កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​បញ្ចាំង​វីដេអូ​ជីវិត​លោក ឈុត វុទ្ធី

    ថ្ងៃ​ទី​២៦ ខែ​មេសា គឺ​ជា​ថ្ងៃ​ខួប ៤​ឆ្នាំ​ដែល លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ជា​សកម្មជន​ការពារ​ព្រៃ​ឈើ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​កណ្ដាល​ព្រៃ​នៃ​ខេត្ត​កោះកុង ក្នុង​ពេល​លោក​ចុះ​បេសកកម្ម​ការងារ​ការពារ​ព្រៃ​ឈើ និង​នាំ​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន។ នៅ​មុន​បុណ្យ​ខួប​នេះ​មក​ដល់ មជ្ឈមណ្ឌល​មេត្តា​ហោស៍ (Meta House) បរាជ័យ​ក្នុង​ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​មួយ​ស្ដីពី​ជីវិត​របស់ លោក ឈុត វុទ្ធី ដែល​គម្រោង​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហាម​ឃាត់​ក្រោម​ហេតុផល មិន​បាន​សុំ​ច្បាប់​ជា​មុន។ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន សម្ដែង​ការ​ហួស​ចិត្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​ភាពយន្ត​មួយ​នេះ​ឡើង​វិញ។

    អានបន្ត
  • ប្រជាពលរដ្ឋ២០គ្រួសារនៅខេត្តកណ្ដាលថាអាជ្ញាធរយកដីពួកគេទៅលក់

    ប្រជាពលរដ្ឋនៅស្រុកមុខកំពូលខេត្តកណ្ដាលនាំគ្នាតវ៉ានៅថ្ងៃពុធនេះ ដោយពួកគេអះអាងថាអាជ្ញាធរយកដីពលរដ្ឋដែលពួកគេកំពុងអាស្រ័យផលទៅលក់ឲ្យក្រុមហ៊ុនចិន។ ប្រជាពលរដ្ឋឲ្យដឹងថា អ្នកភូមិជាង២០គ្រួសារបានលើកគ្នាតវ៉ានៅចំណុចដីមានជម្លោះស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដើម្បីទាមទារឲ្យអាជ្ញាធរប្រគល់ដីជូនពលរដ្ឋវិញនិងបញ្ឈប់ការឈូសឆាយជាបន្ទាន់។

    អានបន្ត
  • មេ​ឃុំ​បិតត្រាំង​ស្នើសុំ​នាយក​រដ្ឋមន្ត្រី​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ​និង​ដី​គម្រប​ព្រៃ​ឈើ

    អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បិតត្រាំង ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​មាន​អំណាច ឬ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា ថា​បាន​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ។ ពួក​គេ​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ មេ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក អ៊ឹង សារ៉ុម បង្ហាញ​ការ​ព្រួយ​បារម្ភ​នៅ​គ្រា​សង្កេត​ឃើញ​ថា ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ​នា​មូលដ្ឋាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ឧកញ៉ា បាន​រំលោភ​ធ្វើ​កម្មសិទ្ធិ​ដោយ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ។

    អានបន្ត
  • មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ

    មន្ដ្រីគណបក្សសង្គ្រោះជាតិខេត្ដសៀមរាបនៅថ្ងៃពុធនេះ ស្នើអភិបាលខេត្ដឲ្យចាត់វិធានការចំពោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងស្នងការនគរបាលខេត្ដ ដោយអះអាងថាសមត្ថកិច្ចទាំងនោះបានឡោមព័ទ្ធផ្ទះដោយរំលោភលើសិទ្ធិលំនៅឋាន។ សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាបមកពីគណបក្សសង្រ្គោះជាតិលោក សុខ គឹមសេង បានសរសេរលិខិតមួយជូនអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង ដោយស្នើឲ្យអភិបាលរូបនេះចាត់វិធានការលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ប៉ោ វណ្ណនិត និងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី។ ក្នុងលិខិតនោះ បានបញ្ជាក់ថាលោក ប៉ោ វណ្ណនិត និងលោក សត ណាឌី បានដឹកនាំកងកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលប្រហែល៤០នាក់ឡោមព័ទ្ធផ្ទះនិងនាំខ្លួនមន្ដ្រីបក្សប្រឆាំងរូបនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដោយគ្មានលិខិតបទដ្ឋានត្រឹមត្រូវ។

