កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សមត្ថកិច្ចខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីរំលឹកពីការបាត់បង់ដីធ្លី
អាជ្ញាធរខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីសែនព្រេនរំលឹកពីការបាត់បង់ដីធ្លីនិងវប្បធម៌ប្រពៃណីដូនតារបស់ពួកគេដោយអាជ្ញាធរអះអាងថាបារម្ភខ្លាចពលរដ្ឋរៀបគម្រោងតវ៉ាប្រឆាំងរដ្ឋាភិបាល។ ការហាមឃាត់នេះស្របពេលនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន មានគម្រោងទៅសម្ភាធរោងចក្រផលិតស្ករអំពៅរបស់ក្រុមហ៊ុនចិននៅថ្ងៃទី១៩ខែមេសាស្អែកនេះ។
អានបន្ត -
សកម្មជនព្រៃឈើខ្មែរ លោក អ៊ូច ឡេង ទទួលពានរង្វាន់វីរជនបរិស្ថានពិភពលោក
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច ឡេងនិងជាសកម្មជនព្រៃឈើម្នាក់ដែលបានចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ នៅថ្ងៃចន្ទនេះ បានទទួលពានរង្វាន់វីរជនបរិស្ថាន(Goldman Environmental Award Prize)ក្នុងរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិកអាមេរិក។ បុគ្គល៦នាក់មកពីទូទាំងពិភពលោកត្រូវបានផ្តល់នូវពានរង្វាន់មួយនេះ ក្នុងនោះមានលោក អ៊ូច ឡេង ផងដែរ។ ពានរង្វាន់នេះត្រូវផ្តល់ទៅបុគ្គលដែលមានការប្តេជ្ញាខ្លាំងក្នុងការពារបរិស្ថាននិងប្រឆាំងនឹងការបំផ្លាញបរិស្ថាន។
អានបន្ត -
លោក ជូង ជូងី នឹងដាក់ពាក្យស្នើតុលាការដោះលែងលោក អ៊ុំ សំអាន នៅចុងសប្តាហ៍នេះ
មេធាវីការពារក្តីរបស់លោក អ៊ុំ សំអាន នឹងដាក់ពាក្យទៅតុលាការនៅចុងសប្តាហ៍នេះ សុំឲ្យដោះលែងលោក អ៊ុំ សំអាន។ លោក អ៊ុំ សំអាន ដែល បានបញ្ជូនទៅពន្ធនាគារព្រៃសរ នៅថ្ងៃទី១២ខែមេសា ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។ លោក ជូង ជូងី មេធាវីការពារក្តីរបស់លោក អ៊ុំ សំអាន នឹងដាក់ពាក្យទៅតុលាការ ស្នើសុំឲ្យដោះលែងលោក អ៊ុំ សំអាន តំណាងរាស្ត្រមកពីគណបក្សប្រជាជនសង្គ្រោះជាតិ មណ្ឌលសៀមរាប នៅចុងសប្តាហ៍នេះ ។ លោក ជូង ជូងី មេធាវីការពារក្តីរបស់លោក អ៊ុំ សំអាន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១៨ខែមេសានេះថា៖«ខ្ញុំនឹងដាក់ពាក្យស្នើសុំដោះលែងគាត់ទៅតុលាការ នៅចុងសប្តាហ៍នេះ»។
អានបន្ត -
សហរដ្ឋអាមេរិក៖កម្ពុជានៅតែបន្តកើតមានបញ្ហារំលោភសិទ្ធិមនុស្សគួរឲ្យព្រួយបារម្ភ
សហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយលើកឡើងថាប្រទេសកម្ពុជានៅតែមានបញ្ហារំលោភបំពានផ្នែកសិទ្ធិមនុស្សដែលជាការព្រួយបារម្ភ ដូចជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការប្រើប្រាស់អំពើហិង្សានិងការគំរាមកំហែងផ្នែកនយោបាយ។ ក្នុងរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាប្រចាំឆ្នាំ ២០១៥ ជាភាសាអង់គ្លេសចំនួន៣៤ទំព័រ ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែមេសា បានឲ្យដឹងថាបញ្ហាសិទ្ធិមនុស្សដែលកើតមានដូចជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ និងការចូលរួមបង្កើតជាសមាគម ការប្រើអំពើហិង្សានិងគំរាមកំហែងខាងផ្នែកនយោបាយទៅលើគណបក្សប្រឆាំងជាដើម។
អានបន្ត -
