កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
រដ្ឋាភិបាលអះអាងថាការតាក់តែងក្រមបរិស្ថានដើម្បីការពារព្រៃឈើ
មន្រ្តីក្រសួងបរិស្ថានអះអាងថាការតាក់តែងក្រមបរិស្ថានគឺដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលកន្លងទៅនេះមានក្រសួងច្រើនពេកជាអ្នកទទួលទទួលខុសត្រូវ។ ការលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាមួយស្ដីពីសេចក្ដីព្រាងក្រមបរិស្ថានលើកដំបូងកាលថ្ងៃទី០៦ខែមេសាដែលរៀបចំឡើងដោយក្រសួងបរិស្ថាននិងក្រុមមេធាវីវិស្ណុម។
អានបន្ត -
ILO ពិនិត្យច្បាប់សហជីពឡើងវិញ ដើម្បីស្វែងរកភាពមិនសមស្របនឹងអនុសញ្ញាអន្តរជាតិ
អង្គការការងារអន្តរជាតិ ហៅកាត់ថា ILO នឹងពិនិត្យខ្លឹមសារនៃច្បាប់ស្តីពីសហជីព ដែលរដ្ឋសភា ទើបតែអនុម័ត កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ។ ភាគីសហជីព សង្ឃឹមថា វិធានការរបស់អង្គការអន្តរជាតិមួយនេះ នឹងធ្វើឲ្យច្បាប់ស្តីពីសហជីព មានភាពវិជ្ជមាន។ ដោយផ្អែកលើវិធាននិងនីតិវិធីរបស់ខ្លួន ក្រុមប្រឹក្សាត្រួតពិនិត្យនៃអង្គការការងារអន្តរជាតិ នឹងពិនិត្យលើច្បាប់សហជីព ដែលរដ្ឋសភាទើបតែអនុម័តនាពេលថ្មីៗនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការ ILO ស្តីពីច្បាប់ស្តីពីសហជីព ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ។
អានបន្ត -
មន្ត្រីសាលារាជធានីភ្នំពេញចុះសិក្សាពីស្ថានភាពរស់នៅរបស់អតីតអ្នកបុរីកីឡា
មន្ត្រីសាលារាជធានីភ្នំពេញ បានចុះសិក្សាពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ភ្នំបាត ជាអតីតពលរដ្ឋបុរីកីឡា ដែលបានត្អូញត្អែរជារៀងរាល់ថ្ងៃថា ពួកគេពិបាកក្នុងការរស់នៅ។ ការចុះសិក្សារបស់មន្ត្រីសាលារាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិនាំគ្នាមកដាក់ញត្តិពីរថ្ងៃជាប់គ្នា ឲ្យសាលារាជធានី រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អន្តរាគមន៍ដោះស្រាយការរស់នៅរបស់ពួកគេនៅតំបន់ភ្នំបាត បន្ទាប់ពីអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិច បណ្ដេញពួកគេចេញពីសហគមន៍បុរីកីឡា។ ប្រជាពលរដ្ឋតំបន់ភ្នំបាត ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ជាអតីតពលរដ្ឋបុរីកីឡា កំពុងរង់ចាំលទ្ធផលពីមន្ត្រីសាលារាជធានីភ្នំពេញ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីចុះសិក្សាស្ថានភាពរស់នៅរបស់ពួកគេ។
អានបន្ត -
ក្រសួងប្រៃសណីយ៍ថាច្បាប់ទូរគមនាគមន៍មិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិទេ
ក្រសួងប្រៃសណីយ៍អះអាងថាច្បាប់ស្តីពីទូរគមនាគមន៍មិនបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងសេរីភាពបញ្ចេញមតិរបស់បុគ្គលតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ នេះជាការឆ្លើយតបរបស់រដ្ឋាភិបាលទៅកាន់អង្គការលីកាដូដែលបានចេញរបាយការណ៍សង្ខេបមួយកាលពីចុងខែមីនាថាច្បាប់ស្តីពីទូរគមនាគមន៍មានមាត្រាមួយចំនួនចែងមករំលោភលើច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ។