    អានបន្ត
  • គជប ស្នើ​ឲ្យ EU ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ផ្ដល់​សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ឆាប់​

    គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈ​ចុះឈ្មោះ​បោះឆ្នោត​ដល់ គ​.​ជ​.​ប ឲ្យ​បាន​ឆាប់​ដើម្បី​ងាយស្រួល​ក្នុងការ​កំណត់ពេល​វេលា​ចុះឈ្មោះ​បោះឆ្នោត​។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គជប ចុះ​ថ្ងៃទី​២០ មេសា បាន​ឲ្យ​ដឹងថា ដើម្បី​ព​ន្លឿ​ន​ពេលវេលា​នៃ​ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ឲ្យ​ទាន់ពេលវេលា គ​.​ជ​.​ប សុំ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ផ្គត់ផ្គង់​សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ដល់ គជប ឲ្យ​បាន​ឆាប់ ព្រោះថា កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​មិនអាច​កំណត់​បានទេ ប្រសិនបើ​គ្មាន​សម្ភារ​សម្រាប់​បម្រើការ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​នេះ​។​

    អានបន្ត
  • របាយការណ៍៖សេរីភាពសារព័ត៌មានកម្ពុជា​ប្រសើរជាងប្រទេសសមាជិកអាស៊ាន តែបន្តនៅក្នុងស្ថានភាពអាក្រក់

    អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)បានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានសម្រាប់ប្រទេសកម្ពុជាប្រសើរជាងប្រទេសទាំងអស់ជាសមាជិកអាស៊ាន តែសេរីភាពនេះស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។ នៅក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ចេញផ្សាយនៅថ្ងៃពុធនេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើសេរីភាពនិងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាពនិងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន។ បើតាមសន្ទស្សន៍នោះ កម្ពុជាទទួលចំណាត់ថ្នាក់លេខ១២៨សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ ដែលធ្លាក់ពីលេខ១៣៩សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៤។

    អានបន្ត
  • ប្រធានសហភាពចលនាកម្មករលោក ប៉ាវ ស៊ីណា នឹងចូលបំភ្លឺនៅតុលាការថ្ងៃស្អែក

    ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ឲ្យដឹងថាលោកនឹងចូលបំភ្លឺនៅតុលាការនៅព្រឺកថ្ងៃស្អែកតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងរឿងក្លែងលិខិតនិងផ្ដល់ព័ត៌មានមិនពិត។ បើតាមសេចក្ដីជូនដំណឹងរបស់សហភាពចលនាកម្មករចុះថ្ងៃទី២០ ខែមេសា នេះបានឲ្យដឹងថាលោក ប៉ាវ ស៊ីណា នឹងចូលខ្លួនទៅកាន់តុលាការនៅម៉ោង៩ព្រឹកថ្ងៃទី២១ខែមេសា។

    អានបន្ត
  • សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលលើកទឹកចិត្តអ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិ

    សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាល ចេះលើកទឹកចិត្តផ្តល់ជាពានរង្វាន់ដល់អ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិដែលពួកគេថាដើម្បីជំរុញការទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធិភាព។ នៅចុងឆ្នាំ២០១៥សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់បានចេញទៅទទួលពានរង្វាន់នៅទីក្រុងប៉ារីសប្រទេសបារាំងជាមួយប្រទេស២១ផ្សេងទៀតលើពិភពលោកដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិUN។

    អានបន្ត
  • អង្គការ​អន្តរជាតិ​ថា​សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់

