបានសង្កេតឃើញបណ្តាសារព័ត៌មាននានាបានផ្សាយនូវព័ត៌មានផ្សេងៗគ្នាដែលធ្វើឲ្យមានមន្ទិលសង្ស័យថា មានការបំពានលើឯករាជ្យភាពនិងសេរីភាពនៃវិជ្ជាជីវៈមេធាវី”។
អានបន្ត -
ពលរដ្ឋបន្តទាមទារឲ្យក្រុមហ៊ុន ING កាត់ដីសហគមន៍ចេញពីគម្រោងអភិវឌ្ឍន៍ក្រុងរណប
ពលរដ្ឋប្រមាណ ១៥០ នាក់បន្តទាមទារសាជាថ្មី នៅថ្ងៃទី២៨ខែមេសានេះ ដើម្បីឲ្យក្រុមហ៊ុន ING Holding កាត់ដីសហគមន៍ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបក្នុងតំបន់បឹងទំពុន និងបឹងជើងឯក។ បន្ទាប់ពីមានការតវ៉ា លោក កែវ សុខា តំណាងក្រុមហ៊ុន ING Holding ចេញមុខឆ្លើយតបនឹងពលរដ្ឋថា ខាងក្រុមហ៊ុនរបស់លោកមិនមានសមត្ថកិច្ចកាត់ដី ឬដោះស្រាយជូនពលរដ្ឋនៅតំបន់
អានបន្ត -
តំណាងរាស្ត្របក្សប្រឆាំងដែលរងការវាយដំស្នើឲ្យសមត្ថកិច្ចស្វែងរកជនល្មើសបន្ថែមទៀត
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងពីររូបដែលរងការវាយប្រហារពីក្រុមបាតុករកាលពីចុងខែតុលា ឆ្នាំ២០១៥ ស្នើទៅសមត្ថកិច្ចឲ្យស្វែងរកជនដៃដល់បន្ថែម ខណៈសំណុំរឿងពួកគេកំពុងស្ថិតក្នុងដៃតុលាការក្រុងភ្នំពេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាប្រសិនបើតុលាការរកឃើញអ្នកជាប់ពាក់ព័ន្ធមានច្រើនជាងនេះទៀត សមត្ថកិច្ចនឹងស្វែងរកជនប្រព្រឹត្តិបន្ថែមទៀតតាមសំណើរបស់តុលាការ។ តំណាងរាស្ត្រទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវក្រុមបាតុករវាយឲ្យរងរបួស សម្រេចមិនចូលបំភ្លឺនៅក្នុងសវនាការជំនុំជម្រះនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះទេ។ ការសម្រេចបែបនេះ ព្រោះពួកគេមិនជឿជាក់ថា តុលាការអាចផ្តល់យុត្តិធម៌ឲ្យខ្លួនបាន។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយបន្តសាកសួរមន្ត្រីសិទ្ធិមនុស្សពាក់ព័ន្ធការចោទរបស់អ្នកនាងស្រីមុំ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បន្តសាកសួរមន្ត្រីសិទ្ធិមនុស្សចំនួន ៦នាក់ នៅថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ មន្ត្រីសិទ្ធិមនុស្សដែលត្រូវសាកសួរនៅព្រឹកនេះ រួមមានអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ និងមន្ត្រីសមាគមអាដហុក អ្នកស្រី លឹម មុនី។
អានបន្ត -
ជនជាប់ចោទប្រាប់តុលាការថាមិនដឹងអ្នកដែលខ្លួនវាយនៅក្បែររដ្ឋសភាជាតំណាងរាស្រ្ត
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយបានសាកសួរជនជាប់ចោទមួយនាក់ក្នុងចំណោមបីនាក់ ដោយជនជាប់ចោទនោះបានសារភាពថាពិតជាបានបង្កការវាយដំ តែឆ្លើយថាមិនបានដឹងអ្នកដែលគេវាយនោះជាតំណាងរាស្រ្ត។ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។
អានបន្ត -
មន្ដ្រីអង្គការអាដហុកចូលទៅបំភ្លឺនៅ ACU តាមការកោះហៅ