តំណាងរាស្រ្តបក្សកាន់អំណាចទាំងអស់គាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក អ៊ុំ សំអាន
តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គ នៅរសៀលថ្ងៃអង្គារនេះ បានសម្រេចបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើតំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ដែលត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារនៅរសៀលថ្ងៃត្រង់នេះ។ រដ្ឋសភាបានបើកកិច្ចប្រជុំសភាពេញអង្គមួយជាបន្ទាន់ នៅម៉ោងជិត៤រសៀលនេះ ដើម្បីពិភាក្សាករណីតំណាងរាស្រ្ត លោក អ៊ុំ សំអាន។ តំណាងរាស្រ្តបក្សសង្រ្គោះជាតិមិនបានចូលរួមកិច្ចប្រជុំនេះទេ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានជាថ្មីចាប់ខ្លួនអ្នកនិយាយរឿងផែនទីក្លែងក្លាយ ក្រោយចាប់ខ្លួនតំណាងរាស្រ្ត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានសាជាថ្មីចាប់ខ្លួនមនុស្សដែលហ៊ានចេញមុខនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ ការព្រមានរបស់នាយករដ្ឋមន្រ្តី ចំពេលដែលតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែននិងរិះគន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ ត្រូវបានចាប់ខ្លួនកាលពីអធ្រាត្រថ្ងៃអាទិត្យសប្តាហ៍មុន មិនដល់មួយថ្ងៃផង ពេលលោកត្រឡប់ចូលប្រទេសវិញ។
អានបន្ត -
តំណាងរាស្រ្តបក្សប្រឆាំងថារដ្ឋសភាធ្វើការងារមិនច្បាស់លាស់ ករណីអភ័យឯកសិទ្ធិតំណាងរាស្រ្ត
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានថ្លែងថារដ្ឋសភាធ្វើការងារ”មិនច្បាស់លាស់” ករណីអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដោយចាត់ទុកថារដ្ឋសភានឹងខូចឈ្មោះ ប្រសិនបើចាត់ទុកករណីចាប់ខ្លួនលោក អ៊ុំ សំអាន ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍ថាគណបក្សនឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍និងកិច្ចប្រជុំសភាពេញអង្គពិភាក្សាលើបញ្ហាលោក អ៊ុំ សំអាន ដែលគ្រោងធ្វើនៅថ្ងៃនេះនោះទេ ដោយលោកថាប្រសិនបើចូលរួមប្រជុំ គឺបង្ហាញថាគណបក្សចូលរួមធ្វើសកម្មភាពមិនស្របច្បាប់។
អានបន្ត -
សង្គមស៊ីវិលថ្កោលទោសការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន
ក្រុមអង្គការសង្គមស៊ីវិលជាង១០ស្ថាប័នថ្កោលទោសការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដោយសង្គមស៊ីវិលចាត់ទុកថាការចាប់ខ្លួននេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងបង្ហាញពីការរួមតូចនៃលំហប្រជាធិបតេយ្យ ព្រមទាំងការមិនទទួលយកនូវនយោបាយបែបពហុបក្សនៅកម្ពុជា។ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។
អានបន្ត -
ក្រសួងមហាផ្ទៃអះអាងថាការចាប់ខ្លួនលោក អ៊ុំ សំអាន គឺផ្អែកតាមបទល្មើសជាក់ស្ដែង