អានបន្ត -
សហគមន៍ព្នងខេត្តមណ្ឌលគិរីថាព្រៃរាប់ពាន់ហិកតារត្រូវបានគេកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ
ដីព្រៃរាប់ពាន់ហិកតារនៅតំបន់វាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានគេកាប់រានដើម្បីយកដីជាសម្បត្តិឯកជន។ សហគមន៍ព្នង រស់នៅតំបន់នោះអះអាងថា ការកាប់រានព្រៃនេះ បង្កផលប៉ះពាល់តំបន់ព្រៃអភិរក្សប្រពៃណីជនជាតិដើមភាគតិច និងជីវភាពរស់នៅរបស់ពួកគេ។ ជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា នៅថ្ងៃទី៥ ខែមេសា អំពាវនាវសុំឲ្យរាជរដ្ឋាភិបាល ដកហូតដីពីអ្នកមានអំណាច និងពលរដ្ឋដែលបានកាប់រានព្រៃដោយខុសច្បាប់នៅតំបន់វាល់យោង ប្រគល់ឲ្យសហគមន៍អភិរក្សឡើងវិញ ដើម្បីរក្សាព្រៃឈើទុកជាសម្បត្តិធនធានធម្មជាតិ និងជាផ្នែករក្សាបរិស្ថានធម្មជាតិទៅថ្ងៃអនាគត។
អានបន្ត -
ក្រមបរិស្ថានដំបូងគេរបស់កម្ពុជា នឹងបញ្ចប់ភាពប្រទាំងប្រទើស
ក្រសួងបរិស្ថាននៅថ្ងៃទី៦ មេសានេះ បានបើកការពិភាក្សាស្តីពីក្រមបរិស្ថានដំបូងសម្រាប់ប្រទេសកម្ពុជាដែលមានការចូលរួមពីសង្គមស៊ីវិលពាក់ព័ន្ធជាច្រើន។ សង្គមស៊ីវិលបានអបអរសាទរផង និងព្រួយបារម្ភផង។ យ៉ាងណាក៏ដោយ ក្រមថ្មីនេះ គឺជាការបើកផ្លូវឱ្យផ្នែកគតិយុត្តិសម្រាប់កិច្ចការពារបរិស្ថាននៅកម្ពុជា។ ក្រមបរិស្ថានលើកទី១របស់កម្ពុជា នឹងបែងចែកតួនាទីភារៈកិច្ចរបស់ក្រសួងមន្ទីរដែលជាន់គ្នាឱ្យដាច់ស្រឡះ។ ប៉ុន្តែសង្គមស៊ីវិលសំដែងការព្រួយបារម្ភ ព្រោះថាក្រម ដែលមានវិសាល ភាពធំធេង និងលើកទី១ អាចត្រូវការពេលវេលាច្រើនជាងនេះ ដើម្បីបង្កើតបានជាក្រមដែលការពារផលប្រយោជន៍ និងគាំពារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះកិច្ចការងារបរិស្ថាន។
អានបន្ត -
តុលាការដោះលែងអតីតអ្នកបើករថយន្ត២នាក់របស់ក្រុមហ៊ុនកាពីតូលឲ្យនៅក្រៅឃុំ
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានឲ្យដឹងថា តុលាការបានសម្រេចដោះលែងអតីតអ្នកបើកបររថយន្តពីរនាក់របស់ក្រុមហ៊ុនកាពីតូល ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់ជាងរយៈពេលជិត៣ខែ ពាក់ព័ន្ធនឹងករណីហិង្សាក្បែរក្រុមហ៊ុន។ កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្កឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។ ក្រោយហិង្សានោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកតវ៉ាពីរនាក់មានឈ្មោះ ណន វណ្ណា ជាអតីតអ្នកបើករថយន្តកាពីតូលដែលត្រូវបានបញ្ឈប់ពីការងារ និងម្នាក់ទៀតឈ្មោះ រស់ ស៊ីផៃ ជាសមាជិកសហភាពការងារកម្ពុជាដែលបានចូលរួមតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូល។
អានបន្ត -
តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសថាលោក ឈាង វុន អាចជាអ្នករៀបចំឲ្យមានហិង្សា
តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងរបួសមួយរូបអំពាវនាវឲ្យរដ្ឋសភានិងស្ថាប័នពាក់ព័ន្ធបើកកាស៊ើបអង្កេតលើការអត្ថាធិប្បាយរបស់តំណាងរាស្ត្របក្សកាន់អំណាចមួយរូប ដោយសង្ស័យថាមន្ត្រីនោះអាចជាអ្នករៀបចំផែនការឲ្យគេប្រើហិង្សាលើតំណាងរាស្ត្រនៅជាប់របងរដ្ឋសភា កាលពីចុងឆ្នាំ២០១៥។ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ប៉ុន្តែក្រោយមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថាធិប្បាយក្នុងកិច្ចពិភាក្សាតុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេតុផលកេងចំណេញនយោបាយ។
អានបន្ត -
សមាជិកសភាអាស៊ានស្នើអោយព្រឹទ្ធសភាកម្ពុជាបដិសេធច្បាប់សហជីព
ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា (Jakarta) រិះគន់ច្បាប់ស្ដីពីសហជីព ដែលរដ្ឋសភាទើបអនុម័តថ្មីៗថា បានទាញអោយស្ថានភាពគោរពសិទ្ធិកម្មករដើរថយក្រោយ និងបានរំលោភលើបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិការងារ និងសិទ្ធិមនុស្ស។ ការរិះគន់នេះគឺនៅពេលដែលច្បាប់នេះបានបញ្ជូនបន្តពីរដ្ឋសភាទៅដល់ព្រឹទ្ធសភា ដើម្បីពិភាក្សា និងអនុម័ត។ ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ស្នើអោយព្រឹទ្ធសភាបដិសេធច្បាប់នេះ ហើយបញ្ជូនត្រឡប់ទៅឲ្យស្ថាប័នជំនាញ ពិនិត្យឡើងវិញ ដោយសារតែពួកគេយល់ថា សេចក្ដីព្រាងច្បាប់នេះពុំបានឆ្លងការពិគ្រោះយោបល់គ្រប់គ្រាន់ និងបំពេញបានត្រឹមត្រូវតាមបទដ្ឋានច្បាប់អន្តរជាតិ។
អានបន្ត -
សហជីពលើកពេលតវ៉ាប្រឆាំងក្រុមហ៊ុនកាពីតូល ខណៈមានភាគីទី៣ចេញមុខសម្របសម្រួល
គម្រោងតវ៉ានៅព្រឹកថ្ងៃពុធនេះប្រឆាំងក្រុមហ៊ុនកាពីតូលដោយសារតែក្រុមហ៊ុនបញ្ឈប់អ្នកបើកបរ៤៥នាក់នោះត្រូវបានលើកពេលវិញដោយស្ងៀមស្ងាត់ ខណៈមានភាគីទី៣បានចេញមុខសម្របសម្រួល។ កាលពីសប្តាហ៍មុនអតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រសួងមហាផ្ទៃ ប្រាប់ពីគម្រោងធ្វើបាតុកម្មជាថ្មីទៀតនៅមុខស្នាក់ការក្រុមហ៊ុនជិតផ្សារអូឬស្សី ចាប់ពីថ្ងៃទី៦ខែមេសានេះទៅដែលសហជីពថាបាតុកម្មនោះជំរុញលក្ខខណ្ឌការងារនិងទាមទារឲ្យភាគីក្រុមហ៊ុនយកពួកគេចូលធ្វើវិញ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកំពង់ធំស្នើអាជ្ញាធរជួយដោះស្រាយជម្លោះឲ្យបានមុនចូលឆ្នាំ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្នើឲ្យអាជ្ញាធរខេត្តជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់រហ័ស ពិសេសឲ្យបានមុនពិធីបុណ្យចូលឆ្នាំ។ ការស្នើសុំនេះ ក្រោយពេលមន្ត្រីរដ្ឋបាលព្រៃឈើ យកគ្រឿងចក្រទៅឈូសឆាយដីដាំដំណាំរបស់ពួកគាត់ធ្លាប់អាស្រ័យផលកាលពីចុងខែមីនា។ អភិបាលខេត្តបញ្ជាក់ថា បានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ចុះពិនិត្យមើលបញ្ហាទាំងនេះរួចហើយ។ ពលរដ្ឋមានជម្លោះដីធ្លី ២៦គ្រួសារនៅឃុំក្រយា បារម្ភខ្លាចមន្ត្រីរដ្ឋបាលព្រៃឈើ នឹងឈូសឆាយដីរបស់ពួកគាត់ជាថ្មីទៀត ប្រសិនបើអាជ្ញាធរនៅតែពន្យារពេលដោះស្រាយ។ ពលរដ្ឋទាំងនោះថែមទាំងដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តកាលពីថ្ងៃទី៤ មេសា បន្ទាប់ពីដីដែលពួកគេធ្លាប់កាន់កាប់ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ឈូសឆាយកាលពីថ្ងៃទី២៩ មីនា ដោយអះអាងថា ជាដីបម្រុងទុករបស់រដ្ឋ។
