កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការបន្តសវនាការជំនុំជម្រះលើអ្នកវាយតំណាងរាស្រ្ត
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយសាកសួរជនជាប់ចោទ២នាក់ក្នុងចំណោម៣នាក់។ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។
អានបន្ត -
ប្រធានសិទ្ធិមនុស្សកម្ពុជាថា យុទ្ធនាការពាក់អាវខ្មៅកំពុងបំភ័យតុលាការ ផ្ទុយពីសិទ្ធិមនុស្ស
ប្រធានសិទ្ធិមនុស្សថ្មីរបស់រដ្ឋាភិបាលរូបនេះ ចាត់ទុកថា សកម្មភាពសង្គមស៊ីវិលកំពុងជ្រែតជ្រែកចូលនីតិវិធីរបស់មន្ត្រីយុតិ្តធម៌ ព្រះរាជអាជ្ញា និងតុលាការ ព្រោះពួកគេកំពុងធ្វើយុទ្ធនាការទាមទារឲ្យតុលាការដោះលែងមន្ត្រី NGO។ លោកថ្លែងបែបនេះ ផ្អែកតាមការបែងចែកអំណាចក្នុងរដ្ឋប្រជាធិបតេយ្យ គឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ អំណាចតុលាការ និងអំណាចទីបួន គឺសារព័ត៌មាន។ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក កែវ រ៉េមី បានរៀបចំសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោយលោកចូលកាន់តំណែងប្រធានសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៩ ខែឧសភានេះ។
អានបន្ត -
បុគ្គលិកបរទេសពីររូបរបស់លីកាដូ ត្រូវអាជ្ញាធរចាប់បញ្ជូនទៅឲ្យមន្រ្តីអន្តោប្រវេសន៍
ជនបរទេសទាំងពីរនាក់ ដែលមានស្រីមួយរូប គឺកញ្ញា Anna ជាបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការលីកាដូ និងប្រុសម្នាក់ទៀត គឺលោក Machias ជាទីប្រឹក្សារបស់អង្គការនេះ ត្រូវបានអាជ្ញាធរអធិការដ្ឋាននគរបាលខណ្ឌដង្កោនាំខ្លួនទៅសាកសួរនៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃចន្ទ នៅពេលដែលពួកគេអង្គុយចាំនាយករងផ្នែកតស៊ូមតិរបស់អង្គការលីកាដូ និងប្រធានអង្គការធាងត្នោត ព្រមទាំងប្រពលរដ្ឋដែលត្រូវអាជ្ញាធរចាប់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ក្រោយអាជ្ញាធរខណ្ឌដង្កោ សាកសួរពួកខ្លួនរួច អាជ្ញាធរ បានបញ្ជូនជនបរទេសទាំងពីររូបនោះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍តែម្តង។ អាជ្ញាធរ មិនបានបញ្ជាក់ពីមូលហេតុដែលនាំដល់ការចាប់ខ្លួនជនបរទេសទាំងពីររូវបនោះ និងការបញ្ជូនអ្នកទាំងនោះទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ។ រីឯមន្រ្តីជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត ដែលកំពុងមានវត្តមាននៅទីនោះ ក៏មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការនាំខ្លួនជនជាតិបរទេសទាំងពីរនាក់ដែលជាបុគ្គលិករបស់អង្គកាលីកាដូ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះដែរ៕
អានបន្ត -
អ្នករាយការណ៍ពិសេសUNខាងសិទ្ធិសេរីភាពបារម្ភពីការហាមឃាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំនិងបង្កើតសមាគម លោក ម៉េណា គីអេ (Maina Kiai)បានសម្តែងការព្រួយបារម្ភលើការទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅរបស់សង្គមស៊ីវិលដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោក ម៉េណា គីអេ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃចន្ទនេះថាការអនុញ្ញាតឲ្យអ្នក ប្រឆាំងតវ៉ាដោយសន្តិវិធី បញ្ចេញមតិនិងការប្រមូលផ្តុំ ជួបជុំ មិនមែនត្រឹមតែជាតួនាទីរបស់រដ្ឋាភិបាលក្រោមច្បាប់អន្តរជាតិនោះទេ តែវាក៏កាត់បន្ថយនូវលទ្ធភាពនៃការបះបោរដោយហិង្សាដោយការបង្កើតនូវសង្គមដែលមានការចូលរួមពីគ្រប់ភាគី។ លោកបញ្ជាក់ថា៖ “វាជាការព្រួយបារម្ភមួយដែលឃើញកម្ពុជាកំពុងដើរលើផ្លូវខុសសម្រាប់យុទ្ធនាការពាក់អាវពណ៌ខ្មៅ”។