ក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា មិនមានគម្រោងណាមួយក្នុងការចាប់ខ្លួន លោក អ៊ុំ សំអាន នោះទេ នៅពេលដែល លោក អ៊ុំ សំអាន មានវត្តមាននៅសហរដ្ឋអាមេរិក ជាង ៦ខែមកនេះ។ ផ្ទុយទៅវិញ ក្រសួងមហាផ្ទៃ បែរជាចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងរូបនេះ បន្ទាប់ពីលោកមកដល់កម្ពុជា និងផ្ដើមរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម ជាថ្មីម្តងទៀត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១១ មេសា ថា ការចាប់ខ្លួន លោក អ៊ុំ សំអាន ធ្វើឡើងផ្អែកតាមបទល្មើសជាក់ស្តែង ស្របតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៖ «ទៅរកផែនទីឯណាមក? ហើយនិយាយថាផែនទីក្លែងក្លាយ។ ចុះពីយន្តហោះម្សិលមិញភ្លាម លោក អ៊ុំ សំអាន បានសម្ភាសជាមួយនឹងកាសែត និងវិទ្យុ ថាយ៉ាងម៉េចខ្លះ? ការចាប់ខ្លួននេះ គឺដោយសារការប្រព្រឹត្តបទល្មើសជាក់ស្តែង។ វាដូចជាដល់ពេលហើយ»។
អានបន្ត -
មេសហជីព មិនស្នើឲ្យព្រឹទ្ធសភាកែប្រែច្បាប់សហជីព តែសុំឲ្យពន្យារការអនុវត្តរយៈពេល២ឆ្នាំ
ឲ្យតែរាជរដ្ឋាភិបាលឬរដ្ឋសភា បើកកិច្ចពិភាក្សាពីសេចក្តីព្រាងច្បាប់ស្តីពីសហជីព តំណាងកម្មករ តែងសុំអន្តរាគមន៍ជានិច្ច។ ប៉ុន្តែ ពួកគេបែរជាព្រងើយកន្តើយចំពោះស្ថាប័នព្រឹទ្ធសភា ខណៈពេលដែលស្ថាប័នកំពូលមួយនេះកំពុងប្រជុំពីសេចក្តីព្រាងច្បាប់ស្តីពីសហជីព នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នេះ។ នៅថ្ងៃទី១១ ខែមេសានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំ លើរបៀបវារៈមួយចំនួន ដោយក្នុងនោះ ក៏មានការពិនិត្យនិងការសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីសហជីពទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ នីតិកាលទី៣ ផងដែរ។ បើទោះបីជាស្ថាប័ននេះ បើកកិច្ចពិភាក្សាជុំវិញសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានបញ្ជូនទៅក៏ដោយ តែមេសហជីព មិនបានសុំចំណាត់ការណាមួយនោះទេ។
អានបន្ត -
គណបក្សប្រឆាំងអំពាវនាវឲ្យដោះលែងតំណាងរាស្រ្ត អ៊ុំ សំអាន
គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអាជ្ញាធរដោះលែងតំណាងរាស្រ្តមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដោយបានថ្កោលទោសនិងចាត់ទុកការចាប់ខ្លួននេះបំពាន“យ៉ាងធ្ងន់ធ្ងរ”លើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ គណបក្សប្រឆាំងបានថ្កោលទោស“យ៉ាងដាច់អហង្កា” ចំពោះការចាប់ខ្លួនលោក អ៊ុំ សំអាន កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ ក្នុងសេចក្តីថ្លែងការណ៍ដដែល គណបក្សប្រឆាំងមួយនេះបានលើកយកមាត្រា៨០នៃរដ្ឋធម្មនុញ្ញដែលចែងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ តំណាងរាស្រ្តមិនអាចត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយសារការសម្តែងមតិឬបញ្ចេញមតិនោះឡើយ។
អានបន្ត -
សមត្ថកិច្ចកំពុងសាកសួរលោកអ៊ុំ សំអាន ខណៈដែលបក្សប្រឆាំងស្នើឲ្យដោះលែងជាបន្ទាន់
នៅព្រឹកថ្ងៃចន្ទនេះ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ កំពុងសាកសួរ លោកអ៊ំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលទើបមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ លោកអ៊ុំ សំអាន ត្រូវបានអាជ្ញាធរខេត្តសៀមរាប បញ្ជូនបន្ទាន់មកកាន់ទីក្រុងភ្នំពេញ បន្ទាប់ពីបានចាប់ខ្លួនទាំងកណ្តាលយប់នៅក្នុងខេត្តសៀមរាប។ ចំណែកគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងស្នើឲ្យដោះលែងអ្នកតំណាងរាស្រ្តរបស់ខ្លួនជាបន្ទាន់។ លោកអ៊ុំ សំអាន ត្រូវបានកងកម្លាំងប៉ូលីសខេត្តសៀមរាបចាប់ខ្លួននៅម៉ោងប្រមាណ១២ និង ៣៨នាទីរំលងអធ្រាតឈានចូលព្រឹកថ្ងៃចន្ទនេះ នៅម្តុំផ្សារចាស់ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីចាប់ខ្លួនវាយខ្នោះអ្នកតំណាងរាស្ត្រដែលកំពុងមានអភ័យឯកសិទ្ធិពេញលេញរូបនេះ ប៉ូលីសខេត្តសៀមរាប ក៏បានបញ្ជូនបន្ទាន់លោកអ៊ុំ សំអាន មកកាន់ទីក្រុងភ្នំពេញទាំងយប់តែម្តង ដើម្បីអនុវត្តសាកសួរទៅតាមនីតិវិធីច្បាប់នៅក្រសួងមហាផ្ទៃ។ គេនៅមិនទាន់ដឹងច្បាស់ពីបទចោទរហូតឈានដល់ការឃាត់ខ្លួនលោកអ៊ុំ សំអានទាំងកណ្តាលយប់នេះនៅឡើយទេ ក៏ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយដែលស្និទនឹងរដ្ឋាភិបាល បានចុះផ្សាយថា ការចាប់ខ្លួននេះ គឺពាក់ព័ន្ធនឹងករណីប្រើប្រាស់ផែនទីក្លែងក្លាយ។
អានបន្ត -
សហគមន៍ព្នងខេត្តមណ្ឌលគិរីថានឹងចុះបោះបង្គោលយកដីព្រៃសហគមន៍ដែលគេកាប់រាន
តំណាងជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា នឹងចុះបោះបង្គោលយកដីព្រៃសហគមន៍ ដើម្បីបញ្ឈប់សកម្មភាពកាប់ទន្ទ្រានព្រៃឈើក្រោមរូបភាពសម្បទានសង្គមកិច្ចមិនស្របច្បាប់។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បារម្ភខ្លាចកើតមានអំពើហិង្សាពាក់ព័ន្ធការដណ្ដើមដីគ្នានេះ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវជាថ្មីសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ប្រញាប់ចាត់វិធានការបញ្ចប់ជម្លោះទាមទារដីរវាងសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋចំណាកស្រុកដែលចូលមកកាប់រានព្រៃឈើយកដី ប៉ះពាល់តំបន់ព្រៃឈើសហគមន៍អភិរក្ស។
អានបន្ត -
សហគមន៍ស្រុកឈូកខេត្តកំពតថាព្រៃជាច្រើនហិកតារកំពុងរងការកាប់ទន្ទ្រានយកដី
ប្រជាសហគមន៍សាមគ្គីភ្នំជាំម្លូ នៅស្រុកឈូក ខេត្តកំពត សម្ដែងក្តីព្រួយបារម្ភនៅពេលព្រៃសហគមន៍របស់ពួកគាត់ កំពុងរងការកាប់ទន្ទ្រានយកដីជាបន្តបន្ទាប់។ ប្រជាពលរដ្ឋលើកឡើងថា ការកាប់ទន្ទ្រានយកដីព្រៃសហគមន៍នេះ កើតមានកាន់តែខ្លាំងឡើងៗចាប់ពីឆ្នាំ២០១២ មក ប៉ុន្តែមិនទាន់ឃើញមានអាជ្ញាធរណាអើពើ ឬចុះទប់ស្កាត់ឡើយ។ នៅខណៈគណៈកម្មការសហគមន៍មិនមានសមត្ថភាពអាចទប់ស្កាត់ការរុករានដីព្រៃនេះបាន ពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត ជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះឲ្យបានឆាប់ និងមានប្រសិទ្ធភាព។ នៅក្រោមកម្តៅថ្ងៃក្តៅហែង បុរសវ័យកណ្ដាល និងចំណាស់ចំនួន ៥នាក់ក្នុងសម្លៀកបំពាក់ចាស់ៗ កំពុងដើរពិនិត្យមើលព្រៃសហគមន៍របស់ពួកគាត់ដែលរងការដុតបំផ្លាញ និងឈូសឆាយទន្ទ្រានយកដីអស់ជាច្រើនកន្លែង។
អានបន្ត -
ស្ថានទូតអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់មូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន
ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាបដែលមានសញ្ជាតិអាមេរិកផងដែរ។ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អានបន្ត -
សង្គ្រោះជាតិថ្កោលទោសអាជ្ញាធរ និងទាមទារឲ្យដោះលែងលោក អ៊ុំ សំអាន