អានបន្ត -
សហជីពបដិសេធមិនទទួលយកសំណងពីសណ្ឋាគារវិចតូរីយ៉ាអង្គរជាថ្នូរបញ្ឈប់កម្មករ៦០នាក់
ម្ចាស់សណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នៅក្នុងខេត្តសៀមរាប បានសម្រេចចិត្តចុងក្រោយថា នឹងសុខចិត្តទូទាត់ប្រាក់សំណងជូនកម្មករចំនួន ៦០នាក់ដែលគេបានបញ្ឈប់ពីការងារ ដោយសារតែការនាំគ្នាបង្កើតសហជីពនៅក្នុងកន្លែងការងារនោះ។ ការសម្រេចចិត្តទូទាត់ប្រាក់សំណងនេះ បានធ្វើឡើងបន្ទាប់ពីភាគីសណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា និងសហជីពកម្មករ បានតតាំងគ្នាតាមផ្លូវច្បាប់នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលអស់រយៈពេលជាង ៣ខែមកហើយ។
អានបន្ត -
នាយករដ្ឋមន្រ្តីប្រកាសលុបចោលគម្រោងធ្វើផ្លូវអាកាសល្បឿនលឿនទៅព្រលានយន្តហោះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ប្រកាសលុបចោលផ្លូវអាកាសល្បឿនលឿនដែលមានតម្លៃប្រមាណ៣៦០លានដុល្លារ ដោយលោកបញ្ជាឲ្យយកផ្លូវដែកដែលមានស្រាប់ មកធ្វើជាផ្លូវធំជំនួសវិញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាដើម្បីកុំឲ្យមានប្រជាពលរដ្ឋតវ៉ាតទៅទៀត លោកសម្រេចមិនឲ្យមានការធ្វើផ្លូវល្បឿនលឿនដើម្បីធ្វើដំណើរទៅព្រលានយន្តហោះ។ លោកមានប្រសាសន៍ថា៖ “ហើយខ្ញុំសូមប្រកាសថ្ងៃនេះ សូមបងប្អូនតាមផ្លូវរថភ្លើងពីភ្នំពេញទៅពោធិ៍ចិនតុង ឈប់ធ្វើបាតុកម្ម ឈប់ទាមទារធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Way អ៊ិចប្រេសហ្នឹងទេ នាំពិបាក”។
អានបន្ត -
Human Rights Watch រិះគន់ច្បាប់សហជីពនិងការវាយដំអ្នកតវ៉ា
ភ្នំពេញ— នាថ្ងៃអង្គារនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងសហជីពក្នុងស្រុក បានថ្កោលទោសចំពោះការបង្ក្រាបដោយអំពើហិង្សាលើតំណាងសហជីពជាង១០០នាក់ ដែលព្យាយាមប្រមូលផ្តុំគ្នាក្បែរដ្ឋសភា តវ៉ាចំពោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ។ យ៉ាងហោចណាស់មានតំណាងសហជីព ពីររូបបានរងរបួសជាទម្ងន់ ក្រោយពេលក្រុមសន្តិសុខនិងមន្ត្រីប៉ូលិសស្លៀកពាក់ឯកសណ្ឋានប្រមាណ ២០០នាក់ មានការប៉ះទង្គិចជាមួយក្រុមតំណាងសហជីពនាព្រឹកថ្ងៃច័ន្ទកន្លងទៅ។ ពេលដែលក្រុមតំណាងសហជីព បានព្យាយាមធ្វើការតវ៉ាឲ្យសភាជាតិលើកកិច្ចប្រជុំរបស់ខ្លួន និងទទួលយកសំណើកែប្រែសេចក្តីព្រាងច្បាប់សហជីព ដែលពួកគេអះអាងថាមានការរឹតត្បិតលើសិទ្ធិផងខ្លួននោះ សេចក្តីព្រាងច្បាប់ស្តីពីសហជីពដ៏ចម្រូងចម្រាសនេះត្រូវ អនុម័តដោយគ្មានការកែប្រែ។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយរៀបចំបញ្ជូនសំណុំរឿងឯកអគ្គរាជទូតខ្មែរនៅកូរ៉េទៅតុលាការ