អានបន្ត -
ក្រសួងការបរទេសកម្ពុជាថាមន្រ្តីUNលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិ
មន្រ្តីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឲ្យដឹងថាក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថាមន្រ្តីUN លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិនិងរួចផុតពីការកាត់ទោសរឿងសមគំនិតសូកប៉ាន់សាក្សី ដែលការអះអាងនេះផ្ទុយពីប្រសាសន៍នាយករដ្ឋមន្រ្តីកាលពីកន្លងទៅ។ លោក ស៊ឺន សាលី ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យផ្តល់ចម្លើយកុហកតុលាការថាមិនមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំង។
អានបន្ត -
រដ្ឋាភិបាលជំរុញឲ្យមានអ្នកប្តឹងរកមុខអ្នកចេញខ្សែអាត់សំឡេងសន្ទនាឯកជន
គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបង្កើតឡើងដោយរដ្ឋាភិបាលលើកឡើងថាដើម្បីឲ្យស្មើសិទ្ធិក្នុងការស្វែងរកភាគីពាក់ព័ន្ធក្នុងសំណុំរឿងខ្សែអាត់សំឡេងដែលថាជាការសន្ទនាស្នេហារបស់លោក កឹម សុខា លុះត្រាតែមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការស្វែងរកអ្នកលួចថតសំឡេង។ គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា បន្ទាប់ពីមានការតែងតាំងប្រធានថ្មី។ លោក កែវ រ៉េមី ដែលទើបឡើងកាន់តំណែងប្រធានគណកម្មការធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានដែលសួរថាដើម្បីឲ្យមានភាពស្មើសិទ្ធិគ្នាចំពោះមុខច្បាប់ និង នយោបាយ តើតុលាការគួរតែមានការស៊ើបអង្កេតរកអ្នកលួចថត និងបញ្ចេញខ្សែអាត់សំឡេង? លោកកែវ រ៉េមី មានប្រសាសន៍ថាដើម្បីឲ្យមានការស៊ើបអង្កេតរកអ្នកលួចថតសំឡេងសន្ទនារបស់បុគ្គលឯកជន លោកជំរុញឲ្យមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការ។
អានបន្ត -
ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់
ក្រសួងមហាផ្ទៃអះអាងថាការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមនុស្ស៥នោះ គឺដោយសារពួកគេប្រមូលផ្តុំដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។ មន្រ្តីសិទ្ធិមនុស្ស២នាក់និងសកម្មជនដីធ្លីចំនួន៤នាក់ ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសមាគមអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា នោះត្រូវបានអាជ្ញាធរាជធានីភ្នំពេញឃាត់ខ្លួននៅទីកន្លែងផ្សេងគ្នា។
អានបន្ត -
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាគ្រប់អភិបាលខេត្តឲ្យតាមមើលចលនាស្លៀកពាក់ខ្មៅ រួមទាំងព្រះសង្ឃផងដែរ
សម្តេច ស ខេង បានណែនាំដល់បញ្ជាការឯកភាពរាជធានី-ខេត្តធ្វើការកោះប្រជុំជាបន្ទាន់ចាប់ពីព្រឹកថ្ងៃទី៩ ខែឧសភា ដើម្បីតាមដាន និងវាយតម្លៃជាប្រចាំនៅសភាពការណ៍ខាងលើ និងការប្រមូលផ្តុំកម្លាំងដើម្បីទាមទាតវ៉ានានា ក្នុងនោះមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់ មានដូចជា គណបក្សនយោបាយ សមាគម អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ និងកម្មករ ជាដើម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំផងដែរថា បើទោះបីជាមមាញឹកក្នុងការក្តាប់ និងដោះស្រាយសភាពការណ៍ខាងលើ ក៏មិនត្រូវបោះបង់ការងារអាទិភាពផ្សេងទៀតដែរ ហើយការដោះស្រាយត្រូវផ្អែកលើគោលការណ៍ច្បាប់ និងចៀសវាងអំពើហិង្សា៕