    បណ្ដាញ​ការពារ​សកម្មជន​បរិស្ថាន​ពិភពលោក​មួយ​ឈ្មោះ Not 1 More ឬ​ហៅ​កាត់​ថា អិន.វ័ន.អិម (N 1 M) ប្រកាស​នៅ​ថ្ងៃ​១៩ មេសា ថា សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់។ បណ្ដាញ អិន.វ័ន.អិម (N 1 M) ឲ្យ​ដឹង​ថា កន្លង​មក​នេះ​នៅ​កម្ពុជា មាន​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ត្រូវ​បាន​គេ​លប​វាយ​ប្រហារ និង​ចាប់​ដាក់​ពន្ធនាគារ ក្នុង​នោះ​រួម​មាន កញ្ញា ផន សុភ័ក្ត្រ ត្រូវ​បាន​គេ​លប​កាប់​ប្រអប់​ជើង​ដោយ​កាំបិត​ផ្គាក់ បន្ទាប់​ពី​រូប​នាង និង​សមាជិក​ក្រុម​ខ្លួន ដក​ហូត​យក​រណារ​យន្ត​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​មួយ​ក្រុម។ សកម្មជន​ការពារ​បរិស្ថាន ៣​រូប​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​ជាប់​ពន្ធនាគារ បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ការពារ​ព្រៃ​កោងកាង​ពី​ការ​កាប់​បំផ្លាញ។

    អានបន្ត
  • ប្រធានអង្គការ Silka ជំរុញឱ្យ លោក កឹម សុខា ចេញមុខបកស្រាយរឿងអាស្រូវ កុំឱ្យ «ស្រីមុំ» ចេញមុខតែម្នាក់ឯង

    (ភ្នំពេញ)៖ លោកស្រី ធីតា ឃើស នាយិកាអង្គការសីលការ (Silka) បានជំរុញឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបកស្រាយចំពោះរឿង អាស្រូវកន្លងមក ដើម្បីកុំឱ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងពេក។ លោកស្រី ធីតា ឃើស បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅជាប់របងតុលាការក្រុងភ្នំពេញ គ្រាដែលស្រីមុំ កំពុងចូលបំភ្លឺ​ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

    អានបន្ត
  • លោក ជា សុផារ៉ា ជំរុញពន្លឿនការចេញប័ណ្ណសាងសង់ និងប័ណ្ណកម្មសិទិ្ធដីធ្លី ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ លោក ជា សុផារា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍មួយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ ជាមួយថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធនឹងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីជម្រុញ និងពន្លឿនការចេញប័ណ្ណសាងសង់ និងប័ណ្ណកម្មសិទិ្ធដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ក្នុងកិច្ចប្រជុំនេះ ក្រសួងបានផ្ដោតលើបញ្ហាជាច្រើនចំណុច ហើយអ្វីដែលសំខាន់សម្រាប់ប្រជាពលរដ្ឋនោះ គឺមាន២ចំណុច ទី១ ក្រសួងនឹងជំរុញពន្លឿនការចេញប័ណ្ណសាងសង់ ដែលនៅសេសសល់ ពង្រឹងការអនុវត្តបទដ្ឋានសំណង់ និងត្រៀមរៀបចំធ្វើការណែនាំប្រជាពលរដ្ឋ អំពីហានិភ័យនៃការដាក់ប្លង់ដីបញ្ចាំ ហើយរាល់ការសុំច្បាប់សាងសង់ ត្រូវឧទ្ទេសនាមមន្រ្តីទំនាក់ទំនង និងត្រួតពិនិត្យការសាងសង់។ ទី២ ជំរុញការចុះបញ្ជីដីធ្លី និងផ្ដល់ប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

    អានបន្ត
  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ

    រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​របស់​ចិន មាន​ទីតាំង​នៅ​ខេត្ត​ព្រះវិហារ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជឿជាក់​ថា រោងចក្រ​នេះ​នឹង​បង្កើត​ការងារ​កាន់​តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ ទោះ​បី​បែប​នេះ​ក្តី អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះវិហារ អះអាង​ថា អាជ្ញាធរ​ត្រូវ​តែ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាមួយ​ក្រុមហ៊ុន​ចិន ជា​មុន​សិន ទើប​ជា​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ថា រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន រ៉ូយ ហ្វេង (Rui Feng Cambodia International Co., Ltd) គឺ​ជា​រោងចក្រ​ដែល​មាន​ខ្សែ​សង្វាក់​ផលិតកម្ម​ធំ​ជាង​គេ​នៅ​អាស៊ី។