អង្គភាពប្រឆាំងអំពើពុករលួយ អាចនឹងចោទប្រកាន់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ចំនួនពីរករណី ពាក់ព័ន្ធនឹងរឿងពុករលួយ បន្ទាប់ពីអង្គភាពមួយនេះអះអាងថា បានរកឃើញភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញមុខងាររបស់ លោក ស៊ុត ឌីណា នាពេលកន្លងមក។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា បទល្មើសដែលលើកយកមកចោទ លោក ស៊ុត ឌីណា ទៅកាន់តុលាការជាករណីធូរស្រាល បើធៀបនឹងករណីធំៗផ្សេងទៀតដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងស៊ើបអង្កេតក្នុងសំណុំរឿងរបស់គាត់។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៥ មេសា ថា អង្គភាពរបស់លោកកំពុងដំណើរការនីតិវិធីសាកសួរ និងបញ្ជូនសំណុំរឿងរបស់ លោក ស៊ុត ឌីណា ទៅកាន់តុលាការ ដើម្បីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ៖ «យើងខ្ញុំបានឃាត់ខ្លួនគាត់កាលពីម្សិលមិញម៉ោង ៧យប់។ អ៊ីចឹងយើងខ្ញុំមានពេល ៤៨ម៉ោងរហូតដល់ស្អែកម៉ោង ៧យប់។ គ្រប់ ៤៨ម៉ោងរួចហើយ បានន័យថាត្រូវតែនាំខ្លួនគាត់ និងសំណុំរឿងនេះឲ្យបានដល់ដៃតុលាការ មុនថ្ងៃស្អែកម៉ោង ៧យប់»។
អានបន្ត -
ពលរដ្ឋនៅខេត្ដសៀមរាបស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក
ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ស្នើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធឲ្យជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីពីសំណាក់ជនខិលខូចដែលពួកគាត់អះអាងថាធ្វើឲ្យបាត់បង់ជម្រកត្រីពងកូននិងសត្វស្លាប។ ពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាបលោក សឿន សំឡី ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថាព្រៃលិចទឹកប្រមាណ៥០ហិកតាត្រូវបានជនខិលខូចលួចកាប់និងដុតបំផ្លាញដើម្បីទន្រ្ទានយកដីដែលលោកថាធ្វើឲ្យបាត់បង់ធនធានធម្មជាតិនិងប៉ះពាល់ដល់ទីជម្រកត្រីពងកូននិងជម្រកសត្វស្លាបផងដែរ។ លោកបន្ដថាព្រៃលិចទឹកទាំងនោះជាតំបន់ព្រៃការពារស្ថិតក្នុងសង្កាត់ក្របីរៀល សង្កាត់សំបួរ និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ប៉ុន្ដែអាជ្ញាធរមិនមានការទប់ស្កាត់និងបង្ក្រាបឡើយដោយឃុបឃិតគ្នាកាប់និងដុតបំផ្លាញដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាស់ខ្លួន។លោកមានប្រសាសន៍ថា៖ “ព្រៃរនាមព្រៃអភិរក្សតំបន់ត្រីពងតាមការដែលខ្ញុំស្រាវជ្រាវស៊ើបមើលទៅខ្ញុំដឹងថា ប្រហែលជាមានអ្នកបើកភ្លើងខៀវពីខាងខាងក្នុងទើបប្រជាពលរដ្ឋហ៊ានប្រព្រឹត្ដបទល្មើសនោះ“។
អានបន្ត -
អ្នកការពារសិទ្ធិស្រ្តីស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសអ្នកប្រើហិង្សាលើស្រ្តីដែលតវ៉ាប្រឆាំងច្បាប់សហជីព
អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជាបានថ្កោលទោសនិងស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសចំពោះសន្តិសុខខណ្ឌដូនពេញដែលពួកគេថាបានប្រើហិង្សារុញច្រានទៅលើស្រ្តីសកម្មជនសហជីព ខណៈតវ៉ានៅមុខរដ្ឋ សភាប្រឆាំងនឹងការអនុម័តច្បាប់សហជីព។ កាលពីថ្ងៃទី០៤ ខែមេសា រដ្ឋសភាបានបើកអង្គប្រជុំអនុម័តច្បាប់ស្ដីពីសហជីពដែលមានភាពចម្រូងចម្រាស់ខ្លាំង ខណៈនោះក៏មានការតវ៉ានៅខាងក្រៅសភា ហើយកងសន្តិសុខបានធ្វើការបង្រ្កាបរុញច្រានទៅលើស្រ្តីជាតំណាងសហជីពនិងមន្រ្តីសហជីពម្នាក់ទៀតរងរបួសផងដែរ។
អានបន្ត -
តំណាងរាស្ត្របក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សអន្តរជាតិថាច្បាប់សហជីពខុសស្តង់ដារ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាទើបតែអនុម័តដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំងគឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈអង្គការអន្តរជាតិមួយបានចាត់ទុកច្បាប់នេះថាខុសស្ដង់ដារ។ នៅថ្ងៃចន្ទម្សិលមិញ ប្រធានរដ្ឋសភាលោក ហេង សំរិន បានប្រកាសអនុម័តច្បាប់ស្តីពីសហជីពចំនួន១៧ជំពូក និង១០០មាត្រា ដែលមានការពិភាក្សាដេញដោលយ៉ាងចម្រូងចម្រាស់រយៈពេលជិត៦ម៉ោង ដោយសំឡេង៦៧លើ៩៨ ។
អានបន្ត -
ACU រៀបចំសំណុំរឿងលោក ស៊ុត ឌីណា បញ្ជូនទៅតុលាការ
ក្រោយពីសាកសួរលោក ស៊ុត ឌីណា អស់រយៈពេលជាច្រើនម៉ោង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ( ACU) លោក ឱម យ៉ិនទៀង បានប្រកាសថា ពេលនេះ អង្គភាពរបស់លោក កំពុងរៀបចំសំណុំឯកសារករណីឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដើម្បីបញ្ជូនទៅតុលាការ ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM១០២ នៅថ្ងៃអង្គារនេះថា អង្គភាពរបស់លោកកំពុងរៀបចំឯកសារបញ្ជូូនទៅតុលាការ ដើម្បីចោទប្រកាន់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដោយសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយជុំវិញករណីចំណាយរបស់លោក។
អានបន្ត -
សភាអនុម័តច្បាប់សហជីព ទាំងតំណាងកម្មករមិនពេញចិត្ត
រដ្ឋសភាបានអនុម័តច្បាប់ស្តីពីសហជីព ដែលមាន១៧ ជំពូក និង១០០មាត្រា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ។ ការអនុម័តច្បាប់នេះ ធ្វើឲ្យភាគីសហជីព រឹតតែព្រួយបារម្ភពីសកម្មភាពរបស់ខ្លួន ក្នុងការការពារប្រយោជន៍កម្មករនិយោជិក។ នៅទីបំផុត ការតស៊ូយ៉ាងសស្រាក់ស្រស្រាំរបស់កម្មករនិងមេសហជីព ក្នុងការស្នើឲ្យរដ្ឋសភាបញ្ឈប់ការអនុម័តច្បាប់ស្តីពីសហជីព ទទួលបានបរាជ័យយ៉ាងពិតប្រាកដ។ រដ្ឋសភាបានអនុម័តច្បាប់នេះ ដោយទទួលបានសំឡេងគាំទ្រ៦៧លើ៩៥សំឡេង។ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៦ រដ្ឋសភាបានបើកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ ដើម្បីអនុម័លើរបៀបវារមួយចំនួន មានដូចជា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពនៃសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួលនិងបំពេញបន្ថែម, ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូប, ការពិនិត្យនិងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពសហជីព ជាដើម។
អានបន្ត