មន្ដ្រីអង្គការអាដហុក ដែលបានទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃពុធនេះ មានជាអាថិ៍ លោកស្រីមេធាវី ទ្រី ឈួន និងលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក។ ការចូលទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយរបស់អ្នកទាំងពីរ ត្រូវបានឃ្លាំមើលដោយក្រុមមន្ដ្រីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ដីធ្លីជាច្រើនសិប នាក់។ រហូតមកទល់រសៀលថ្ងៃពុធនេះ ការសាកសួររបស់ ACU ជាមួយលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកនៅតែបន្ត ខណៈការសាកសួរលោកស្រីមេធាវី ទ្រី ឈួន បានបញ្ចប់។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយសាកសួរមន្រ្តីអាដហុក៣រូបរហូតដល់ម៉ោងជាង៨យប់នេះ
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៣រូបរហូតដល់ម៉ោងជាង៨យប់នេះ ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម បានចូលបំភ្លឺនៅម៉ោង៨ព្រឹក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ចូលបំភ្លឺនៅម៉ោង២រសៀលនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ចូលបំភ្លឺនៅម៉ោង៣រសៀល។
អានបន្ត -
មន្រ្តីក្រសួងវប្បធម៌ថាភាពយន្តឈុត វុទ្ធី មិនអាចបញ្ចាំងជាសាធារណៈបានទេ
មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាជាថ្មីថាភាពយន្តឯកសារទាក់ទងនឹងជីវិតរបស់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី មិនអាចដាក់បញ្ចាំងជាសាធារណៈបាននោះទេ ដោយចាត់ទុកថាភាពយន្តមួយនេះ”ខុសច្បាប់”។ ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌីថាភាពយន្តនេះមិនបានឆ្លងក្រសួងវប្បធម៌ទៅតាមច្បាប់ដែលបានចែង មុនពេលថតនោះទេ។ លោកមានប្រសាសន៍ថា៖ “ចំពោះខ្សែភាពយន្ដដែលមិនស្របច្បាប់គឺមិនអាចអនុញ្ញាតឲ្យផ្សាយជាសាធារណៈបានទេ ដូចជាមជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់ដែលទទួលខុសត្រូវដោយស្ថានទូតអាល្លឺម៉ង់ក៏ប៉ុន្ដែនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ហ្នឹងវាមានភោជនីយដ្ឋាន វាមានក្លឹប មានបញ្ចាំងកុនក្នុងហ្នឹង…វាមិនមែនជាកន្លែងអសាធារណៈទេ ព្រោះជាកន្លែងសាធារណៈហើយ”។
អានបន្ត -
ថ្នាក់ដឹកនាំបក្សប្រចាំខេត្ត និងមន្រ្តីគណបក្សសង្គ្រោះជាតិ ផ្ទុះហឹង្សាវាយតប់គ្នា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការផ្លាស់ប្តូរ ប្រធានបក្សខេត្តរតនគីរី, កិច្ចប្រជុំបង្កហឹង្សានេះក្រោមអធិបតីភាពលោក យឹម សុវណ្ណ
(រតនគីរី)៖ តាមសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានប្រាប់ Fresh News ឲ្យដឹងថា មេដឹកនាំបក្សប្រចាំខេត្តរតនគីរី និងមន្រ្តីរបស់គណបក្សសង្គ្រោះជាតិ បានវាយតប់គ្នាឈានដល់ប្រើអំពើហិង្សា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការតែងតាំង ប្រធាន និងអនុប្រធានគណបក្ស CNRP ប្រចាំខេត្តរតនគីរី។ កិច្ចប្រជុំឈានដល់ការផ្ទុះអំពើហិង្សានេះ គឺកំពុងស្ថិតក្រោមអធិបតីភាពលោក យឹម សុវណ្ណ, ម៉ៅ មុន្នីវណ្ណ និងលោកស្រី ឡាក់ ថានី សមាជិកព្រឹទ្ធសភាមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។
អានបន្ត