អានបន្ត -
ពលរដ្ឋខេត្តរតនគិរីចោទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចថាបន្តឈូសឆាយយកដីសហគមន៍
ប្រជាពលរដ្ឋជនជាតិដើមភាគតិចទំពួន ភូមិសាមុទ្រលើ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងស្វែងរកកិច្ចអន្តរាគមន៍បន្ថែមទៀតពីអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីអង្គការសង្គមស៊ីវិលដើម្បីដោះស្រាយការតវ៉ារបស់អ្នកភូមិ ខណៈក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច រ័ត្ន សាខន បានឈូសឆាយទៅលើដីត្រៀមបម្រុងសហគមន៍កាន់តែច្រើន។ ដីត្រៀមបម្រុងសម្រាប់ចុះបញ្ជីដីសមូហភាពសហគមន៍ភូមិសាមុទ្រលើ ប្រមាណ ១ពាន់ហិកតារ ត្រូវបានអ្នកភូមិចោទប្រកាន់ទៅលើក្រុមហ៊ុន រ័ត្ន សាខន ថាបានឈូសឆាយយកជាដីសម្បទានសេដ្ឋកិច្ច។
អានបន្ត -
អ្នកភូមិជាង២០០គ្រួសារនៅស្ទឹងត្រែងនឹងមិនចេញពីលំនៅបើអាជ្ញាធរមិនដោះស្រាយសំណង
ពលរដ្ឋជាង ២០០គ្រួសារ ដែលយល់ព្រមទទួលយកសំណងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ បដិសេធមិនព្រមចាកចេញពីភូមិកំណើត បើអាជ្ញាធរខែត្រមិនពិចារណាសំណើរបស់ពួកគេ។ ក្នុងសំណើនោះអ្នកភូមិទាមទារដីលំនៅឋានទំហំ ២៥ម៉ែត្រ បណ្ដោយ ៥០ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយ និងវាស់វែងពុះជាឡូត៍ ហើយត្រៀមសាងសង់លំនៅឋានថ្មី។ ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៧ ខែឧសភា ថា អាជ្ញាធរខែត្រនៅមិនទាន់ឆ្លើយតបការទាមទាររបស់ពលរដ្ឋនោះទេ ទាក់ទិនការផ្ដល់សំណងដីលំនៅឋានដែលពួកគេបានស្នើតាមរយៈអាជ្ញាធរឃុំ។
អានបន្ត -
សកម្មជន CNRP និងក្រុម ស្រី ចំរើន ប៉ះទង្គិចគ្នាមួយប្រាវនៅខេត្ដកំពង់ធំ
សកម្មជនគណបក្សប្រឆាំងនិងក្រុមយុវជនមួយក្រុមដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅព្រឹកថ្ងៃសុក្រនេះបានប៉ះទង្គិចគ្នាមួយប្រាវ ខណៈប្រធានស្ដីទីបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលរួមវេទិកានៅខេត្ដកំពង់ធំនាព្រឹកថ្ងៃសុក្រទី០៦ខែឧសភានេះ។ តាមវីដេអូបង្ហាញថាក្រុមរបស់យុវជន ស្រី ចំរើន ពួកគេបានស្រែកតាមឧបករណ៍បំពងសំឡេងនៅម្ខាងផ្លូវដោយស្រែកថាលោក កឹម សុខា ជា “មនុស្សកំសាក” និងទាមទារឲ្យបំភ្លឺខ្សែអាត់សំឡេងដែលគេចោទថាមានរឿងអាស្រូវស្នេហាជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ និងចោទថាលោកប្រព្រឹត្តិអំពើពុករលួយ។
អានបន្ត -
បក្សប្រជាជនកម្ពុជាយកអត្ថបទរបស់វិទ្យុអាស៊ីសេរីធ្វើសក្ខីកម្មដល់តុលាការ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានយកអត្ថបទផ្សាយរបស់វិទ្យុអាស៊ីសេរី ធ្វើសក្ខីកម្ម ឬផ្ដល់ភស្តុតាងដល់តុលាការ ក្នុងពេលលោក និងមេធាវីចូលបំភ្លឺនៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា។ លោក អ៊ូ វីរៈ ដែលរងការប្ដឹងនេះថា លោកសោកស្ដាយដែលគណបក្សកាន់អំណាចប្ដឹងលោកដូចនេះ ប៉ុន្តែលោកថា