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១១ ខែមេសានេះ បានចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ពីសំណាក់អាជ្ញាធរ នៅខេត្តសៀមរាបថា ជាទង្វើរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រធ្ងន់ធ្ងរ ដែលធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។ គណបក្សសង្គ្រោះជាតិ បានលើកយកមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញដាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងនេះថា៖«តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
អានបន្ត -
អ្នកនាំពាក្យរដ្ឋសភាថាការចាប់ខ្លួនលោក អ៊ុំ សំអាន ជាបទល្មើសជាក់ស្តែងដូចករណីលោក ហុង សុខហួរ
អ្នកនាំពាក្យរដ្ឋសភាចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ជាករណីដូចគ្នានឹងករណីអតីតព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ដោយលោកចាត់ទុកថានេះជា”បទល្មើសជាក់ស្តែង”។ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អានបន្ត -
អ្នកកាសែតម្នាក់នៅខេត្តប៉ៃលិនប្ដឹងប៉ូលិសស្រុកសាលាក្រៅចោទពីបទគំរាមសម្លាប់
អ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុកមួយនៅខេត្តប៉ៃលិន កំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការព្រួយបារម្ភនេះ ដោយសារតែរូបគេត្រូវបានមន្ត្រីនគរបាលស្រុកសាលាក្រៅ គំរាមសម្លាប់រឿងមិនឲ្យចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងប៉ូលិសបាញ់បោះគំរាមកំហែងផ្ទះប្រជាពលរដ្ឋ កាលពីថ្ងៃទី៤ មេសា។ អ្នកយកព័ត៌មានឲ្យកាសែតកម្ពុជាអភិវឌ្ឍន៍ បានដាក់ពាក្យប្ដឹងមន្ត្រីប៉ូលិសមួយរូបពីបទគំរាមសំម្លាប់ ទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីឲ្យតុលាការរកយុត្តិធម៌តាមច្បាប់។
អានបន្ត -
តំណាងរាស្រ្តសង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រនេះ ក្នុងខេត្តសៀមរាប។ លោក អ៊ុំ សំអាន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយពីលោកបានចំណាយពេលជាង៧ខែនៅក្រៅប្រទេស នៅពេលបញ្ហាការផ្ទៀងផ្ទាត់ផែនទីកំពុងឡើងកម្តៅ និងស្របពេលលោកត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន ដាក់ទណ្ឌកម្មមិនឲ្យចូលរួមប្រជុំសភាពេញអង្គចំនួន១៥ដង។
អានបន្ត -
អាជ្ញាធរចោទលោក អ៊ុំ សំអាន ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម
នាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃបានបញ្ចប់ការសាកសួរតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយសម្រេចបញ្ជូនករណីនេះទៅតុលាការ ដោយលោក អ៊ុំ សំអាន ថាលោកត្រូវបានចោទប្រកាន់ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម។ ក្រោយពីការសាកសួរជាង៧ម៉ោង នាយកដ្ឋានប្រឆាំងភេរវកម្ម បានសម្រេចបញ្ជូនលោក អ៊ុំ សំអាន ទៅតុលាការនៅម៉ោងជាង៤រសៀលនេះ។ លោក អ៊ុំ សំអាន ប្រាប់អ្នកសារព័ត៌មានក្រោយពេលបញ្ចប់ការសាកសួរថានេះជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោកបន្តថាលោកមិនស្តាយក្រោយនោះទេ ដែលមកកម្ពុជា ហើយត្រូវបានចាប់ខ្លួន។
អានបន្ត