    អានបន្ត
  • ព្រះរាជអាជ្ញា សៀង សុខ៖ កញ្ញា​ ស្រីមុំ ទទួលស្គាល់នូវសារសម្លេងឆ្លើយឆ្លងជាមួយលោក កឹម សុខា ជាការពិត

    (ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចក្រោយបញ្ចប់ការសាកសួរ កញ្ញា ស្រីមុំ នៅសាលាដំបូងរាជធានីភ្នំពេញថា៖ នៅក្នុងអំឡុងពេលសាកសួរ កញ្ញា ស្រីមុំ បានទទួលស្គាល់ថា សារសម្លេងឆ្លើយឆ្លង ដែលបែកធ្លាយលើបណ្តាញសង្គមនោះគឺពិតជាសារសន្ទនារវាងកញ្ញា និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ បើទោះបីមានការសារភាពពីសំណាក់ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ យ៉ាងណាក្តី ប៉ុន្តែលោក សៀង សុខ មិនទាន់មានចំណាត់ការទៅលើកញ្ញាស្រីមុំ យ៉ាងណានោះទេ ដោយបានអនុញ្ញាតឲ្យកញ្ញា ស្រីមុំ ត្រឡប់ទៅផ្ទះវិញ ហើយព្រះរាជអាជ្ញានឹងពិនិត្យនីតិវិធីបន្តទៀត។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​ដក​ហូត​ផ្លូវ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ដាក់​ជា​សម្បត្តិ​រដ្ឋ

    មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​រស់នៅ​ខេត្ត​ព្រះសីហនុ សាទរ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ដែល​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ បើក​របង​ថ្ម​ដែល​ក្រុមហ៊ុន សុខា អូតែល ហ៊ុមព័ទ្ធ​បិទ​ផ្លូវ​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ឲ្យ​ពលរដ្ឋ​ចេញ​ចូល​ឆ្លង​កាត់​ដូច​ដើម​វិញ។ ស្រប​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល ក៏​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ដក​ហូត​ផ្លូវ​កៅស៊ូ​ប្រប​មាត់​សមុទ្រ​មួយ​នេះ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ដាក់​ជូន​សាធារណជន​ទូទៅ​ប្រើប្រាស់​ជា​ធម្មតា​វិញ ដោយ​មិន​ត្រូវ​ឈូស​ផ្លូវ​ថ្មី​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ ដាក់​ជូន​ពលរដ្ឋ​ប្រើប្រាស់ ហើយ​ប្រគល់​ផ្លូវ​កៅស៊ូ​ចាស់​ជូន​ក្រុមហ៊ុន សុខា នោះ​ទេ។

    អានបន្ត
  • ក្រសួង​វប្បធម៌​មិន​មែន ហាម​បញ្ចាំង​តែ​ខែ្សវីដេអូ​ស្តីពី​លោក​ឈុត​វុទ្ធី ប៉ុណ្ណោះ​ទេ!

    ក្រសួង​វប្បធម៌ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ១៨ ខែ​មេសា​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ក្រសួង​មិន​អោយ បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ ដោយសារ​តែ​ពុំ​ទាន់​មាន​ការ​ស្នើ​សុំការ​ពិនិត្យ​ខ្លឹមសារ និង​ការ​អនុញ្ញាតិ​ថត​ពី​ក្រសួង-ស្ថាប័ន​មាន​សមត្ថកិច្ច​នូវ​ឡើយ​ទេ។ ខ្សែវីដេអូ I am Chut Wutty ឬ​ក៏​ខ្សែវីដេអូ​ផ្សេង​ទៀត នឹង​អាច​ចាក់​បញ្ចាំង​បាន ប្រសិន​បើ​មេត្តាហោស៍ ​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គឺ​មេត្តាហោស៍​ត្រូវ ដាក់​ជូន​ក្រសួង​វប្បធម៌​ពិនិត្យ​សិន មុន​នឹង​ដាក់​បញ្ចាំង ហើយ​ខ្សែវីដេអូ​នោះ​ទៀត​សោត​ត្រូវ​មាន​ប្រភព​ច្បាស់​លាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ិន ចាន់សាយ៉ា ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌។