នឹងចូលខ្លួនបំភ្លឺនៅតុលាការតាមកាលកំណត់។ ដូចការគ្រោងទុក និងការអះអាង មូលដ្ឋានគ្រឹះរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងអ្នកវិភាគស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ ជាអត្ថបទផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានដកស្រងសម្ដីលោក អ៊ូ វីរៈ ថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោកពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
អានបន្ត -
អ្នកនាំពាក្យCPP ព្រមានប្ដឹងអ្នកវិភាគផ្សេងទៀត បើបកស្រាយប៉ះពាល់កេរ្តិ៍ឈ្មោះ CPP
ក្រោយចូលបំភ្លឺនៅក្នុងតុលាការជាងមួយម៉ោង លោក សុខ ឥសាន នៅតែអះអាងថា ការដាក់ពាក្យប្ដឹងលោក អ៊ូ វីរៈ នេះ គឺគណបក្សលោកធ្វើតាមនីតិវិធីច្បាប់ ដែលមិនមែនជាការបិទសិទ្ធិសេរីភាពបញ្ចេញបុគ្គលណាម្នាក់នោះឡើយ។ ថ្លែងចំពោះមុខអ្នកកាសែតលោក សុខ ឥសាន ព្រមានថា ក្រៅពីលោក អ៊ូ វីរៈ គណបក្សលោកក៏នឹងមានសិទ្ធិប្ដឹងអ្នកវិភាគដទៃផ្សេងទៀតដែរ បើសិនជាពួកគេមានការបកស្រាយ ឬបញ្ចេញមតិរិះគន់ ដែលធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ ហើយបង្កឲ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាល ។ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ចំពោះពាក្យបណ្តឹងរបស់លោក សុខ ឥសាន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អ៊ូ វីរៈ បានឲ្យដឹងថា លោកនឹងចូលខ្លួនបំភ្លឺតាមដីការកោះហៅរបស់តុលាការ ដោយលោកបានត្រៀមមេធាវីម្នាក់ការពារក្ដីខ្លួន។ លោក អ៊ូ វីរៈ ក៏មានការមិនទុកចិត្តនិងព្រួយបារម្ភពីប្រព័ន្ធតុលាការដែរ។
អានបន្ត -
ក្រុមយុវជន និងសកម្មជន CNRP ប៉ះទង្គិចគ្នាមួយប្រ៉ាវ នៅវេទិកាសាធារណៈរបស់ លោក កឹម សុខា នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅប៉ុន្មាននាទីមុននេះ មានករណីប៉ះទង្គិចគ្នាមួយប្រ៉ាវ រវាងក្រុមយុវជនដែលទៅតវ៉ា និងក្រុមម្ខាងទៀតដែលគេអះអាងថា ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅចំណុចវេទិកាសាធារណៈ របស់លោក កឹម សុខា ក្នុងទឹកដីខេត្តកំពង់ធំ។ លោក ស្រី ចំរើន តំណាងឱ្យក្រុមយុវជន និងនិស្សិតមួយចំនួន ដែលបានទៅតវ៉ាទាមទារឱ្យ លោក កឹម សុខាបំភ្លឺរឿងស្រីមុំ បានប្រាប់ Fresh News ឱ្យដឹងថា សមាជិករបស់លោកយ៉ាងហោចណាស់ ៣នាក់ បានរងរបួសក្នុងហេតុការណ៍ទង្គិចគ្នានេះ។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់សហជីព
ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលត្រូវបានរដ្ឋសភានិងព្រឹទ្ធសភាអនុម័តកាលពីខែមេសា ស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្នុងសេចក្តីសម្រេចនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាការសម្រេចនេះជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ាហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងត្រូវចុះផ្សាយក្នុងរាជកិច្ច។ បើតាមសេចក្តីសម្រេច ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យមើលទិដ្ឋភាពច្បាប់និងស្តាប់ការឆ្លើយបំភ្លឺរបស់តំណាងរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែមេសា។
អានបន្ត -
តុលាការក្រុងភ្នំពេញ ចេញដីកាមួយទៀត កោះហៅលោក កឹម សុខា ពាក់ព័ន្ធអំពើសញ្ចារកម្ម
នេះជាដីកាកោះលោក កឹម សុខា លើកទី២ បន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភាបានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍។ សូមជំរាបថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ។
អានបន្ត -
គ.ជ.ប បង្កើតក្រុមការងារអ្នកច្បាប់ តាមដានករណី លោក នី ចរិយា តែមិនផ្តល់មេធាវីការពារឲ្យ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានរៀបចំបង្កើតក្រុមការងារ អ្នកច្បាប់មួយក្រុម ដើម្បីតាមដាន យ៉ាងយកចិត្តទុកដាក់លើករណី លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ សមគំនិត ស៊កប៉ាន់សាក្ស៊ី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាព Fresh News យ៉ាងដូចច្នោះថា «គ.ជ.ប បានបើកប្រជុំជាបន្ទាន់មួយ ក្រោយពីមានការឃុំខ្លួន លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ នៅក្នុងកិច្ចប្រជុំនោះ គ.ជ.ប សម្រេចបង្កើតក្រុមការងារ អ្នកច្បាប់តាមដានករណីលោក នី ចរិយា។ តែខ្ញុំសូមបញ្ជាក់ថា គ.ជ.ប គ្មានសមត្ថកិច្ចក្នុងការអន្តរាគមន៍ លោក នី ចរិយា នោះទេហើយក៏មិន អាចផ្តល់មេធាវីការពារក្តី ឲ្យលោក នី ចរិយា បានដែរ»។
អានបន្ត -
សង្គមស៊ីវិលបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅរាល់ថ្ងៃចន្ទ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលមួយចំនួននឹងបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។ ប្រធានកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក បូ ពៅ មានប្រសាសន៍ថាការបើកយុទ្ធនាការពាក់អាវព៌ណខ្មៅរាល់ថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយក្នុងការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សចំនួន៤រូបនិងមន្រ្តីគ.ជ.ប លោក នី ចរិយា។ លោកបន្តថាការចាប់ខ្លួនសិទ្ធិមនុស្សនេះធ្វើឡើង ដោយគ្មានភស្តុតាងច្បាស់លាស់។
អានបន្ត -
អ្នកមានវិវាទដីនៅភ្នំពេញតវ៉ាជាថ្មីដោយព្រួយពីការបណ្ដេញចេញ
ប្រជាសហគមន៍ស្ទឹងមានជ័យទាំង៨ដែលរស់នៅតាមប្រឡាយទឹកបានជួបជុំគ្នាដាក់ញត្តិជាថ្មីទៅកាន់ក្រសួងដែនដីនិងសាលារាជធានីភ្នំពេញ ដើម្បីសុំជួបពិភាក្សាពីការអភិវឌ្ឍនៅនឹងកន្លែងដោយពួកគេព្រួយបារម្ភពីការបណ្ដេញចេញ។ ការចេញតវ៉ានៅព្រឹកថ្ងៃទី០៥ខែឧសភានេះ ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងមានជ័យនិងស្ទឹងមានជ័យ១ឲ្យដឹងថាពួកគេរាប់រយ គ្រួសារមានការព្រួយបារម្ភពីការបណ្ដេញចេញ បន្ទាប់ពីឃើញនៅលើទំព័រហ្វេសប៊ុកអភិបាលរាជធានីបានផ្សព្វផ្សាយពីការស្តាប្រឡាយស្ទឹងមានជ័យ។
អានបន្ត -
សហភាពអឺរ៉ុបអំពាវនាវឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី
សហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយ ដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ភាគីទាំងពីរលើកឡើងថាមានការពិភាក្សាស្តីពីការកែទម្រង់រដ្ឋបាល ការកែទម្រង់ច្បាប់និងតុលាការ អភិបាលកិច្ចនិងសិទ្ធិមនុស្សនិងស្តីពីពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍បន្តថាសហភាពអឺរ៉ុបស្នើររដ្ឋាភិបាលបង្កើតឡើងនិងរក្សាបរិយាកាសដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាច។
អានបន្ត