    អានបន្ត
  • ក្រសួងវប្បធម៌ហាម​មិន​ឲ្យ​ចាក់បញ្ចាំង​ខ្សែភាពយន្ត​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។ តាមគម្រោង វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។

    អានបន្ត
  • រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋមន្រ្តីយុត្តិធម៌ឲ្យ​អ្នករកឃើញលោកលាក់លុយនៅក្រៅប្រទេសយកលុយទាំងអស់នោះ​

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់រូបលោកថាលោកមិនមានលុយលាក់នៅក្រៅប្រទេសដូចការចុះផ្សាយនោះទេ ដោយថាបើលោកមានលុយនៅក្រៅប្រទេសមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន។ នៅលើប្រព័ន្ធសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថារដ្ឋមន្រ្តីយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានប្រាប់លោកក្នុងពេលទទួលទានអាហារពេលល្ងាចជាមួយរូបលោកថា៖ “បើអ្នកណារកឃើញថាបើលោកមានលុយនៅក្នុងoffshore companiesនៃប្រទេសប៉ាណាម៉ាមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន បើមិនចង់យកលោកនឹងផ្ទេរលុយទាំងអស់នោះ ទៅមន្ទីរពេទ្យគន្ធបុប្ផា”។

    អានបន្ត
  • សហគមន៍​ព្នង​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​តែ​ជម្នះ​មិន​ចេញ​ពី​ភូមិ

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជា​សហគមន៍​មួយ​ទៀត​ក្រៅ​ពី​សហគមន៍​ជនជាតិ​ឡាវ ឃុំ​ស្រែគរ ដែល​កំពុង​ជម្នះ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ភូមិ ដោយសារ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា។ ទោះ​បី​ជា​ប្រជាជន​មួយ​ភាគ​ធំ​នៃ​ភូមិ​ក្បាលរមាស បាន​ចាក​ចេញ​ទៅ​តាំង​ទី​លំនៅ​នៅ​តំបន់​ថ្មី​ក្ដី ក៏​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​សេសសល់​ចំនួន ៥៣​គ្រួសារ​ទៀត នៅ​តែ​ប្រកាន់​ជំហរ​ស៊ូ​ស្លាប់​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​របស់​ខ្លួន ដែល​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

    អានបន្ត
  • សមត្ថកិច្ចខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីរំលឹកពីការបាត់បង់ដីធ្លី

    អាជ្ញាធរខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីសែនព្រេនរំលឹកពីការបាត់បង់ដីធ្លីនិងវប្បធម៌ប្រពៃណីដូនតារបស់ពួកគេដោយអាជ្ញាធរអះអាងថាបារម្ភខ្លាចពលរដ្ឋរៀបគម្រោងតវ៉ាប្រឆាំងរដ្ឋាភិបាល។ ការហាមឃាត់នេះស្របពេលនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន មានគម្រោងទៅសម្ភាធរោងចក្រផលិតស្ករអំពៅរបស់ក្រុមហ៊ុនចិននៅថ្ងៃទី១៩ខែមេសាស្អែកនេះ។

    អានបន្ត
  • សកម្មជនព្រៃឈើខ្មែរ លោក អ៊ូច ឡេង ទទួលពានរង្វាន់វីរជនបរិស្ថានពិភពលោក

    ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច ឡេងនិងជាសកម្មជនព្រៃឈើម្នាក់ដែលបានចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ នៅថ្ងៃចន្ទនេះ បានទទួលពានរង្វាន់វីរជនបរិស្ថាន(Goldman Environmental Award Prize)ក្នុងរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិកអាមេរិក។ បុគ្គល៦នាក់មកពីទូទាំងពិភពលោកត្រូវបានផ្តល់នូវពានរង្វាន់មួយនេះ ក្នុងនោះមានលោក អ៊ូច ឡេង ផងដែរ។ ពានរង្វាន់នេះត្រូវផ្តល់ទៅបុគ្គលដែលមានការប្តេជ្ញាខ្លាំងក្នុងការពារបរិស្ថាននិងប្រឆាំងនឹងការបំផ្លាញបរិស្ថាន។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo